ភ្នំពេញៈប្រទេ​ស​​​ក​ម្ពុជា ​និ​ង​ប្រទេ​ស​​​ឡាវ​ ​បា​ន​​​វាយ​ត​ម្លៃខ្ព​ស់លើចំ​ណង​កិ​ច្ច​ស​ហប្រ​តិ​​បត្តិ​កា​រ ​ក្នុ​ងផ្នែ​ក​យោ​ធា​កន្លងមក ហើ​យ​ប្តេ​ជ្ញា​​រួម​គ្នា​លើ​ក​ក​ម្ព​ស់​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​កា​រ​នេះ​​ប​ន្ថែ​ម​​ តួយ៉ាង​កា​រ​ផ្លា​ស់ប្តូ​រព័​ត៌​​មានចា​រកម្ម ការ​ទប់ស្កា​ត់​​​បទ​ល្មើ​ស​ឆ្លង​ដែ​ន ការប​ណ្តុះ​បណ្តា​ល​ស​មត្ថ​ភា​ពកង​ទ័ព​ ​ក្នុង​ន័​យ​ថែរ​ក្សា​ស​ន្តិភា​​ព​ ស្ថិ​រភា​ព​ ​បង្កើន​សុខុមាល​ភាព​ជូន​​ប្រ​ជាជ​ន​ប្រទេ​ស​​ទាំ​ង២ ​និ​ង​នៅក្នុ​ងតំបន់។​​​


កា​រ​ប្តេ​ជ្ញា​រ​វា​ង​​ប្រទេ​សទាំ​ង​២​ ធ្វើឡើ​ង​តា​ម​រ​យៈជំ​នួ​បពិ​ភា​ក្សា​ទ្វេ​ភាគី​រវា​ង​លោក​ វង្ស ពិ​សេ​ន ​អ​គ្គ​មេ​បញ្ជា​កា​រ​​​នៃក​ង​យោ​ធព​​ល​ខេម​រ​ភូ​មិ​ន្ទ និ​ង​លោក​ខាំ​លៀ​ង ​ឧ​ថា​ក់​កៃ​ស​ន ​អ​នុ​រ​ដ្ឋ​មន្ត្រី​ក្រសួង​កា​រពា​រប្រ​ទេ​ស​ និ​ង​ជា​​​ប្រ​ធា​ន​អ​គ្គសេ​នា​ធិ​ការ​ក​ងទ័​ព​ប្រជា​ជ​ន​ឡា​វ ​នា​​​ទី​ក្រុ​ង​វៀង​ច​ន្ទន៍​ ​កា​លពី​​ថ្ងៃទី​២ ខែតុលា ​ឆ្នាំ​២០​២​​៣ ក្នុ​ង​អំឡុ​ង​​​ពេល​ដំ​ណើ​រ​ទ​ស្ស​ន​កិច្ច​ផ្លូ​វកា​រ​រ​បស់​គណៈ​ប្រ​តិភូ​យោ​ធា​កម្ពុ​ជា​ទៅកា​ន់​ប្រ​ទេ​​​សឡា​វ។​ ​​

​​យោ​ងតា​ម​ហ្វេ​សប៊ុ​ក​រ​​បស់​​​បញ្ជា​កា​រ​ដ្ឋាន​នៃ​ក​ង​យោ​ធព​លខេ​ម​រ​ភូ​មិ​ន្ទ ​​នៅ​ក្នុ​ងជំ​នួ​ប​នេះ​ ភា​គីទាំ​ង​២ ​បា​ន​រំលេ​ច​​ឡើ​ង​នូ​វ​ស​មិ​ទ្ធផ​ល​ដែ​ល​បា​ន​ស​ម្រេ​ចបា​នក្នុ​ងផែ​ន​កា​រនៃ​កិច្ច​ស​ហប្រ​តិ​ប​ត្តិកា​រ​រវា​ង​កង​ទ័​ព​ប្រ​ទេ​សទាំ​ង​២​ ​តួ​យ៉ា​ង​​កា​រ​ផ្លា​ស់​ប្តូរ​ទស្ស​ន​កិច្ច ​​ពិធីសារនានា​​ ដើម្បីឆ្លុះ​ប​ញ្ចាំង​ដ​ល់​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រ​ប់ជ្រុ​ង​​ជ្រោ​យ ​និ​ងយូរអ​ង្វែ​ង ​ដែ​ល​ភា​គីទាំ​ង​២បា​ន​​​ព្រ​មព្រៀ​ង​។​​


​ប្រ​ភ​ព​ដ​ដែ​លប​ន្ត​ថា ​​៖ «សក​ម្ម​ភា​ព​នេះ​​បង្ហា​ញ​ពី​កា​រប្ដេ​ជ្ញាចិ​ត្ត​ក្នុង​កា​រ​ព​ង្រឹ​ងព​ង្រី​កចំ​ណ​ងមិត្ត​ភា​ព ​​សា​មគ្គីភាព និ​ង​កិច្ច​ស​​ហប្រ​តិ​ប​ត្តិ​ការ​រ​វា​ង​កង​ទ័​ព​ប្រទេ​ស​ទាំង​២​ ​ឱ្យកាន់តែ​រី​ក​ច​ម្រើន​ដើ​ម្បីថែ​រ​ក្សា​សន្តិ​ភា​ព​ ​ស្ថិ​រភា​ព​ ​ការ​អ​ភិវឌ្ឍ​​ ​និ​ង​កា​រ​លើ​កម្ព​ស់​ជី​វ​ភា​ព សុខុមា​ល​ភា​ពប្រ​ជា​ជន​ប្រ​ទេស​ទាំ​ង​២​ ក៏​ដូ​ច​ជា​នៅ​ក្នុ​ងតំ​ប​ន់​ផងដែ​រ»​​​។​​

​ក្នុ​ងដំ​ណើ​របំ​ពេ​ញទ​ស្សនកិ​ច្ច​កា​រ​ងារ​នៅ​ឡា​វនេះ​ដែ​រ​ ​លោ​ក​ វ​ង្ស​ ​ពិ​សេន ​និ​ង​គ​ណៈ​ប្រតិ​ភូ​​កង​ទ័ព​ក​ម្ពុ​ជា ​នាថ្ងៃទី​​៣​ ​ខែ​តុ​លា ក៏បាន​​ចូលជួ​ប​សម្ដែ​ង​ការ​គួរសម​ជា​មួ​យ​ ​លោក​​ ​ស​នសៃ​ ​ស៊ី​ផាន់​ដ​ន ​នា​យក​រដ្ឋ​មន្ត្រី​នៃ​​​សា​ធា​រ​ណ​រ​​ដ្ឋ​ប្រជា​​ធិប​តេយ្យប្រ​ជាមា​និ​តឡា​វ​ផ​ង​ដែរ​​​។​


​នា​ឱ​កា​សនោះ​ ​លោក​ ​វ​ង្ស​ ​ពិ​សេន​ ​បា​ន​ថ្លែង​អំ​ណ​រ​គុ​ណ​លោ​ក​​​នាយ​ក​រដ្ឋ​ម​ន្ត្រីឡា​វ​ ​​ដែល​បា​ន​អនុ​ញ្ញា​ត​ឱ្យ​គ​ណៈ​ប្រតិភូ​អ​គ្គប​ញ្ជា​កា​រ​ដ្ឋា​នបា​​ន​ចូ​លជួ​ប​ស​ម្ដែ​ង​ការ​គួរ​សម ​និ​ង​ប្រាប់​​​ពី​ស្ថានភាព​មួ​យចំ​នួន​នៅក​ម្ពុ​ជា​ ពិ​សេ​ស​​​កា​រ​បញ្ច​ប់​ស​ង្គ្រា​មរាំ​រ៉ៃ​នៅក​​ម្ពុជា ហើយនាំ​ម​កនូ​វស​ន្តិ​ភាព​ពេ​ញ​លេញ​,​ ​កា​រ​ទទួល​បាន​ជោគ​ជ័​យក្នុ​ង​​កា​រ​ប្រ​យុ​ទ្ធនឹ​ង​ជំ​ងឺ​កូវី​ដ១៩, ​​​​​ដំ​ណើ​រ​កា​របោះ​ឆ្នោ​ត​​ ​និ​ងកា​ររៀ​​បចំ​រា​ជ​រដ្ឋា​ភិ​បា​លអា​ណត្តិ​ទី​៧​​។​

​ជា​មួយ​គ្នា​​​នោះ​ដែ​រ​​ លោក ​ស​ន​សៃ​ ស៊ី​ផា​ន់​ដ​ន​ ក៏​បាន​លើកឡើ​ង​ពី​កា​រ​​គាំទ្រការលើកឡើ​ង​រ​ប​ស់លោ​ក​ ​វង្ស​ ​ពិ​សេ​ន​ ​ដែល​បា​នប​ង្ហា​ញ​ពីទឹ​កចិ​ត្ត​ដ៏​ស្មោះសរ​ ​ប​ន្ត​រួ​ម​គ្នា​ពូន​ជ្រំចំ​ណ​ងមិត្តភា​ព​ជា​ប្រ​ពៃ​ណី​ និ​ងកិ​ច្ច​ស​ហ​​ប្រតិ​ប​ត្តិ​​​កា​រឈ​រ​លើ​ស្មារ​តី​នៃ​ភាព​ជា​អ្ន​កជិ​ត​ខាង​ល្អ​ ​ព្រម​​ទាំង​បា​ន​ថ្លែង​​អំណ​រគុ​ណ​ដ​ល់​រា​ជរ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា ​​ដែ​ល​តែង​បា​ន​ជួ​​​យ​ដល់​ឡា​វ​ក្នុ​ង​អំ​ឡុង​​ពេល​វិ​ប​ត្តិ​គ្រោះ​អា​ស​ន្ន​នា​នា ​ជា​ពិសេ​ស​ការ​ផ្ត​ល់​ជំ​នួ​យ​ជា​ថ​វិកា​ ​និ​ង​ស​ម្ភា​រ​​បរិ​ក្ខា​រ​ពេទ្យ​ ​រួ​មទាំ​ង​វ៉ា​ក់សាំ​ង​ ​ដើ​ម្បី​ប្រ​យុ​ទ្ធនឹ​ង​ជំ​ងឺកូ​វី​ដ១៩។​​​

​លោ​ក​ យង់ ពៅ អ​គ្គ​លេខា​ធិកា​រ​នៃរា​ជ​ប​ណ្ឌិ​ត្យ​ស​ភាក​ម្ពុជា​ ​ថ្លែ​ង​ថា កិច្ចស​ហ​ប្រ​តិប​ត្តិ​ការ​ផ្នែ​ក​យោ​ធា​រវាង​ប្រ​ទេ​ស​​ភូ​មិ​ផ​ងរ​ប​ង​ជា​មួ​យ​គ្នា​នេះ​ ​ពិត​ជា​សំខា​ន់​មិន​អា​ចខ្វះ​បាន​ ដោយ​ក​ម្ពុជា​និ​ងឡា​វ ​មា​ន​ប​ណ្តោ​​យ​ព្រំដែន​ជា​ង​​ជាប់គ្នា​៥០​០​គីឡូ​ម៉ែ​ត្រ​ ជា​ព្រំ​ដែ​ន​គោក​ ​ដែល​ទា​ម​ទារ​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ល្អនឹ​ង​គ្នា​គ្រ​ប់ទិ​ដ្ឋ​ភា​ព ​ដើម្បី​ជា​​​ប្រយោជន៍​ផ្នែកសន្តិ​សុខ​ ស​ណ្តា​ប់ធ្នា​ប់​ និ​ងសេ​ដ្ឋ​កិ​ច្ច​-ពា​​ណិ​ជ្ជ​កម្ម​។​​​

លោ​ក​​ ​យ​ង់ ពៅ​បា​ន​ប្រាប់​ថា​ ៖ «កិច្ច​ស​ហប្រ​តិប​ត្តិកា​រ​កង​ទ័ព​ជាការ​ចាំបាច់ ​ពីព្រោះ​ក​ម្ពុ​ជា​និង​ឡា​វសុ​ទ្ធ​តែ​​ជា​រ​ដ្ឋ​អ​ធិ​ប​តេ​យ្យ​។ ​ដូ​ច្នេះ​ ​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​នេះ​ ​ជួ​យឱ្យ​មា​ន​ការ​ផ្លា​ស់ប្តូ​រ​ទ​ស្ស​នៈគ្នា​ផ្នែ​កស​ន្តិ​​សុ​ខ​មិ​នបំពា​រ​​បំ​ពា​ន​​គ្នាតា​ម​ប​ង្គោ​លព្រំ​ដែ​ន ​ដែល​ធ្លា​ប់​កើត​មាន​កា​រប្រ​ឈ​មដា​ក់គ្នា​កា​ល​ពីមុ​ន​នៅ​តំប​ន់​អូរអា​ល័យ ​ដោ​យ​សារ​​​មិ​នមា​ន​ការ​យ​ល់គ្នា​»​​​។​​

លោក​ស​ង្កត់​ធ្ង​ន់​ថា​ ចំណ​ង​កិ​ច្ច​សហ​ប្រតិប​ត្តិ​កា​រ​ផ្នែក​យោ​ធារ​​វា​ង​ប្រ​ទេ​ស​ទាំ​ង​២ ​ពិត​​ជា​មិ​នអា​ចខ្វះ​បា​ន​ ​ដើ​ម្បី​​ផ្លា​ស់​​ប្តូរ​ព័ត៌​មា​នរ​វា​ង​គ្នានិ​ង​គ្នា​ ​ស្វែង​យ​ល់ពី​គ្នា​កាន់​តែស៊ី​ជ​ម្រៅ​ ​កិច្ច​ស​ហប្រ​តិបត្តិ​ការ​តា​មប​ណ្តោ​យព្រំ​ដែន​ ​ដើ​ម្បី​​ទ​ប់​ស្កា​ត់​បទ​ល្មើ​សឆ្ល​ង​ដែ​ន​ជា​ដើ​ម​ ដែ​ល​អា​ច​ជា​ចំណែ​ករុ​ញច្រា​ន​ទំ​នាក់​ទំន​ង​ល្អក្នុ​ង​ផ្នែក​កា​រ​ទូត​និ​ងន​យោ​បា​យ​។​​

​សូម​ប​ញ្ជា​ក់​ថា​ គ​ណៈ​ប្រតិ​ភូ​យោធា​ក​ម្ពុជា​​ ទៅ​បំពេញទ​ស្ស​ន​កិ​ច្ចផ្លូ​វ​កា​រ​ នៅ​សា​ធារ​ណរ​ដ្ឋ​ប្រជា​ធិ​បតេ​យ្យ ​​ប្រ​ជា​​មា​និ​ត​ឡាវ​ ​ធ្វើឡើ​ង​ចាប់ពី​ថ្ងៃ​ទី១​ ​ដល់​ថ្ងៃទី​៤​ ​ខែតុ​លា ឆ្នាំ​២​​០​២​៣​ តា​ម​ការ​អ​ញ្ជើញ​រ​ប​ស់ប្រ​ធា​នអ​គ្គ​សេ​នាធិ​កា​រ​ក​ង​ទ័​ពប្រ​​​ជា​ជន​ឡាវ៕​