អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​ បានបង្ហាញ​លើ​វេ​ប​សាយ​ផ្លូវកា​របស់ខ្លួន​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​អត្រា​អត់​ការងារ​ធ្វើ​តិច​បំផុត​ត្រឹម​ ​០,៥% ​ដែល​មានន័យថា អ្នកមាន​ការងារ​ធ្វើ​មាន​រហូតដល់ ​៩៩,៥% ដែល​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​ប្រទេស​កាតា (០,១%) ដែលមាន​អត្រា​អ្នក​អត់​ការងារ​ទាប​ជាងគេ​ក្នុងចំណោម​ ១៨៥​ ប្រទេស​។ នេះ​បើតាម​ប្រភពពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។


​ប្រភព​ដដែល​បន្តថា តាមរយៈ​របាយការណ៍​ដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​រកឃើញ​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៩ ដោយ​អង្គការ​នេះ​បាន​បញ្ជាក់ថា ប្រទេស​ដែលមាន​អត្រា​ការងារ​ធ្វើ​ខ្ពស់​ផ្សេងៗ​ទៀត​រួមមាន កាតា​, ម៉ូ​ល​ឌូ​វ៉ា​, ម៉ាឡាវី​, ប៊ូ​រួន​ឌី​, ឆាដ​, ថៃ​, អាល្លឺម៉ង់ ជាដើម​សុទ្ធតែជា​ប្រទេស​ដែលមាន​អត្រា​អត់​ការងារ​ធ្វើ​តិចតួច​។​

​តាម​និយមន័យ​ក្នុងការ​កំណត់​អត្រា​អ្នក​អត់​ការងារ​ធ្វើ ឬ​ភាព​មានការ​ងារ​ធ្វើ​សម្រាប់​ប្រទេស​កម្ពុជា គឺ​មិន​ខុសពី​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក រួមបញ្ចូល​ទាំង​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ឡាវ វៀតណាម ជាដើម ដោយ​ប្រើប្រាស់​នូវ​និយម​តែមួយ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​កំណត់ថា អ្នកមាន​ការងារ​ធ្វើ​គឺ​សំដៅលើ​បុគ្គល​ទាំងឡាយណា​ដែល​ស្ថិតនៅក្នុង​វ័យ​ធ្វើការ ដែល​ក្នុង​រយៈពេល​កំណត់​ណាមួយ (​មួយអាទិត្យ ឬ​ ៧​ ​ថ្ងៃ​ចុងក្រោយ​) បាន​ចូលរួម​ទៅក្នុង​សកម្មភាព​នានា​ក្នុង​ការផលិត​ផលិតផល ឬ​ផ្តល់​សេវាកម្ម ដើម្បី​ទទួលបាន​ប្រាក់ខែ ឬ​ការ​បង្កើតជា​ប្រាក់ចំណេញ ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​អ្នក​ដែលមាន​វត្ត​មាននៅ​កន្លែងធ្វើការ និង​អ្នក​ដែល​អវត្តមាន​នៅ​កន្លែងធ្វើការ​ដោយសារតែ​ការឈប់​សម្រាក​ដោយសារ​មាន​ជំងឺ ជាប់រវល់​ធ្វើការ​សិក្សា ឬ​កត្តា​ផ្សេងៗ​។


​ដោយឡែក អ្នកគ្មានការងារ​ធ្វើ​សំដៅលើ​បុគ្គល​ទាំងឡាយណា​ដែល​ស្ថិតនៅក្នុង​វ័យ​ធ្វើការ ដែល (១) មិនមាន​ការងារ (២) ហើយ​កំពុង​ស្វែងរក​ការងារ (៣)​និង​អាច​ទទួលយក​ឱកាស​ការងារ​ប្រសិនបើ​មាន​។

​ក្រសួង​បន្តថា ដោយ​ផ្អែកលើ​និយមន័យ​នេះ សង្កេតឃើញថា ប្រទេស​នៅលើ​ពិភពលោក បានទទួល​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​ប្រមូល​និង​ផលិត​នូវ​ទិន្នន័យ​ទាក់ទង​នឹង​អ្នកមាន​ការងារ​ធ្វើ និង​អ្នកគ្មានការងារ​ធ្វើ ដែល​យើង​អាច​ទាញយក​ទិន្នន័យ​ទាំងអស់នេះ​បានជា​សាធារណៈ​ពី https://ilostat.ilo.org/data/# ។


គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ប៉ះគ្នា​លើ​កែង​ផ្លូវភ្លោះ​សហព័ន្ធរុស្ស៊ី​ខាង​កើត​វិមាន​សន្តិភាព​ពីថ្ងៃ​ទី​ ២ ​មករា​។ហ៊ាន រង្សី

ទេព ឧត្តម (ក្រហម) បាន​ម៉ាត់ទៅ​លើ រីម តុងហេង កាលពី​ថ្ងៃអាទិត្យ។ឈន ណន

ចាប់ខ្លួន​ជន​បើករថយន្ត​បុក​បង្គោល​ភ្លើង​ និង​បាញ់​គំរាម​នៅ​ខេត្តកណ្តាល​ថ្ងៃទី​ ២ ​មករា​។​រូប ប៉ូលិស

​យ៉ាងណាមិញ​លោក លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ធ្លាប់​លើកឡើងថា ប្រទេស​កម្ពុជា អត្រា​អ្នកគ្មានការងារ​ធ្វើ​នៅមាន​ច្រើន ទាំង​អ្នកមាន​ជំនាញ ទាំង​សិស្ស​និស្សិត កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ហើយ​ការងារ​ដែល​ធ្វើ​នោះ​ក៏​គ្មាន​គុណភាព​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​រាជរដ្ឋាភិបាល​ចាត់​ចូល​ជា​អ្នកមាន​ការងារ​ធ្វើ​រហូតដល់​ជាង ៩០ ភាគរយ​នេះ​គឺ​គិត​សរុប​ទាំង​អ្នកលក់ដូរ អ្នករត់ម៉ូតូឌុប អ្នករត់​ម៉ូតូ​កង់​៣ និង​អ្នកមាន​របរ​តិចតួច​ជាដើម​នោះ រាជរដ្ឋាភិបាល​មិនគួរ​ផ្ដោតអារម្មណ៍​ទៅលើ​លទ្ធផល​នេះ​ពេក​ទេ​»​។​

​លោ​កថា​ដើម្បី​លើក​ទឹក​ចិ​ត្ដ​ចំពោះ​ការអភិវឌ្ឍ​វិស័យ​ការងារ​នៅ​កម្ពុជា​នេះ រដ្ឋាភិបាល​គួរ​គិតគូរ​បង្កើត​ឱកាស​ឱ្យ​យុវជន និង​សហគ្រាស​មូលដ្ឋាន​មក​អភិវឌ្ឍន៍ ឬ​បង្កើតជា​សហគ្រិនភាព​ដើម្បី​បង្កើត​ការងារ​នៅក្នុង​ស្រុក​ឱ្យបាន​ច្រើន ហើយ​ទាក់ទាញ​កម្មករ​ជំនាញ​ឱ្យធ្វើ​ការងារ​នៅក្នុង​ស្រុក បង្កើតជា​ផលិតកម្ម​ឱ្យបាន​ច្រើន​ជាជាង​បញ្ជូន​កម្មករ​ទៅ​ក្រៅប្រទេស​។​

​យោងតាម​ប្រភព​ទិន្នន័យ​របស់ ILO​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​រក្សាបាន​នូវ​អត្រា​អ្នក​អត់​ការងារ​ធ្វើ នៅក្នុង​កម្រិត​មួយ​ទាប​ជាង ១% ហើយ​កម្រិត​នៃ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នេះ​គឺ​ទាប​ជាងគេ​ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ក្រុម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​កម្ពុជា និង​ទាប​ជាង​បណ្តា​ប្រទេស​នានា នៅក្នុង​តំបន់ ដូចជា​ប្រទេស​ថៃ វៀតណាម និង​ឡាវ​៕​