​សៀមរាបៈ​​ អាជ្ញា​ធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មា​ន ​បង្ហាញ​ពី​សោក​ស្ដាយ​ដោយ​អង្គកា​រ​លើក​លែង​ទោស​អន្ត​រជាតិ ​(Amnesty International) មិន​បាន​ចុះ​មក​ជួប​ជា​មួយ​នឹង​អាជ្ញា​ធរ​ជាតិ​អប្សរា ​តែ​បែរ​ជា​អង្គ​ការ​នេះ​ចេញ​សេចក្តី​ប្រកាស​ឱ្យ​មាន​ការ​ពិនិ​ត្យមើល​កា​រប​ណេ្ត​ញ​ចេញ​ដោយ​បង្ខំ​នៅ​តំបន់​អង្គរ​។


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​អាជ្ញាធ​រ​ជាតិ​អប្សរានៅ​ថ្ងៃទី ​១២ ​ខែកញ្ញា​ ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា ក្នុង​ពេល​ថ្មីៗ​នេះ​ អា​ជ្ញាធរ​ជាតិ​អប្សរា​បានទ​ទួល​សំណើសុំ​​កិច្ចស​ម្ភាស​ន៍​តាម ​Zoom ពី​អង្គការ​លើកលែ​ងទោ​ស​អន្តរ​ជាតិ​ស្តីពី​ការ​បំផ្លាស់​លំ​នៅ​របស់​ប្រជា​ពលរដ្ឋ​ទៅ​កាន់​តំបន់​ធម្ម​ជាតិ​រុន​តា​ឯក​។

​សេចក្តី​ប្រ​កាស​បន្ត​ថា ទទួ​លបាន​សំណើ​នេះ អាជ្ញា​ធរ​ជាតិ​អប្សរា ​ក៏បាន​ស្នើ​សូម​ឱ្យ​អង្គការ​នេះ​ឬ​អ្នក​តំណាង ម​កជួប​ពិភាក្សា​ជាមួ​យ​អាជ្ញាធ​រ​ជាតិ​អប្សរា​នៅ​ទីតាំង​ផ្ទាល់​នៅ​តំបន់​អង្គរ​និង​តំបន់​ធម្មជាតិ​រុន​តា​ឯក​តែម្តងប្រ​សើរ​ជាង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​។


​ប្រភព​ដដែល​បន្ត​ថា ៖ «​ជាការ​គួរឱ្យ​សោកស្ដា​យ​ដោយ​សំណើ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ​ពុំ​ទទួល​បាន​ការ​យល់ព្រម​ពី​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​នោះឡើ​យ​»​។​

​ប្រភព​ដដែល​បាន​បន្ត​ថា រាជ​រដ្ឋាភិបា​លបង្កើត​ក្រុម​ការងារ​តម្រង់​ទិស ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់ និង​បញ្ហា​ដីធ្លី​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ ​ត្រូវ​បាន​អនុវត្ត​ដោយ​ឈរលើ​មូល​ដ្ឋាន​ច្បាប់ ​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជាតិ ​និង​អន្តរ​ជាតិ​ ដោយ​រក្សា​ឱ្យបាន​នូវ​តម្លៃ​លេច​ធ្លោ​ជាស​កល​នៃ​តំបន់​រមណីយដ្ឋា​ន​អង្គរ ​លក្ខ​ខណ្ឌ​ជា​សារវន្ត នៃ​ការ​បញ្ចូល​តំបន់​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​នៅក្នុង​ឆ្នាំ​១៩៩២​។


​អាជ្ញាធ​រ​អប្សរា បាន​បញ្ជាក់ថា​ ៖ «​ការ​ផ្លាស់ប្ដូ​រ​ទីតាំង​ប្រជា​ពលរដ្ឋ ដែលមា​ន​លំនៅឋា​ន​ពុំ​ស្រប​ច្បាប់ ​និង​ដាក់ចេញ​នូវ​វិធាន​ការ​ គាំទ្រ​ដោយ​រាជរដ្ឋាភិ​បាល​តាំងពី​អាណត្តិ​ទី​៦ ​និង​ជា​បន្ត​រហូត​ដល់​បច្ចុប្បន្ន ​ដើម្បីឱ្យ​បង​ប្អូន​អាចមាន​លំនៅ​ស្រប​ច្បាប់ ​មាន​បណ្ណ​កម្ម​សិទ្ធិ និង​ការ​គាំពារ​សង្គម ប្រ​កប​ដោយ​ផាសុក​ភាព និង​សុខុមាលភា​ព អម​ដោយ​ហេដ្ឋា​រចនាស​ម្ព័ន្ធ​រូបវន្ត​ចាំបាច់​ជា​ច្រើន​ទៀត​»​។

​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ដែ​រថា ការ​ថែរក្សា​ការពា​រ រម​ណីយដ្ឋា​ន​អង្គរ​ ពុំមាន​ត្រឹមតែ​ប្រាសាទបុ​រាណ​ទេ​តែ​ប្រពៃណី​ទំនៀមទ​ម្លាប់​ សំណល់​បុរាណវិ​ទ្យា​ធំៗ ដែល​ពុំទាន់​បាន​រុក​រក ជា​ភារកិច្ច​របស់​អង្គភា​ព​ជំនាញ ​ព្រមទាំ​ង​ស្ថាប័ន​ពាក់​ព័ន្ធ​និង​ជា​កាតព្វកិ​ច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូបដែល​​ត្រូវ​រួមគ្នា​ថែរក្សា​ទុកជា​កេរ​មរតក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​យូរ​លង់​តទៅ​។​

​សូម​រំឭក​ដែរ​ថា អង្គការ​លើក​លែងទោ​ស​អន្តរជា​តិកា​លពី​ថ្ងៃទី​១០ ​ខែក​ញ្ញា ឆ្នាំ​២០២៣ ​បាន​ស្នើឱ្យ​គណៈ​កម្មាធិការ​បេតិកភ​ណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ​​ដោះស្រាយ​​បញ្ហា​ការបណ្តេ​ញចេញ​​ដោយ​បង្ខំ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​​រដ្ឋាភិ​បាល​កម្ពុជាម​ក​លើ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​អង្គរ ​ខណៈ​មន្ត្រី​រដ្ឋាភិ​បាល​កម្ពុ​ជាប​ដិ​សេធ​ចោទ​ប្រកាន់​បែប​នេះ​។​

​សេចក្តីប្រ​កាស​​បានលើ​កឡើ​ង​ថា ​ខណៈ​ដែល​អង្គការ​យូណេស្កូ​ កំពុង​មាន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​ដែល​ចាប់ផ្ដើ​ម​ពីថ្ងៃ​ទី​១០​ ដល់​ថ្ងៃទី​២៥​ ខែកញ្ញា​ ដូច្នេះ​ហើយ​អនុប្រ​ធាន​ប្រចាំ​តំបន់​នៃ​អង្គ​ការ​លើក​លែងទោស​អន្តរ​ជាតិ​បាន​ស្នើឱ្យ​គណៈក​ម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេ​ស្កូ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​មក​លើ​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អង្គរ​នោះ​ឡើយ​៕