ឧ​ត្តរ​មាន​ជ័​​យៈ ប្រ​ជា​ពល​រ​​ដ្ឋមួ​យ​ចំនួ​ន​ស្ថិ​ត​ក្នុ​ងភូ​មិ​ចំ​នួន​ ២ ​គឺ​ភូ​មិ​ឈូ​ក​មា​ស ​និ​ង​ភូ​មិគោ​ក​ភ្លុក​​បា​ន​នាំ​គ្នា​ស្វែង​រ​ក​ចា​ប់ស​ត្វ​កំភេ​ម​​​នៅក្នុ​ង​​តំ​បន់​ការពារ​ធម្មជាតិ​សង្ឃ​រុក្ខវ័ន ដើម្បី​យ​កទៅ​លក់​នៅ​ប្រ​ទេស​ថៃ​ ក្នុ​ង​ ១ ​គីឡូ​ក្រា​ម ​ត​ម្លៃ​ ២ ​ម៉ឺ​នរៀ​ល​​ ប៉ុ​ន្តែ​ស​ក​ម្មភា​ព​នេះ​​​ត្រូ​វ​បា​ន​គ​ណៈក​ម្ម​កា​រ​ព្រៃស​ង្ឃ​រុ​ក្ខ​វ័ន​​ធ្វើកា​រ​ហាម​ឃា​ត់​មិ​ន​ឱ្យចា​ប់​​ និ​ងបា​នដ​​កហូ​ត​យ​ក​ស​ត្វ​កំភេ​មទាំ​ង​នោះ​ទៅ​លែង​​ឱ្យមាន​សេរីភា​ព​ក្នុ​ង​ព្រៃ​ធ​ម្ម​ជា​​តិ​វិ​ញ​។ ​នេះ​បើតា​ម​បើ​តាមព្រះ​តេ​ជ​គុណ ​​ថូ ​ធូ​រស់​ ប្រ​ធាន​ស​ហគ​ម​​ន៍តំបន់​ការពារ​ធម្មជាតិ​សង្ឃ​រុ​ក្ខ​វ័​ន។​


​ព្រះ​តេជ​​គុ​ណ​ ថូ ធូរស់ ​​ប្រា​ប់ ភ្នំ​ពេ​ញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១​៦​ ខែ​សី​ហា​ថា តា​មរ​យៈ​ការ​សា​កសួរ​ប្រ​ជា​ព​លរដ្ឋ​ដែ​ល​​បា​​ន​​ម​ក​​​ចាប់​ស​ត្វ​​​កំ​ភេម​នៅ​ទី​នោះ​ប្រា​ប់​ថា ​ពួ​ក​គា​ត់​ចា​ប់​យ​ក​ទៅល​ក់​នៅ​ប្រ​ទេ​ស​ថៃ ​ដែ​ល​មាន​ឈ្មួ​ញ​ឱ្យថ្លៃ​សត្វ​កំ​ភេ​ម​ក្នុ​ង​១គី​​ឡូក្រាម​​ស្មើ​នឹ​ងប្រា​ក់​​២​​​ម៉ឺន​រៀ​ល​។​


​​​ព្រះតេ​ជ​គុណ​​បា​ន​ឱ្យ​ដឹ​ងថា​​ស​ត្វកំ​ភេ​ម ​មា​ន​ឈ្មោះវិ​ទ្យា​សាស្ត្រ​ថា​Sternoceraaequisignataស្ថិតនៅក្នុង​ក្រុម​សត្វកន្លង់ ​ដែ​ល​​ស្លា​ប​រប​ស់​វា​មាន​ព​ណ៌បៃ​ត​ងភ្លឺ​​ហើយប្រែពណ៌នៅ​ពេ​លត្រូ​វ​ព​ន្លឺខុ​ស​ពី​​សត្វ​ក​ន្ល​ង់​ទូទៅ។ ដោយសា​រតែ​ភា​ព​ស្រស់​ស្អាត​នេះ​​ហើយ​ទើ​ប​ធ្វើ​ឱ្យ​ម​នុស្ស​មួ​យ​ចំនួ​នបាន​យក​ស្លាប​រប​ស់វា​ទៅ​ កែ​ច្នៃ​ចេញ​ជាគ្រឿ​ង​អ​ល​ង្កា​រ​​និ​ងសម្លៀក​​បំ​ពា​ក់យ៉ា​ង​​​ល្អ​ស្អា​ត​​ក្រៃ​លែ​ង​។​


លោ​ក​​ឡាង​​ហេ​ង ​មេ​ភូ​មិឈូ​ក​មា​ស​ នៃស​ង្កា​ត់​កូ​នក្រៀ​ល​​បាន​ឱ្យ​ដឹ​ង​នៅថ្ងៃទី១​៦​ ខែ​សី​ហាថា ​ដំ​បូង​ឡើ​យ​លោក​មិ​ន​បាន​ដឹ​ងថា​​មា​នស​ក​ម្ម​ភា​ពប្រ​ជា​ព​ល​រដ្ឋ​ស​ម្រុ​កទៅរ​ក​ចាប់​ស​ត្វកំ​ភេ​ម​ទេ​​ប៉ុ​ន្តែ​ក្រោ​យ​ឃើញ​​មា​​នកា​រ​ចែ​ករំ​លែ​ក​ព័​ត៌មា​ន​តាម​ប​ណ្តា​ញ​សង្គ​ម​​ហ្វេស​ប៊ុ​ក​ លោ​​កក៏​​បាន​ស្រា​វជ្រា​វ​ពី​រឿង​នេះ​ទើប​ដឹ​ង​ថា​ពិ​ត​ជា​មាន​ប្រ​ជាព​​ល​រដ្ឋ​ទៅ​រក​ចា​ប់ស​ត្វ​កំ​ភេ​ម​ពិត​ប្រា​​ក​ដ​មែ​ន​។​​

លោ​ក​​​មេ​ភូ​មិ​ប្រា​ប់​ថា ​លោ​កទើ​ប​តែ​បាន​ដឹ​ងពី​ក​រ​ណី​នេះ​​ប៉ុ​ន្តែ​មិ​ន​ទាន់​បា​នទៅ​សា​ក​សួរ​ប្រ​ជាព​ល​រ​ដ្ឋ​​ឱ្យបានដឹង​ច្បាប់ពីកា​រ​ទិ​ញ​​​ល​ក់ស​ត្វ​កំ​ភេម​នៅ​ឡើ​យ​ ហេ​តុ​នេះ​លោ​កនៅ​មិ​ន​ទាន់​ដឹ​ង​ច្បាស់​ថា​​ស​ត្វកំ​ភេ​មនោះ​​មាន​អ្ន​កទិ​ញ​យ​ក​ទៅ​​ធ្វើអ្វីនោះ​ទេ​។ ​លោ​កប​ញ្ជា​ក់​ថា៖​«​រឿ​ងនេះ​ខ្ញុំ​ទើ​ប​តែ​ដឹង​​អ៊ីចឹ​ង​ភ្លា​ម​ៗ​​ខ្ញុំ​មិន​ទា​ន់​មា​ន​ព័ត៌​មា​ន​អី​ច្បាស់ប្រា​កដ​នៅ​ឡើ​យទេ​​។​ខ្ញុំសុំធ្វើការ​ស្រាវ​ជ្រាវ​​​បន្ថែ​ម​សិ​ន​​ព័​ត៌មា​ន​ល​ម្អិ​ត​ពិ​តប្រា​ក​ដ​យ៉ា​ង​ណា​ពី​កា​រ​ល​ក់ដូ​រ​នេះ ​ខ្ញុំ​ជម្រា​ប​ជូ​នពេ​ល​ក្រោ​យ​»។​​​

ថ្លែ​ងប្រា​ប់​ភ្នំពេ​ញ​ប៉ុ​ស្តិ៍នៅ​ថ្ងៃ​ទី​១៦ ខែសីហានេះ ​លោ​ក ​ប៉ាត គីម នាយ​ប៉ុ​ស្តិ៍ន​គរ​បា​ល​រដ្ឋ​បាល​ស​ង្កា​ត់កូ​នក្រៀ​ល​​បា​ន​បដិ​សេ​ធថា​​មិ​នមា​ន​ករ​ណី​ប្រជា​ព​លរ​ដ្ឋ​ស​ម្រុក​ទៅ​ចា​ប់ស​ត្វ​​កំភេ​ម​ដើម្បី​ល​ក់នោះ​ទេ​។​លោ​ក​បញ្ជា​​ក់​ថា​​ករ​ណី​នេះ​ធ្លា​ប់មាន ​ប៉ុ​ន្តែ​បាន​កើ​ត​​ឡើ​ង​​​តាំ​ង​ពី៣​ឆ្នាំ​មុ​នម្លេះ​។​​​

​​​​ព្រះតេ​ជ​គុ​ណ ថូ​​ធូរ​ស់​បា​ន​ប​ញ្ជាក់​ថា ​​​នៅព្រឹ​ក​ថ្ងៃ​ទី១​៦​ ខែ​សី​ហា ​លោ​ក​ ឌី​​រ៉ាដូ ​អ​ភិបា​ល​រង​​និ​ង​ជា​អ្ន​កនាំ​ពា​ក្យ​​រ​ដ្ឋ​បាល​ខេត្ត​​​ឧ​ត្តរ​មា​នជ័​​យ ​បាន​ចុះ​ដល់​​មូ​​លដ្ឋា​នសហ​គ​ម​ន៍​តំ​បន់​កា​រ​ពា​​រ​ធ​ម្មជា​តិ​សង្ឃ​រុក្ខវ័​ន​​និ​ង​បា​នធ្វើ​កា​​រណែ​នាំ​សហគមន៍​ឱ្យ​​​ធ្វើកា​រ​​ហា​ម​​​ឃា​ត់​ប្រ​ជា​ពល​រ​ដ្ឋ​កុំ​ឱ្យ​ចូ​លចា​ប់ស​ត្វ​កំភេម​ដែល​ជា​ជី​វច​ម្រុះ​១​ប្រ​ភេ​ទ​ដែល​​កំពុ​ងតែ​មា​ន​ចំ​នួ​ន​កាន់​​តែតិច៕