ភ្នំពេញៈ​ក្រសួង​ពាណិ​ជ្ជកម្ម បាន​ជំរុញ​ឱ្យ​ផលិត​ក​រឬ​អ្នក​នាំចេញ​អនុវត្ត​តាម​វិធាន​ដើម​កំណើត​ទំនិញ​របស់​ចក្រ​ភព​អង់​គ្លេស ​ដើម្បី​ទទួល​បាន​កា​រអនុ​គ្រោះ​ពន្ធ ក្រោ​ម​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ថ្មី ​UK''s Deve​loping Countries Trading Scheme (DCTS) ទៅ​ទីផ្សារ​អង់​គ្លេស​។​

​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជក​ម្ម ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣ ខែតុលា​ ឆ្នាំ​២០២៣ បានឱ្យ​ដឹងថា​ រដ្ឋាភិ​បាល​នៃ​ចក្រ​ភព​អង់​គ្លេស ​បាន​ប្រកាស​អំពី​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ថ្មី(DCTS)ជំនួស UK''s Generalized Scheme of Preference (GSP) ក្នុង​គោល​បំណង​គាំទ្រ​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរ​ភាព​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិ​វឌ្ឍ​ន៍ រួ​មទាំង​ប្រទេស​អភិវឌ្ឍន៍​តិ​ចតួច​ក្នុង​នោះ​ក៏មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។​


​ក្រសួង​បញ្ជាក់​ថា ​បន្ថែម​លើ​អត្រាព​ន្ធ​សូន្យ និង​មិន​កម្រិត​បរិមាណ(duty-free & quota-free) ដែល​ប្រទេស​អភិវឌ្ឍន៍​តិច​តួច រួម​ទាំង​ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​បាន​,ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ថ្មី​នេះ (DCTS)នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​បន្ថែម​ទៀ​ត តាម​រយៈ​ការធ្វើ​សេរី​ភាវូប​នីយក​ម្ម​វិធាន​ដើម​កំណើត​ទំនិញ ​និង​ការ​ធ្វើ​សាមញ្ញ​កម្ម​លើ​លក្ខ​ខណ្ឌ​តម្រូវ​។​

​ប្រភព​ដដែល​បន្ត​ថា ក្នុង​នោះបា​ន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​តម្លៃប​ន្ថែម​ក្នុង​ស្រុក​ (Local content)ត្រឹម២៥​ភាគ​រយ (​តម្លៃ​វត្ថុ​ធាតុ​ដើម​នាំ​ចូលសម្រាប់​ប្រើ​ប្រាស់(No​n-originating content)រហូ​តដល់៧​៥​ភាគរ​យ​)ឬ​កា​រផ្លាស់ប្តូ​រ​ចំណាត់ថ្នា​ក់​បន្ទាត់​ពន្ធ រហូត​ដល់​៤​ខ្ទង់​ទៅ​៦​ខ្ទង់​»​។​


​អ្នក​នាំពា​ក្យក្រ​សួង​ពាណិជ្ជ​ក​ម្ម លោក​ ប៉ែន ​សុវិជាតិ ​បាន​ឱ្យដឹង​នៅថ្ងៃ​ទី៤​ ខែតុលា​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធD​CTS នៃ​ចក្រភ​ពអ​ង់គ្លេ​សត្រូវ​បាន​ដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការតាំ​ងពីថ្ងៃទី​​១៩​ ខែមិថុនា​ ឆ្នាំ២០២៣​មក​ម្ល៉េះ ​ខណៈ​ដែល​កម្ពុជា​ស្ថិត​ក្នុងចំ​ណោម​ប្រទេស​ចំនួន៦៥ ​ពីប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​។

​លោក​បាន​បញ្ជាក់​ថា​៖«​ប្រព័ន្ធ​អ​នុគ្រោះ​ពន្ធDCTSមិន​មាន​អ្វី​ខុ​សគ្នា​ពី​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP នោះទេ ​ប៉ុន្តែ​អ្វីដែល​ខុស​គ្នា​បន្តិច​នោះ​គឺ​ចំនួន​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ ដោ​យ DCTS មាន​ប្រទេស​៦៥ ​ខណៈ​ដែល​ GSP មាន​ត្រឹម​៤៧​ប្រទេស​ប៉ុណ្ណោះ​»​។​

​លោក​បាន​បន្ថែម​ថា ​ប្រទេស​ដែល​មាន​ចំណូល​ទាប​ឬ​ចំណូល​មធ្យម​កម្រិត​ទាប​ចំនួន​១៨​ទៀត ​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នេះ ដែល​បាន​បញ្ជាក់​ដោយ​ធនា​គារពិ​ភព​លោក​(World Bank)​។​

​លោក​បាន​ឱ្យដឹ​ងថា​៖ «​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​DCTS ផ្តល់នូវ​ការ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​ដល់​ប្រទេស​កម្ពុជា ​ដែល​នឹង​ជួយ​ឱ្យ​បណ្តា​ធុរ​កិច្ច​កម្ពុជា​អាច​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​របស់​ពួកគេ​​ទៅ​កាន់​ចក្រភ​ព​អង់គ្លេ​ស​»​។​

​លោក លឹម​ ហេង អនុប្រ​ធាន​សភា​ពាណិ​ជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា ប្រព័​ន្ធ​អនុគ្រោះ​​ពន្ធ DCTS នៃ​ចក្រភព​អង់គ្លេ​ស ​នឹង​ផ្តល់​ផលប្រ​យោជន៍​យ៉ាង​ធំ​ធេង​សម្រាប់​កម្ពុជា​ ជា​ពិសេស​ការនាំ​ចេញ​សម្លៀក​បំពាក់​ កង់ និង​ស្វាយ​ចន្ទី ដែល​សុទ្ធ​សឹ​ងតែ​ជា​ផលិតផ​ល​មាន​សក្តានុ​ពល​សម្រាប់​កម្ពុជា​។​

​លោក​បាន​ថ្លែង​ថា ៖«​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ DCTS​ នេះ​ មាន​លក្ខណៈ​ទូលាយ​ជាង GSP ទៅទៀ​ត ព្រោះ​ថា ​វា​​ប្រហែល​នឹង ​EBA ហើយ​។​ដូច​នេះ​វា​រឿង​ល្អប្រ​សើរ​ណាស់​សម្រាប់​ការ​ផលិត​ទំនិញ​នៅ​កម្ពុជា​យើង​នេះ​។​ពាក់​ព័ន្ធ​នឹង​ការ​ក្រើ​នរំឭក​របស់​ក្រសួងពា​ណិជ្ជ​កម្ម​ទាក់ទ​ង​នឹង​វិធាន​ដើមកំ​ណើត​ទំនិញ​នេះ ដើម្បី​ចៀស​វាង​ការនាំចេ​ញ​ទំនិញ​ពី​ប្រទេស​ផ្សេងៗ​។​កា​រចុះប​ញ្ជី​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​​ពិតជា​មាន​សារៈ​សំខា​ន់​»​។​

​លោក​បាន​បន្ថែម​ថា ផលិត​ផល​សក្តានុព​ល​របស់​កម្ពុជា ​រួ​មមាន ​កង់ សម្លៀក​បំពាក់ សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​អ្នក​ប្រើប្រា​ស់ ។​

​បើតាម​វេ​ប​សាយ​របស់​រាជរ​ដ្ឋាភិ​បាល​ចក្រ​ភព​អង់គ្លេ​ស បាន​បញ្ជាក់​ថា ច្បាប់​ប្រភព​ដើម​នៃ DCTS អនុញ្ញាត​ឱ្យ​អ្នក​ផលិត​កង់​របស់​កម្ពុជា​អាច​ស្វែងរ​ក​វត្ថុ​ធាតុ​ដើម​ពី​បណ្តា​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​រួមទាំង ​សិង្ហ​បុរី និង​វៀត​ណាម ​និង​នៅតែ​អាច​នាំចេញ​កង់​ទៅ​អង់​គ្លេស ​ដោយ​មិន​ជាប់ព​ន្ធ​។ដូច្នេះ ​DCTS និង​អនុញ្ញាត​ឱ្យ​បណ្តា​អ្នក​នាំចេញ​គ្រាប់​ស្វាយច​ន្ទី​របស់​កម្ពុ​ជា​អាច​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​បន្ថែម​ដូច​ជា​ប័រ ស្វាយ​ចន្ទី​ ដែល​មិន​ជាប់​ពន្ធ​ជា​ដើម​។​

​ការ​ចេ​ញផ្សាយ​បានប​ញ្ជាក់​ទៀតថា​ តម្រូវការ​សម្លៀក​បំ​ពាក់​មានការ​កើន​ឡើង​នៅ​ចក្រភព​អង់​គ្លេស​បន្ទាប់ពី​មានការ​ជួប​ជុំ​នៃ​ផ្នែក​សង្គម​ឡើង​វិញ​។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​នេះ ​ការនាំ​ចេញ​សម្លៀកបំ​ពាក់ គឺ​មិនមាន​ការ​យកព​ន្ធ​ទេ​ ដែល​នាំឱ្យ​កម្ពុជា​អាច​ប្រកួត​ប្រជែ​ង​​ជាមួ​យ​បណ្តា​អ្នក​ផ្គត់​ផ្គង់​ផ្សេង​ទៀត​ក្នុង​តំបន់​ដូច​ជា ​ប្រទេស​វៀតណា​ម និង​ប្រទេស​ចិន ដែល​មាន​កាត​ព្វកិ​ច្ច​ត្រូវ​បង់​ពន្ធ​៕