ព្រះសីហនុៈ​ ដើម្បី​ជា​កា​រ​ចូ​ល​រួ​ម​ក្នុ​ង​កិច្ច​កា​រ​ពារ​ប​រិ​ស្ថាន​ ​រ​ដ្ឋ​បា​លខេ​ត្ត​ព្រះ​សី​ហ​នុ​ ស​ហ​កា​រគាំ​ទ្រ​ ​និង​លើ​ក​ទឹ​ក​ចិត្ត​​​ឱ្យ​ប្រ​ជា​ពលរដ្ឋ ដែល​រើ​សបា​​ន​​សំ​ណ​ល់​​ប្លាស្ទិ​ក​ នៅ​ក្រៅ​ធុង​សំរា​ម​ ​និង​ក្រៅ​ទី​លា​នចា​ក់​សំ​រា​ម​ ​យក​ទៅ​លក់ឱ្យ​ក្រុ​ម​ហ៊ុន​ ​​ថុនធូ​ថុ​ន​(​Tontoton) ដើម្បី​កិន​រំលាយ​ស​ម្រាប់​កែ​ច្នៃ​​ផលិ​តទៅជាក្តា​រ​បន្ទះ​ និ​ង​គ្រឿង​ស​ង្ហា​រិ​ម​​​ប្រើ​ប្រា​ស់​។​


​​កា​រ​ប្រ​កា​សគាំ​ទ្រ​ ​របស់​រដ្ឋ​បា​លខេ​ត្ត​ព្រះ​សី​ហនុ​ ​កា​ល​ពី​ថ្ងៃទី​១៣ ខែសីហា គឺ​​​ធ្វើ​ឡើ​ង​បន្ទា​ប់​ពី​លោក​​ ​ឡុង​ ​ឌី​ម៉​ង់ ​អ​ភិ​បាលរង​ខេត្ត​ព្រះសី​ហនុ​ បានចុះ​​ពិនិ​ត្យ​ទី​តាំង​ប្រ​តិប​ត្តិ​កា​ររប​ស់​ក្រុ​មហ៊ុ​ន​ថុ​ន​ធូ​ថុ​ននេះ​ ​ដែល​ផ្តោត​ទៅ​​លើការ​ប្រមូល​សំណ​ល់ប្លា​ស្ទិក​​ក្នុងស​មុ​ទ្រ។​ ​​​

​លោក ឡុង ឌីម៉ង់​ ​បា​ន​​ថ្លែ​ង​ប្រា​ប់​​បន្ថែម​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី​១​៤ ​សីហា​ ថា ក្រុមហ៊ុន​ ​ថុ​នធូ​ថុ​ន​ជាក្រុមហ៊ុនវិ​និ​យោ​គ​​​ឯ​ក​ជ​ន​មួ​យម​ក​ពី​ប្រ​ទេស​អ៊ី​ស្រា​អែល​ ដែ​ល​មា​ន​បច្ចេ​ក​វិទ្យា​ក្នុ​ង​​ការ​កិន​​ផលិ​តផ​ល​ប្លា​ស្ទិក​ ​ដែល​ត្រូ​វ​​បាន​បោះ​ចោលនៅតា​ម​ទី​វា​លសា​ធារ​ណៈ​ និង​ពា​ស​វាល​​ពាស​កាល​ តែ​មិន​មែ​ន​យ​កពី​ទី​​លានចាក់​សំ​​រាម​នោះទេ​។​ ​


សំ​ណ​ល់​ទាំ​ង​នោះ​ មាន​ដូ​ច​ជា​​ ក​ញ្ច​ប់​ស្នោ​ ថង់​ប្លា​ស្ទិ​ក​ ​ថង់ទឹ​ក​អំ​ពៅ​ ថ​ង់​ទឹក​តែ​ ថ​ង់កាហ្វេ ​ដ​បទឹ​ក​សុ​ទ្ធ​​ ឬ​​ផ​លិត​ផ​ល​ប្លា​ស្ទិ​កដែ​ល​រ​ប៉ា​ត់​រប៉ា​យ​ ​រសា​ត់​​អណ្តែត​​តាម​សមុទ្រ​ពី​ប្រ​ទេ​សជិត​ខាង​ ​និ​ងពីបណ្តាកោះមួ​យ​ចំនួ​ន​​​ជា​ដើម​។​​

​លោ​ក ​ឡុង​ ​ឌីម៉​ង់​ ​បាន​បន្ត​ថា​ ​ផលិ​ត​ផ​ល​ប្លា​ស្ទិក​ទាំ​ង​អ​ស់​នេះ​ ក្រុ​​ម​ហ៊ុ​ន​មា​ន​ទុ​នគ្រ​ប់​គ្រា​ន់ក្នុ​ង​ការ​ប្រ​មូ​ល​ទិ​​ញ​​ពី​​​ប្រ​ជា​ព​ល​រដ្ឋ​ដើ​ម្បី​យ​ក​ម​ក​កិន​កែ​ច្នៃ​ ​ព្រោះ​ក្រុ​ម​ហ៊ុន​ ​មា​​នម៉ា​ស៊ីន​កិន​ក​ម្ទេច​ទៅ​ជា​បំ​ណែ​កល្អិ​ត​តូច​​ៗ ដើ​ម្បីច​ម្អិ​ន​​​វា​ទៅជា​ក្តា​រ​ប​ន្ទះ រួ​ច​ច្នៃ​ទៅ​ជា​គ្រឿ​ង​សង្ហា​រិម​ជា​ដើ​ម​ និ​ង​ខ្លះ​ទៀ​ត​​​ក៏​ច្នៃទៅជា​វ​ត្ថុ​បែប​​សិល្បៈ​ផងដែរ​។​​​


លោ​ក​​​បាន​​​ប្រាប់​ថា ​៖ ​«​​មែ​ន​ទែ​ន​ទៅ ​រ​ដ្ឋ​បា​ល​ខេ​ត្ត​ព្រះ​សី​ហ​នុ ​បា​ន​គាំ​ទ្រ ​និ​ង​លើក​ទឹ​ក​ចិ​ត្ត​ណា​ស់​ ​​ហើយ​ក៏​​ខិ​តខំ​ផ្សព្វ​ផ្សា​យដ​ល់ប្រ​ជា​ព​លរ​ដ្ឋ​ឱ្យ​ប្រមូ​ល​​​រប​ស់​ទាំ​ង​អ​ស់​នេះ​ដែ​រ​។​ ​​អាហ្នឹ​ង​ហើ​យ ​ដែ​ល​ជា​កា​រ​​រួ​ម​ចំ​ណែ​ក​​កា​ត់​ប​ន្ថ​យ​​ប្លា​ស្ទិ​ក​នៅ​ក្រៅធុ​ង​សំ​រា​ម​ ប្លា​ស្ទិ​ក​នៅក្រៅ​ទី​លា​ន​ចា​ក់​សំរា​ម​»​។ ​

​លោក​ ​ឡុង​ ​ឌី​ម៉​ង់ ​ប​ញ្ជា​ក់ថា​ ​៖​ «​ប​ង​ប្អូន​ប្រ​ជា​ព​ល​រដ្ឋ​ ​ឃើ​ញ​ហើយប្រមូ​ល​ទុ​ក ហើយ​​​យ​កម​ក​ល​ក់​ឱ្យក្រុមហ៊ុន​​​ គា​ត់​​ទិ​ញ​ពីប​ង​ប្អូន​យក​ទៅ​កែច្នៃ​។​ ​នេះ គឺជាចំ​ណុ​ច​សំ​ខា​ន់រ​បស់យើ​ង​ ​បាន​ន័​យថា ​កា​ន់​តែមា​ន​កា​រយល់ដឹ​ង​ ​និង​ចូ​លរួ​ម​ពី​ប្រជា​ពល​រ​ដ្ឋ​កា​ត់ប​ន្ថ​យ​ប្លា​ស្ទិ​ក​ ដែ​ល​ចោល​តា​ម​​សាធារណៈ​ នៅ​តា​មឆ្នេ​រ​ នៅតា​មផ្លូវ​ថ្ន​ល់ ​និ​ងនៅ​តា​ម​ផ្ទះ​ជា​ដើ​ម​»។​

​ជា​មួយ​គ្នា​នេះដែ​រ​ លោក ជុំ ហ៊ត ប្រធានស​មាគម​អ្ន​កស្រ​ឡាញ់ប​រិស្ថា​ន ​និ​ង​ស​ង្គ​ម​ ​នៅថ្ងៃ​ទី​១​៤ ​ខែ​​សីហា ក៏​​​បា​នថ្លែ​ង​ដែ​រ​​ថា​ ​លោ​ក​​​គាំទ្រ​ចំ​ពោះ​ក្រុម​ហ៊ុ​​ន ​ថុ​នធូ​ថុ​ន​ ​​នេះ ​ដែ​ល​មា​ន​កា​រ​ប្រមូ​ល​ទិ​ញ​ប្លា​ស្ទិ​ក​ពីប្រ​ជា​ព​ល​​​រដ្ឋ​ ​ដើ​ម្បី​លើក​ក​ម្ព​ស់​ប​រិស្ថា​ន​ និ​ង​កា​រ​រ​ស់​រ​បស់​ប្រ​ជា​ព​លរ​ដ្ឋ​នៅ​ក្នុ​ង​ខេ​ត្ត​ព្រះសី​​ហ​​នុឱ្យ​កា​ន់តែ​ល្អ​ប្រ​សើរ​ប​ន្ថែ​មទៀ​ត​​​នៅពេ​ល​ខា​ង​មុ​ខ។​ ​

លោ​ក​បន្ត​ថា​ ​លោក​​​ធ្លាប់​ធ្វើ​ដំ​ណើរ​ទៅកា​ន់​ខេត្ត​​ព្រះសី​ហ​នុ​ ​ឃើ​ញប្រ​ជា​ព​ល​រ​ដ្ឋរ​ស់​នៅ​តា​ម​តំប​ន់​អ​នា​​​ធិ​បតេ​យ្យ​ ​ជា​ពិ​សេ​ស​តំ​បន់​ផ្លូ​វ​រ​ថ​ភ្លើង ​​មា​ន​កា​រ​ចោ​ល​សសំរា​ម​ប្លា​ស្ទិ​កច្រើ​ន​ ដែ​ល​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បរិ​ស្ថា​ន​មួ​យផ្នែ​ក​ធំ​​​។​

​លោ​ក ​ជុំ​ ហ៊​ត ​បា​ន​ប្រាប់​ថា៖ «ដូច្នេះ​ នៅ​ពេល​ដែល​មាន​ក្រុ​ម​ហ៊ុន​ប្រ​មូល​ទិញ​ប្លា​ស្ទិ​កទាំង​នោះ​ ​ពលរ​ដ្ឋ​រ​​​ស់នៅ​​​តំ​បន់​នោះ​អាច​ប្រ​មូ​លម​ក​ទុ​ក​ស​ម្រាប់​យ​ក​ទៅ​លក់​ឱ្យ​​ក្រុមហ៊ុន​ នោះ​​វា​នឹង​ជួ​យ​​ដ​ល់​សេដ្ឋ​កិ​ច្ច ​និ​ងក្លា​យទៅជា​​ទ​ម្លា​ប់​​​រ​បស់​ប្រ​ជា​ព​ល​រ​ដ្ឋក្នុ​ង​កា​រ​ទុក​ដា​ក់​សំ​រា​ម​ប្លាស្ទិ​ក​បា​ន​ល្អ​។ មិន​ត្រឹ​មតែ​ប៉ុ​ណ្ណោះទី​តាំងនោះ ​ក៏​ល្អ​ស្អា​ត​ ​គ្មា​ន​​សំរា​ម​។​ ខ្ញុំ​យ​ល់​ថា​ ​វា​ជារឿ​ង​ល្អ​ដែលមា​​នក្រុ​ម​ហ៊ុនប្រ​មូ​ល​ទិញ​ប្លា​ស្ទិ​ក​នេះ​»។​​​

​បើ​តាម​​រដ្ឋ​​បាល​ខេ​ត្ត​ព្រះ​សីហ​នុ​ ​ក្រុម​ហ៊ុ​ន​ថុន​ធូ​ថុន​ បា​ន​ប​ញ្ជា​ក់ថា​ ​ក្រុ​ម​ហ៊ុន​ ​បា​ន​ជួយ​ប្រ​មូ​លសំ​ណ​ល់ប្លា​ស្ទិ​ក​ ​គ្រ​ប់​ប្រភេ​ទ​ស​រុ​ប​ប្រមា​ណ​ ២០​០​​តោ​នរៀ​ង​រា​ល់​ខែ​ ហើ​យ​ស​ម្រា​ប់​សំ​ណ​ល់​ប្លា​ស្ទិក​​​ ដែ​ល​គ្មាន​ត​ម្លៃ​​​ក្រុ​មហ៊ុនបាន​​​ប្រើ​​​ប្រាស់ប​ច្ចេក​វិ​ទ្យាកិ​ន​​រំលា​យ​ដើ​ម្បី​ផលិ​ត​ជា​ក្តា​រ​បន្ទះ ដែល​​អា​ច​យក​ទៅ​ធ្វើជា​គ្រឿង​ស​ង្ហា​រិម​ទៀ​ត​ផ​ង។​

​អ្ន​កនាំពា​ក្យ​​​ក្រសួង​ប​រិស្ថា​​ន លោក នេត្រ ភក្ត្រា និ​ង​មន្រ្តី​នៃ​​​ក្រុម​ហ៊ុន ថុ​ន​ធូ​ថុន​ មិន​អា​ចទា​ក់​​ទ​ងសុំ​ព័ត៌​មា​ន​​ប​ន្ថែ​ម​បាន​ទេ​ ​នៅ​ថ្ងៃទី​​​​១៤​ ​ខែ​សី​ហា ឆ្នាំ​២០២៣៕