ភ្នំពេញៈ ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ប្រកាស​ជ្រើស​រើស​យុវ​ជន​ស្ម័គ្រ​ចិត្ត និង​ប្រតិ​ភូ​យុវ​ជន​ចំនួន ២៥០ ​នាក់ ឱ្យ​ចូល​រួម​ក្នុង​កម្ម​វិធី «​ជំ​រំ​យុវ​ជន​ជា​សកល​លើក​ទី​៩​» ដែល​នឹង​ធ្វើ​ឡើង​នា​ខែ​ធ្នូ ឆ្នាំ​ ២០២៣​ នេះ នៅ​ក្នុង​ខេត្ត​សៀម​រាប​។


យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់​រំ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៧​ ខែ​សីហា​​​ថា ​ការ​ជ្រើ​ស​រើស​យុវ​ជន​ស្ម័គ្រ​ចិត្ត និង​ជា​ប្រតិ​ភូ​យុវ​ជន​សម្រាប់​ឆ្នាំ​នេះ គឺ​មាន​ចំនួន​តែ ២៥០​ នាក់​ប៉ុណ្ណោះ ហើយ​បេ​ក្ខជន​ទាំង​នោះ អាច​​មក​ពី​គ្រប់​បណ្ដា ២៥​ រាជ​ធានី​ ​ខេត្ត​ទូ​ទាំង​ប្រទេស​។ ជា​ពិសេស​យុវជន​ដែល​មក​​ពី​បណ្ដា​ខេត្ត ត្រូវ​បាន​លើក​ទឹក​ចិត្ត ឱ្យ​ចូល​រួម​ក្នុង​កម្ម​វិធី «​ជំ​រំ​យុវ​ជន​ជា​សកល​លើក​ទី​៩​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ១១ ដល់ ថ្ងៃ​ទី​ ១៦ ខែ​ធ្នូ ឆ្នាំ​ ២០២៣​ ខាង​មុខ​។

សេចក្ដី​ប្រកាស​ដ​ដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រតិ​​ភូ​យុវ​ជន ដែល​អាច​ចូល​រួម​កម្ម​វិធី «​ជំ​រំ​យុវ​ជន​ជា​សកល​លើក​ទី​៩​»​នេះ​បាន ត្រូវ​មាន​​សុខ​ភាព​ល្អ មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ ដល់​ ២៥​ឆ្នាំ និងមា​ន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​វគ្គ​តម្រង់​ទិស និង​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ដែល​រៀប​ចំ​ដោយ​គណៈ​កម្ម​ការ ហើយ​និង​មាន​ភាពទទួល​ខុស​ត្រូវ​ខ្ពស់ និង​គោរព​​តាម​​ការ​អនុ​​វត្ត​សេចក្ដី​ណែនាំ​។


ចំណែក​យុវ​ជន​ស័្មគ្រ​ចិត្ត​ ដែល​​ចូល​រួម​ក្នុ​ង​កម្ម​វិធី​នេះ ពួក​គាត់​នឹង​ទទួល​បាន​ចំណេះ​ដឹង ការ​កសា​ង​ទំនាក់​ទំនង និង​ការ​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ។ ក្រៅ​ពី​នេះ​ទៀត យុវ​ជន​ស្ម័គ្រ​ចិត្ត ពួក​គាត់​ក៏​ទទួល​បាន​​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម វិញ្ញា​បន​បត្រ រួម​ទាំង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត​ផង​ដែរ​។

លោក​ស្រី ស្រូយ សុជាតិ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​យុវ​ជន នៃ​ក្រសួង​អប់​រំ ធ្លាប់បាន​ប្រាប់​ឱ្យ​ដឹង​នាពេល​កន្លង​ម​ក​ថា ​​​ការ​ជ្រើស​​រើស​ ​ស្រុក​ប​ន្ទា​យ​ស្រី ​ជា​ទីតាំ​ង​សម្រា​ប់​​ការ​រៀ​​បចំ​កម្ម​វិ​ធី​ជំរំ​យុ​វ​ជ​ន​ជាស​ក​ល​លើ​កទី​៩​នេះ​ ដោ​យ​សា​រ​​ជា​ស្រុក​ដែ​ល​​​មាន​ឈ្មោះទៅ​តា​ម​ប្រា​សា​ទ​ដ៏តូច​ច្រ​ឡឹ​ង ​និ​ងល្អ​ឯ​ក​​លើ​សិ​ល្បៈ​ល​​ម្អប្រា​សា​ទ​​។


​​​មួយ​ទៀ​ត​ វា​មា​នអំ​ណោ​យ​ផ​ល​លើ​​ទីតាំងល្អ ​​នៅជើ​ងភ្នំ​គូ​លែន​ និ​ង​មា​ន​ទីធ្លា​ធំ​ទូ​លា​យលើ​ផ្ទៃ​ដី​ប្រ​មា​ណជា​ង​ ​៣​០​ហិកតា ដែ​ល​ជាកា​រ​ប​ង្ក​ល​ក្ខ​ណៈ​ងា​យស្រួ​ល​ចំពោះ​ប​ច្ចេ​ក​ទេ​សសម្រា​ប់​កា​របោះ​ជំ​រំ ​និ​ង​អ​នុវត្តក​ម្ម​វិធី​នា​នា។​ ​

​​លោ​ក​ស្រី​ ​ស្រូយ​ សុ​ជា​តិ ​បញ្ជា​ក់​ថា៖​ ​«ក​ម្ម​វិ​ធីបោះ​ជំរំ​យុវ​ជ​ន​ជាស​ក​លនេះ​ ​នឹ​ងផ្ដ​ល់​អ​ត្ថ​ប្រ​យោ​ជ​ន៍​ដ​ល់យុ​វ​ជ​​ន​​​ចូ​ល​រួ​ម ​និ​ង​យុ​វ​ជ​ន​អ្នក​ស្ម័​គ្រ​ចិ​ត្ត ​មា​នកា​រ​កែប្រែ​ឥ​រិ​យា​ប​ថ ​កា​រ​គិត​បែ​ប​វិជ្ជ​មា​ន​ ​និ​ងអ​ភិ​វឌ្ឍ​សមត្ថ​ភាព»។

សូម​បញ្ជាក់​ថា ការ​បោះ​ជំ​រំ​យុវ​ជន​ជា​សកល គឺ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ក្រោម​ការ​ជួយ​ឧបត្ថម្ភគាំ​ទ្រ​ពី​សំណាក់​ធនា​គារ​កា​ណា​ឌី​យ៉ា​ ហើយ​ការ​បោះ​ជំ​រំ​យុវ​ជន​ជា​សកល ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​បច្ចុប្បន្ន​​​៕