​កំ​ពតៈ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ខេត្តកំ​ពត ​បា​នអះ​អាងថា​​ ការបើ​កទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិ​សនី​កំចាយ​ មិន​ធ្វើ​​ឱ្យមាន​ផល​ប៉ះពាល់​ដល់​ប្រជាព​លរដ្ឋ​ទេ​ ព្រោះ​ការបើក​ទ្វារ​ទឹក​នេះ​ជា​វិធានការ​បង្កា​របស់​គណៈ​ក​ម្មា​ធិ​ការគ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្តកំ​ពត​។​


​លោក​ គុត ឧសភា នាយក​រដ្ឋបា​ល​ខេត្ត​កំពត ​​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៥​ ខែកញ្ញាថា នៅ​ពេល​ដែល​ទឹក​ទំនប់​វា​រី​អគ្គិស​នី​កំចាយឡើង​ដល់ ១៤៧​ ទៅ ១៤៩​ ម៉ែត្រ ​គឺជា​គោល​ការណ៍​ត្រូវ​បើក​ទឹក​ចេញ​ ប៉ុន្តែ​បើ​ទុក​រហូ​តដល់ ១​៥០ ម៉ែត្រ ទើប​បើក ​នឹងធ្វើ​ឱ្យ​ទឹក​ចាល់​ខ្លាំង​។

​លោក​បាន​ថ្លែង​ថា​៖ «​យើង​មិនអា​ច​ទុក​ដល់ ​១៥០​ ម៉ែត្រ​បានទេ​ យើង​ត្រូវ​ជជែក​ជាមួយ​ខាង​វា​រី​អ​គ្គិស​នី ឱ្យ​បើក​បង្ហូរ​ចូល​សមុទ្រ​ឱ្យ​ហើយ ​ចៀស​វាង​មាន​ការ​កើន​ឡើង​កម្ពស់​ទឹក​ខ្លាំង​ជាង​នេះ​។ អ៊ីចឹង​ហើយបានជា​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ​ខេត្ត​កំពត​ពិភាក្សា​គ្នា​ឱ្យ​មាន​ការប​ង្ហូរ​ទឹក​នេះ​»​។​


​បើតា​ម​លោក ​គុត ឧសភា ទំនប់​វា​រី​អគ្គិ​សនី​កំចាយ ​អាច​ដំណើរកា​រ​ថាម​ពល​បាន​ ដោយ​សារតែ​ទឹក ហើយក៏​មាន​បំណង​ក្នុងកា​រ​រក្សា​ទឹក​ទុក ​ប៉ុន្តែ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​កំពត ​មិន​អនុញ្ញាត​ឱ្យ​រក្សា​ទឹក​នេះបាន​ទេ បើ​រក្សា​ទុក​រហូត​ដល់​ឡើង​ខ្លាំង​ទើប​បើក​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​។

​លោក​បាន​បន្ត​ថា ​មួយវិញទៀ​ត ​ចំពោះ​ការជូន​ដំណឹង​របស់រ​ដ្ឋ​បាល​ខេត្ត​កាល​ពី​ថ្ងៃទី​៤ ​ខែ​កញ្ញា ​ ​ដើម្បីឱ្យ​ពលរដ្ឋ​បង្ការ​ទុក​មុន តែ​យ៉ាង​ណា​មក​ទល់​ពេល​នេះ​មិន​មាន​អ្វី​ជា​បញ្ហា​ទេ​។​


​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត​នៅ​ថ្ងៃទី​៤ ​ខែកញ្ញា ​បាន​បញ្ជាក់​ថា ​តាម​ការជូ​នដំ​ណឹង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​ កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ​ជាមួយ​នឹង​ខ្យល់​មូសុង​និរតី​មធ្យម។ ​ស្ថាន​ភាព​បែប​នេះ​នឹងធ្វើ​ឱ្យ​តំបន់​មាត់​សមុទ្រ​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ​លាយ​ឡំ​ផ្គរ រន្ទះ​ និង​ខ្យល់​កន្ត្រាក់ ​ចាប់​ពី​ថ្ងៃទី​៤ ​ដល់​ថ្ងៃទី​១០​ ខែកញ្ញា ឆ្នាំ​២០២៣​។

​សេចក្តី​ជូន​ដំណឹង​ដដែល​នេះ​បន្ត​ថា ​ដោយ​ឡែក​នៅ​តំបន់​ទំនប់​វា​រី​អគ្គិ​សនី​កំចាយ ​ទឹក​ក្នុង​អាង​ទំនប់​មាន​កម្ពស់១៤​៧,៩៥​ម៉ែត្រ ហើយ​ទឹក​ហូរ​ចូល​អាង​ទំនប់​មាន​ចំនួន​៧​៥៨,៣​ ម​/​វិនាទី​។​ក្រុម​ការងារ​បច្ចេក​ទេស​ទំនប់​វា​រី​អគ្គិសនី​កំចាយ​នឹងបើក​ទ្វារ​ទឹក​ចំនួន​១ ​កម្ពស់២​ម៉ែត្រ ​នៅ​ល្ងាចថ្ងៃ​​ដដែល​នោះ ​ដើម្បី​រំដោះ​ទឹក​ចេញពី​ទំនប់ ​ដែល​អាច​ធ្វើឱ្យ​ស្ថានភាព​​ទឹក​ព្រែក​នឹងមានកម្ពស់​លើស​ពី​ធម្មតា​៕