តាកែវៈ លោ​​កនា​យ​ករ​ដ្ឋ​ម​ន្រ្តី​ ហ៊ុ​ន​ ម៉ា​ណែ​ត​ ​បា​ន​​លើ​ក​ទឹក​ចិ​ត្ត​​ឱ្យ​​​ប្រជា​ព​លរដ្ឋ​យកកូន​ឱ្យបាន​​ច្រើ​ន​ចាប់​​ពី​ពេ​ល​នេះ​ទៅ​ ដោ​​​យ​​​សារ​​​យោ​ងតា​ម​​ក្រសួង​ផែន​​កា​របា​​ន​រា​យ​ការ​​ណ៍ថា​​ ​តាម​កា​រព្យា​ក​រ​ ប្រទេ​ស​កម្ពុ​ជា ​​​នឹ​ងក្លា​យជា​​​ប្រទេស​​​​ដែល​មាន​ម​នុ​ស្ស​ចា​ស់​ច្រើន​ជាងក្មេង​នៅ​ឆ្នាំ​​ ២០៥០។​​


​លោ​ក​បាន​ថ្លែង​ដូច​នេះ​​ក្នុង​ជំនួប​សំ​ណេះសំ​ណា​ល​ជា​មួយនឹង​​ក​ម្ម​ករ​ ក​​ម្មការិនី​ជិ​ត ​​២ ​ម៉ឺន​នា​ក់ នៅ​​ស្រុ​ក​បាទី​ ខេ​ត្ត​តា​កែវ​​​ កា​ល​ពី​ថ្ងៃ​ទី​ ១៩ ខែកញ្ញា​ ​ឆ្នាំ​ ២០​២​៣។​

​​លោក​​បា​ន​ថ្លែង​ថា៖ «​ថ្ងៃ​មុ​នប្រ​ជុំ​រៀប​ចំ​ផែ​ន​កា​រគោ​ល​ន​យោបា​យ​ ​ប​ញ្ច​កោ​ណដំ​​ណាក់​កា​ល​ទី​១​ ដែ​ល​ពេ​លនោះ​យើ​ង​និ​យា​យដ​ល់​រឿង​វិ​ទ្យា​សា​ស្រ្ត​​ ​ដោ​យក្រ​សួ​ងផែ​ន​កា​រ​ បាន​រា​យ​ការ​ណ៍​ថា​ តា​ម​កា​រ​ព្យា​ករ​ប្រ​ទេ​ស​ក​ម្ពុជា​យើ​ង​​​នឹ​ង​ក្លាយ​ជា​​​ប្រទេស​​​ម​នុស្សចាស់​នៅ​ឆ្នាំ​​ ២​០៥០​។​ ខ្ញុំ​ថា​ ​មើ​លទិ​ន្ន​ន័​យ​ឱ្យ​បាន​ច្បា​ស់ ​ឆ្នាំ​២០៥​០​​ ​គឺនៅ​ស​​ល់​តែ ​២៧​​ ​ឆ្នាំ​ទៀ​ត​ទេ ​ហើ​យ​​ឆ្នាំ​ ២​​០៥​០​ ជា​ឆ្នាំ​គោ​ល​ដៅ​​យើ​ង​​​ក្លាយ​​ជាប្រ​ទេ​ស​អ្នក​មា​ន​។​ អ៊ីចឹង​ ​ដ​ល់ពេ​ល​ហ្នឹង​ ​ប្រ​ទេ​ស​​យើង​ចា​ស់​ច្រើន​ជា​ង​ក្មេង​​»​​​។​


លោ​ក​បន្ត​ថា​​៖ ​«​ប្រ​សិន​បើ​ទិ​ន្ន​ន័​យនេះ​​ត្រឹមត្រូវ​ គឺ​ត្រូវ​គិ​តគូ​រ​ពី​ក្រប​ខ័ណ្ឌ​គោ​ល​នយោ​បា​យ​​វិ​ទ្យា​សា​ស្រ្តឡើ​ង​វិញ​​​ ​ព្រោះ​​​២​៧​ឆ្នាំទៀ​ត​ ​មិ​ន​យូរ​ទេ​ ​ហើយ​ប្រជា​ព​ល​រ​ដ្ឋ​យើង​ត្រូវ​ការ​ធា​នាព​ល​ក​ម្ម​ពេ​ញទៅ​មុ​ខ​បា​ន​យូរឆ្នាំ​»​​​។

​​លោក​ហ៊ុន​ ​ម៉ាណែ​ត​ ​ក៏បា​ន​​​លើកឡើ​ង​ដែ​រ​ថា​ លោក​បា​ន​​​និយា​​យ​លេង​ជា​មួយ​នឹ​ង​​​​​នាយ​ក​រដ្ឋ​ម​ន្រ្តី​ចិ​ន កា​ល​ពី​លោ​កចូ​ល​រួ​ម​ទ​ស្សនកិ​ច្ច​​ផ្លូវកា​រ​​​ នៅ​ប្រទេ​ស​ចិន​កាល​ពី​ពេលថ្មី​ៗ​ក​ន្លង​ទៅ​នេះ​ ខាង​​​ប្រ​ទេស​ចិ​ន​ឥឡូ​​​វ​ប្រ​ជា​ជន​ច្រើ​ន​ តែ​ប្រ​ជា​ជ​នចា​ស់​ច្រើ​ន​​ ​ដោ​យសា​រ​ពី​ដើ​មចិ​ន​ បាន​ដាក់កំណ​ត់យ​ក​កូ​នតែ​១​ ​ប៉ុ​ន្តែ​​នៅ​ពេ​លដែល​រដ្ឋ​ផ្តល់​​​​សិទ្ធិ​ឱ្យ​​ប្រជាជន​មានកូន​២ ឬ​​៣ ប្រជា​ជន​ចិនមិន​មាន​​អ្នកណាចង់​បាន​កូនច្រើន​ឡើយ។


លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​ ​៖​ «ប្រ​ទេ​សមួ​យ​ចំ​នួ​ន ​នៅ​អា​ស៊ា​នក៏​ដូ​ច​ជាមា​នប​ញ្ហា​ដែ​រ ​នៅ​សិ​ង្ហបុ​រី​ ​និង​នៅ​ជ​ប៉ុ​ន​ចំ​នួ​ន​​ម​នុ​ស្ស​ចា​ប់​ផ្តើម​ថ​យចុះ​។ អ៊ីចឹង ​ខ្ញុំសុំ​ឱ្យមើ​ល​ប្រសិ​ន​បើ​​ត្រូ​វ​ឱ្យ​ប្រ​ជា​ពល​រ​ដ្ឋកើ​ន​ច្រើន​ ត្រូ​វ​​មា​នកូ​ន​​ពី​ពេ​ល​នេះ​​ កុំ​ចាំ​ដ​ល់​​​ឆ្នាំ​២០៥០ បើដ​ល់​ឆ្នាំ២០​៥០​ ​មិ​​នមាន​​អ្ន​ក​​ណា​ច​ង់​បា​ន​កូ​នទេ​»។

លោកប​ន្តថា​​៖ ​«ព្រោះ​ត​ម្លៃ​នៃកា​រ​ចិញ្ចឹ​ម​ថ្លៃ​ ហើ​យ​​ស​ម្រាប់​​​​អ្នក​ទីក្រុ​ង​​ឥ​ឡូ​វ​​​អ្ន​ក​​មាន​កូ​ន​ក៏ថយ​​​ដែរ​ ​តែសូ​ម​​ជួយ​​​មើល​ ​និ​ង​លើ​ក​ទឹ​ក​ចិ​ត្តឱ្យ​មាន​កូនច្រើន​​​ពីឥឡូ​វទៅ​ ព្រោះ​បើចាំ​ដល់​ឆ្នាំ​២​០៥០​ ​បា​ន​ច​ង់បានក៏​​វា​ពិ​បា​​ក ​ដោ​យ​សា​រត​ម្លៃ​នៃកា​​​រចិ​ញ្ចឹ​ម​កូ​ន ​​វា​ថ្លៃដូ​ច​ប​ណ្តាប្រ​​ទេស​​ផ្សេង​ៗនា​ពេ​ល​​នេះ​»​។​​​​

ទា​ក់​ទង​នឹ​​ង​​កា​រ​លើ​កឡើ​ង​រប​ស់​​លោ​ក​ ហ៊ុ​ន​ ម៉ា​ណែ​ត ​នេះដែ​រ​ ​លោក​ ​ប៉ា​ ​ច​ន្ទ​​រឿ​ន ​ប្រ​ធាន​វិទ្យា​ស្ថា​ន​​​ប្រ​ជា​​ធិ​ប​តេយ្យ​កម្ពុជា បា​ន​​ថ្លែង​​ថា ការលើ​ក​ទឹក​ចិ​ត្ត​នេះ ​គឺ​ជា​រឿ​ង​ល្អ​ហើ​យ ​ប៉ុ​ន្តែ​​រ​ដ្ឋគួ​រតែ​មា​នគោ​ល​ន​យោ​បា​យ​​​ស​ម​ស្រ​ប​ណា​មួយ​ ​ដើម្បី​គាំ​ទ្រ​ លើ​កទឹ​ក​ចិ​ត្តឱ្យ​ឪ​ពុក​ម្តា​យ ដែ​ល​ចង់​បាន​កូន​មួ​​យ​ចំ​នួ​ន​ផងដែ​រ​ ​ខ​​ណៈកា​រចិ​ញ្ចឹ​ម​កូន​​​នាពេ​ល​​បច្ចុប្ប​​ន្ន​នេះ​ ​ខុស​ប្លែក​ពី​សម័​យ​កា​ល​១០-២​០​ឆ្នាំមុ​ន​។​ ​

លោ​ក​បាន​​​ថ្លែ​ងថា ៖ «​ការ​ចិ​ញ្ចឹម​កូ​នក្នុ​ង​ស​ម័យ​ប​ច្ចុប្ប​ន្ននេះ​ ​ចំណា​យ​ច្រើ​ន​ ហើ​យ​​​កា​រ​ផ្លាស់​ប្តូ​រ​ស​ង្គ​ម​វ​ប្បធ​ម៌​យើង​ក៏​មា​នកា​រ​ប្រែប្រួ​ល​​​ ដែ​ល​កាល​ពី​មុន​ម្តា​យ​តែង​តែ​នៅផ្ទះ​ ​ដើ​ម្បី​មើល​កូ​ន ​ប៉ុ​ន្តែ​ឥឡូ​វ​អត់​ទេ​​ ពួកគេ​ត្រូវ​ចេញទៅ​ធ្វើ​ការ​​ទាំ​ងអ​ស់​គ្នា​ ​ដើ​ម្បីអា​ច​បាន​ចំ​ណូល​មក​ទ​ប់ទ​ល់​លើកា​រចំ​ណាយ​ ​និង​ធ្វើឱ្យ​ជីវ​ភា​ពគ្រួ​សារ​សម​រ​ម្យ​»​។

បើ​តា​ម​លោ​ក​ ប៉ា​ ​ចន្ទ​​រឿន បច្ចុប្បន្ននេះ​ ការ​​ចំណា​យទៅ​លើកា​រថែ​ទាំសុ​ខភា​ព​ កុ​មារ​​ មា​ន​កម្រិ​ត​ខ្ពស់​ ​និ​ងជា​ពិ​​សេ​​​សកា​រ​ចំណា​យ​លើកា​រ​អប់​រំ ​ទោះ​បី​នៅក​ម្ពុ​ជា ​រ​ដ្ឋបា​ន​​ផ្តល់​កា​រអ​ប់​រំ ​ជា​មូល​ដ្ឋា​ន​រហូ​ត​ដ​ល់ថ្នា​ក់​ទី៩​ ឬ​ទី១២ ​មិ​ន​គិ​តថ្លៃ​ក្តី​ ​ប៉ុ​ន្តែ​​ឪពុ​ក​ម្តាយ​មួ​យចំ​នួ​ន​​មិ​ន​សូ​វ​ជឿលើ​ប្រ​ព័​ន្ធ​អ​ប់​រំ​រប​ស់​រ​ដ្ឋ​​នោះទេ ដោ​យ​បា​នយ​ក​កូ​ន​រប​ស់​ពួក​គេ​ទៅ​រៀ​ននៅសា​​លា​​ឯកជន។

លោក​បញ្ជាក់​ថា​៖​ «​ដូ​ច្នេះ​ កា​រ​លើក​ទឹ​ក​ចិ​ត្ត​ឱ្យ​ពល​រ​ដ្ឋ​យក​កូ​នឱ្យ​បា​នច្រើ​​ននេះ ​ទាល់​តែ​មា​នក​ត្តា​ទ្រទ្រ​ង់​ ​កា​រលើ​ក​ទឹក​ចិ​ត្ត​ ​និង​ប​ង្ក​បរិ​យា​កាស​ប្រ​ក​បដោ​យ​​​ភាព​សម​រ​​ម្យ​ទើ​ប​ជំ​រុ​ញឱ្យ​ឪពុ​ក​ម្តាយ​ក​ម្ពុ​ជាយ​ក​កូន​ឱ្យ​បាន​ច្រើ​ន​ ​តាម​អ្វី​ដែល​លោ​ក​នា​​​យករ​ដ្ឋ​មន្ត្រី​ ​ច​ង់បា​ន»​។

សូមរំឭក​ដែរថា កាលពីឆ្នាំ​២០១៩ កន្លងទៅ លោក ស ខេង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​បាន​លើក​ទឹក​ចិត្តឱ្យ​ប្រជា​​ពល​រដ្ឋ​​​យក​កូនឱ្យ​​បាន​ជា​មធ្យម​ ៥ នាក់​ ក្នុង​ ១ គ្រួសារ​ ដើម្បី​​អាច​ធ្វើ​ឱ្យ​​ចំនួន​ប្រជា​ពល​រដ្ឋ​កម្ពុជា​​កើ​ន​​ឡើង​ទ្វេដង​ដល់​ជាង ៣២ លា​ន​​នាក់​ដោយ​សារ​ទឹក​ដី​កម្ពុជា​នៅ​ធំ។​

​លោកបាន​ថ្លែង​នាពេលនោះថា​ ប្រទេស​មួយ​ចំនួ​ន ​នៅលើ​ពិភព​លោក​​គេ​ចាប់ផ្តើម​ភ័យ​ពី​រឿង​ការ​មិន​មាន​កំណើន​ចំនួន​ប្រជាជន ​ជាពិសេស​ប្រទេ​ស​ដែលមាន​សេដ្ឋកិច្ច​ជីវភាព​រស់​នៅ​រីកលូតលាស់ ​ធ្វើ​ឱ្យ​​មនុស្ស​មួយ​ចំនួនមិន​ចង់​បា​នកូន​​ដោ​យ​​​សារតែ​ពួកគេ​រវល់​ប្រកប​ការងា​រ​៕​