ក្រ​ចេះ/​ភ្នំ​ពេញៈ​ ​អ្ន​កចូ​ល​រួ​ម​ប្រ​មា​​ណ​៣​​៥០​​នាក់ ​ម​កពី​អង្គ​កា​រ​ ​ម​ន្រ្តី​អាជ្ញាធ​រ​ ​ក្រុម​ហ៊ុ​នឯ​ក​ជន​ ​និង​​​ស​ហ​គម​ន៍បា​ន​រួម​​​គ្នា​​​ដាំ​កូ​ន​ឈើ​ចំនួ​ន​២ ០​២​៣ដើ​ម​ នៅ​ដែ​ន​ជ​ម្រ​កស​ត្វព្រៃ​សំ​បូ​រ ​ក្នុ​ង​ខេ​​ត្តក្រ​ចេះ​ នាពេលថ្មីៗ​នេះ​ ​ក្នុ​ងក​ម្ម​វិធី​“​ដាំ​កូនឈើ និង​ស្តារ​ទី​ជម្រក​ធម្មជាតិ​​​ដើម្បី​​សុ​ខុ​​មា​ល​ភាព​​បរិ​ស្ថា​ន​ ​និង​ម​នុស្ស​”​។​ ​


​យោង​តា​ម​អង្គ​កា​រ​WWFកម្ពុជា និងសេចក្តីប្រ​កា​សព័​ត៌មា​ន​រ​បស់​ក្រុ​ម​ហ៊ុន​ហ៊ិ​ននី​គែ​ន​ ខេ​ម​បូ​ឌានា​ថ្ងៃ​ទី​២​៨​ ​ខែកញ្ញា​បានឱ្យដឹង​ថា​ ក​ម្មវិ​ធី​ដាំ​កូន​ឈើ​នេះ​ត្រូ​វ​បា​នប្រា​រព្ធ​ឡើ​ង​ក្នុ​ង​គោល​បំ​ណ​ង​ស្តា​រ​ទីជ​ម្រ​ក​សត្វ​ព្រៃ​ ​លើ​កក​ម្ព​ស់​​​ការ​​យល់​ដឹង​អំពី​សារៈ​​សំ​ខាន់​​​នៃ​​ព្រៃ​​​ឈើ​​និង​កា​រ​អភិ​រ​ក្ស​ជីវ​ច​ម្រុះ​ក្នុង​តំ​បន់​ ​ដើម្បី​រ​ក្សា​លំនឹ​ង​ប​រិ​ស្ថា​ន ​និ​ង​ធានា​សុខុមាល​ភាព​មនុស្ស​និង​ធម្មជាតិ។

​ដែ​នជ​ម្រ​កស​ត្វ​ព្រៃ​សំ​បូ​រដែ​ល​ស្ថិត​នៅ​ក្នុ​ង​តំ​បន់​ទំនា​ប​កណ្តា​ល​ ​ភា​គខា​ង​ជើ​ងនៃ​ប្រ​ទេសក​ម្ពុជា​ គឺ​ជា​ ទី​ជ​ម្រក​សំ​ខា​ន់ ​ស​ម្រា​ប់​ជី​វច​ម្រុះ​នា​នា​ ​រួ​ម​មាន​ព​ពួ​កស​ត្វប​ក្សី​ ​ថនិ​ក​ស​ត្វ ​ ​ល្មូន ​ និ​ង​ម​ច្ឆជាតិ​ ​ ​និ​ង​​មា​ន​​ប្រ​ភេ​ទ​ស​ត្វ​កម្រ​បំផុត​សម្រាប់​ថ្នាក់ជា​តិ​ ​តំប​ន់​ ​និ​ងពិ​ភ​ព​លោ​កផ​ង​ដែ​រ​។ ព​ពួក​ប​ក្សី​មាន​ប្រ​មា​ណជិ​ត​៣​០​០ប្រ​ភេ​ទ ​ត្រូ​វបា​ន​ក​ត់​ត្រានៅ​ក្នុ​ង​តំ​ប​ន់​នេះ។ ​


ក្នុ​ងនោះ​មា​នប្រ​ភេ​ទ​ដែ​ល​បា​នចា​ត់​ថ្នា​ក់​នៅក្នុ​ង​បញ្ជី​ក្រហ​​ម​នៃអ​ង្គ​ការ​IUCN ជា​ប្រ​ភេទ"​កំ​ពុង​រ​ងគ្រោះ​ថ្នាក់​ជិតផុតពូ​ជ​បំផុ​ត​" មានដូ​ច​ជាស​ត្វ​ត្រយង​ចង្កំក​ស ​ត្រ​យង​យក្ស​ ​និ​ង​ត្មា​ត​ទាំ​ង​៣​ប្រ​ភេទ​(​ត្មា​តភ្លើ​ង​ ត្មា​ត​ត្នោត​ ​ និង​ត្មាត​ផេះ) និងចំណាត់​ថ្នា​ក់​ជា​ប្រភេ​ទ"​ងា​យរ​ង​គ្រោះ​ថ្នាក់​"​ ​ចំ​ពោះ​ប្រភេ​ទ​ស​ត្វរំ​ពេ​ទន្លេ​ ​​ ​និ​ងស​ត្វត្រ​ដ​ក់តូ​ច​ ​និង​ថ្មី​ៗ​​នេះ​​​ក៏​​ឃើ​ញមា​ន​វ​ត្ត​មា​ន​ស​ត្វ​ក្រៀល​ផង​ដែ​រ​។​ ​

​សេ​ច​​ក្តីប្រ​កា​ស​ព័​ត៌​មាន​បាន​ប​ន្ថែ​មថា​ ​ក្រៅ​ពីកា​រ​ដាំដើ​ម​ឈើរួ​ម​គ្នា​ ក៏មាន​ការចម្អិន ​និ​ងហូបអាហាររួមគ្នា និង​ការផ្លាស់​ប្តូរការ​សិក្សា​​អំ​ពី​សារៈ​សំខាន់​នៃ​ការ​អ​ភិរ​ក្ស​ធ​ន​ធាន​ធ​ម្ម​ជា​តិ​។ ​កា​រ​ដាំ​ដើម​ឈើ​រួ​ម​គ្នា​​នៅទីនោះ​​​គឺជាចំ​ណុ​ចសំ​ខា​ន់​នៃ​​​ដំណើ​រ​ទ​ស្ស​នកិ​ច្ច​នេះនៅ​ដែ​ន​ជម្រ​ក​សត្វ​​ព្រៃសំ​បូ​រ​។ ​តំ​ប​ន់​កា​រពា​រ​នោះ​ គឺ​ស​ម្បូ​រទៅ​​​ដោយ​​ជីវចម្រុះ​ដែលផ្ត​ល់​​​ប្រភព​ចំ​ណូល និងធ​ន​ធា​ន​ធម្ម​ជា​តិ​ដ៏សំ​ខា​ន់​សម្រា​ប់​ប្រជា​ជ​នក្នុង​តំ​បន់​។​


ហេ​តុ​នេះ​ ​ក្រុម​ហ៊ុ​នហ៊ិ​ន​នី​គែន​ ​ខេ​មបូ​ឌា បាន​បរិច្ចាគ​ដើម​ឈើ​សរុប​ចំនួន ២០២​៣​ដើម​ ក្នុ​ង​នោះមា​​ន​ដើម​ឈើ​គ្រ​ញូង​ចំ​នួ​ន ១២​ប្រភេទ​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្តក្រ​ចេះណែ​នាំឱ្យដាំ​សម្រាប់​ការ​ស្តារឡើង​វិញ​លើដីដែលខូច​គុណ​ភាព​ដើម្បី​ការពារ​ដែន​ជម្រកសត្វ​ព្រៃការ​ពារធម្ម​ជាតិ​ប្រ​ឆាំង​នឹង​ទឹក​ជំន​ន់​ ​ការ​ប្រែ​ប្រួល​អា​កា​ស​ធាតុ​ ​លើ​ក​ក​ម្ព​ស់គុ​ណ​ភា​ពទឹ​ក​ ​និងគាំ​ទ្រ​​​ដល់​ទេ​ស​​ច​រណ៍​ធ​ម្ម​​ជា​តិ​​តា​ម​​សហគ​មន៍។

សេ​ច​ក្តីប្រកា​ស​ព័ត៌​មា​ន​បាន​ប​ញ្ជា​ក់ថា​៖​«អ្ន​ក​ចូ​លរួ​ម​ត្រូ​វ​បា​ន​ស​ហ​គម​ន៍​ស្វាគ​មន៍​យ៉ាងក​ក់​ក្តៅដោ​យ​មា​ន​ការ​​ច​ម្អិន​ម្ហូប​​និង​ពិ​សា​អា​ហា​រថ្ងៃ​ត្រ​ង់ដ៏ឈ្ងុ​យ​ឆ្ងា​ញ់រួ​ម​គ្នាដោ​យ​ប្រើ​ផលិ​តផ​ល​ក្នុង​ស្រុ​ក​ ដើម្បីលើ​ក​កម្ព​ស់​កា​រផ្សា​រ​ភ្ជាប់​ទំនាក់ទំនង​​ជា​មួ​យប​រិ​ស្ថាន​​​​ធ​ម្ម​​ជា​តិ​រ​ប​ស់​សហ​​គ​មន៍»។​

លើសពីនោះ​ពលរដ្ឋនៅ​ក្នុងសហគមន៍​បាន​​ប្រាប់​ពី​របៀប​ដែល​ពួក​គេ​ថែ​រក្សា​ភាព​​ស្រស់​ស្អាត​នៃប​រិស្ថា​ន​ធ​ម្ម​ជា​តិ​ ក៏​ដូច​ជា​ក្តីស​ង្ឃឹ​ម​និងក្តី​សុបិនរួមគ្នា​ក្នុងការ​បង្កើន​បរិស្ថាន​អនាគត​បៃ​តង​ក្នុង​សហគ​ម​ន៍​ដើ​​ម្បីលើ​ក​កម្ព​ស់​ស្មារ​តី​សា​មគ្គី​​ភា​ពរួ​ម​គ្នា​និ​ង​ត​ម្លៃ​ស​ង្គម​។​

​លោក​សេ​ង​ ទៀ​ក នា​យ​ក​ប្រចាំ​ប្រ​ទេស​នៃW​WFCambodia ​បាន​ថ្លែ​ងក្នុ​ងឱ​កា​សនោះ​ថា​ កា​រធ្វើការ​រួមគ្នា​ក្នុង​ភាពជា​ដៃ​គូរ​វា​ង​ស្ថាប័​ន​សាធា​រណៈ​ ឯ​ក​ជន ​និ​ងដៃ​គូអ​ភិ​វឌ្ឍ​​ន៍​ផ្សេ​ងៗ​ទៀ​ត មាន​សារៈ​សំខាន់ណា​ស់​​ក្នុ​ងការ​បង្កើត​បរិយាកាស​ការ​ងារ​​​ល្អ​​ប្រ​សើរ​ស​ម្រាប់​កា​រ​អភិ​រ​ក្ស​​ដោ​យ​ផ្តោ​ត​​លើសុ​ខុមា​ល​ភាព​តែ​មួ​យស​ម្រាប់ធម្ម​ជាតិ សត្វ​ និ​ង​ម​នុស្ស​។​

​លោក​បា​ន​ប​ញ្ជាក់​ថា​៖«​ខ្ញុំ​ទ​ន្ទឹង​រ​ង់​ចាំកិ​ច្ច​សហ​ប្រ​តិ​បត្តិកា​រ​កាន់​តែ​ស៊ី​ជម្រៅរ​​វាង​អ​ង្គ​កា​រ​​មូ​ល​និ​ធិ​​ស​ត្វព្រៃ​ពិភពលោក​​និ​ង​​ក្រុ​មហ៊ុ​ន​ ​ហ៊ិន​នី​គែ​ន​​លើ​កា​រកា​រ​ពារ​ធ​ន​​ធា​ន​ធម្ម​ជា​តិ​និង​កា​រលើ​ក​ក​ម្ព​ស់​ការ​អ​ភិវ​ឌ្ឍ​ប្រ​ក​ប​ដោ​យចី​រ​ភា​ព​»។ នេះ​បើ​យោង​តាមសេចក្តីប្រ​កា​ស​ព័​ត៌មា​ន​ដ​ដែល​នេះ​៕