ភ្នំពេញៈមជ្ឈមណ្ឌល​សុខភាព​មេត្តាករុណា​កម្ពុជា បានប្រកាស​ផ្តល់​ថ្នាំ​ដោយ​ឥតគិតថ្លៃ​ ចំពោះ​អ្នកជំងឺ​ ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញថា មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​ប្រភេទ Chronic Myeloid Leukemia(CML)។


នៅក្នុង​ឆ្នាំ ២០០៦ មជ្ឈមណ្ឌល​សុខភាព​មេត្តាករុណា​កម្ពុជា​ បានបង្កើត​ឱ្យមាន​នូវប្រព័ន្ធ​បញ្ជូន​អ្នកជំងឺ​ថ្មីមួយ ​ដោយចាប់​ដៃគូជា​មួយនឹង​អង្គការ NGO ក្រុមជំនុំ​គ្រីស្ទបរិស័ទ និងអង្គការ​បេសកកម្ម​គ្រីស្ទបរិស័ទ​ក្នុងស្រុក​សម្រាប់​ការមើលថែ​ទាំអ្នក​ជំងឺ។

លោក ឃន ភារម្យ ដែលជា​អតីតគ្រូពេទ្យ​ឯកទេស​វេជ្ជសាស្រ្ត​គ្រួសារ​ នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តាករុណា​កម្ពុជា​ បាន​បញ្ជាក់​ថា​ ជំងឺមហារីក​គ្រាប់ឈាម (Leukemia) ចែកចេ​ញជា ៤ ​ប្រភេ​ទ​ធំៗ គឺ ១.Acute Lymphocytic Leukemia (ALL) ២.Acute Myelogenous Leukemia (AML)​ ៣. Chronic Lymphocytic Leukemia (CLL) ​និ​ង​ទី៤​. Chronic Myelogenous Leukemia (CML)។ ជំងឺមហារីក​គ្រាប់ឈាម​ប្រភេទ CML ​ភា​គច្រើ​ន​កើត​លើ​មនុ​ស្សពេ​ញ​វ័​យនិ​ង​ម​នុ​ស្សចា​ស់​។​


​លោ​ក​បា​ន​រំ​ឭកដ​ល់​អ្ន​កជំ​ងឺ​មហារីក​គ្រា​ប់ឈា​ម​ថា​ ​អ្នក​ជំ​ងឺ​មហា​រី​កគ្រា​​ប់​ឈា​ម​ប្រភេ​ទ​​ C​ML ​ត្រូ​វ​ច្បា​ស់​​ថា​ ​ខ្លួ​ន​ពិ​ត​ជាមា​ន​ជំ​ងឺ​ម​ហា​រី​ក​គ្រា​ប់​ឈាម​ប្រ​ភេ​ទ​ CML ពិតប្រាកដ​មែន ទើបអាច​ទៅទទួល​ការព្យាបាល​នៅមជ្ឈមណ្ឌ​ល​សុខភាព​មេត្តា​ករុណា​កម្ពុជា​បាន។​

លោ​ក​ បា​ន​ប​ញ្ជា​ក់​ថា​៖«​ម​ជ្ឈម​ណ្ឌ​ល​សុខ​ភា​ព​មេត្តា​ក​រុ​ណា​ ផ្តល់ជូន​នូវថ្នាំ​ដោយឥតគិតថ្លៃ ប៉ុន្តែ​សេវាកម្ម​ប្រឹក្សា​ និ​ង​ការពិ​និត្យ​ផ្សេងៗ ម​ជ្ឈ​មណ្ឌល នៅ​តែគិត​ថ្លៃ​ធម្មតា។ ​កា​រ​ផ្ត​ល់ជូន​ថ្នាំនេះ គឺធ្វើឡើង​ដោយចិត្ត​សប្បុរស​ឥតគិតថ្លៃ ​ស្រ​ប​ពេល​ដែ​ល​ថ្នាំទាំងនេះមា​នត​ម្លៃ​ថ្លៃ​ខ្លាំងនៅលើទី​ផ្សា​រ»។​


តាម​ប្រ​សា​សន៍​លោ​ក​ ឃ​ន​ ភា​រ​ម្យ អ្នកជំងឺ​មហារីក​គ្រាប់ឈាម​ប្រភេទ CM​L​ត្រូ​វ​ចំ​ណាយ​ថវិ​កា​យ៉ា​ងហោ​ច​ណា​ស់២​០​០​ដុល្លា​រ ក្នុង​១​ខែ​សម្រា​ប់ការព្យា​បា​ល​ ដើម្បីបន្ត​រក្សា​ឱ្យ​មានសុខភាព​ល្អ។

​លោ​កបា​ន​ប​ញ្ជា​ក់​ថា​៖«ប្រសិនបើ​ក្នុងករណី​អ្នកជំងឺ​ប្រើថ្នាំ​ដោយមិនមាន​ការប្រឹក្សា​ណែនាំ​ពីគ្រូពេទ្យ​ជំនាញ ជាទូទៅ​ក្រោយពេលមួយ​ឆ្នាំដុំ​ពោះ​របស់គាត់​ចាប់ផ្តើម​រីកឡើងវិញ ហើយ​គោលិកា​ឈាម​ស​ក៏​ឡើងខ្លាំង​មកវិញ​ផងដែ​រ»។

​លោកបន្ត​ទៀតថា៖«ជាអកុសល ទោះ​ជាគា​ត់​ចា​ប់​ផ្តើមប្រើថ្នាំ ​ដែ​ល​ធ្លាប់​ប្រើ​ពីមុន​ត្រឹមត្រូវ​ក៏ដោយ ក៏ប្រសិទ្ធភាព​របស់ថ្នាំ​ថយចុះ ហើយដែរ ហើយជំងឺរបស់​គាត់​ប្រែជា​ពិបាកព្យាបាល​ជាងមុន និងអត្រា​នៃ ​ការស៊ាំ ថ្នាំខ្ពស់​។ ដូច្នេះ វាសំខាន់​ខ្លាំងណាស់​ដែលអ្នកជំងឺ CML ទាំងអស់​ត្រូវប្រកាន់​ខ្ជាប់ខ្ជួន​នូវការណែនាំ​ពីគ្រូពេទ្យ​ជំនាញ​របស់​ពួកគាត់ ដើម្បី​ជៀស​ផុត​ពីផលវិបាក​ផ្សេងៗ​ ដែលអាច​កើតឡើង»។

តាម​របាយ​ការណ៍​ប្រចាំឆ្នាំ​២០២០ របស់ MMCC បាន​បង្ហាញ​ថា មជ្ឈមណ្ឌល​សុខភាព​មេត្តាក​រុណា​កម្ពុជា មាន​បុគ្គលិក សរុប​១២៣​នាក់ ក្នុងនោះ​បានទទួល​ព្យាបាល និង​ពិ​និ​ត្យ​អ្នកជំងឺ​ចំនួន ​២១ ៥៤២​ នាក់ ក្នុង ១ ឆ្នាំ តាម​រយៈ​ព្រះវិហារ​ជា​ដៃគូ​ក្នុង​ប្រទេស និង​អង្គការ​នានា​ចំនួន​ ១៧០​ ស្ថាប័ន៕