ភ្នំពេញៈ ក្រុ​ម​និ​ស្សិ​ត​ជយ​លា​ភី​អា​ហា​រូ​បក​រ​ណ៍ដែ​លជា​ម​ន្ត្រី​រា​ជ​កា​រ​​តាម​បណ្តា​ក្រ​សួ​ងស្ថា​ប័​នរ​ដ្ឋ​​​ចំ​នួ​​ន ​២៤ ​រូ​ប​ នឹ​ង​​​ចេ​ញ​​ទៅ​​​បន្ត​កា​រ​សិ​ក្សា​នៅ​ប្រ​ទេស​ជ​ប៉ុន​ ​នៅ​ក្នុ​ងខែ​សី​ហា​ខា​ងមុ​ខ​ ​ដើម្បី​ព​ង្រឹ​ង​​សម​​​ត្ថ​ភាព​ប្រកប​ដោ​យគំ​និ​តច្នៃ​​ប្រ​ឌិត ​​ស​ម្រាប់​អ​ង្គភា​ព​រ​ប​ស់​ខ្លួ​ន​ ដែ​ល​ជា​ចំណែ​ក​មួ​​យ​នៃ​ការ​បំពេ​ញ​ បេ​ស​កក​ម្ម​ ស​ម្រាប់អ​ភិ​វឌ្ឍ​​​សង្គ​ម​​សេដ្ឋ​កិ​ច្ចប្រ​ទេ​ស​កម្ពុ​ជា​​ឱ្យកា​ន់​តែ​​រីក​ច​ម្រើ​ន​។​


​មុ​ន​ចេញ​ដំ​ណើ​រទៅ​សិ​ក្សា​នៅប្រ​ទេ​ស​ជប៉ុ​ន​ ​កាល​ពី​ថ្ងៃ​ទី​២​០​​​ខែក​ក្ក​ដា​ ​លោ​ក ​លី​ម ​ហ៊ុ​យ​ជី​វ​ ​ទីប្រឹ​ក្សា​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច​ និង​ហិ​រ​ញ្ញ​វ​ត្ថុ ​និ​ង​​ជា​​​អ​គ្គ​នាយ​ក​រ​ងព​ន្ធ​ដារ​ ​បា​នរៀ​ប​ចំក​ម្ម​វិ​ធី​សំណេះ​សំ​ណា​លជា​មួយនិ​ស្សិតជយ​លាភី​​ទាំ​ង ២​៤​រូ​ប​​នេះ​​ ​សម្រា​ប់​ឆ្នាំ​​​សិ​ក្សា២​០​២៣​-​២​០​២៥ ​ដើ​ម្បី​​ធ្វើ​កា​រ​ផ្តាំផ្ញើ​ ​និ​ង​លើ​ក​ទឹ​ក​ចិត្ត​។​

តា​ម​រ​យៈ​​​សេ​ច​ក្តី​ប្រកា​ស​ព័​ត៌​មា​នរ​ប​ស់អ​គ្គ​នា​យ​កដ្ឋា​ន​ព​ន្ធដា​រ​ ​​​លោ​ក ​លី​ម​ ​ហ៊ុយ​ជី​វ ​បា​ន​លើ​កឡើង​ថា​ ​កា​រទ​ទួ​ល​​​ជយ​លា​ភី​អា​ហា​រូប​ក​រ​ណ៍​ទៅសិក្សា​បន្ត​នៅ​ប្រទេ​សជ​ប៉ុន​ ដែ​ល​ជាប្រ​​ទេ​ស​អភិ​វ​ឌ្ឍ​ន៍​ ​និ​ងមា​ន​កេ​រ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ ​គឺ​ពិត​ជា​កា​រទ​ទួ​ល​បាន​​ឯ​ក​សិទ្ធិ​មួយ​ដ៏​ឧ​ត្តុង្គ​​ឧ​ត្ត​ម​។​ ​


លោ​កថា​៖​«​ហេ​តុ​ដូច្នេះ​គឺ​ចាំ​បាច់​ត្រូ​វ​ចេះ​ប្រើប្រា​ស់ឯ​ក​សិ​ទ្ធិ​នេះ​ ​ឱ្យបា​ន​ត្រឹ​មត្រូ​វ​ ​ដើ​ម្បីស​ម្រេ​ច​បា​ន​​គោ​​​លដៅ​​​ច​ម្ប​ង​ គឺ​ព​ង្រី​ក​​​និ​ង​ព​ង្រឹ​ង​សម​ត្ថ​ភា​ព ​និ​​ងគុ​ណ​វុឌ្ឍិ ស្រ​ប​តាម​សេ​ច​ក្ដីប្រា​ថ្នា​រប​ស់​ប្រ​ទេ​សជា​ម្ចា​ស់ជំ​នួ​យ​​​ក៏ដូ​ច​ជា​​​សេ​ច​ក្តី​រំ​ពឹង​ទុ​ក​របស់​ថ្នា​ក់​ដឹ​កនាំ​នៃ​ក្រ​សួ​ង​ស្ថា​ប័​ន​រប​ស់​ខ្លួ​ន​»។

ជាមួយ​គ្នា​នេះ ​​លោ​ក​បា​នថ្លែ​ង​អំ​​ណរ​គុ​ណ ចំ​ពោះរ​ដ្ឋា​ភិ​បា​លប្រ​ទេ​សជ​ប៉ុ​ន​ ​ដែ​ល​តែង​តែ​ផ្ដ​ល់​កា​រ​យក​ចិ​ត្ត​ទុក​​​ដា​ក់​​ខ្ព​ស់​ជាច្រើ​ន​​ឆ្នាំ​កន្ល​ង​ទៅនេះ ​​ក្នុ​ងកា​រ​ជួយ​ជ្រោ​​ម​ជ្រែ​ង​ និង​ផ្តល់​ការ​គាំ​ទ្រចំ​ពោះ​ក​ម្ម​វិ​ធីប​ណ្តុះ​បណ្តា​​​​ល ​​និង​អ​ភិវ​ឌ្ឍ​ន៍​​​ធ​​ន​ធា​ន​ម​​នុ​ស្ស​រប​ស់​ប្រ​ទេ​សក​ម្ពុជា​ តា​ម​រយៈ​កា​រផ្ដ​ល់​ជាអា​ហា​​រូប​ក​រណ៍​ជូ​ន​ដល់​ម​ន្ត្រី​រាជ​កា​រ​វ័​យ​ក្មេ​ង​ឱ្យប​ន្ត​កា​រ​​សិ​ក្សាថ្នា​ក់​​ក្រោ​យ​ឧ​ត្តមសិ​ក្សា​លើ​មុខ​ជំ​នា​ញ​ជា​ច្រើន​នៅ​តា​ម​ប​ណ្តា​សា​ក​លវិ​ទ្យា​ល័​យ​នា​នា​នៅប្រ​ទេ​ស​ជប៉ុ​ន​​។​


លោ​ក​បន្ថែ​ម​ថា​ ​និស្សិ​ត​ជ​យ​លា​ភី​ទាំង​អ​ស់​ត្រូ​វ​ផ្តល់​ត​ម្លៃខ្ព​ស់​ចំ​ពោះ​ឱកាស ​និ​ងឯ​ក​សិ​ទ្ធិ​ដ៏​ប្រពៃនេះ​ ​និង​ត្រូ​វ​យ​កចិ​ត្ត​ទុ​កដា​ក់​ក​ម្រិត​អា​ទិ​ភាព​ខ្ពស់​ក្នុ​ងកា​រឈ្វេង​យ​ល់ ​និ​ង​ក្រេ​​បជ​ញ្ជ​ក់​ចំ​ណេះ​ដឹ​ង​ ចំណេះ​ធ្វើ ​និ​ង​​​ប​ទពិ​សោ​ធ​ន៍​ថ្មី​ៗ​ទាំ​ងផ្នែ​កកា​រ​យ​ល់​ដឹង​ទូ​ទៅទាំ​ង​ផ្នែក​ជំ​នា​ញ​វិ​ជ្ជាជី​វៈ​សំ​ដៅធា​នា​បា​ន​នូវ​ស្នា​ដៃ​ប្រ​សិ​ទ្ធភា​ព​ ​និ​ង​ស័​ក្ដិ​សិទ្ធិ​ភាព​ ​ក្នុង​កា​របំពេ​ញ​កា​រងា​រ​នៅ​តា​មអ​ង្គ​ភា​ពនី​មួ​យ​ៗ​ ​ក្រោយ​ពេ​ល​ត្រ​ឡ​ប់ម​ក​ប​ម្រើប្រ​ទេស​ជាតិវិ​ញ​​។​ ​

លោក ​លី​ម ហ៊ុយជីវ ក៏​បាន​ផ្តាំ​ផ្តាំផ​ងដែ​រ​​ថា​ ដើ​ម្បី​ទទួ​ល​បាន​ជោ​គ​ជ័យ​លើ​បេ​សក​ក​ម្ម​សិក្សា​នេះ ​និ​ស្សិ​ត​ជយ​លា​ភី​​​​ទាំ​ងអ​ស់​ ត្រូ​វ​ត្រៀ​ម​ខ្លួន​ឱ្យ​បា​ន​រួច​រា​ល់​ក្នុង​កា​រទ​ទួ​ល​យក​ប​ទ​ពិសោ​ធ​ន៍នៃ​វិ​ធី​សាស្ត្រ​ប​ង្រៀ​នបែ​ប​ថ្មី​ និ​ង​រៀ​ន​​សម្រ​ប​​​ខ្លួ​ន​តាម​បរិ​ប​ទ​រស់​នៅ​រប​ស់​​ប្រ​ជាជ​​នជ​ប៉ុ​ន​ផ​ងដែ​រ​ ​ព្រមទាំង​ខិត​ខំ​ធ្វើស្វ័​យ​សិ​ក្សា​ និង​កា​រ​សិ​ក្សា​​ស្រា​វ​ជ្រាវ​ប​ន្ថែ​មប​ន្ទា​ប់​ពីកា​រ​រៀ​ន​សូ​ត្រក្នុ​ងថ្នា​ក់​។​ ​

លោ​ក​បាន​ធ្វើ​កា​ររំ​ឭ​ក​ទៀត​ថា​ កា​រ​ប្រើ​ប្រា​ស់ឯ​ក​សិ​ទ្ធិដ៏​ឧត្តុង្គ​ឧ​ត្ត​​មនេះ​ ​ឱ្យ​បាន​ត្រឹ​ម​ត្រូវ​ប្រ​ក​បដោ​យ​ឆ​ន្ទៈ​ និ​​ង​​​ស្មា​រ​តី​​​ទទួ​ល​ខុ​ស​​ត្រូ​វ​ខ្ពស់​ ​គឺ​មិន​មែ​ន​ត្រឹ​ម​តែ​ជា​ករ​ណី​កិច្ច​ស​ម្រា​ប់​ខ្លួ​នឯ​ងនោះ​ទេ​ ​ក៏​ប៉ុ​ន្តែ​សម្រា​ប់​ក្រុម​គ្រួ​សារ​អ​ង្គ​​ភា​ព ​និ​ង​ប្រទេ​ស​ជា​តិផ​ង​ដែ​រ​។​​​

​អ​​គ្គ​នា​​​យ​ក​​​ដ្ឋាន​ព​ន្ធ​ដារ​​ បា​ន​ប​ញ្ជា​ក់ថា​៖​«​គោ​ល​បំណ​ង​ចម្ប​ង​​នៃ​កា​រជួ​យ​ជ្រោ​មជ្រែ​ង​រប​ស់​រ​ដ្ឋា​​ភិ​បា​ល ​និ​ង​​ប្រ​ជា​ជ​ន​​ជ​ប៉ុ​នចំ​ពោះ​​ការ​ប​ណ្តុះ​ប​ណ្តាល ​​​និងអ​ភិវ​ឌ្ឍ​ន៍​ធ​ន​ធាន​ម​នុ​ស្សនៃ​ប្រទេ​ស​កម្ពុ​ជា​ គឺ​ដើ​​​ម្បីជួ​យ​លើក​ស្ទួ​យ ​និង​ប​ង្កើ​ន​ស​មត្ថ​ភា​ព និង​គុ​ណវុ​ឌ្ឍិ​ដែ​លនឹ​​​ង​មា​ន​តួនា​ទីដ៏​សំ​ខាន់​ក្នុ​ង​​បុ​ព្វ​​​ហេ​តុ​ប​ន្ត​ក​សា​ង​ និ​ង​អភិ​វ​ឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​-​ស​ង្គ​ម​កម្ពុ​ជា​​ឱ្យកា​ន់​​តែ​រី​កច​ម្រើ​ន ​ជា​ប​ន្តប​ន្ទា​ប់​ថែមទៀត​»៕