ក្រសួង​អប់រំ យុវជន និងកីឡា បានចាត់ទុក វិស័យ​ធនាគារ និងហិរញ្ញវត្ថុ ជាវិស័យ​មួយដែល​បានផ្ដល់​នូវឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ស្របពេលដែល​ស្ថាប័ន​ធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​កំពុងតែ​រីកលូតលាស់​ដូចផ្សិត​គួរឱ្យ​កត់សម្គាល់ ដែលជាផ្នែកមួយ​ជួយដល់​ការលើកកម្ពស់​សមិទ្ធកម្មសង្គម-សេដ្ឋកិច្ច។


នេះជាលើកឡើង​របស់​លោក ទូច វិសាលសុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា នៅអំឡុង​ពេលបើកកម្ម​វិធី​ពិព័រណ៍ជំនាញ និងការងារ​ក្នុងវិស័យធនាគារ (JOBS & SKILLS SUMMIT 2023) បានចាប់ផ្តើម​នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

លោករដ្ឋលេខាធិការ​បានបន្ថែម​ថា កាលពីដើម​ឆ្នាំ២០២៣ សាកលវិទ្យាល័យចំនួន៣ ដែលនៅក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និងកីឡា រួមមាន សាកលវិទ្យាល័យ​ផារ៉ាហ្គុន សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និងសាកលវិទ្យាល័យ​បញ្ញា​សាស្ត្រកម្ពុជា បានចុះ​អនុស្សរណៈយោគយល់គ្នា​ជាមួយ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការពង្រឹង​កម្មវិធី​សិក្សា​ក្នុងវិស័យ​ហិរញ្ញវត្ថុ​ឱ្យស្របតាម​ស្ដង់ដាជាតិ និងអន្តជាតិ។


លោកបានបញ្ជាក់​ថា៖«ក្រោមភាពជា​ដៃគូ​នេះ សាកលវិទ្យាល័យ​កំពូលៗ​ទាំងនោះ​នឹងរួមបញ្ចូល​វិញ្ញាបនបត្រ​ដែលគាំទ្រ​ដោយវិទ្យាស្ថាន​ធនាគារ និងហិរញ្ញវត្ថុទៅក្នុង​កម្មវិធី​សិក្សាដែលមាន​ស្រាប់​របស់ខ្លួន ដែលផ្តល់​ជូនដល់​និស្សិតនូវជំនាញ​ផ្នែកហិរញ្ញវត្ថុ និងធនាគារ​ដែលមានគុណភាព​ខ្ពស់មួយ»។

លោកបានបន្ត​ថា និស្សិត​រាប់ពាន់នាក់ ត្រូវបានរំពឹង​ថា​នឹងបញ្ចប់​ការសិក្សាជាមួយនឹង​ចំណេះដឹង​ដែលត្រៀមរួចជាស្រេច​ក្នុង​ឧស្សាហកម្ម និងជំនាញដ៏សម្បូរបែប​ ដែលតម្រូវ​ដោយវិស័យ​ធនាគារ និងហិរញ្ញវត្ថុ​កម្ពុជា ហើយត្រូវបានជឿជាក់ថា​អាចបំពេញ​តម្រូវការ​ចាំបាច់​របស់ស្ថាប័ន​ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។


ចំពោះការរៀបចំ​ពិព័រណ៍​ជំនាញ និងការងារ​ក្នុងវិស័យ​ធនាគារ​នេះដែរ លោក ស៊ូ វិសាល នាយក​គ្រប់គ្រង វិទ្យាស្ថាន​ធនាគារ និងហិរញ្ញវត្ថុ (IBF) បានឱ្យដឹងថា ព្រឹត្តិការ​ពិព័រណ៍​ការងារ និងជំនាញ​ក្នុងវិស័យ​ធនាគារ ត្រូវបានរៀបចំ​ឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និង៣០ ខែកញ្ញា ដោយព្រឹត្តិការណ៍ត្រូវបានគេរំពឹង​ថា នឹងមានសាធារណជន និងសិស្ស​និស្សិត​ចូលរួម​រាប់ពាន់​នាក់។

លោកបានគូសបញ្ជាក់​ថា៖«នាឱកាស​នេះ IBF ក៏បានសហការ​ជាមួយមជ្ឈមណ្ឌល​ការងារ NUM Career Center និង អ្នកជំនាញ​ក្នុងវិស័យ ក្នុងការរៀបចំ​ជាពិសេស វគ្គបណ្តុះបណ្តាល​ខ្លីៗ ទាក់ទងទៅនឹង​ជំនាញទន់ និងជំនាញរឹង ក្នុងការត្រៀម​ចាប់យក​ឱកាស​ការងារ ក្នុងវិស័យ​ធនាគារនិងហិរញ្ញវត្ថុនៅ​ពេលបច្ចុប្បន្ន និងពេលអនាគត»។

សូមជម្រាប​ថា ពិព័រណ៍​ជំនាញ និងការងារ​ក្នុងវិស័យ​ធនាគារ មានគ្រឹះស្ថានធនាគារ​និងមីក្រូហិរញ្ញវត្ថុ​ជិត ២០ ស្ថាប័ន ចូលរួម​ដាក់តាំងស្តង់​បង្ហាញពី​ឱកាស​ការហាត់ការ និងការងារ ជាង ៤០០០ មុខតំណែង ខណៈដែលសិស្ស និស្សិត និងសាធារណជន ក៏មានឱកាស​សិក្សាស្វែងយល់​ឱ្យ​ស៊ីជម្រៅ​បន្ថែម អំពី​វប្បធម៌ ការងារ ផែនការបណ្ដុះបណ្តាល និង អត្ថប្រយោជន៍​ផ្សេងៗ​របស់គ្រឹះស្ថាន​ផងដែរ៕

មាន់​ពេល​ត្រូវបាន​គេ​ដឹក​យកមក​លក់​នៅ​ផ្សារ​អូរឫស្ស៊ី​រាជធានី​ភ្នំពេញ នាពេល​កន្លងមក​។ហុង មិនា

ក្រុមពន្លត់​អគ្គិភ័យបាញ់ពន្លត់ភ្លើងឆេះឃ្លាំង​ស្ដុក​ទំនិញ​មួយកន្លែង ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ ១ ខណ្ឌ​បឹងកេងកង កាលពីថ្ងៃទី ២៩ មករា។ រូបថត ប៉ូលិស

លោក តែម ម៉ឺន និង​ក្រុម​ម្ចាស់​ជយលាភី​របស់ក្រសួងការពារជាតិ។ ពន្លក

លោក​មេធាវី លី កុសល កាលពី​ពេល​កន្លងមក​។ រូបថត សហការី