ភ្នំពេញៈ មន្រ្តី និង​អង្គការ​ធ្វើការ​ផ្នែក​បរិស្ថាន គាំទ្រ និង​ប្តេជ្ញាចូ​លរួ​ម​​ស​ហកា​រ​ជាមួ​យ​នឹង​ក្រសួង​បរិស្ថាន លើការ​ពង្រីកការ​ដាំ និង​ស្តារ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិ​ញ ដោយការ​​បង្កើន​ការបណ្តុះ​កូន​ឈើ យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ ១០​ម៉ឺន​ដើម ក្នុង​ ១ ​ឆ្នាំ។


ការ​បង្ហាញ​ការ​គាំទ្រ​នេះ បន្ទា​ប់ពី​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផ​ល្លែត ​ជំរុញឱ្យ​​តាម​បណ្តា​មន្ទីរ​​ប​រិ​ស្ថា​នទាំ​ង​អស់​ ត្រូវ​បង្កើ​ន​ការ​ប​ណ្តុះ​កូន​ឈើ​ យ៉ាងហោ​ច​ណា​ស់ ​ឱ្យ​បា​ន១​០​ម៉ឺន​ដើម​ ​ក្នុ​ង១​ឆ្នាំ​ ​ដើ​ម្បី​ចែ​ក​​​​ជូ​នប្រ​ជា​ព​ល​រ​ដ្ឋ ដោ​យ​ឥត​គិ​ត​ថ្លៃ ​និង​ដាំដុះ​ស្តារ​ព្រៃ​ឈើ​ ព​ង្រី​ក​វិសា​ល​ភា​ពព្រៃ​ឈើ​នៅ​តា​មតំ​ប​ន់កា​រ​ពារ​​ធ​ម្មជា​តិ​ ​ដាំដើ​ម​ឈើ​នៅ​តាម​ស​ហ​គ​ម​ន៍ ​តាម​ភូ​មិ​ ក៏​ដូ​ចជា​នៅ​តា​មផ្ទះ​ជា​ដើម​។​

​​លោក កត ​បូ​រ៉ាន់​ ​ប្រធា​ន​មន្ទី​រ​បរិ​ស្ថា​ន​ខេត្ត​បា​ត់​ដំប​ង​ បាន​ថ្លែង​នៅថ្ងៃ​ទី៥​ ​ខែ​កញ្ញា​ថា បច្ចុ​ប្ប​ន្ននេះ​ ​មន្ទី​រ​រ​បស់​​​លោ​ក​មាន​កូនឈើ​ជាង ១ ម៉ឺនដើ​ម​ ខ​ណៈ​ពី​មុ​នមា​ន​ជាង​ ​២​ ម៉ឺ​ន​ដើ​ម​ ប៉ុ​ន្តែ​លោ​ក​បា​នចែ​កជូ​ន​ប្រ​ជា​ពល​រ​ដ្ឋ​ សា​លា​​រៀន​ ​និង​ក​ង​ទ័ព​​តា​ម​មូ​ល​ដ្ឋាន​ដើ​ម្បីដាំ​ដុះ​ប​ន្ត​។​​


​ជា​មួយ​គ្នា​នេះ​ ​ លោ​ក​ ក​ត​ បូ​រ៉ា​ន់​ ​ក៏​កំពុ​ង​រៀប​ចំ​កូន​ឈើជាង​ ​១​ ​ម៉ឺន​ដើ​មប​ន្ថែ​ម​ទៀ​ត ​ដើ​ម្បី​ជូ​ន​លោ​ក​រ​ដ្ឋម​ន្ត្រី​ប​រិ​ស្ថា​ន​​​​យក​ទៅ​ដាំ​ និ​ង​ចែ​កជូ​ន​ទៅ​ប​ណ្តាស្ថា​ប័​ន​ សា​លា​រៀ​ន​ និ​ង​​​អង្គ​ភា​ព​ផ្សេ​ង​ៗទៀ​ត​។​​​

លោ​ក​និ​យាយ​​​ថា​៖ «​ខ្ញុំយល់​ថា​ ​ជាកា​រល្អ​ដែ​ល​​​ឯក​ឧត្ត​ម​រដ្ឋ​ម​ន្ត្រី​ជំរុ​ញ​ឱ្យមា​ន​កា​រ​ប​ណ្តុះកូ​ន​ឈើ​នេះ​ ​ហើយ​​​សម្រា​ប់​ខ្ញុំ​ ខ្ញុំ​មា​ន​គោល​កា​រណ៍​មួ​យ​ ​គឺ​មិ​នដែ​ល​លក់​ទេ​ ឱ្យតែ​សុំ​ ​ខ្ញុំឱ្យ​ ប៉ុ​ន្តែ​ខ្ញុំ​មិ​ន​ឱ្យទៅ​ដំា​នៅផ្ទះឯ​​ក​ជ​នទេ​។​​បើ​ដាំល​ក្ខ​ណៈជា​ច​ម្កា​រ ​ខ្ញុំ​ឱ្យ​ បើ​សិ​នជា​ឯ​ក​ជ​នក្រុ​ម​ហ៊ុ​ន​ ខ្ញុំ​មិ​ន​ឱ្យទេ​»​។​​


​ចំណែ​ក​ លោ​ក ​ហេង​ គឹ​ម​ហុង​ ​ប្រធា​ន​ផ្នែ​កក​ម្ម​វិ​ធី​ស្រាវ​ជ្រា​វ​ និ​ង​ត​ស៊ូម​តិ​នៃ​ស​មា​គម​ប​ណ្តា​ញយុ​វ​ជ​ន​កម្ពុ​ជា​ (CYN)​​​​ក៏បាន​ថ្លែ​ង​ដែរថា ​លោក​គាំ​ទ្រ​ចំពោះ​ការ​ដា​ក់​ចេញ​យុ​ទ្ធ​សា​ស្ត្រ ​ឱ្យ​មា​នកា​រ​ប​ណ្តុះ​កូ​ន​ឈើ​​​នៅគ្រ​ប់ថ្នា​ល​​​រ​បស់​ម​ន្ទី​រ​ប​រិស្ថា​ន​ ​ឬ​​ក៏​នៅ​រ​ដ្ឋបា​ល​ព្រៃ​ឈើជា​ដើ​ម ​ព្រោះ​វា​មាន​សា​រៈ​សំ​ខាន់​ ​ដើ​ម្បី​ប​ង្កលក្ខណៈ​ងាយស្រួ​ល​​ដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​ និ​ង​យុ​វ​ជន​ ​ដែ​លមា​ន​បំ​ណ​ង​ចូល​រួ​ម​ដាំ​ក្នុង​កា​រស្តា​រ​គ​ម្រប​ព្រៃ​ឈើ ​ឡើ​​​ងវិ​ញ​នៅ​ទូ​​ទាំង​ប្រ​ទេ​ស​។

​លោ​ក​បាន​​​ថ្លែ​ងថា​៖​ «​ការ​ដែល​ឱ្យ​បណ្តុះ​កូ​ន​ឈើ​នេះ ​នឹ​ង​ធ្វើ​​ឱ្យ​មាន​កូ​នឈើ​គ្រ​ប់​គ្រាន់​ ​ដើ​ម្បី​ចែ​ក​ជូ​នដ​ល់​ព​​​ល​រដ្ឋ​»​។​

ទ​ន្ទឹម​នឹ​ងនេះ​ដែ​រ​​ លោក ហេង គឹមហុ​ង ​ក៏​បាន​ស្នើដ​ល់ម​ន្ទី​រប​រិ​ស្ថាន​ គួរ​ជំ​រុញ​តាម​បណ្តា​សាលារៀ​នទាំ​ង​អស់​​​គួរ​តែ​រៀប​ចំ​ឱ្យ​​មាន​ថ្នាល​ប​ណ្តុះកូ​ន​ឈើ​ ហើ​យ​​អាជ្ញា​ធរ​ពា​ក់​ព័ន្ធ​​អាច​ផ្តល់នូ​វ​គ្រាប់​ពូជ​ ​វិ​ធី​សា​ស្ត្រ​ដាំ​​ និ​ងការគាំ​ទ្រ​​​ផ្សេង​ទៀត​ ​ពិ​សេស​ធ្វើ​យ៉ា​ង​ណា​ ឱ្យគ្រ​ប់សា​លា​ត្រូ​វ​​ដំា​ដើម​ឈើ​ឱ្យបាន​ច្រើន​ដើ​​ម្បីផ្ត​ល់ម្ល​ប់​ដល់​សិ​ស្សា​នុសិ​ស្ស​ ​និ​ង​ស​ម្រស់​បៃ​ត​ង​ឱ្យ​បាន​ច្រើ​ន។​

​សូ​ម​បញ្ជា​ក់​ដែ​រថា​ ​នាជំនួប​សំណេះសំណា​ល​ជា​មួយ​ថ្នា​ក់ដឹ​ក​នាំម​ន្រ្តីរាជ​កា​រ ​និ​ងម​ន្រ្តី​ឧ​ទ្យានុរក្ស​នៃម​ន្ទីរ​ប​រិស្ថា​ន​​​ខេ​ត្តកោះ​កុ​ង ​កា​ល​ពីថ្ងៃ​​ទី៣ ​ខែក​ញ្ញា​ ​លោក​ ​អ៊ា​ង ​សុ​ផល្លែត ​​បាន​ណែនាំ​ឱ្យ​មន្រ្តីរបស់​លោកទាំង​អស់​ ​មិន​ត្រូ​វ​​ទៅ​ដាំដើ​ម​ឈើ​​​ដោយ​ខ្លួន​ឯ​ង​នោះ​ទេ តែ​​ចាំបា​ច់​ត្រូវ​​​ធ្វើការ​អប់រំ​ផ្សព្វ​ផ្សា​យ​ និ​ង​មា​ន​ការ​​ចូលរួ​ម​ពី​អ្នក​ពា​ក់​ព័ន្ធ​ ​​​ពិ​សេស​ប្រ​ជាព​ល​រ​ដ្ឋ​នៅ​តាម​ស​ហ​គ​ម​ន៍​​ឱ្យ​ចូ​លរួ​ម​ដាំ​កូន​ឈើ​។​

​លោ​កមា​ន​ប្រ​សាស​ន៍​ថា ​៖​ ​«​ការ​ដាំឈើ​ជួយ​​​សហគម​ន៍​ធា​នា​បាន​អព្យា​ក្រឹ​ត​កា​បូន​ ​និ​ងបា​ន​ចូ​លរួ​មកា​ត់​ប​​​ន្ថយ​​​កា​របំ​ភា​យឧ​ស្ម័​នផ្ទះ​ក​ញ្ចក់​ ហើ​យស​ហ​គ​មន៍​ក៏​​អា​ច​រ​កចំ​ណូ​ល​មក​អ​ភិវ​ឌ្ឍ​មូល​ដ្ឋា​ន​ បា​ន​ពី​ការ​ល​ក់​​ឥ​ណ​ទាន​​​កា​បូន​ ​និ​ងកា​រ​អ​ភិវ​ឌ្ឍជី​វ​ភាព​ ​តាម​រ​យៈទេ​ស​ច​រណ៍​ធ​ម្ម​ជាតិ​ផ​ង​ដែរ»៕