​ភ្នំពេញៈ​​ក្រសួង​អប់រំ ​នឹង​បន្ត​ពង្រីក​ឱ្យមាន​សាលា​ជំនាន់​ថ្មី​ កាន់តែច្រើ​ន​នៅតាម​​គ្រឹះស្ថា​នសាធា​រណៈ ក៏ប៉ុន្តែ​សមាគ​ម​គ្រូប​ង្រៀន​មើល​ឃើញ​ថា កា​រពង្រីក​សាលា​ជំនាន់​ថ្មី​កាន់​តែ​ច្រើន វា​នឹង​ធ្វើឱ្យ​សាលា​រដ្ឋ​ក្លាយ​ទៅ​ជា​សាលា​ឯក​ជន​។​


​តាម​រយៈ​ទំព័រ​ហ្វ​ស​ប៊ុ​ក​ក្រសួង​​អប់រំ​ ថ្ងៃទី​២៦ ខែកញ្ញា​ថា ​លោក ឧប​នាយករ​ដ្ឋមន្ដ្រី​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋម​ន្ត្រីក្រសួង​អប់រំ យុវ​ជន​ និង​កីឡា ​បាន​ដឹក​នាំ​ក្រុម​កា​រងារ​ចុះ​ទស្សន​កិច្ច និង​សិក្សា​តាម​ដាន​ពី​វឌ្ឍន​ភាព​នៃ​ដំណើរ​ការ​ពង្រីក ​និង​ពង្រឹង​កម្ម​វិធី​សិក្សា​សាលា​រៀន​ជំនាន់​ថ្មី វិទ្យាល័​យ​ព្រះ​យុ​គន្ធរ​។​

​តាម​ការលើ​កឡើ​ង​រប​ស់​ក្រសួង ​ការអ​នុវត្ត​តាម​កម្ម​វិធី​បង្រៀន​សា​លារៀ​ន​ជំនាន់​ថ្មី បាន​បង្កើត​ជា​ធន​ធាន​បង្រៀន​សម្បូរ​បែប​រួមមាន​ វីដេអូ សន្លឹក​កិច្ចការ​សិស្ស សៀ​វភៅ​ឯក​សារ​ថ្មីៗ និង​កម្មវិធី​បង្រៀន​បែប​ឌីជីថ​ល ព្រម​ជា​មួយនឹង​សមិទ្ធ​ផល​ជាច្រើ​ន ដែល​សាលា​សម្រេច​បាន​។​ ពិសេស​គឺ ជោគ​ជ័យ​ក្នុងការ​បណ្តុះប​ណ្តាល​ និង​បញ្ជូន​សិស្ស​ឆ្នើម ​១០​ រូប ទៅ​ចូល​រួម​ប្រកួត​ជា​អន្តរ​ជាតិ និង​ចូលរួម​កម្មវិធី​សិក្សា ផ្លាស់​ប្តូរ​ប​ទពិសោ​ធន៍​ផ្សេងៗ នៅ​បរទេស ដូច​ជា ​ប្រ​ទស​ជប៉ុន​ អូស្ត្រា​លី កូរ៉េ ថៃ សិង្ហ​បុរី ​និង​ចិន​ជា​ដើម​។​


​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់​ថា​៖ «​ក្រសួង​នឹង​បន្ត​យុទ្ធសា​ស្ត្រ​ពង្រីក​ឱ្យមាន​សា​លា​ជំនាន់​ថ្មី​កាន់តែ​ច្រើន និង​បន្ត​ពង្រឹង​ការគ្រ​ប់គ្រ​ង​តាម​សាលា​រៀន​ឆ្ពោះទៅ​លើកកម្ព​ស់​លទ្ធផ​ល​សិក្សា​របស់​សិស្ស តាមរ​យៈ​ការផ្លាស់​ប្តូរ​វប្ប​ធម៌​សាលា​រៀន និង​ការព​ង្រឹង​វិន័យ សីល​ធម៌ ចរិយា​ធម៌ សុជីវ​ធម៌ គុ​ណធម៌ និង​ឥរិយា​បថ​ល្អ​របស់​បុគ្គលិក​អប់រំ ​និង​សិស្សា​នុសិស្ស​»​។​

​ទន្ទឹម​នឹងនេះ​ រដ្ឋមន្ត្រី​ក្រសួ​ង​អប់រំ ក៏បាន​ណែនាំ​​ឱ្យ​លោកគ្រូ​ អ្នកគ្រូ​ទាំងអ​ស់ ត្រូវ​បន្ថែម​ការយ​ក​ចិត្តទុក​ដាក់​លើ​ការអប់​រំ​ចរិ​យា​ធម៌ និង​សីល​ធម៌​បែប​ព្រះពុ​ទ្ធ​សាសនា និង​រៀបចំ​បញ្ចូល​ទៅក្នុ​ង​កម្មវិ​ធីសិក្សា ដោយ​យោង​តាម​អនុសា​សន៍​​នាយក​រដ្ឋម​ន្ត្រី​កម្ពុជា​។​


​ទាក់​ទង​នឹង​ការព​ង្រីក​សាលា​ជំនាន់​ថ្មី​នេះ អ្នកស្រី​ អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ បានឱ្យថ្លែង​នៅ​ថ្ងៃទី​​២៧ ខែកញ្ញា​ថា​ ប្រសិនបើ​ក្រសួង​មាន​ការ​បង្កើត​សាលា​ជំនាន់​ថ្មី​កាន់តែ​ច្រើន​ គឺ​ពលរដ្ឋ​ជា​អា​ណាព្យាបាល​​ដែលមា​ន​កូន​រៀន​នៅ​សាលា​នោះ កាន់​តែមាន​បន្ទុក​កាន់​តែ​ធ្ងន់ ដោយ​សារតែ​សាលា​ជំនាន់​ថ្មី ជា​សាលា​ដែល​អាច​និយាយ​បាន​ថា​ពាក់​កណ្ដាល​ឯកជន​​។ ដូច្នេះ​សិស្សានុ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​សា​លា​នោះ ត្រូវ​តម្រូវ​បង់​ថវិកា​។​

​អ្នក​ស្រី អ៊ុក ឆា​យ៉ា​វី ថ្លែង​ថា​៖ «​សព្វថ្ងៃ​នេះ ខ្ញុំ​យល់​ថា ​ការបង្កើន​សា​លា​ហ្នឹង វា​ហាក់​បីដូចជា​កំពុង​តែ​បង្កើន​សាលា​មួយ ​ដែល​យក​ថវិកា​ពី​ប្រជា​ពលរដ្ឋ​ ដើម្បី​យក​ទៅ​ផ្គត់ផ្គ​ង់ ឬ​ចាត់​ចែង​នៅក្នុង​សា​លា​ទាំង​មូល​អ៊ីចឹង​»​។​

​អ្នក​ស្រី​បន្ថែមថា​ ទោះបី​កន្លង​មក​ការអប់រំ​សាលា​ជំនាន់​ថ្មី​បាន​ធ្វើឱ្យ​សិស្ស​ទទួលល​ទ្ធផល​​សិក្សា​ល្អ​ក៏ដោយ ​ប៉ុន្តែ​សិស្ស​ដែល​រៀន​នៅ​សាលា​នោះ គឺ​សុទ្ធតែ​ជា​សិស្ស​ ដែល​រៀន​ពូកែ និង​មាន​សមត្ថ​ភាព​ ហេតុនេះ​សិស្ស​ដែល​ពូកែ​ស្រាប់​ហើយ ​ប្រមូល​យក​ទៅដា​ក់​នៅ​សាលា​ជំនាន់​ថ្មី​នេះ វា​មិន​មាន​អ្វី​ប្រែប្រួ​ល និង​សាទ​រ​នោះទេ​​។​

​សូម​រំឭកថា ក្រសួង​បាន​និងកំ​ពុង សិក្សា​នៅតា​ម​សាលារៀ​ន​រដ្ឋ​ចំនួន​៨​ទៀត នៅ​រាជ​ធានី​ខេត្ត​មួយ​ចំនួន​ ​ដើម្បីឱ្យ​អនុវត្ត​កម្មវិ​ធីសិក្សា​សាលា​ជំនាន់​ថ្មី​នេះខណៈ​ដែល​បច្ចុប្បន្ន​មាន​សាលា​ចំនួន​១១​ដែល​កំពុង​អនុវត្ត​កម្មវិធីសិក្សា​សាលា​ជំនាន់​ថ្មី​នេះ​។​

​គួរ​ជម្រាប​ដែរ​ថា រដ្ឋាភិ​បាល​កម្ពុជា​បាន​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មីផ្ដោតទៅ​លើ​មុខវិ​ជ្ជា​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា វិស្វ​កម្ម និង​គណិត​វិទ្យា​​(STEM)ដើម្បី​ជំរុញ​ឱ្យមាន​អ្នក​ជំនាញ​ខាង​វិទ្យាសា​ស្ត្រកាន់តែ​ច្រើន​នៅ​កម្ពុជា​។​កម្មវិធី​នេះ ​ត្រូ​វបាន​ក្រសួង​អប់រំ ដាក់​ឱ្យ​អនុ​វត្ត​សាក​ល្បង​តាំងពីឆ្នាំ​២០១៥​មក​៕