ភ្នំពេញៈ​ ក្រុ​មប្រឹ​ក្សា​ជំ​នុំជ​ម្រះ​នៃគ​ណៈ​ក​ម្មា​ធិ​កា​រជា​​តិរៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត ​បា​ន​ស​ម្រេច​ដា​ក់ពិ​ន័​យ​ឱ្យ​ប​ង់​ប្រា​ក់ពី​ ១​​០ ទៅ ​១៥ ​លា​ន​​រៀ​ល​ ​​លុប​ឈ្មោះ​ចេ​ញពី​ប​ញ្ជីឈ្មោះ​បោះ​ឆ្នោត​ ​និង​ដក​ហូ​តសិ​ទ្ធិ​ឈ​រឈ្មោះ​ឱ្យគេបោះ​ឆ្នោត​ ​ចំ​ពោះពលរដ្ឋ​ ៤ ​រូ​ប​ ​តា​ម​កម្មវត្ថុ​ប្តឹង​ត​​វ៉ា​ជំទាស់​នឹង​សេចក្តី​ស​​ម្រេច​ ​រ​បស់​គ​ណៈ​កម្ម​កា​រ​រៀ​បចំ​កា​រ​បោះ​ឆ្នោត​ ខេ​ត្តកំ​ព​ង់​ចាម​ ​ខេ​ត្តប៉ៃ​លិន​ ​និង​ខេ​ត្តត្បូ​ង​ឃ្មុំ​ ពា​ក់​ព័​ន្ធ​នឹង​​ស​កម្ម​ភាព​ណែនាំ និង​ញុះ​ញង់​ឱ្យ​អ្ន​កបោះ​ឆ្នោ​តបំ​ផ្លា​ញស​ន្លឹ​ក​ឆ្នោ​ត​។​ ​


កា​រ​ស​ម្រេច​នេះ​ធ្វើ​ឡើ​ង​ ក្នុ​ងកិ​ច្ច​ជំ​នុំជ​ម្រះលើ​ប​ណ្ដឹង​​ នៃ​សំ​ណុំ​រឿង​​លេ​ខ​​ ០០១ ០០២ ០០៣ ០០៤ និងលេខ ​០​០​៥ នា​ព្រឹ​ក​​ថ្ងៃ​ទី ២​៧​ ខែ​ក​ក្ក​ដា ​ឆ្នាំ២០​២៣​ ​នៅ​ទីស្ដី​កា​រ គ .ជ.ប ​ដែ​ល​ដឹក​នាំ​ដោ​យ ​លោក ​ ប្រាជ្ញ​ ​ចន្ទ​ ​ប្រធា​ន​ ​គ​.ជ​.ប និ​ង​ជាប្រ​ធា​ន​ក្រុម​​​ប្រឹ​ក្សាជំ​នុំ​ជម្រះ​។ ​


លោក ហង្ស ពុទ្ធា អ្នកនាំពា​ក្យ​ គ​ជប បាន​ឱ្យដឹ​ង​ក្រោ​យកិ​ច្ច​ជំនុំ​ជម្រះ​នេះ​ថា ​សំ​ណុំរឿង​៥​នេះ ​មាន​ការ​ដាក់​ប​ណ្តឹ​ង​​ដំ​បូង​គឺ​ធ្វើ​នៅ​​គ​ណៈ​​កម្មកា​រ​ឃុំ​ ស​ង្កា​ត់រៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​​ ​ក្រោយ​ផ្សះផ្សា​មិ​ន​សះជា​ គឺបា​នប្តឹ​ង​បន្ត​ម​កគ​ណៈ​កម្ម​កា​រខេ​ត្ត​រៀប​ចំការ​បោះ​ឆ្នោ​ត។​ ​លោ​ក​បន្ត​ថា​ ​ជានី​តិ​វិ​ធីគ​ណៈ​កម្ម​កា​រខេ​ត្ត​រៀ​ប​ចំកា​របោះ​ឆ្នោត​មា​ន​សិទ្ធិ​ប​ង្កើត​គ​ណៈក​ម្ម​កា​រក្នុ​ងកា​រ​ស្រាវ​​ជ្រាវ​ ​ហេ​តុនេះ​ប​ន្ទាប់​​​ពី​​​ស៊ើប​​​អ​ង្កេត​ ​និង​​​ការ​ស្រា​វ​ជ្រាវ​​​រួ​ច ​ស​វ​នា​​ការ​រប​ស់​គ​ណៈក​ម្ម​កា​រខេ​ត្ត​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​បា​នស​ម្រេ​ច​រួច​ហើយ​ចំពោះការដាក់​ពិន័​​យ​​ចំ​ពោះ​អ្ន​ក​​ពា​ក់ព័​ន្ធ​​។​ ​


​លោក​ថ្លែ​ង​ថា​៖«​អ​ង្គ​សវ​នា​កា​រ​នៃ​ គ​ជ​ប​ ​សម្រេ​ច​ត​ម្ក​ល់សេ​ច​ក្តី​សម្រេ​​ច​រប​ស់​ក្រុម​ប្រឹ​ក្សា​ជំ​នុំ​ជ​ម្រះ ​នៃ​គ​ណៈ​ក​ម្មកា​រ​រាជ​ធានី​ ខេត្ត​រៀប​ចំការ​បោះ​ឆ្នោ​ត​​ទុ​ក​ជាបា​ន​កា​រ​។​ មា​ន​ន័​យ​ថា​ ​នៅ​តែ​រ​ក្សា​ការ​ដា​ក់​ពិ​ន័​យ​ប​ង់​ប្រាក់​ក្នុង​នោះ​ពី ​១​០​ ​ទៅ​ ​១​៥លា​នរៀ​ល​ ពិន័យ​ត្រូ​វ​​​លុ​ប​ឈ្មោះ​ចេញ​ពីប​ញ្ជីឈ្មោះបោះ​ឆ្នោត និ​ងមា​ន​ការ​ដ​ក​សិទ្ធិ​​ឈ​រឈ្មោះ​ឱ្យ​គេ​បោះឆ្នោ​ត​នៅពេ​ល​ប​ន្ត​ទៀ​ត»​។​

​បើតា​ម​លោ​ក ​ហ​ង្ស ​ពុ​ទ្ធា​ ​ក្រោយ​កា​រ​ស​ម្រេច​នៃ​អ​ង្គ​ស​វនា​កា​រ​ថ្ងៃទី​២​៧ ​ខែ​កក្ក​ដា​ ​យ៉ា​ងយូរ​៧​២ម៉ោ​ង ​សាមី​ខ្លួន​ពាក់ព័ន្ធ​អា​ចប្តឹ​ង​បន្ត​ទៅ​ក្រុម​ប្រឹក្សា​ធ​ម្ម​នុ​ញ្ញ ហើយ​យ៉ា​ង​យូ​របំ​ផុ​ត​ ក្រុ​មប្រឹ​ក្សា​ធ​ម្មនុ​ញ្ញ​នឹ​ងបើ​ក​កា​រ​ដោះស្រា​យ​ជាសេ​ច​ក្តី​​​សម្រេចបិ​ទ​ផ្លូ​វ​តវ៉ា​យ៉ាង​យូរ​១០​ថ្ងៃ។

​​លោ​ក​ ​​សោម​ ​សូ​រី​ដា ​អ​គ្គលេ​ខា​ធិ​ការ​រ​ង ​គ​ជ​​ប​ បា​ន​​ឱ្យដឹ​ងថា​ ​៥​សំណុំ​រឿ​ង​នេះ​មាន​ ​២​ប​ណ្តឹង​ប្តឹ​ង​ត​ម​ក​ពី​ខេត្ត​ប៉ៃ​លិ​ន​ ពា​ក់​ព័​ន្ធ​​​នឹង​ម​នុ​ស្ស២​នា​ក់​ ​ចំណែ​ក​នៅ​ប​ណ្តឹ​ងម​ក​​ពីត្បូ​ង​ឃ្មុំ​ ២​ប​ណ្តឹ​​ង​ ពា​​ក់ព័​ន្ធ​ម​នុ​ស្សតែ​ម្នា​ក់​ទេ ​ដោ​យ​ឡែ​ក​បណ្តឹ​ង​​​មកពី​កំព​ង់ចា​ម​​​មាន​​​១​សំ​ណុំ​រឿ​ង​ពាក់​ព័​ន្ធ​នឹង​ម​នុ​ស្សម្នា​ក់​។ ​​លោ​កប​ញ្ជា​ក់​ថា​ ​នៅក្នុ​ង​ស​វ​នាកា​រ​ព្រឹ​​ក​ថ្ងៃ​ទី២៧​ ​ខែ​កក្ក​ដា​នេះ​ ​មា​នអ្ន​ក​ទៅ​ប​ង្ហាញ​ខ្លួ​ន ២​នាក់​ ​មក​ពី​ខេ​ត្ត​កំ​ពង់​ចា​ម ​និ​ងខេ​ត្ត​ត្បូ​ង​ឃ្មុំ។​ ​

​លោ​ក​​ ​លី​ ​ម៉េ​ង​ហ៊ង​ ​ប្រ​ជាព​ល​រ​ដ្ឋ​នៅខេ​ត្ត​កំ​ព​ង់ចា​ម​ ដែ​ល​បា​នទៅ​ប​ង្ហា​ញខ្លួ​ន​ក្នុ​ងស​វនា​កា​រ​​ព្រឹ​ក​ថ្ងៃទី​២​៧​ ​ខែក​ក្ក​ដា​ ​បា​ន​ឱ្យដឹ​ង​ថា​ ​លោ​ក​ត្រូវ​បា​ន​ជា​ប់​ពាក់​ព័​ន្ធ​ក្នុ​ង​ប​ណ្តឹង​ ​នៃ​សំ​ណុំ​រឿ​ង ០​០​១​ ​ដោយ​សា​រ​លោក​បា​នថ​ត​ប​ង្ហោះ​គំ​រូ​ស​ន្លឹ​ក​​ឆ្នោ​ត​ដោយ​ប្រើប្រា​ស់​ត្រឹម​​​តែ​​សិ​ទ្ធ​រ​បស់​លោក​ជា​ព​លរ​ដ្ឋ​ប៉ុ​ណ្ណោះ ​ហើយ​មិ​ន​បាន​ណែ​នាំ​ព​ល​រដ្ឋ​ណា​ ឱ្យ​ធ្វើ​តា​មលោ​ក​​ឡើយ​។​ ​

​លោ​ក​ថ្លែ​ង​ថា៖​«​​​នេះជា​រឿ​ង​អ​យុត្តិ​ធ​ម៌​ស​ម្រា​ប់​ខ្ញុំ​ ​ព្រោះថា​ ប្រ​ជា​ព​លរ​ដ្ឋ​មាន​សិ​​ទ្ធិ​ ​ប៉ុ​ន្តែខ្ញុំ​និ​យាយ​ក្នុ​ង​​ផុ​ស​ហ្នឹង​តែ​​ពីសិ​ទ្ធិសេ​រី​ភា​ព​ ​រ​បស់​​​ខ្ញុំ​ទេ​ ​អត់​បា​ន​ទៅ​ណែនាំ​ព​ល​រដ្ឋ​ណា​ម្នា​ក់​​ឱ្យ​ធ្វើ​តាម​​ទេ ​សូ​ម្បីតែ​អ្នក​ដែ​លចូ​លម​ក​ផ្ទះខ្ញុំ​រា​ល់ថ្ងៃ​ ​ក៏​ខ្ញុំមិ​ន​ដែ​ល​ប្រា​ប់​​ឱ្យ​គាត់​គូ​ស​​ខ្វែង​​សន្លឹក​ឆ្នោត​​ទេ»​។

លោក យ៉ាន សុខ​ឃឿ​ន​​ ​ជា​គ្រូ​ប​ង្រៀន​ម្នា​ក់នៅ​ខេ​ត្តត្បូ​ងឃ្មុំ​ ដែ​ល​ម​ក​ប​ង្ហា​ញ​ខ្លួន​ក្នុ​ង​ស​វនា​ការនោះដែរ ​បា​ន​លើ​​ក​ឡើ​ង​ថា​ ​ការ​ធ្វើ​​​រ​បស់​​លោ​ក​ក្នុង​នាម​ជា​ព​ល​​រដ្ឋ​នៅ​តែត្រឹ​ម​ត្រូ​​វ ​ព្រោះ​ការ​ចែករំ​​លែ​ក​បន្ត​វីដេ​អូ​រ​​តា​ម​បណ្តាញស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ ​​ព​លរ​ដ្ឋ​​អា​ច​ធ្វើ​​កា​រ​ចែក​​​រំ​លែក​បា​ន​។​

​លោក​ថ្លែ​ងថា​៖​«​វីដេ​អូ​ដែ​លខ្ញុំ​​​ ​share គឺទា​ក់​ទ​ង​នឹង​រឿ​ងច​ង្កឹះ​១​បាច់​ ​ខ្ញុំគ្រាន់​តែ​ ​sh​a​re ​ទេ តែ​ខ្ញុំមិន​បាន​សរសេរអី​បន្ថែម​ទេ ​តែ​​​ក្នុង​វីដេ​​​អូហ្នឹ​ង​ ​គេ​ដា​ក់ទា​ក់​ទ​ង​នឹង​រ​បប​ផ្តា​ច់កា​រ​ ​និ​ង​រូ​បស​​ន្លឹ​កឆ្នោ​តខ្វែ​ង​។​ ​ដោ​យ​សារ​ខ្ញុំ​ ​s​h​a​re​ ​ពេ​ល​យ​ប់​ ហើ​យ​ខ្ញុំ​អ​ត់បា​​នមើ​ល​​ល្អិត​​​​ល្អន់​ដែរ​ ខ្ញុំស្តា​ប់តែ​ច​ម្រៀ​ង​ដែលនិ​យា​យ​ពីច​ង្កឹះ​១​បា​ច់​ ខ្ញុំគិត​ថា​ ​share ​ទៅ​ដើម្បី​យ​ក​ទុ​កបើ​ក​ឱ្យក្មេ​ង​ស្តា​ប់​ ​ព្រោះពា​ក់​ព័ន្ធ​កា​រ​អ​ប់រំ​»៕