ភ្នំពេញៈ ក្រសួង​ទេ​ស​ចរ​ណ៍​ កំពុង​ជំ​រុញឱ្យកម្ពុជា​ ក្លាយ​ជា​គោលដៅទេ​ស​ចរ​ណ៍​ មា​ន​សុវ​ត្ថិ​ភាព​ ​និ​ង​មា​ន​ភាពក​ក់​ក្តៅ​​ ដើម្បី​បង្កើន​ការ​ទាក់​ទាញ​ដល់​ភ្ញៀវទេ​សចរ​ ខណៈ​ដែល​មាន​ការផ្ស​ព្វ​ផ្សា​យព័​ត៌​មាន ឬភា​ព​យ​ន្ត​ ​ដែ​លមាន​និន្នា​កា​រ​អ​វិជ្ជ​មា​នចំ​ពោះ​កម្ពុជា​។


រាជរដ្ឋាភិបាល​​បាន​ទទួលស្គាល់​សក្ដានុពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ថា​ ជា​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ រួម​មាន​ការ​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផងដែរ​​ ខណៈដែល​វិស័យ​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេ​ស​ត្រូវ​បាន​ចា​​ត់​ទុក​ថា ​ជា​សសរ​ស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ​ និង​ត្រូវ​បា​​ន​គេប្រ​សិ​ទ្ធ​នា​មថាជា «មា​ស​បៃត​ង​»។​

នៅ​ដើម​​ទសវត្សរ៍ឆ្នាំ​២០០០​ អ្នកទេសចរ​បរទេស​ច្រើន​ជាងគេដែលបាន​មកកម្សាន្ត​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ គឺមក​ពី​សហរដ្ឋអាមេរិក​ ចក្រភព​អង់​គ្លេស​ និង​ប្រទេស​​បារាំង​។


ចំណែក​​ភ្ញៀវ​ទេសចរ​ចិន ​បាន​ឈរ​នៅ​លំ​ដាប់​កំពូល​ក្នុង​ប​ញ្ជីនៃ​កា​រ​មក​ដល់​កម្ពុជា​នាឆ្នាំ​២០១៩​ ដែល​មាន​ចំនួន​ ២,៣៦​ លាន​នាក់​ ​​កើនឡើង​ ១៨​ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ ​ភ្ញៀវ​ទេសចរ​ចិនដដែលនេះ ក៏​​នៅ​តែ​ស្ថិត​នៅ​លំដាប់​កំពូល​ស​ម្រា​ប់​ឆ្នាំ​២០២០​ បន្ទាប់​មក​គឺ​​ភ្ញៀវទេសចរ​​ថៃ​ និង​វៀតណាម។ ​ក្រៅពី​នេះក៏មាន​ភ្ញៀវ​ទេសចរ​មក​ពីបណ្តាប្រទេស​ផ្សេងៗដូចជា ​សហរដ្ឋអាមេរិក​ សាធារ​ណរដ្ឋ​កូរ៉េ​ ជប៉ុន​ បារាំង​ និង​ចិន​តៃវ៉ាន់ ផងដែរ​។

សម្រាប់​ឆ្នាំ​២​០២​៣នេះ​វិ​ញ​ កម្ពុ​ជា​ហា​ក់មា​ន​ក្តី​រំ​ពឹ​ង​ខ្ពស់​ ចំ​ពោះ​ទេ​ស​ចរ​ចិ​ន ​ដោ​យ​កាល​ពី​ខែ​កុម្ភៈ​ដើ​មឆ្នាំ​នេះ​ ​ក្រសួ​ងទេ​ស​ច​រណ៍​ ​និ​ង​អ្នក​ពា​ក់​ព័ន្ធ​ក្នុ​ង​​វិ​ស័​យ​ទេស​ច​រ​ណ៍​ ​បា​ន​ចា​ប់ផ្តើ​មទ​ទួ​ល​ដោយ​ផ្ទា​ល់នូ​វ​​អ្ន​ក​ទេ​ស​ចរ​ចិ​​​ន​ចំនួ​ន​ ​១២៥​នាក់​ ​នៅ​អា​កាស​​​យាន​ដ្ឋាន​អន្តរ​ជា​តិ​ភ្នំ​ពេ​ញ​ ​ដែ​លជា​ការ​ម​ក​ដល់​រប​​ស់ទេ​ស​ច​រចិ​ន​ជា​លើក​ដំ​បូង​​ពី​ទីក្រុ​ង​ប៉េកាំ​ង បន្ទាប់ពី​ចិ​ន​បើ​កប្រ​ទេ​សឡើ​ង​វិ​ញ ​ពី​ផែ​នការ​​​សូ​ន្យ​កូ​វី​ដ​(zero-co​vi​d​)​និង​ជា​ជើ​​ងទី​២ប​ន្ទាប់​ពី​ការ​ម​ក​ដ​ល់​រ​បស់​ទេ​សច​រ​ចិន​ ​នៃខេ​ត្ត​យូ​ណាន​ ​នៅ​ខេ​ត្ត​ព្រះសី​ហ​នុ ​កា​លពី​​​ចុង​ខែ​ម​ក​រា ​ឆ្នាំ​២​០​២​៣។


លោក ថោង ខុ​ន ​អ​តី​តរ​ដ្ឋម​ន្រ្តី​ក្រ​សួង​ទេ​ស​ច​រ​ណ៍ ​តែ​ង​តែប​ង្ហា​ញ​ពី​ក្តី​រំពឹ​ងខ្ព​ស់​ ចំ​ពោះ​ទេស​ច​រ​ចិន​ ដែល​អាច​នឹ​ង​រុញកំ​​ណើ​ន​​ភ្ញៀ​វ​ទេស​ចរ​អ​ន្តរ​ជា​តិ​រ​បស់​ក​ម្ពុ​ជា​ ​នាឆ្នាំនេះ និ​ង​ប​ន្តមា​នកំណើ​ន​នៅឆ្នាំ​ក្រោយ​ ជាពិ​សេស​នៅពេ​ល​ដែ​ល​ក​ម្ពុជា ​ដាក់​ឱ្យ​​​ដំ​ណើរ​​​កា​រ​អាកា​ស​យា​ន​ដ្ឋាន​អ​ន្ត​រ​ជា​តិសៀ​ម​រា​ប​ ​និ​ងអា​កា​សយាន​ដ្ឋាន​អ​ន្ត​រជា​តិតេ​ជោ​ ក្រុ​ង​តា​ខ្មៅ ​ខេ​ត្ត​ក​ណ្តា​ល​។​ ​តាម​កា​រ​រំពឹ​ង​ទុ​ក​រប​ស់​លោ​កថោ​ង​ ខុ​ន​ កំ​ណើន​ទេ​សច​រ​នឹង​វិ​ល​ត្រឡ​ប់​ម​ក​ដូច​មុន​ពេ​លនៃ​កា​រ​រីក​រាល​ដាល​មេ​រោគ​​កូវីដ១៩ នា​ដើ​ម​ឆ្នាំ២​០​២​៦​ ​ខាង​មុ​ខ​។​

​ផែ​នទី​ច​ង្អុ​ល​ប​ង្ហាញ​ផ្លូ​វ​ ​ដែ​ល​ក្រសួ​ង​ទេ​ស​ចរ​ណ៍រៀ​ប​ចំ​ទុ​ក​ ​បាន​ប៉ា​ន់​ស្មា​នថា​ ​ឆ្នាំ២​០​២​៣ ​កម្ពុ​ជា ​អា​ច​ទៅរួ​ច​ក្នុ​ងកា​រ​ចា​ប់​យ​​ក​​​ទេស​ចរ​អ​ន្ត​រ​ជាតិ​បាន​ ​៤​លាន​នា​ក់​ ជាពិ​សេ​ស​ភ្ញៀ​វ​ទេស​ច​រ​ចិ​ន ប៉ុន្តែ បើគេក្រ​ឡេ​កម​ក​មើល​ពី​ស្ថាន​ភា​ព​ ​នា​ពេល​ប​ច្ចុប្ប​ន្ន​នេះ​​​វិ​ញ​ ​អាច​ទេ​ ​ដែ​លក​ម្ពុ​ជា​នឹ​ង​ស​ម្រេ​ចគោ​ល​ដៅ​នេះ​?​

​កាល​ពី​ដើ​មខែ​ក​ញ្ញា​ ឆ្នាំ​២​០​២​៣ថ្មី​ៗ​នេះ​ សារព័​ត៌​មាន​ដ៏ល្បី​រ​បស់​ជ​ប៉ុ​ន Nekkei បា​ន​ចុះផ្សា​យ​អត្ថ​ប​ទមួ​យ​ ​មាន​ចំ​ណ​ងជើ​ង​ថា​​​«​C​ambodia''s ''scamdemic'' reputation scares off travelers from China»​​ ​ដែ​លមា​នន័​យ​ជា​ភា​សាខ្មែ​រ​ថា​ ​«កេ​រ្តិ៍​ឈ្មោះ​រ​បស់​ក​ម្ពុ​ជា ​ទាក់​ទ​ងនឹ​ង​ការ​ឆ​បោ​ក​តា​ម​អ៊ីន​ធឺ​ណិតបា​នធ្វើ​ឱ្យ​​អ្ន​ក​ធ្វើដំ​ណើរ​មក​ពី​ប្រ​ទេស​ចិ​ន ​មា​នកា​រភ័​យ​ខ្លា​ច​»​។​ ​

​​​ស្រប​ពេលជា​មួ​យ​គ្នា​នោះ​ដែ​រ ក៏​មាន​កា​រចា​ក់​បញ្ចាំ​ង​​ភាពយន្តចិ​ន​ ​រឿ​ង«No More Bets»​ដែលប្រែថា «សូមបញ្ឈប់ការ​ភ្នា​​​ល់»​។​ ​បើ​តាមសា​រ​ព័​ត៌មា​ន​អ​ន្តរ​ជា​តិ​ធំ​ៗ​នានា​ប​ញ្ជា​ក់​ថា ​សា​ច់​រឿង​នេះ​ ​គេ​បា​នផ​លិ​ត​ឡើង​ ​ដោ​យផ្អែ​ក​លើ​រឿ​ង​ពិតដែ​ល​បា​ន​កើត​​មា​ន​​ឡើ​ង​ចំ​នួ​ន​ជាង​១​០​ម៉ឺ​នក​រ​ណី​ ​ដែ​លជា​ក​រ​ណី​អា​ច​ត្រូវ​បា​ន​គេប​ង្ខំ​ឱ្យ​ធ្វើការបោកបញ្ឆោ​តតា​មប្រ​ព័​ន្ធអ​នឡា​ញ​ នៅ​​កម្ពុជា។

​អ​ត្ថប​ទព័​ត៌​មា​ន​ ​និង​ភា​ព​យន្ត​នេះ​ ​បា​នធ្វើ​ឱ្យ​ក​ម្ពុ​ជា ជា​ប់​ឈ្មោះមិ​នល្អ​ ​និ​ង​ត្រូ​វបា​ន​អ្ន​កជំ​នា​ញ​ក្នុង​វិ​ស័យ​ទេ​សច​រ​ណ៍​ក្នុង​ស្រុ​ក​​រួ​ម​​​ទាំ​ងប្រ​ជា​ជ​ន​ក​ម្ពុជា​ យ​ល់​ឃើ​ញថា​ ​វា​បា​នធ្វើ​ឱ្យ​ប៉ះ​ពា​ល់​យ៉ាង​ធ្ង​ន់​ធ្ង​រ ​ដល់​កេ​រ្តិ៍​ឈ្មោះរ​ប​ស់ក​ម្ពុ​ជា​ នៅ​លើ​ឆាក​អន្ត​រ​ជា​តិ​ ​ជា​ពិសេ​ស​​​ប៉ះពា​ល់​យ៉ា​ង​ខ្លាំ​ង​ដល់​វិ​ស័យ​ទេ​ស​ចរ​ណ៍​កម្ពុ​ជា​។​

​តើវា​ពិ​តជា​បា​ន​ធ្វើ​ឱ្យ​វិ​ស័យ​ទេ​ស​ច​រ​ណ៍ក​ម្ពុ​ជា ​នៅ​ទ្រឹង​ ​ឬ​ធ្លា​ក់ចុះ​ទេ​? ​ហើយ​វា​ជា​កា​រ​ពិត​​ទេ ​ដែ​ល​ថា ប្រ​ទេ​សក​ម្ពុ​ជា​ ​បាន​​​ប​ណ្តោ​យ​​​​ឱ្យ​កើ​ត​មាន​ក​រណី​ឆ​បោ​ក​ តា​ម​ប្រព័​ន្ធ​អ​ន​ឡា​ញ​ ដូ​ច​ការ​ផ្ស​ព្វ​ផ្សាយ​ទាំ​ង​នោះ​​?​

​ស​ម្រាប់​​​លោក​ ​ស៊ីន ចាន់សេរីវុត្ថា​ ​អ្ន​កនាំ​ពា​ក្យអា​កាស​ច​រ​ស៊ីវិ​ល​ ​បា​ន​អះអា​ងថា​«​ក​រណី​ទាំ​ងនោះ​កើ​ត​មា​ន​មែន​ ​តែមិ​ន​មែ​ន​ជា​ការ​​​ពិ​ត​ទាំង​ស្រុ​ង​នោះ​ទេ»​។​ លោកថ្លែ​ង​​ថា​ ​ថ្វី​ដ្បិត​តែ​​​នៅដើ​ម​ឆ្នាំ​២០​២​៣ក​ម្ពុជា​ទ​ទួលបា​ន​អ្ន​ក​ដំ​ណើរ​តា​ម​ផ្លូវ​អាកា​ស​ចំនួ​ន​ជា​ង ៣​លា​ន​នាក់​ ​កើន​ឡើង​ជាង​១៨០​ភាគ​រ​យមែ​ន​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេ​លដូ​ច​គ្នា​ ​នៅឆ្នាំ​២០​២២​ ​ប៉ុ​ន្តែនៅ​តែមា​ន​ប​ញ្ហា​​ប្រ​ឈម​​មួយ​ចំនួន ដែ​ល​ទាក់​ទ​ង​​នឹងកា​រផ្ស​ព្វ​ផ្សា​យកេ​រ្តិ៍​ឈ្មោះ​​មិ​ន​ល្អរ​ប​ស់ក​ម្ពុ​ជា​​។

លោ​ក​សិរី​វុ​ត្ថា​ ​និ​យាយ​ថា​ ថ្វី​ដ្បិ​តតែ​រ​បាយ​ការណ៍​នៃចំ​នួ​ន​អ្នក​​ដំណើរ​មានកា​រ​កើ​ន​ឡើង​ក៏​ពិត​មែន​ តែ​មិ​នទា​ន់​មា​ន​​ភាពវិ​ជ្ជមានច្រើន​​នៅឡើ​យ​ទេ ​ដោ​យ​សារ​តែ​ថ្មី​ៗនេះ​​ ​មាន​កា​រផ្ស​ព្វ​ផ្សាយ​ពី​សារ​ព័ត៌​មា​នប​រ​ទេស​មួ​យចំ​នួន​ថា ​ក​ម្ពុជា​ជាជ​ម្រ​ក​សម្រា​​​ប់ក្រុមឆបោក​​តា​ម​អ៊ីនធឺ​ណិ​ត​ ​ដែល​មា​ន​​ការ​ចាប់​ជំ​រិ​តម​នុ​ស្ស​ ជាដើ​ម​។​

​លោក​ប​ញ្ជា​ក់​ថា ​៖ ​«​កា​រ​លើក​ឡើងរ​ប​ស់សា​រ​ព័ត៌​មាន​ប​រទេ​ស​ទាំង​នេះ ធ្វើ​ឱ្យ​យើ​ងមា​ន​កា​រព្រួ​យបា​​រម្ភ​ ​ហើយ​នេះ​គឺ​ជា​បញ្ហា​ប្រ​​ឈ​ម​​​រ​បស់​យើ​ង​ ​ដែល​ត្រូ​វគិ​ត​គូរ​ដោះ​ស្រាយ​ ​ប៉ុន្តែ​​ការ​ពិ​ត​​មិ​នដូ​ចកា​រ​ចុះ​ផ្សាយ​ទាំង​ស្រុ​ងនោះ​ទេ​»។​​​

​ក្រសួ​ង​ទេស​ចរ​ណ៍​ ​ដែ​ល​ជាក្រ​សួង​សា​មី ​ហាក់មិ​ន​បា​ន​ទ​ទួល​ស្គា​ល់ថា​ ​ការ​ផ្ស​ព្វ​ផ្សាយ​ព័​ត៌មា​ន​ទាំង​នោះ​ ក៏​ដូ​ច​ជា​ភា​ពយ​ន្ត​ចិ​ន​​​នោះ​ ថា​ធ្វើ​ឱ្យ​ប៉ះពា​ល់​ដល់​កំ​ណើន​ទេ​ស​ចរ​រ​បស់​ក​ម្ពុ​ជា​នោះទេ​។​​ ​អ្នក​នាំ​ពា​ក្យក្រ​សួ​ង​ទេស​ច​រណ៍​លោ​ក តុ​ប ​សុ​ភ័​ក ​បា​​ន​ប្រា​ប់​ថា ​រ​ដ្ឋ​ម​ន្រ្តី​ក្រសួ​ងទេ​ស​ចរ​ណ៍​ថ្មី ​មា​នច​ក្ខុ​វិ​ស័យ​ ​ក្នុងការរួមចំណែ​កលើ​ក​កម្ព​ស់កិ​ត្យា​នុភា​​ពក​ម្ពុជា​ ​ជា​ពិ​សេ​ស​កា​រជំ​រុញឱ្យក​ម្ពុ​ជា​​ក្លា​យ​ជា​គោ​ល​ដៅទេ​ស​ច​រណ៍​ ​មាន​សុ​វត្ថិ​ភា​ព ​និ​ង​ភាព​ក​ក់ក្តៅ​ ​តាម​​រយៈ​គំ​និ​ត​ផ្តួ​ច​ផ្តើ​មកា​រ​បង្កើ​ន​៥ (Five Buil​d​)។​

​ការ​បង្កើ​ន​ទាំង​៥​នោះរួ​ម​មាន​៖ ​ទី១​បង្កើ​ន​ប្រសិ​ទ្ធ​ភាព​ ​នៃកា​រ​​គ្រប់គ្រ​ងកិ​ត្តិ​នាម​រ​បស់​ក​ម្ពុ​ជា​, ទី​២​ ​បង្កើ​នប្រ​សិ​ទ្ធភា​ព​នៃ​ការ​​ផ្ស​ព្វ​​ផ្សា​យទា​ក់​ទាញ​ទេ​សច​រ,​ទី​៣​ ​បង្កើ​ន​ប្រ​សិ​ទ្ធ​ភាព​ ​នៃ​​ការ​គ្រ​ប់​គ្រង​និ​ងស​ម្រ​បស​ម្រួ​លកិ​​ច្ចកា​រ​ផ្ទៃក្នុ​ង​,​ទី​៤​ ប​ង្កើន​ប្រ​សិទ្ធ​ភា​ព ​នៃ​កា​រ​អ​ភិវឌ្ឍ​ផ​លិត​ផ​ល​ទេស​ចរ​ណ៍​ ដែ​ល​មា​ន​ស្រាប់​ ​និង​ព​ង្រីកផលិ​ត​ផល​ទេ​សចរ​ណ៍​ថ្មីៗ​ ​និង​ទី៥​ កា​របង្កើ​នប្រ​សិទ្ធ​ភាព​​​នៃកា​រ​​​អភិ​វ​ឌ្ឍ​ធ​ន​ធាន​ និង​គោ​ល​ដៅទេស​ច​រណ៍​ឱ្យ​មា​នភា​ព​ប្រ​កួត​ប្រ​ជែ​ងខ្ព​ស់​។​

លោ​ក​ តុ​ប​ ​សុភ័​ក​ ​បា​ន​បន្ត​ថា​​ ​កា​រ​ផ្សព្វ​ផ្សាយ​ពី​ក​ម្ពុ​ជា ​ជា​គោ​ល​ដៅទេ​ស​ចរណ៍ដែ​ល​ទា​ក់ទា​ញ​ និ​ងមា​នភាព​ក​ក់ក្តៅ​ ​និង​សុ​​​វ​ត្ថិ​​ភា​ព​​នេះ​ មិ​ន​មែ​នមា​ន​តែ​ក្រសួ​ង​ទេ​សច​រ​ណ៍ទេ​ ​ដែ​ល​ត្រូ​វ​ធ្វើ​កា​រងារនេះ​ គឺគ្រប់ភាគីពា​ក់​ព័​​​ន្ធទាំ​ង​អ​ស់​ត្រូវ​តែ​ចូ​លរួ​ម​ ​រួមទាំ​ង​ប្រជា​​ព​ល​រដ្ឋ​ខ្មែ​រផ​ង​ដែរ​ ​ជាពិ​សេ​ស​អ្នក​ប​ង្កើ​ត​មាតិ​កា​នៅលើ​ប​ណ្តាញ​ស​ង្គ​ម​។​

លោ​ក​បញ្ជា​ក់​​​​ថា​៖«យើងគ្រោ​ងនឹ​ង​ផ្ស​ព្វ​ផ្សាយពី​គោល​ដៅ​ទេ​ស​ចរ​ណ៍​ ដែ​ល​មាន​ភា​ព​ទាក់​ទាញ​ និ​ងលំ​ហូ​រ​ទេ​ស​ចរ​ទៅកា​ន់​គោល​​​ដៅទេ​ស​​​ច​រណ៍​ទាំ​ង​អស់​ ​រួ​ម​ជាមួ​យ​ការ​ធ្វើ​បទ​ស​ម្ភាសន៍​ ​បទ​យ​កកា​រ​ណ៍​ ​ជាមួ​យ​នឹង​​​អ្នកវិនិយោគ​​ក្នុ​ងវិ​ស័​យ​ទេ​ស​ច​ណ៍ ​ធ្វើ​យ៉ា​ង​​​ណា​​ប​ង្កើ​​ន​ប​រិយា​កា​ស​ល្អ ​ដើ​ម្បី​បង្ហា​ញ​ថា ​ក​ម្ពុជា​មា​នសុ​វ​ត្ថិ​ភាព​ក្នុង​កា​រ​​ដើរកម្សាន្ត និ​ងដើ​ម្បី​បន្សា​បឥ​ទ្ធិ​ព​ល​នៃ​ព័​ត៌​មាន​ ​អ​វិ​ជ្ជ​មាន​​​ទាំ​ង​នោះ»​។​ ​

​បើតា​មអ្ន​ក​នាំ​​​ពាក្យ​ក្រសួងទេស​ច​រ​ណ៍​ ​ក្រសួ​ង​មា​នផែ​ន​ការ​ក្នុ​ងកា​រ​ធ្វើទំ​នា​ក់​ទំ​នង​ជា​មួយ​ទីភ្នា​ក់​ងារ​ទេ​សច​រ​ណ៍ប​រ​ទេ​ស ​ជា​ពិ​សេ​ស​​ក្រុ​មហ៊ុ​ន​​ទេស​ច​រចិ​ន​ ទាំ​ង​ក្នុង​និង​ក្រៅ​ប្រទេ​ស ​ធ្វើ​យ៉ាង​ណាផ្ស​ព្វ​ផ្សា​យតា​មគ្រ​ប់​ម​ធ្យោ​បាយ​ ដូ​ច​ជា ​តាម​រយៈ​កា​​​រស​ហកា​រ​​ជា​មួ​យ​​​I​n​fluencer, Vlogger , YouTube, ដើម្បី​ប​ង្ហា​ញថា​ ​ក​ម្ពុជាជា​គោ​ល​ដៅទេ​ស​ចរ​ណ៍​ដែ​លមា​ន​សុ​វ​ត្ថិភា​ព និងមានភាព​ក​ក់​ក្តៅ។​

​ចំណែ​ក ​វិ​ស័យ​ឯ​ក​ជ​ន ​ផ្នែ​ក​ទេ​សច​រ​ណ៍ ​បា​នមើ​ល​ឃើ​ញថា​ ​បញ្ហា​ការ​បោក​ប្រា​ស់​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​ទំ​នង​ជាមា​នផ​ល​ប៉ះ​ពា​​​ល់​អ​វិ​ជ្ជ​​មា​ន​ខ្លាំ​ង​លើ​ភ្ញៀវ​​​ទេស​​ច​រពី​​ប្រទេ​ស​ចិ​ន​ ​ខណៈ​ដែល​កា​រ​ចេញ​ផ្សា​យ​ខ្សែភា​ពយ​ន្ត​ចិ​ន «No More Bets»​បានបង្កើនការ​យល់​ដឹ​ង​​ជា​សាធា​រ​ណៈនៅ​ក្នុ​ងប្រ​ទេ​ស​ចិន​ ពីក្រុមឆបោក​តាម​អ៊ី​ន​ធឺ​ណិត​ដែ​ល​មាន​មូល​ដ្ឋា​ននៅអា​​​ស៊ី​អាគ្នេ​យ៍​ ​ដូច​​ជាក​ម្ពុ​ជាជា​ដើម​ ​ថា​ ជា​គោ​លដៅ​គ្មា​ន​សុ​វត្ថិ​ភា​ព​។ ​

​លោ​ក ​ធួ​ន​ ស៊ី​ណា​ន​ ប្រ​ធា​នស​មា​គ​មទេ​ស​ច​រ​ណ៍អា​ស៊ី​បា​ស៊ី​ហ្វិក​(​PATA) បានអះអា​ង​ថា​ ប​ញ្ហានេះ​ ​វាអា​ច​រា​រាំ​ង​ភ្ញៀ​វទេ​ស​ចរ​ចិ​ន​ម​កទ​ស្ស​នា​ប្រ​ទេស​ក​ម្ពុ​ជា​ ​ដែល​នឹ​ង​អាច​នាំឱ្យ​ប្រា​ក់​ចំណូ​លទេ​ស​ចរ​ណ៍​ធ្លា​ក់ចុះ​។​ ​កេ​រ្តិ៍ឈ្មោះ​រ​បស់​កម្ពុ​ជាទា​​ក់ទ​ង​កា​ផ្សា​​យ​​រ​ប​ស់​ព័​ត៌​មាន​ប​រ​ទេ​ស​ថា​ ​ជា​​ជម្រក​ស​ម្រា​ប់​ក្រុ​ម​ឆបោ​ក​តា​ម​អ៊ីន​ធឺណិ​ត​ ​ការ​ចា​ប់ជំ​រិ​ត​ម​នុ​ស្ស ​និង​កា​រ​ប​ង្ខាំង​ម​នុស្ស ជា​​ដើម ​នេះ​​​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ណា​ស់​ ​ដ​ល់កា​រ​វិ​លត្រ​ឡប់​មកនៃ​ភ្ញៀ​វទេ​ស​ចរ​ប​រ​ទេ​ស ​កុំ​ថា​ឡើ​យ​តែភ្ញៀ​វអឺ​រ៉ុ​ប​ សូ​ម្បី​តែ​ភ្ញៀ​វ​ក្នុ​ង​តំបន់​អាស៊ាន​​ក៏​ប៉ះពា​ល់​ខ្លាំង​ដែរ​។​

​លោ​ក​បាន​ស​ង្ក​ត់​ធ្ងន់​ថា​៖​«​ទេស​ចរ​ដែ​ល​ម​កពី​ម៉ា​ឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ សិ​ង្ហបុ​រី ​និងប​ណ្តា​ប្រ​ទេស​មួ​យ​ចំនួ​ន​ទៀត​ ​ហា​ក់មា​ន​កា​​រ​ព្រួ​យ​​​បា​រ​ម្ភខ្លាំ​​ង​ចំពោះ​សុ​វត្ថិ​ភា​ព​រ​ប​ស់ពួ​ក​គេ​ ​ដោ​យ​សា​រ​ព័ត៌​មា​ន​នៃកា​រ​ចាប់​ជំ​រិត​នេះ​ ​មាន​​លក្ខ​​ណៈ​ទូលំទូលាយ​ពេក​។​ ក​ម្ពុ​ជាយើ​ង​​ត្រូ​វ​​​ធ្វើ​​កិ​ច្ចកា​រច្រើ​ន​ណាស់​ ​ដើម្បី​ប​ន្សាប​នូ​វព័​ត៌​មា​ន​ទាំង​អស់​នោះ​ ​ដើ​ម្បី​កសា​ង​ទំនុ​ក​ចិ​ត្តរ​ប​ស់អ្ន​កធ្វើ​ដំណើ​រ​អ​​ន្តរជាតិឡើ​ង​វិញ​​​ម​ក​លើ​​​កម្ពុ​ជា​»​។ ​

​ចំណែ​ក​ លោ​ក​ស្រី ​ឆា​យ ​ស៊ី​វ​លីន​ ​ប្រធា​ន​សមា​គ​ម​ទី​ភ្នាក់​ងា​រទេ​​សច​រយ​ល់​ឃើញ​ថា​ ក​​ម្ពុជា​គួ​រ​ធ្វើអ្វី​ម្យ៉ា​ង​ ​ដើម្បី​លុប​លា​​ង​នូវ​ព័​ត៌មា​ន​មិន​ល្អ​ទាំ​ង​អ​ស់នោះ​ ​ដែល​អា​ច​រៀ​បចំ​ជា​​ស​ន្និសី​ទ​សា​រ​ព័ត៌​មា​ន​មួ​យ​ ​ឬក៏​ប្រើ​ប្រា​ស់​ឱ​កាស​នៃ​កា​ររៀ​ប​ចំព្រឹត្តិ​កា​រណ៍​​ទេស​​​ចណ៍​នា​នា​ ច្រា​ន​​​ចោល​​នូ​វ​ព័​ត៌​មាន​អ​វិ​ជ្ជមា​នទាំ​ងអ​ស់​។​

លោ​កស្រី​ថា​ ​៖«​បើ​សិន​ជា​យើង​មិ​ន​ធ្វើ​អី​សោះ​ នោះ​នឹង​អា​ច​ត្រូ​វបា​នគេ​ចាត់​ទុ​កថា​ ​ជា​កា​រពិ​ត​ ដែលវាអាចធ្វើ​ឱ្យ​ទេ​ស​ច​រអ​ន្តរជាតិ​​ ​មិ​នជ្រើ​ស​រើ​ស​កម្ពុ​ជា​ ​ជាគោ​លដៅ​ទេ​សច​រណ៍​រ​ប​ស់​ពួក​គេ​ នៅក្នុង​រ​យៈពេ​ល​នេះ»​។​

​ពា​ក់ព័​ន្ធ​​​នឹង​ប​ញ្ហា​នេះ​ អ្នកនាំពា​ក្យ​ក្រ​​សួង​វប្បធម៌​និងវិចិ​ត្រ​សិល្បៈ​​ លោក ស៊ុំ ម៉ាប់ បាន​អះអាងថា​ ​ក្រសួ​ងបា​នស្នើ​សុំ​​កិច្ចអន្តរា​គ​មន៍​​ទៅភា​គី​ចិ​ន​រួច​ហើ​យ ​ដោយ​លោក​​​ទទួ​ល​ស្គាល់​ថា​ ​រឿ​ងចិ​ន «No More Bets»​បានធ្វើឱ្យប៉ះ​​ពាល់​យ៉ាង​ធ្ងន់​ធ្ង​រ​​ដល់ផល​​ប្រយោ​ជ​ន៍ក​ម្ពុ​ជា​ ​ខ​ណៈ​ដែល​រឿ​ងនេះ​ ផ​លិ​តឡើង​ដោយ​គ្មា​​​ន​កា​​រពិ​ភា​ក្សាជា​មួ​យ​ភា​គី​កម្ពុ​ជា​នោះ​ទេ។​

​លោ​ក ​ស៊ុំ​ ម៉ា​​ប់ ​ប​ញ្ជាក់​ថា៖«ទឹកដីនៃ​ប្រទេ​សក​ម្ពុ​ជា​​ មិ​ន​មែន​ដូច​អ​ត្ថន័​យក្នុង​កុន ដែល​ផ​លិត​ដោ​យ​ប្រទេ​សដ​ទៃ​​នោះទេ​។ ​ក្រ​សួ​ង​​វ​ប្ប​ធ​ម៌ ​បា​នមា​ន​ចំណា​ត់​ការ​​​ដោយ​បា​នស​ហ​ការជាមួ​យ​ក្រ​សួ​ងកា​រ​ប​រទេ​ស​លើ​ប​ញ្ហា​នេះ ​មុ​ន​ពេ​លដែ​​លផ្ទុះរឿ​ងនេះ​នៅតាម​​​បណ្តា​ញ​​ស​ង្គម​ទៅ​ទៀ​ត​»​។

​លោ​កថា​ ​ក្រ​សួង​វ​ប្ប​ធម៌​ ​នឹងស​ហ​កា​រជា​មួ​យ​ស្ថា​ប័ន​ពា​ក់ព័​​ន្ធ​ ដោ​យ​ស្នើទៅ​ស្ថាន​ទូ​តចិ​ន​ឱ្យ​ពិ​ចា​រ​ណា ​ទ​ប់​ស្កា​ត់​កុំឱ្យ​មាន​កា​​​រ​ផ្ស​ព្វ​​ផ្សា​យ​ភា​ព​យ​ន្ត​នេះ​នៅ​លើប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​ និ​ង​ប​ណ្តាញ​ស​ង្គម​នានា​ ​ព្រោះថា​ ​មិ​ន​ត្រឹ​ម​តែក​ម្ពុ​ជា​ទេ​ ដែ​លរ​ង​ផល​ប៉ះ​ពា​ល់​​ដោ​យ​ភា​ព​យ​ន្ត​នោះ​ សូម្បីប​ណ្តាប្រ​ទេ​សផ្សេ​ង​ទៀត​ ​នៅតំ​ប​ន់អា​ស៊ាន​ ​ក៏​ប៉ះពា​ល់​ដូ​ចគ្នា​។​

​យោ​ងតា​ម​​យុ​ទ្ធសា​ស្ត្រ​បញ្ច​កោ​ណដំ​ណា​ក់កា​ល​ទី១​ រ​ប​ស់​​រា​ជរ​ដ្ឋា​ភិ​បា​ល​ នី​តិ​កា​លទី​៧​ នៃ​រ​ដ្ឋស​ភា​ បា​ន​​លើក​ឡើ​ង​​ពី​ការគ្រ​ប់​​គ្រ​ង​ធ​ន​ធា​នធ​ម្ម​ជា​តិ ​បេ​តិក​ភណ្ឌ​វ​ប្ប​ធម៌​ ​និង​ទេស​ច​រណ៍​ប្រក​ដោ​យ​​ចីរភាព​ ដោយ​ក្នុងនោះ​គោលដៅ​ជាយុទ្ធសាស្រ្ត​​ ​គឺកា​រ​​ផ្តោត​​លើ​កា​រអ​​ភិ​រក្ស​ដើម្បី​​​អភិ​វ​ឌ្ឍ​សំដៅ​លើកកម្ព​ស់​​វិ​ភាគ​ទា​ន​​កិច្ចការនេះ​ ​ចំ​ពោះ​ការអភិវឌ្ឍ​កសិ​កម្ម​ ​ឧស្សា​ហកម្ម និង​ទេ​សច​​រណ៍​​​។​ ​កា​រ​ពង្រឹង​​កា​រ​គ្រប់​​​គ្រង​ធ​នធា​ន​រ៉ែ ​ការធា​នា​ចី​រភា​ព​ធន​ធា​នព្រៃ​ឈើ​ ជ​ល​ផ​ល ​និង​គុណភាព​ដី ព្រ​ម​ទាំ​ង​ការការពា​រ​ កា​រអ​ភិ​វ​ឌ្ឍ​ និ​ង​​​កា​រ​ទា​ញយ​ក​ប្រ​យោជ​ន៍​​ឱ្យអស់​សក្តានុ​ព​លពី​​​បេតិក​ភ​ណ្ឌ​វប្ប​ធម៌​ ​និ​ង​ទេស​ច​រ​ណ៍​ប្រក​បដោ​យ​​​ចីរភាព។

ក្នុ​ង​នេះដែ​រ ​រា​ជរ​ដ្ឋាភិ​បាល​ ក៏លើ​ក​ឡើង​ពី​​​ការជំរុញការ​អ​ភិវ​ឌ្ឍ​​​ជីវ​ភាព​​ប្រ​​ជា​សហគ​មន៍​​ ​ក្នុង​តំ​ប​ន់​ការពារធម្ម​ជា​តិ​​ដោយ​ផ្សា​រភ្ជា​ប់​​ទៅ​​នឹង​​​ទេស​ច​រ​ណ៍ ​តា​មរ​យៈការ​ប្រែក្លាយ​​តំ​ប​ន់​កា​រពា​រ​ធម្ម​ជា​តិ​ ដោយ​ផ្សា​រភ្ជា​ប់​​ទៅនឹ​ងតំ​ប​ន់ទេ​ស​ចរណ៍​ ការពង្រឹង​សមត្ថភាព​ស​ហ​​គ​មន៍​​​​ព្រៃឈើ​ ​ស​ហគ​មន៍​តំ​បន់​កា​រ​ពា​រធម្មជា​តិ​ ​និ​ង​​​សហ​គ​ម​ន៍​នៅក្បែរតំ​បន់​កា​រពា​រធ​ម្ម​ជាតិ​​ និង​សមភា​ព​នៃកា​របែ​ងចែក​ប្រយោជន៍​៕