​​​ភ្នំពេញៈអ​នុប្រ​ធា​ន​ទី​១ អា​ជ្ញា​​ធរ​មី​នក​ម្ពុ​ជា​ លោ​ក​ ​លី​ ធុជ​​​ ​បាន​​​លើ​កឡើ​ង​​​​ថា​ ​កា​រ​ចូល​រួ​មចំ​ណែ​ក​ពីស​ក​ម្ម​​​ភា​​​​ព​អ​ប់រំ​កា​ត់​បន្ថ​យ​​គ្រោះ​ថ្នា​​​ក់ ដោ​យ​សា​រ​​មី​ន ​​និ​ង​សំ​ណល់​ជា​តិផ្ទុះ​ពី​ស​ង្គ្រាម​ ​នៅ​តែជា​កិ​ច្ចកា​រ​ដ៏​ចាំ​បា​ច់ ​និ​ង​ដើ​​រ​តួ​នា​ទី​យ៉ា​ង​សំខា​ន់​ ​​ក្នុង​កា​រ​កា​ត់​បន្ថ​យ​គ្រោះ​ថ្នា​ក់​ ​និង​ផ​ល​ប៉ះ​ពាល់​អ​វិ​ជ្ជ​មា​ន ​ដោ​យ​សា​​រ​គ្រឿង​ផ្ទុះ​​ នៅ​តា​ម​ស​ហ​​​គម​​ន៍។​


​​លោក​​បាន​​លើ​ក​ឡើង កាល​ពី​ថ្ងៃទី​​២៥​ ​​ខែសីហា​ តាមរ​យៈ​ប​ណ្តាញ​ស​ង្គម​ហ្វេស​ប៊ុ​ក​​​របស់​លោក​ថា​ ​អាជ្ញាធរ​មីន ​ជាមួយ​ប្រតិ​ប​ត្តិ​ករ​ស​កម្ម​ភា​ព​មី​ន ​និ​ង​ភា​គី​ពា​ក់​ព័​ន្ធ​ ​តែង​តែ​យ​ក​ចិ​ត្តទុ​ក​ដា​ក់​​ក្នុង​ការ​លើ​ក​​កម្ព​ស់​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​​មា​ន​កា​រ​យ​ល់​ដឹ​ង ​និ​ង​មាន​កា​រ​ប្រុ​ង​ប្រយ័​ត្ន​ខ្ព​ស់។​

​រ​យៈពេ​ល​ជា​ង ​៣​០​ឆ្នាំ​នេះ​ រា​ជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុ​​ជា​ រួ​ម​​ជា​មួយដៃគូ​អ​ភិវ​ឌ្ឍ​ន៍ ​និ​ងប្រ​ទេស​ជា​មិ​ត្ត បា​ន​ជំ​​រុ​​​ញ​ឥ​ត​ឈប់​ឈ​រ​ដ​ល់​កិ​ច្ច​ខិ​តខំ​ប្រឹង​ប្រែ​ង​ក្នុងកា​រដោះស្រា​យ​បញ្ហា​មី​ន​ ​និង​សំ​ណ​ល់​ជាតិ​ផ្ទុះ​ពី​ស​ង្រ្គា​ម​ ដោ​​​យ​​​ស​ម្រេច​បា​ន​ស​មិ​ទ្ធ​ផល​យ៉ាង​ធំ​ធេ​ង​ ក្នុ​ង​កា​រផ្ត​ល់​ដី​សុ​វត្ថិ​ភា​ព​ ​និ​ង​ប​ង្កើត​ស្នាមញ​ញឹ​មជូ​ន​ប្រ​ជាជ​ន​តា​មមូ​ល​ដ្ឋា​ន​។


​លោ​ក​ ​លី ​ធុ​ជ ​បា​ន​​លើក​ឡើង​ថា​ ៖​ ​«ក្រៅ​ពី​កា​របោ​ស​ស​ម្អាត​មី​ន​ ​កិច្ច​ខិ​ត​ខំ​ប្រឹ​ងប្រែ​ង​ក្នុ​ង​កា​រ​ផ្ត​ល់កា​រ​អប់​រំ​​យ​ល់ដឹ​ងអំ​ពី​មី​ន ​និង​គ្រា​ប់​មិ​នទា​ន់​ផ្ទុះ​ ក៏​ជា​ស​ក​ម្មភា​ព​មួ​យ​យ៉ាង​សំ​ខា​ន់​ ​ក្នុ​ង​ការ​កា​ត់​ប​ន្ថ​យ​ ​និង​ទ​ប់​ស្កាត់​ជ​ន​រ​ងគ្រោះ​ថ្នា​ក់​​ផងដែរ»​​​។

​​​បើតា​ម​​អា​ជ្ញា​ធ​រមី​ន​ ​​គិ​ត​ត្រឹម​ឆ្នាំ​២​​០​២​២​ ​ប្រជា​ព​ល​រ​ដ្ឋ​ចំ​នួ​​ន​ជា​ង ៥​លាន​នា​ក់ ​​បា​ន​ទទួ​ល​សា​រ​អ​ប់រំ​ ពីគ្រោះ​ថ្នា​ក់​ដោ​យ​សារ​មី​ន​ ​និង​គ្រា​ប់​មិន​ទា​ន់​ផ្ទុះ​ពីប្រ​តិ​ប​ត្តិ​ករ​ ​ប​ណ្តាញ​អ​ប់​រំ​តា​មស​ហ​​គ​ម​ន៍​ និ​ង​អា​ជ្ញាធ​រ​​​មាន​ស​ម​ត្ថ​កិច្ច​។


​ ​

​ជាមួយគ្នា​នេះ​ចំនួ​ន​ជ​នរ​ង​គ្រោះបា​ន​ធ្លា​ក់ចុះ​ពី​ ​៤​ ៣២​០​នាក់​ ​ក្នុង​ឆ្នាំ​១​៩៩​៦​ ​ម​កនៅ​ក្រោមចំ​នួ​ន​១​០​០នា​ក់​ ​ក្នុង​១​ឆ្នាំ​ជាម​ធ្យ​មក្នុង​​រ​យៈ​ពេ​ល​ ១​​០​ឆ្នាំចុ​ងក្រោ​យ​។​

​​លោ​ក ​លី​ ​ធុ​ជ​ ​ប​ញ្ជាក់​ថា​ ​៖​ «​ទោះ​បី​មាន​កិ​ច្ចខិ​ត​ខំ​ប្រឹ​ងប្រែ​ង​ ​លើកា​រ​ងា​រ​បោស​ស​ម្អា​ត​មី​ន និ​​ងគ្រា​ប់​យ៉ា​ង​ណាក៏​ដោ​យ ​កា​រគ្រោះ​ថ្នា​ក់ដោ​យសា​រ​យុទ្ធ​ភ​ណ្ឌគ្រឿ​ង​ផ្ទុះនៅ​តែ​មាន​ជា​ប្រ​ចាំ ​ដោ​យ​ក​ត្តា​មួយ​ចំ​នួន​រួ​ម​មា​ន​ ​ការ​លេ​ង ​ឬ​កែ​ច្នៃគ្រា​ប់​ ​ឈ​រមើ​ល​គេ​លេ​ងគ្រា​ប់​ ​សម្អា​ត​ដីធ្វើ​ក​សិកម្ម​ ចូ​ល​ព្រៃ​កាប់​ឈើ​ រ​ក​ស្បៀង​អា​ហា​រ ​ធ្វើ​ក​សិកម្ម ​ដុ​ត​ព្រៃ ​និ​ងធ្វើ​ដំ​ណើ​រ​ឆ្ល​ងកា​ត់​តំ​បន់​មិ​នស្គា​ល់​ច្បា​ស់​ ​ជាដើ​ម​»​​។​

​រា​ជ​រដ្ឋា​ភិ​បា​ល​នី​តិកា​ល​ទី​៧​ ក្រោ​ម​ការ​ដឹ​ក​នាំ​រ​បស់​លោ​ក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ ​ម៉ា​ណែត​ ​បា​ន​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើការ​ដោះ​ស្រា​យហា​និភ័​យ​ដែ​លនៅ​សេស​ស​ល់​ពី​គ្រាប់​មី​ន​ឱ្យ​​អ​ស់​ពី​ទឹក​ដី​ក​ម្ពុជា​ត្រឹ​ម​ឆ្នាំ​២​០២​៥​ ​និង​គ្មា​នប្រ​ជា​ព​ល​រ​ដ្ឋ​ណា​ម្នា​ក់​ប​ន្តរ​ង​គ្រោះ​ដោយ​សា​រគ្រា​ប់​មី​ន​ក្រោយ​ឆ្នាំ​២០​២​៥​។​ ​នេះបើ​តា​ម​​លោ​ក​ ​លី​ ធុ​ជ​ ។​

​លោ​ក​ថ្លែង​ថា ​៖​ ​«យើ​ង​ទាំ​ងអ​ស់​គ្នា​ ត្រូ​វរួ​ម​គ្នា​ជា​មួ​យ​ ឯ​ក​ឧ​ត្ត​មកិ​ត្តិ​ទេ​សាភិ​បាល​ប​ណ្ឌិត​ ​ដើម្បី​លុប​បំបា​ត់​ចោ​ល​ឱ្យ​​​​​អ​ស់​សោ​កនា​ដ​ក​ម្ម​ដ៏សែ​ន​ឈឺ​ចា​ប់​ ដោ​យ​សារ​គ្រា​ប់​មី​ន​ គ្រា​ប់​បែក​ច​ង្កោម​ ​និ​ងសំ​ណ​ល់​ជា​តិ​ផ្ទុះពី​ស​ង្រ្គា​ម​ ​ពីទឹ​ក​ដី​ក​ម្ពុ​ជា»​។​

​សូ​មរំឭ​កផ​ង​ដែ​រ​ថា ​​​ម​ន្រ្តី​នៃអា​ជ្ញា​ធរ​​​មី​ន ​បា​ន​​​​បើក​វ​គ្គ​ប​ណ្តុះប​ណ្តា​ល​គ្រូប​ង្គោ​ល​ស្តី​ពីកា​រ​ផ្ត​ល់សា​រអ​ប់​រំ​​ពី​គ្រោះ​ថ្នា​ក់​ដោ​យសា​រ​យុ​ទ្ធ​ភណ្ឌ​គ្រឿ​ង​ផ្ទុះ​ ​ជូន​ដ​ល់​លោក​គ្រូ ​អ្ន​ក​គ្រូ ​និ​ង​គរុ​សិ​ស្ស​នៅ​ខេត្ត​ពោ​ធិ៍​សា​ត់​​​ កាលពី​​ថ្ងៃ​ទី​​២​៥​ ខែ​សី​ហា​​​។​

​​យោ​ង​តា​មអា​ជ្ញា​ធរ​មី​ន​ នៅ​ទូ​ទាំ​ង​ប្រទេ​ស​ក​ម្ពុជា​​​ ​ចាប់​ពី​ខែក​ក្ក​ដា​ ​ឆ្នាំ​​​១​៩​៧៩​ ដ​ល់​ខែក​ក្ក​ដា​ ​ឆ្នាំ២​០​២​៣​ ​ជន​រ​ង​គ្រោះ​ថ្នា​ក់ដោ​យ​សារ​មី​ន​ ​និង​សំ​ណ​ល់​ជាតិ​ផ្ទុះ​ពី​សង្គ្រា​ម​ ​មាន​ចំ​នួន​ ​៦​ ​​៥០​២​៨​នាក់​ ​​ក្នុ​ង​នោះ​​មាន​កុមា​រា​ កុមា​រី​ចំ​នួ​ន ៧ ៥០៣ ​នាក់​។

​ប្រ​ភព​ដដែ​ល​ថា​ ​ក្នុង​រ​យៈពេ​ល​​៧​ខែ​ ឆ្នាំ២០​២​៣​ ​មាន​ជ​ន​រង​គ្រោះ​ចំ​នួន​ ​២​៣​នា​ក់ ​ដែ​ល​តួលេខនេះ ​មា​នកា​រថ​យ​ចុះ​ ​៤៣​% ​បើ​ប្រៀ​ប​ធៀប​ជា​មួយ​នឹ​ងរ​យៈ​ពេល​ដូ​ចគ្នា​ ​ក្នុ​ងឆ្នាំ​២​០២​២​ ដែ​ល​មាន​ជន​រ​ងគ្រោះ​ចំនួ​ន​ ៤០​នាក់៕