ភ្នំពេញៈ​ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ស្នើ​ឱ្យ​ឯកអ​គ្គរា​ជទូត​អង់​គ្លេស​ជួយ​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​២​ ឱ្យបាន​កាន់​តែ​ប្រសើរនិង​សកម្ម​ថែម​ទៀត​ តាមរ​យៈ​ការលើក​កម្ពស់​សមត្ថ​ភាព​និង​ភាព​អង់​អាច​របស់​ស្ត្រីក្នុង​ការ​ចូលរួម​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស លើក​កម្ពស់​សមត្ថ​ភាព​មន្ត្រី​អគ្គលេ​ខាធិការ​ដ្ឋាន​រដ្ឋ​សភា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​និង​ការ​ធ្វើ​ទំនើប​កម្មដោយ​ប្រែក្លាយ​រដ្ឋ​សភា​ទៅ​ជា​សភា​អេ​ឡិច​ត្រូ​និក ​«E-par​liament»​។​


​លោកស្រី​ ឃួន សុ​ដា​រី ប្រធាន​រដ្ឋសភា​បាន​លើក​ឡើង​ដូច​នេះក្នុង​ឱកាស​ដែល​លោក​ស្រី​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយលោក Domini​c Willi​ams ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់​គ្លេសប្រចាំ​នៅកម្ពុជា​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣​ នៅ​វិមាន​រដ្ឋ​សភា​។​

​លោក​ កែវ ​ពិសិដ្ឋ នាយក​ខុទ្ទកា​ល័យ​លោក​ស្រី ឃួន សុ​ដា​រី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​នៅ​ក្រោយ​ជំនួប​នេះ​ថា ការ​ស្នើឡើ​ង​របស់​លោក​ស្រី ឃួន សុ​ដា​រី ​ទៅ​ដល់​ភាគី​ចក្រភ​ព​អង់​គ្លេស​ឱ្យជួយ​ជំរុញ​ទំនាក់​ទំ​នង​ការ​ទូត​រដ្ឋសភានិង​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង២​នេះ ​ដោយ​សារ​​ស្ថា​ប័ន​ទាំង​២​មិន​ទាន់​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​នៅ​ឡើយ​។


​លោក កែវ ពិ​សិដ្ឋ បានថ្លែង​ថា​៖ «​កន្ល​ងមកទំនាក់ទំ​នង​ការទូត​រវាង​រដ្ឋ​សភា​កម្ពុជា និង​ចក្រ​ភព​អង់​គ្លេសមានកា​រ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​មិន​ទាន់​មាន​ការ​គាំទ្រ​ចំពោះ​ទំនាក់​ទំនង​ភាគី​ទាំង​២​ឱ្យ​ស៊ីជម្រៅ និង​នៅ​មាន​កម្រិត​នៅឡើយ​។​ភាគី​ទាំង​២​បាន​ជួយ​គ្នា​នៅក្នុង​វេទិកាពហុ​ភាគី ដូច​ជា​ការ​គាំទ្រ​ចក្រ​ភព​អង់​គ្លេស​ឱ្យ​ក្លាយ​ជា​អ្នកស​ង្កេតកា​រណ៍​អន្តរ​សភា​អាស៊ាន​ផង​ដែរ​» ។

​បើ​តាម​លោក កែវ ពិសិដ្ឋ ទំនាក់​ទំនង​ការ​ទូត​រដ្ឋ​សភា ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​ជំរុញ​ដល់​រដ្ឋាភិ​បាល ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​អនុវត្ត​នូវ​គោ​លន​យោ​បាយ​របស់​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​។មួយ​វិញ​ទៀត​រដ្ឋសភាគីជា​តំណាង​ប្រជា​ជនក៏​អាច​ធ្វើ​ការ​ងារ​លើក​ការ​ជំរុញវិនិយោ​គ ​អប់រំ ដូច​​រដ្ឋាភិ​បាល​ផង​ដែរ​ ឱ្យតែ​ការងារ​ផ្តល់​ផល​ប្រយោ​ជន៍​ដល់​ការលើក​កម្ពស់​សេដ្ឋ​កិច្ច ​ជីវភាព និង​សុ​ខុ​មាល​ភាព​របស់​ប្រជា​ជន​។​


​យោងតា​ម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា នៅ​ក្រោយ​ជំនួប​នេះ​បាន​លើក​ឡើង​ដែរ​ថា លោក​ស្រី ឃួន សុ​ដា​រី បាន​ស្នើ​ឯកអគ្គ​រាជ​ទូត​ចក្រភព​អង់​គ្លេសប្រចាំ​នៅ​កម្ពុជាឱ្យបន្ត​ជួយ​គាំទ្រ​លើក​កម្ពស់​វិស័យ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​អង់​គ្លេស​ឱ្យ​កាន់​តែ​កើនឡើង បន្ទាប់​​ពី​ឆ្នាំ​កន្លង​ទៅទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​អង់​គ្លេសឈាន​ដល់​ចំនួន​ប្រមាណ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិកនិង​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​រ​ដ្ឋសភា​ប្រទេស​ទាំង​២​ឱ្យ​បាន​រឹងមាំ​និង​គ្រប់​ជ្រុង​ជ្រោយ​។​

​លោក​ស្រី​ បញ្ជាក់​ថា ការចូ​លរួ​មចំណែករ​បស់​ភាគី​អង់គ្លេ​សជា​ផ្នែក​សំខាន់​ក្នុង​ការ​លើកក​ម្ពស់​ជី​វ​ភាព​ប្រជា​ពលរដ្ឋ​កម្ពុជាជាពិសេស​ការ​ធ្វើឱ្យ​សម្រេច​បាន​នូវ​ផែន​ការ​អភិវឌ្ឍន៍​របស់​កម្ពុជាដែល​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​​។​

​តាម​រយៈ​សេចក្តី​ប្រកាស​សារ​ព័ត៌​មាន​នេះ ​លោក Dominic Williams បាន​គាំទ្រ​ការ​លើកឡើង​របស់​លោក​ស្រី​ឃួន សុ​ដា​រី ​ស្រប​ពេល​ដែល​អង់​គ្លេស​មាន​គម្រោង​ជា​ច្រើននឹង​ជួយ​ដល់​កម្ពុជា ក្នុងនោះមាន​ទាំង​វិស័យ​ពាណិជ្ជ​កម្ម ការប​ណ្តុះប​ណ្តាល​ធន​ធាន​មនុស្ស សង្គ​មកិច្ច ​បរិស្ថាន ជា​ពិសេស​អង់​គ្លេស​នឹង​បន្ត​ជួយ​បោស​សម្អាត​មីន​នៅ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២៥​ផង​ដែរ​។​

​នា​ឱកាស​នោះលោកស្រី ឃួន សុ​ដា​រី និង​លោក Dominic Williams​ ក៏បាន​បង្ហាញ​​ក្តី​ពេញ​ចិត្ត​ចំពោះ​វឌ្ឍន​ភាព​ដ៏​ប្រសើរ​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​២​ដែល​មាន​ការវិវត្ត​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ​ដែល​បាន​ឈាន​ដល់​ខួប​លើក​ទី​៧០​នៅ​ឆ្នាំនេះ​ ជា​សក្ខីភាព​មួយឆ្លុះប​ញ្ចាំង​ពី​ភាព​ស្ថិត​ស្ថេរ​នៃ​ទំនាក់​ទំនង​ដ៏​ល្អ ​និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​២៕