ខេត្តរតនគិរីៈ ក្មេងប្រុស​អាយុ​ ១១ ​ឆ្នាំ​ម្នាក់​ បាន​រងរបួស​ធ្ងន់​ធ្ង​រដាច់​ជើង​ម្ខាង​នៅក្នុង​ករណី​ផ្ទុះ​មីន​មួយ​ស្ថិត​ក្នុងភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដា​វនា​ថ្ងៃទី ​១០ ខែសីហា ឆ្នាំ​ ២០២៣​។​


​យោងតាម​អាជ្ញាធរ​មីន​បានឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែសីហា​ថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​ជនរងគ្រោះ​ឈ្មោះ សេវ លី​ច​ទៅ​ឃ្វាលគោ​នៅក្នុង​ចម្ការ​ចន្ទី​មួយកន្លែង​។ ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រួសារ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ហើយ​ត្រូវបាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

​អាជ្ញាធរ​មីន​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ​។ លើសពីនេះ​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​៕​