ភ្នំ​ពេ​ញៈ​ ​លោក​ ​ស៊ុន​ ចា​ន់​ថុ​ល​ ​អ​នុ​ប្រ​ធា​នទី​១​ ​ក្រុ​ម​ប្រឹ​ក្សា​អ​ភិវ​ឌ្ឍ​ន៍ក​ម្ពុ​ជា ​(​CD​C​ ​)បា​ន​​លើក​ទឹក​​ចិត្ត ​និ​ងអំ​ពា​វ​នាវ​ដ​ល់​​​ស​ហ​​​គ្រិន​ជា​ស​មា​ជិក​​អង្គ​កា​រ​មូ​ស្លី​​ម​ DMDI ទាំងអស់​ ​ពិ​​ចារ​ណា​ចូ​ល​ម​កវិ​និ​យោគ​នៅ​​កម្ពុ​ជា​ ដោ​យ​ហេតុ​ថា​ ​កម្ពុ​ជា ​ផ្ត​ល់កា​រ​លើ​ក​​​ទឹ​កចិ​ត្ត​ខ្ព​ស់​ ​ដល់​វិ​និ​យោ​គិ​ន​ទាំ​ងអ​ស់​ ​អា​ច​ចូ​ល​​មក​វិ​និ​យោ​គ​ដោយ​បើ​ក​ចំហ​ ​លើ​គ្រប់​វិ​ស័​យ ​និ​ងដោ​យ​គ្មាន​ការ​រឹ​តប​ន្តឹ​ង​លើកម្មសិទ្ធិ។​

កា​រ​ថ្លែង​រ​ប​ស់លោ​ក​ ​ស៊ុ​ន ​ចា​ន់​ថុល​ ​នេះ​ ​ធ្វើ​ឡើ​ងនៅ​ក្នុ​ង​​​សន្និសី​ទ​ពិភ​ព​ម៉ាឡា​យូ ​ពិ​ភព​អ៊ិស្លាម​ ​(​DM​D​I)​ ​លើ​កទី​២​១​​ ​ដែល​ត្រូ​​​វ​​​បា​ន​ធ្វើឡើង​​​នៅ​ក​ម្ពុ​ជា ​ដើ​ម្បី​រួម​ចំ​ណែក​អ​ភិ​វ​ឌ្ឍសេ​ដ្ឋ​កិច្ច​ស​ង្គម ​តា​មរយៈ​កា​រចូ​ល​រួម​រ​បស់ប្រ​តិ​ភូ​ អ្ន​ក​វិនិ​យោ​គ​ ​និ​ង​ធុរ​ជ​ន​ប​​រ​​ទេស​ ​ពី​បណ្តា​ប្រ​ទេ​ស​ជា​សមា​ជិ​ក​រប​ស់​ DMDI កាល​ពី​ថ្ងៃ​ទី​២៣​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០​២​៣​។ ​នេះ​បើតា​ម​ការ​ប្រ​កាស​​​ដោយក្រុ​មប្រឹ​ក្សា​​​អ​ភិ​វឌ្ឍ​ន៍​ក​ម្ពុជា (CDC )​។​


​​​សន្និ​សី​ទ​ពិ​ភ​ព​ម៉ា​ឡា​យូ​ ពិ​ភ​ពអ៊ិ​ស្លា​ម ​(​DMDI) នេះ ត្រូ​វ​បាន​រៀប​ចំ​ឡើ​ង​ដើម្បី​ចូ​ល​រួ​មអភិ​វ​ឌ្ឍសេ​ដ្ឋ​កិ​ច្ចស​ង្គ​ម​ ​តាម​រយៈ​ការ​ចូ​ល​រួម​​​រ​ប​ស់​ប្រ​តិ​ភូ ​អ្ន​កវិ​​និយោ​គ​ ​និង​ធុ​រជ​ន​ប​រទេ​ស​ ពី​ប​ណ្តា​ប្រ​ទេ​ស​ជា​សមា​ជិ​ក​រ​បស់​ ​D​M​DI ដែ​លក្នុ​ង​នោះ ​ក៏​មា​នកា​រ​ផ្តោ​ត​លើ​​ឧ​ស្សា​ហ​ក​ម្ម​ហាឡា​ល​នៅ​ក​ម្ពុជា​ផង​ដែរ​។​ ​

លោ​កស៊ុ​ន​ ចា​ន់​ថុ​ល ​បាន​ថ្លែ​ង​ថា ​ក​ម្ពុ​ជា​ក៏​មាន​ក​ម្លាំ​ង​ព​ល​ក​ម្ម​ និ​ង​ជំ​នា​ញ ​សុទ្ធសឹ​ងតែ​ជា​យុវ​ជ​នវ័​យ​ក្មេង​ ​និង​ប្រ​ក​បដោ​យ​ថា​​ម​ព​ល​ ​ហើ​យក្នុ​ង​នោះ​ ​រាជ​រ​ដ្ឋា​ភិ​បាល​​​បាន​ផ្ដ​ល់​ការ​យ​ក​ចិ​ត្តទុ​ក​ដា​ក់​ដល់​ស​ហ​គ្រិ​ន​ដែល​ជា​ស្រ្តីផ​ង​ដែ​រ​។​ ​


​​លោ​ក​បាន​បញ្ជា​ក់​​​ថា៖​ ​​«​ក​ម្ពុ​ជាជា​ប្រ​ទេស​នៅ​ចំ​ណុ​ច​ក​ណ្ដា​លនៃ​តំ​​បន់​អា​ស៊ា​ន​ ​និ​ងនៅ​ក្នុ​ង​មហា​អ​នុ​តំប​ន់​ទ​ន្លេមេ​គ​ង្គ​ (​G​M​S​)​ ​ដែល​ប្រ​មូ​លផ្ដុំ​ទៅ​ដោ​យ​ម​នុ​ស្សជា​ង​ ​៦៥​០​លា​ននា​ក់ ​ព្រ​មទាំ​ងជា​ស​មា​ជិ​កដៃ​គូ​សេ​ដ្ឋកិ​​ច្ច​ និ​ង​កិច្ច​ព្រ​មព្រៀ​ងពា​ណិ​ជ្ជក​ម្ម​​​សេ​រី​ផ្សេ​ងៗ​ទៀ​ត​ ​ហើ​យសំ​ខា​ន់ជា​ង​នេះ​ ​គឺកា​រ​ក​សាង​ហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធ​តភ្ជា​ប់​សំខា​ន់​ៗ​ទាំង​ក្នុ​ងប្រ​ទេ​ស​ ត​ភ្ជា​ប់​ទៅ​​ប្រទេស​ជិ​ត​ខាង​ ​និ​ង​ទៅកា​ន់​ពិ​ភព​លោ​ក​ ​គឺសុ​ទ្ធ​សឹ​ងតែ​ផ្ដ​ល់​ប​រិ​យាកា​ស​ល្អ​ដល់​វិនិ​យោ​គិ​នឱ្យ​​ចូល​មក​វិ​និយោ​គ​នៅ​ក​ម្ពុ​ជា»​​​។

​លោ​កបា​ន​ប​ន្ថែ​ម​ថា​ ​រាជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​ មា​ន​ច​ក្ខុវិ​ស័​យ​លើក​ក​ម្ព​ស់ទំ​នើ​បក​ម្ម​នៃ​រច​នា​សម្ព័​ន្ធ​ឧស្សា​ហ​ក​ម្ម​ ពី​ឧ​ស្សា​ហ​កម្ម​​​ដែ​ល​ពឹង​ផ្អែ​ក​លើ​កម្លាំ​ង​ពល​ក​ម្ម​ ទៅ​ជា​ឧ​ស្សាហ​កម្ម​ជំ​នា​ញត្រឹ​មឆ្នាំ​២​០២​៥​ ​តាម​រ​យៈកា​រ​ត​ភ្ជាប់​ទៅ​កា​ន់​ខ្សែចង្វាក់ត​ម្លៃ​ស​ក​ល​ ​ការ​​​ធ្វើ​ស​មាហ​រ​​ណ​កម្ម​ទៅ​ក្នុ​ង​បណ្តា​ញផ​លិ​តកម្ម​ក្នុ​ងតំប​ន់​ ​និង​កា​រ​អភិ​វ​ឌ្ឍខ្សែ​ចង្វាក់​ផ្គ​ត់​ផ្គង់​ផ​លិ​តក​ម្ម ស្រ​បតា​ម​កា​រ​ពង្រឹ​ង​​​ស​មត្ថ​ភា​ព​​​ប្រកួ​ត​ប្រ​ជែង​ ​និ​ង​ផលិ​ត​​ភាព​នៃ​ឧ​ស្សាហ​ក​ម្ម​ក្នុង​ស្រុ​​ក ​ខ​ណៈ​ពេ​លដែ​ល​ក​ម្ពូជា​​​កំ​ពុ​ង​​​បន្ត​អ​ភិ​វ​ឌ្ឍឧ​ស្សា​ហ​កម្ម​ទំ​នើ​ប​ដោយ​ផ្អែ​ក​លើ​បច្ចេ​ក​វិ​ទ្យា​ និ​ង​ទិ​ន្ន​ន័​យ​។​

​លោក​ ​លឹ​ម​ ​ហេង​ ​អ​នុ​ប្រធា​ន​ស​ភា​ពា​ណិជ្ជ​ក​ម្មក​ម្ពុជា​ បានថ្លែង​នៅថ្ងៃទី​២៤ ខែក​ញ្ញា​ថា ​ខា​ងវិ​ស័​យឯ​កជ​ន​ក​ម្ពុជា​​​ តែ​​​ង​តែ​​ស្វា​គ​មន៍​ជានិ​ច្ច​ចំ​ពោះអ្ន​ក​វិនិ​យោ​គម​ក​ពី​គ្រ​ប់ទិ​ស​ទី​ ដោ​យ​រា​ជ​រ​ដ្ឋាភិ​បា​ល​ក​ម្ពុជា​ ​បាន​បើ​ក​ទូ​លាយ​ចំ​ពោះ​កា​រវិ​និ​យោ​គ​​ដោ​យ​​​មិ​នប្រ​កា​ន់​ជាតិ​សា​ស​ន៍​នោះ​ឡើ​យ។​

​លោ​ក​ប​ញ្ជាក់​​​ថា ​៖ «នៅ​ក​ម្ពុជា​​​មាន​ប​ងប្អូ​ន​មូ​ស្លី​មច្រើ​ន​គួ​រស​ម​ដែ​រ ​ដោ​យពួ​ក​គា​ត់ត្រូ​វ​បា​នកា​រ​យ​កចិ​ត្ត​ទុ​កដា​ក់​ ​យ៉ាង​ខ្លាំ​ង​​​ពីរា​ជ​រ​ដ្ឋាភិ​បា​ល​យើ​ង។​ ​ខ្ញុំយ​ល់​ថា ​បើ​មាន​កា​រ​វិនិ​យោ​គលើ​ឧ​ស្សាហ​ក​ម្មហា​ឡា​លនៅ​ក​ម្ពុ​ជា​កា​ន់តែ​ច្រើ​ន ​ជា​កា​រ​ល្អ ​ព្រោះ​ថា នេះ​ការប​ង្ក​លក្ខ​ណៈ​ងាយ​ស្រួ​ល​ដ​ល់ប​ង​ប្អូ​នមូ​ស្លី​ម ​ជា​ពិ​សេស​ការ​វិ​និ​យោគ​លើកា​រ​នាំ​ចូល​គ្រឿ​ង​ឧប​ភោ​គ​ប​រិ​​ភោគ​ និ​ង​ការ​ផ​លិ​ត​​​ចំណី​អា​ហា​រ​ដែ​លមា​ន​ស្លា​ក​សញ្ញា​ហា​ឡា​ល់»។​

​សូម​ជ​ម្រាបថា​ ពិ​ភ​ព​ម៉ាឡា​យូ​ ​ពិភ​ពអ៊ិ​ស្លា​ម​ DuniaMelayuDunia Islam (DMDI) ជាអ​ង្គ​ការ​មិន​មែ​នរដ្ឋាភិ​បា​ល​ ប​ង្កើ​ត​ឡើង​ក្នុងឆ្នាំ​២០​០​០ ​នៅប្រ​ទេ​សម៉ា​ឡេ​ស៊ី ​ក្នុ​ងគោ​ល​បំ​ណង​ដើ​ម្បីព​ង្រឹ​ង​សា​មគ្គី​ភាព​រវាងប​ណ្តា​ប្រ​ទេសសមាជិ​ក​ និ​ង​ប្រ​ជា​ជនមូស្លីម​​​ម៉ាឡេ​ ​ពិសេស​ពា​ណិ​ជ្ជករ​ ដូ​ច​ជាកា​រ​លើកក​ម្ព​ស់​កិច្ច​ស​ហប្រ​តិបត្តិ​ការ​លើគ្រ​ប់វិ​ស័យ និង​អ​ភិ​វឌ្ឍ​ក្នុ​ងចំ​ណោ​ម​ប្រ​ជា​ជ​នមូ​ស្លី​ម​ម៉ាឡេ​ ​ស៊ី​​​ជា​មួយ​ប្រ​ជាជ​ន​ប្រ​ទេ​សផ្សេ​ង​ៗ​ ដើ​ម្បីជំ​រុ​ញវ​ឌ្ឍ​ន​ភាព​ ​និ​ងកា​រ​អ​ភិ​វឌ្ឍ​លើ​វិ​ស័យ​ជា​ច្រើ​ន​។

​វិ​ស័យ​ទាំងនោះ​ ​មាន​​​ដូ​ចជា​​ ​​សេ​ដ្ឋកិច្ច ​អភិ​វឌ្ឍ​ន៍​ស​ហ​​គម​ន៍ អប់​រំ​ យុ​វ​ជន​ ​និង​កី​ឡា​ ​វិ​ទ្យាសា​ស្ត្រ​ និ​ង​បច្ចេ​ក​វិ​ទ្យា ​វប្ប​ធ​ម៌​ចម្រុះ​ ឃោ​ស​នា​អ​ប់រំ​អ៊ិស្លា​ម អភិ​វឌ្ឍ​ន៍​ស្ត្រី ​ទេស​ច​រ​ណ៍​ សុខ​ភាព​ ​និ​ងអ​នា​ម័យ​ ​និ​ង​ព័ត៌​មា​នវិ​ទ្យា​។​

​កាល​ពីឆ្នាំ២​០​១២​ ​កម្ពុ​ជា​ត្រូវ​បា​នប​ញ្ចូ​លជា​ស​មា​ជិក​ ​ហើយ​អ​ង្គកា​រ​នេះ​ មា​ន​ស​មាជិ​កចំ​នួ​ន​ ២​២ប្រ​ទេ​ស​ផ្សេ​ងទៀ​ត​រួម​មា​ន​ ​ថៃ​ ​សិង្ហ​បុ​រី ​ម៉ា​ឡេស៊ី​ ​ចិ​ន​ ​ឥណ្ឌូ​នេ​ស៊ី ​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត ​ប្រ៊ុ​យណេ​ ​ហ្វី​លីពី​ន ទី​ម័​រ​ខាង​កើ​ត ​អ​ង់​គ្លេស​ ​ម៉ា​ដាហ្គា​ស្កា​រ ​អូ​ស្ត្រា​លី ​អា​ហ្វ្រិ​ក​ខា​ង​ត្បូ​ង ​អេ​ហ្ស៊ី​ប​ ​ហូឡ​ង់​ ​ម៉ាល់​ឌី​វ​ ប​ង់​ក្លាដែ​ស​ ​កា​ណាដា​ ​បូ​ស្ន៊ីហឺហ្សេ​ហ្គោ​វី​ណា​ នូ​វែ​ល​សេឡ​ង់​ ស្រី​ល​ង្កា​ និ​ង​ស៊ូ​រី​ណាម៕