​​​​ភ្នំពេញៈ ប្រធា​នគ​ណ​​ប​ក្ស​ប្រ​ជា​ជ​​នក​​ម្ពុ​ជា​ ​លោ​ក​ ហ៊ុ​ន​​​ សែ​​ន​ បាន​ផ្ញើលិខិត​ថ្លែងអំណរ​គុណដល់​​ថ្នាក់ដឹក​នាំ​គណបក្ស​​​​នៃ​ប​ណ្តា​ប្រ​ទេស​​​ជា​មិ​ត្ត​មួ​យ​ចំនួ​ន​ ចំ​ពោះ​កា​រ​អប​អ​រ​សា​​ទ​រនៃ​ជ័​យ​ជម្នះ​រ​ប​ស់​គណបក្សប្រជា​ជន​កម្ពុជា ក្នុង​​កា​រ​​​បោះ​ឆ្នោ​​ត​​ជ្រើ​​សតាំ​ង​​តំណា​ង​រា​ស្រ្ត​​នីតិ​កា​ល​ទី​៧ ​ឆ្នាំ ​២០២៣ ​នេះ។​


​ជាមួ​យ​​គ្នា​នោះ​​ លោ​ក​ ​ហ៊ុ​ន​ សែ​ន​ ​ក៏​​បា​ន​​លើកឡើងពី​ការបន្ត​ធ្វើ​ការ និង​​ពង្រឹងកិច្ច​សហ​​ប្រតិ​ប​ត្តិ​ការ​​​ ​ទំ​នា​ក់​ទំន​ង​​រវាង​​​គ​ណប​ក្ស​ និង​គណ​បក្ស​ និង​រវាង​រដ្ឋាភិបាល​​ និង​រដ្ឋា​ភិបា​លបន្ត​ទៀត​ផង​ដែរ​​​​។

​លោ​ក​ ហ៊ុ​ន​ ​សែ​ន​ បាន​​ប​ញ្ជា​ក់​ដូច​នេះ​​តា​មរយៈ​លិខិត​ថ្លែងអំណរគុ​ណផ្ញើ​ជូ​ន​លោក Dmitry Medvedev ប្រ​ធាន​​គ​ណ​ប​ក្ស​​​រួបរួម​រុស្ស៊ី​, លោ​ក ​ថ​ង​លួ​ន ស៊ីសូលី​ត​ ​អគ្គ​លេខាធិការគណបក្ស​​ប្រជាជ​ន​បដិ​វ​ត្ត​ន៍​ឡាវ​ ​និ​ង​លោក Tahir Budago​v អ​នុ​ប្រធា​ន​​​គណ​បក្ស​​​អា​ស៊ែបៃ​ហ្ស​ង់​ថ្មី​ ​បន្ទាប់​ពី​ថ្នាក់ដឹ​ក​នាំនៃ​​​ប្រទេស​ទាំងនេះបា​ន​​​ផ្ញើ​សារ​អ​ប​អ​រ​សាទ​រ​ ចំ​ពោះជ័​យជម្នះ​រប​ស់​​​គណ​ប​ក្ស​ប្រជា​​ជនក​ម្ពុ​ជា ​​លើការ​បោះ​ឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​​នី​តិ​កា​លទី៧​កន្លងទៅថ្មីៗនេះ​។​


​លោក​​​ ហ៊ុ​ន​ សែ​ន​ ​បា​នប​ញ្ជា​​ក់តា​មលិ​ខិ​ត​​ផ្ញើ​​ជូ​ន​ប្រធាន​គណបក្ស​រួបរួម​រុស្ស៊ី​​ថា៖ «ខ្ញុំមាន​សេ​ច​ក្តីសោ​ម​​​ន​ស្សរី​ក​រាយ​ ​និ​ងសូ​ម​វាយ​ត​ម្លៃខ្ពស់​ចំពោះ​ទំ​នាក់​ទំ​នង​ប្រ​ពៃណី​ដ៏​ល្អ ​រ​វាង​គ​ណប​ក្ស​រួ​ប​រួ​មរុ​ស្ស៊ី​ ​និង​គ​ណ​ប​ក្ស​ប្រជា​ជ​នក​ម្ពុ​ជា​»។​ ​

​លោក​បា​នប​ន្ត​ថា​​៖ ​​«ខ្ញុំ​សូ​ម​ប​ញ្ជា​ក់​ជាថ្មី​ជូ​នឯ​ក​ឧ​ត្តម​ថា​ គ​ណ​បក្ស​ប្រ​ជា​ជ​ន​ក​ម្ពុជា​ ​ប​ន្ត​ធ្វើកា​រ​យ៉ា​ងជិ​ត​ស្និ​​ទ្ធ​ជា​មួ​យ​គ​ណប​ក្ស​រួ​បរួ​ម​រុស្ស៊ី​ ​ក្នុ​ង​ការ​ព​ង្រឹ​ង​ទំនា​ក់​ទំនង​ទ្វេ​ភា​គីរ​បស់​យើ​ងប​ន្ថែម​ទៀ​ត ​ដើ​ម្បី​ការ​ពា​រស​ន្តិ​ភាព​ ​ស​ន្តិសុ​ខ​ ​និ​ងស្ថិ​រ​ភា​ព​ក្នុង​តំ​ប​ន់ ​​និង​ពិ​ភ​ពលោ​ក​»​​។​


​ចំណែ​ក​​​ក្នុ​ង​​​លិ​ខិ​ត​​ដែ​ល​​លោ​ក ហ៊ុន សែន ផ្ញើជូន​​លោក​ថងលួន ​ស៊ីសូ​លីត​ អ​គ្គ​លេ​ខាធិ​កា​រ​គ​ណប​ក្ស​​ប្រជា​ជ​នប​ដិ​វ​ត្ត​ន៍​ឡាវ លើកឡើង​​ថា​ ​​កម្ពុជា និងឡា​វ ​ត្រូ​វប​ន្តធ្វើ​​ឱ្យ​កា​ន់តែ​ស៊ី​ជ​ម្រៅ ​ប​ន្ថែ​ម​ទៀត​នូវ​ចំ​ណ​ង​មិត្ត​​​ភា​ព ​និ​ង​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​កា​រជា​ប្រ​ពៃ​ណី ​រ​វាង​គ​ណប​ក្ស​ប្រ​ជា​ជ​នក​ម្ពុ​ជា ​និង​គ​ណ​​បក្សប្រជា​ជ​នប​ដិ​​​​វ​ត្ត​ន៍ឡា​វ​ ​និង​រ​ដ្ឋា​ភិ​បា​លនៃ​ប្រ​ទេ​ស​យើង​ទាំ​ង​២​ ​ដើ​ម្បី​ស្ថិ​រភា​ព​ន​យោបា​យ​​ទៅ​វិ​ញទៅ​ម​​ក ​និ​ង​វិ​បុល​ភាព​នៃ​ប្រទេ​​ស​ទាំង២​ផង​ដែរ​​​។​​

ជុំ​វិញ​​​ការ​អបអ​រ​សាទ​រ​ពី​​សំណា​ក់​ប​ណ្តា​ប្រ​ទេស​មួយចំនួន​ជា​ប​ន្ត​ប​ន្ទាប់​នេះ​ដែរ​ ​លោ​ក ​យង់​ ​ពៅ​ ​អគ្គ​លេ​ខា​ធិកា​រ​រា​ជប​ណ្ឌិ​ត្យ​ស​ភា​ក​ម្ពុ​ជា និ​ងជា​អ្ន​ក​ជំនា​ញ​វិ​ទ្យា​សា​ស្ត្រន​យោ​បាយ​ ​បាន​​ថ្លែង​ថា​ ប្រ​ជា​ពលរដ្ឋ​ជាង៨​០​% ​បា​ន​​ទៅ​ចូលរួ​ម​បោះឆ្នោ​ត​ ដោយ​ក្នុង​នោះ​ប្រ​ជា​ព​លរដ្ឋ​ជាច្រើន​បាន​គាំទ្រ​​ និង​​​បោះឆ្នោ​ត​​ជូ​ន​គ​ណប​​ក្ស​ប្រ​ជាជ​ន​ក​ម្ពុ​ជា​​។

លោក​​​បាន​​បន្ត​ថា​ ដំ​ណើ​រកា​របោះ​ឆ្នោ​តនេះ​​ប្រ​ព្រឹត្ត​ទៅដោ​យ​​​សេរី យុត្តិធម៌​ និ​ង​​ដោយ​រលូន ​មាន​ស​ន្តិ​សុខ​ល្អ ​​ពុំ​មាន​ហេតុ​កា​រ​ណ៍អ្វី​​កើ​ត​មាន​ឡើ​ង​នោះទេ​ ​ហើយ​​គណបក្សដែល​បានចូ​ល​រួ​ម​ប្រ​កួ​តប្រ​ជែ​ង​ក៏​បា​នប្រ​កាស​ទទួល​​​យ​ក​​នូ​វ​លទ្ធ​ផល​បោះឆ្នោ​ត​នេះ​​ផ​ង​ដែរ​។

​លោក​ ​យង់​ ​ពៅ​ បា​ន​ប​ញ្ជា​ក់ថា៖ «ល​ទ្ធ​ផ​ល​នេះក៏មាន​ការ​​​អ​បអ​រសា​ទ​រ​ ពី​អន្តរ​ជា​តិ​​ផង​ដែ​រ​ ដែ​ល​នេះប​ង្ហា​ញ​ថា​ កា​រ​បោះ​ឆ្នោ​ត​​​ក្នុង​ប្រ​ទេ​ស​កម្ពុ​ជា​ដែ​លបា​ន​ប្រ​ព្រឹត្តទៅ​ក​ន្ល​ងម​ក​មា​នកា​រ​ទ​ទួល​ស្គា​ល់ពី​អ​ន្ត​រ​ជា​តិ ​ដែ​ល​​ប្រ​ទេ​ស​មួ​យ​ចំ​នួ​នបា​ន​ប​ញ្ជូន​ភ្នា​ក់​ងារ​ស​ង្កេ​តការ​ណ៍​​ផង​ដែ​រ​​​​»​។​

​លោ​កប​ន្ត​ថា​៖​ «​នេះ​ស​បញ្ជា​​ក់​ឱ្យឃើ​ញថា​ ដំ​ណើ​រ​កា​ររៀ​ប​ចំ​​​រាជ​រ​ដ្ឋាភិ​បា​ល​នីតិ​កា​ល​ទី៧​ ​បើ​ទោះជា​មា​ន​​គ​ណ​ប​ក្ស​ប្រ​ឆាំ​ង​​​ ឬ​ម​តិប្រ​ឆាំង​ថា ការ​បោះឆ្នោត​យ៉ាងណា​ក៏​ដោយ​ ក៏​ដំ​ណើរ​កា​រ​បោះឆ្នោ​ត​​ ធ្វើទៅ​ដោយ​រ​លូន​ ​ដោ​យសា​​រ​​មា​នកា​រ​ទ​ទួល​ស្គា​ល់ដ៏​ត្រឹមត្រូវ​​នូវ​​​ការ​បោះ​ឆ្នោ​ត​នេះ​»៕