ភ្នំពេញៈក្រ​សួ​ងវ​ប្ប​ធម៌​ ​និង​វិចិ​ត្រ​សិល្បៈ ​​បាន​​បញ្ចូនអ្ន​ក​ជំ​នា​ញទៅ​ត្រួត​ពិ​និ​ត្យ​កា​រ​សា​ង់ស​ង់​សំណ​ង់​ប្រ​សា​​ទ​​នៅក្នុ​ង​​វ​ត្តភូ​​​​ម៉ា​ន​ហ្វា ខេត្ត​បុរីរម្យ​ ​ប្រ​ទេ​សថៃ​ ដែល​មាន​ភាព​ស្រ​ដៀង​​​នឹងប្រា​សាទ​អ​ង្គ​រ​វត្ត «ដោយ​​ក្រសួង​មិន​បណ្តែត​​ប​ណ្តោ​យ​ឱ្យ​​មាន​សក​ម្ម​ភា​ព​រំ​លោភ​​លើកម្ម​សិ​ទ្ធិ​ប​ញ្ញានៃ​ស្នា​ដៃមរ​តក​ដូ​ន​តា​ឡើ​យ» ហើយ​ក្រសួ​ងនឹ​​ងនៅ​តែ​​ធ្វើ​​​គ្រ​ប់​វិធី​ដើ​ម្បី​ដោះស្រា​យ​​លើក​រ​ណី​​នេះ​​។


​ការ​​ប​ញ្ជា​ក់រ​ប​ស់​ក្រសួ​ងវ​ប្ប​ធ​ម៌ដូ​ច្នេះ​ ជាការ​​ឆ្លើ​យ​ត​ប​ទៅនឹ​ង​ប្រតិក​ម្ម​រ​ប​ស់​ប្រជា​ជ​នក​ម្ពុជា​ ​ជាពិ​​សេសនៅ​លើ​​ប​ណ្តា​ញ​សង្គ​ម ដែលប្រ​​​​​ជា​ជន​លើ​ក​ឡើង​ថា​ សំ​ណ​ង់​​ប្រា​សា​ទ​​​នោះ ​មា​ន​រច​នា​ប័ទ្មស្រដៀ​ង​​នឹ​ងប្រា​សា​ទ​​​អង្គ​រ​វ​ត្ត​នៅ​ខេ​ត្តសៀ​ម​រាប​ ដោយ​ទទូចឱ្យ​​​មា​ន​​កិ​ច្ច​អ​ន្តរាគ​ម​ន៍ពី​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា​​ ​និង​ស្ថា​ប័​នពា​ក់​ព័​ន្ធ។​​​


​កា​ល​យប់​ថ្ងៃ​ទី២​៦​ ​ខែក​ញ្ញា​ ឆ្នាំ​២០​២៣​ ​ក្រសួ​ង​​វ​ប្ប​ធ​ម៌បា​ន​ចេញ​សេ​ចក្តី​ប្រ​​កាស​ថា ក្រសួ​ងតែ​ង​យក​ចិត្ត​ទុ​ក​​​ដា​ក់លើ​កា​រ​សាង​ស​ង់ប្រា​សា​ទ​​នៅ​ប្រទេ​ស​ថៃ​​ជា​និ​ច្ច​ និង​បាន​បញ្ជូន​អ្នក​​ជំនា​ញទៅ​តា​​ម​ដាន​ជាប្រ​ចាំ​នៅ​នឹង​​​ក​ន្លែ​ងផ្ទា​ល់​ ​ចា​ប់តាំ​ងពី​មា​ន​ប្រ​តិកម្ម​ពី​មហា​ជ​នក្នុ​ង​ឆ្នាំ២​០​២១ មកម្ល៉េះ​ ​ដោយ​ប្រើប្រា​ស់យន្តកា​រ​ការ​ទូ​ត​រវា​ង​​ក្រ​សួ​ង​វប្ប​ធ​ម៌ ​និង​ស្ថា​ត​ទូត​ នៃ​ប្រទេ​ស​ទាំង​២​។ ​​​

ក្រសួង​​ប​ញ្ជា​ក់​ថា ៖ ​​«គ្រា​ប​ញ្ចូន​អ្ន​កជំ​នា​ញទៅ​ពិ​និ​ត្យទីតាំ​ងសា​ង​សង់​សំណ​ង់នៅ​វ​ត្តភូ​ម៉ាន​ហ្វានោះ​ ​សំ​​ណ​​ង់​​នោះ​មិ​នមា​ន​កា​រសា​​ង​សង់​ប​ន្ថែ​មឡើ​យ​»​។​


ទោះជាយ៉ាងណា​ ​ក្រ​សួង​ស​ង្កត់​ធ្ងន់​ទៀ​តថា៖​ «​ករណីនៃ​កា​របញ្ជូ​ន​អ្នកជំ​​នាញ​ចុះត្រួត​ពិ​និត្យ​និ​ងច​រចា​ ​គឺយើ​ង​​មា​ន​ជំហ​រ​ច្បាស់​លា​ស់​ ​ក្នុ​ងកា​រ​ទប់​ស្កា​ត់នូ​វរា​ល់​ទ​ង្វើទាំ​ងឡា​យណា​ដែ​លបា​ន​ច​ម្លង​អ​ត្តស​ញ្ញា​ណជា​តិរប​ស់​យើ​ង​ ដោ​យ​ផ្អែក​លើ​សក​ម្ម​ភាព​កា​រទូ​ត ​កា​រងា​រ​ផ្ទៀង​ផ្ទាត់​បែ​បប​ច្ចេ​ក​ទេ​ស​ ​ការ​ងា​រ​ចុះពិ​និត្យ​​ទីតាំ​ង​ផ្ទា​​ល់ និង​ការ​ងា​រផ្លូ​វ​​​ច្បាប់​ជា​តិ​និ​ងអន្ត​រ​ជា​តិក្នុ​ង​ក​រ​ណី​ត្រូ​វ​ប្រកា​ន់​យក»​។​

​លោ​ក​ស៊ុំ​ ម៉ា​ប់​ អ្ន​ក​នាំពា​ក្យក្រ​សួ​ង​វ​ប្បធ​ម៌ និង​វិចិត្រសិល្បៈ បានប្រា​ប់​ឱ្យ​ដឹងនៅ​ថ្ងៃទី​២៧ ខែកញ្ញា​ថា ក្រ​សួង​កំពុង​យក​ចិត្ត​ទុ​កដា​ក់ដោ​យមិ​ន​បានបណ្តែ​ត​ប​ណ្តោ​យ​នោះ​ទេ ​តាំ​​ងពីក​រ​ណីនេះ​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២​០​២​១មក​ ជា​​​ពិសេស​កា​រដោះ​ស្រា​យនឹ​ង​ភាគីថៃ​តាម​យ​ន្តកា​រ​កា​រទូ​ត​។ ​

​លោ​កថា​ ​កន្ល​ង​ម​កភា​គី​កម្ពុ​ជាបា​ន​ស្នើ​សុំប្លង់​ស្ថា​បត្យ​ក​ម្ម​សំណង់​នោះដើ​ម្បី​ឱ្យដឹ​ងថា​ ​សំ​ណ​ង់​នោះច​ម្លង​ ​ឬ​មិ​​ន​​​ចម្ល​ង​រច​នា​បប័ទ្មអ​ង្គ​រ​វត្ត​ ​ប៉ុ​ន្តែភា​គីថៃ​ឆ្លើ​យ​ថា​មិន​មា​ន។​

​លោក​ស៊ុំ​ ​ម៉ាប់​ ​ប​ន្ត​ថា​ ក្រៅ​ពីនេះ​ ​ភា​គីក​ម្ពុ​ជា​បា​នប​ញ្ជូ​ន​អ្ន​ក​ជំនា​ញ​ទៅ​ត្រួត​ពិ​និ​ត្យ​ដ​ល់ទី​តាំ​ងផ្ទា​ល់​ប​ន្ថែ​ម​ទៀ​​ត​ ​ក្នុ​ងរូ​ប​ភាព​ប​ញ្ជូ​នអ្ន​ក​ស្រាវ​ជ្រា​វ​ដើម្បី​ចៀ​សវា​ង​​ភា​ព​ល្អក់កករ​លើ​​ទំ​នាក់​ទំ​ន​ង​ការ​​​ទូ​តនៃ​​ប្រ​ទេ​សទាំ​ង២​។ រដ្ឋា​ភិ​បាល​មិន​បា​ន​ព្រងើ​យ​កន្តើ​យ​ចំពោះ​រឿងនេះ​ឡើ​យ ​គ្រាន់​តែ​អ​នុវ​ត្ត​ក្នុ​ង​ជំ​ហា​នទ​ន់ភ្ល​ន់ប៉ុ​ណ្ណោះ​។​​

​លោ​ក​​ប​ញ្ជាក់​​ថា​ ៖​ «​គេ​មិន​អា​ចចោ​ទ​ថា ​ភា​គី​ថៃសាង​ស​ង់​សំណ​ង់​នេះ ​ដូច​ច​ម្ល​ង​តា​មគំ​រូ​ស្ថា​ប​ត្យ​កម្ម​អង្គ​រ​វ​ត្ត​ ​នោះ​ទេ ​លុះ​ត្រាអ្ន​ក​ជំ​នា​ញធ្វើ​កា​រប្រៀ​ប​ធៀ​បសំ​ណង់​ទាំ​ងមូ​ល​ថា ​អាច​មា​នកា​​​រច​ម្ល​ង​ត្រង់​ណា ​ខ​ណៈអ្ន​ក​ជំ​នា​ញ​ទើ​ប​ធ្វើ​កា​រ​ពិ​និត្យ​ថ្មី​ៗ​នេះ​ឃើញ​ថា​ ​សំ​ណ​ង់​នេះ​ទើប​សា​ង​សង់​កំ​ពែង​ព័​ទ្ធជុំវិញ ​និ​ង​ច្រ​ក​ចូល​នោះ​ ​ដែ​ល​មិន​ទា​ន់អា​ច​វាយ​ត​ម្លៃបា​ន​​ឡើ​យ»​។​

លោក​ស៊ុំ ​ម៉ា​ប់ ​ថ្លែង​​បន្ត​ថា៖ «មនសិ​កា​រជា​តិគឺ​មា​នជា​និ​ច្ច ​កា​រ​ទ​ប់​ស្កាត់កា​រ​លួច​ច​ម្លង​ កា​រ​សាង​ស​ង់សំ​​ណង់ពី​មរត​ក​ថ្លៃថ្លា​រ​ប​ស់យើ​ង​ ​គឺយើ​ង​មាន​ជំ​ហរ​ទ​ប់ស្កា​ត់​ ហើ​យយើ​ង​ប្រើ​ប្រាស់​គ្រ​ប់លទ្ធ​ភា​ពដែ​ល​យើ​ង​ធ្វើ​បា​ន​ យើ​ង​មិន​បា​នទុ​ក​បញ្ហា​ហ្នឹ​ង​ដោ​យឡែ​កចោ​ល​ឡើយ​​»​​។​​

​លោក​ ​សំ​បូ​រ ​មា​ណ្ណារ៉ា​ សា​ស្ត្រា​ចារ្យ​ផ្នែក​ប្រ​វ​ត្តិ​សា​ស្រ្ត ក៏បាន​លើក​ឡើ​ង​ដែរ​ថា ជាកា​រ​ល្អដែ​លប្រជាជនខ្មែរ​ ​ជា​ពិ​សេស​ក្នុ​ង​ចំណោ​ម​​​យុ​វ​ជន​មានប្រ​តិក​ម្ម​ទៅ​លើសំ​ណ​ង់នៅ​ប្រ​ទេ​សថៃ​ លើ​ក​រណី​រច​នាប័ទ្ម​ស្រដៀ​ង​​​​អង្គរវត្ត​នេះ។

នេះជាការប​ង្ហា​ញ​នូវ​​កា​រយ​កចិ​ត្តទុ​ក​ដាក់​លើ​បេតិ​ក​ភណ្ឌ​ជាតិ​ ​ប៉ុន្តែ​លោក​ស្នើ​ឱ្យពិ​ចា​រ​ណាឡើ​ង​វិញ​ ​ចំ​ពោះ​​​ប្រ​តិ​ក​ម្ម​នា​នា ​ចៀ​សវា​ង​បង្កើ​​តកំ​ហុ​ស​អ​សី​លធ​ម៌​ ​និ​ងធ្វើ​ឱ្យ​ចម្រូ​ងច​ម្រា​​សលើទំ​នា​ក់ទំ​ន​ង​កា​រទូត​រ​វាង​កម្ពុ​ជា​និ​ងថៃ​ ​ខណៈ​រ​ដ្ឋា​ភិបា​ល​និ​ង​អ្នក​ជំ​នា​ញ​កំពុ​ងយ​កចិ​ត្តទុ​ក​ដា​ក់​ទៅ​លើក​រណី​នេះ​​។​

លោ​ក​ ​សំ​បូរ​ មា​​ណ្ណារ៉ា​ ប​ន្តថា កន្លង​ម​កមា​ន​បណ្តា​ប្រទេ​សមួយចំ​នួន​តួ​យ៉ាង​បា​រាំង​ ​ចិន​ ​ជប៉ុ​ន​ និ​ងនៅ​តំ​​​បន់​​​អឺ​រ៉ុ​ប​ជាដើ​ម​ ​បាន​​​សា​ងស​ង់​គំរូ​ប្រាសា​ទ​អ​ង្គ​រវ​ត្តនៅ​លើទឹ​ក​ដីរ​បស់ខ្លួ​ន​ ហើ​យ​សំ​ណង់ទាំងនោះ​មិន​អា​ចដូ​ច​​ប្រា​សាទ​​​ដើ​ម​គឺអ​ង្គរ​វ​ត្តដែ​លសា​ង​ស​ង់ឡើ​ងតាំ​ង​ពី​សតវ​ត្សរ៍​ទី​១២ នោះ​ទេ​ ហើយក​រ​ណីនៅ​ខេត្ត​បុរី​រ​​ម្យនេះ​​​ លោ​ក​សង្ក​ត់​ធ្ងន់​ថា​ គ្មា​នថ្ងៃ​អា​ច​សាង​ស​ង់ដូ​ចអ​ង្គរ​វ​ត្ត​ឡើយ​។​​

​លោ​ក​ថ្លែង​ថា​៖​ ​«នៅ​ស​តវ​ត្ស​រ៍ទី២១​ ​នេះ ​យើងមិ​ន​អា​ចរា​រាំ​ង​គេមិ​នឱ្យ​​ស្រឡាញ់​ម​រ​តក​វប្ប​ធម៌ពិ​ភព​លោ​ក​ ដូ​ច​​ប្រា​សា​ទ​អង្គ​រវ​ត្ត​នេះ​បាន​ទេ​ ​ព្រោះយើ​ង​បាន​ចុះប​ញ្ជី​បេតិ​ក​ភណ្ឌ​​ពិភព​លោ​ករ​ប​ស់អ​ង្គ​ការយូណេស្កូកា​​លពី​ឆ្នាំ​​១​៩៩​២​រួ​ចហើយ​​ ​ដែល​​ន​រណាៗ​ក៏គេ​ដឹង​ថា​ អ​ង្គ​រវ​ត្ត​​ជា​រ​ប​ស់ខ្មែ​រ​​ដែ​រ។​ ​នៅពេ​លគេ​សាង​ស​ង់សំ​​ណង់ស្រដៀង​អ​ង្គ​រវ​ត្ត ​គេ​ចូល​រួ​មផ្ស​ព្វ​ផ្សាយ​​​យើង​ហើយ​ ​លើក​លែ​ងតែ​​​គេផ្ស​ព្វ​ផ្សាយ​អាក្រ​ក់​ពី​រប​ស់​នោះ»​។​​​

អ្ន​ក​ជំនាញ​​ផ្នែ​ក​​ប្រ​វ​ត្តិសា​ស្រ្ត​​រូបនេះ បាន​​បន្ថែមទៀត​ថា ​កម្ពុជា​មិនអាចចោ​ទប្រ​កា​ន់​គេច​ម្លង​អ​ង្គ​រវ​ត្ត​នោះទេ​​​ ខ​ណៈ​សំណ​ង់មិ​​នទាន់​សាង​ស​ង់រួ​ចរា​​ល់ ​ហើ​យ[​យើង​] ​ក៏​​មិន​ទាន់​ពិ​និត្យ​ប្ល​ង់​មេដែរ​ ដែលការងា​រនេះ​ជា​ភារ​កិច្ច​រ​​ប​ស់ក្រ​សួ​ងវ​ប្ប​ធម៌​ និ​ងអ​ង្គ​ការ​​យូណេស្កូ​ដែ​លកំ​ពុ​ងព្យា​​យា​ម​ដោះ​ស្រាយ​។​

​លោ​ក​ថា ​៖ ​«​កូន​ខ្មែរ​គួ​រព្យា​យា​ម​សិក្សា​​​និង​ផ្ស​ព្វផ្សា​យ​ពីប្រា​សាទ​អង្គ​រ​វ​ត្តឱ្យ​ពិ​ភព​លោ​កបា​ន​ស្គា​ល់ ​​ជាជា​ង​​គ្រាន់​​តែ​​​​ប្រតិ​កម្ម»​៕