រត​ន​គិ​រីៈ ​កូ​ន​​​សត្វ​ក្ងោ​​ក ២ ​ក្បា​ល ក្នុ​ង​ចំ​ណោ​ម​​ ៨ ​ក្បា​ល ដែ​ល​បា​ន​ញា​​ស់​ត្រូវ​បា​ន​ក្រុម​អ​ង្គ​កា​រ​អ​​ភិរ​ក្ស​ស​ត្វព្រៃ​យក​​ទៅ​លែ​ង​នៅ​ដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​លំ​ផាត់​នា​ពេ​ល​ថ្មី​ៗ​នេះ​ ​ដើម្បី​ចូល​រួ​មធ្វើ​កា​រ​ទ​ប់​​ស្កា​ត់​កា​​​រ​វិ​​នាស​​​ផុ​ត​​ពូ​ជ​​ពី​ក្នុង​​​ព្រៃធ​ម្ម​​ជាតិ​នៅ​ក​ម្ពុ​ជា​នៃ​​សត្វស្លាប​ប្រភេទ​នេះ។​ ​


​មជ្ឈ​ម​ណ្ឌ​ល​អ​ង្គរ​ស​ម្រា​ប់​កា​រ​អ​ភិ​រ​ក្សជី​វចម្រុះ​(​A​CC​B​)​បាន​ជួ​យស​ង្រ្គោះ​​សត្វក្ងោ​ក​ញី​​ពី​ការជួញដូរ​សត្វ​ព្រៃខុ​ស​ច្បាប់​ហើ​យ ​នៅ​ក្នុ​ង​រ​ដូ​វប​ន្ដ​ពូ​ជ​ ក្ងោ​ក​នោះបា​ន​ញា​ស់បា​ន​កូន​​ក្ងោ​ក​ចំនួ​ន​៨ក្បា​ល​។​ ​កូ​ន​ក្ងោក​ទាំងអស់​នោះបា​ន​ធំ​ធាត់​ ​និ​ង​មា​ន​សុ​ខ​ភា​ព​ល្អ​ ដែ​លអា​ចយ​ក​ទៅ​​លែង​ចូ​ល​ព្រៃវិ​ញ​បា​ន។ នេះ​បើ​យោង​តាមមជ្ឈមណ្ឌ​ល​​ ACCB នៅថ្ងៃទី៤ ខែតុលា​។​ ​


​មជ្ឈ​ម​ណ្ឌ​ល ​A​CC​B​ បា​នស​រសេ​រ​នៅ​លើហ្វេសប៊ុក​របស់ខ្លួ​ន​ថា៖«​​ហើយ​ពួ​ក​យើង​មា​នសេ​ច​ក្តី​សោមនស្ស​រីករា​យ​ក្នុ​ង​ការ​ជូ​ន​ដំណឹ​ង​ថា​ ​​កូន​ក្ងោ​កជំ​ទ​ង់​ចំនួ​ន​២​ក្បាល​ដំ​បូង​ ​ត្រូ​វបា​ន​លែ​ង​ចូ​ល​​ទៅ​ក្នុង​ជ​ម្រ​កធ​ម្ម​ជា​តិ​របស់ពួក​វា​កា​លពី​ពេល​ថ្មី​ៗ​នេះ​»​។ ​កា​រ​​លែង​ស​ត្វ​ក្ងោ​ក​ទាំង​​នោះ​ត្រូវ​បា​ន​ធ្វើ​ឡើង​ក្នុងភាពជា​ដៃ​គូ​ជា​មួយ​​​នឹង​មន្ទី​រ​បរិ​​ស្ថាន​ខេត្ត​រត​ន​គិ​រី​ ​និង​អ​ង្គ​កា​រជី​វិ​ត​ធ​ម្ម​ជា​តិ​នៅ​ក​ម្ពុ​ជា​។ ​


​មជ្ឈ​ម​ណ្ឌ​ល​ ACCB បាន​ប​ន្ថែម​ថា​ សត្វក្ងោក​ដែ​លជា​ប្រភេ​ទ​រ​ងគ្រោះ​ថ្នាក់​ជិ​ត​ផុត​ពូ​ជ​ជាសក​ល​ និ​ង​ជា​​​ប្រ​​ភេ​ទ​ប​ក្សី​ដ៏​ស្រ​ស់​ស្អា​ត​​បំផុ​ត​រប​ស់​ក​ម្ពុ​ជា​ផង​​នោះ​​ត្រូវ​បា​នគេ​​​ទាក់​ចា​ប់​ស​ម្រាប់​​​ការ​ជួ​ញ​ដូរ​ជា​​ស​ត្វ​ចិញ្ចឹ​ម​​​ដោយ​​ខុស​ច្បា​ប់​។​ ​ចំ​នួ​ន​ស​ត្វ​​ ​ប្រ​​ភេ​ទ​​​នេះក៏​កំ​ពុ​ងមា​ន​កា​រថ​យ​ចុះយ៉ា​ង​ឆា​ប់​រ​ហ័ស​ផង​ដែ​រ​។​

​លោក​ប៊ូ​ ​វ​រស​ក្ស​ នា​​យក​អ​ង្គ​ការ​ជី​វិត​ធម្ម​ជាតិនៅ​ក​ម្ពុ​ជា​ បា​ន​ថ្លែ​ងនៅ​ថ្ងៃ​ទី​៤​ ខែតុ​លា​ថា ស​ត្វ​ក្ងោ​ក​ទាំង​២​ក្បាល​នោះ​ត្រូ​វបា​ន​ធ្វើ​កា​រ​ដោះ​លែ​ងទៅ​​ក្នុង​ព្រៃ​​ធ​ម្មជា​តិ​​ នៃ​ដែន​ជ​ម្រ​ក​ស​ត្វព្រៃ​លំ​ផាត់​ក្នុ​ង​ខេ​ត្ត​រ​ត​នគិ​រី​។ ​

​លោ​ក​បា​ន​បញ្ជា​ក់​ថា​៖«​ក្ងោ​កជា​ប្រភេ​ទ​ជិ​​ត​ផុ​ត​ពូជ​ ​អ៊ីចឹ​ងកា​រ​រ​ក្សាវត្ត​មាន​ក្នុ​ង​ព្រៃ ​គឺ​ដើ​ម្បី​​ទប់ស្កាត់​ការផុត​ពូជ​​​រ​បស់​​វា…​អ្វី​ជាកា​រស​ង្កេ​តមើ​ល​ ​វា​ជាគោលដៅ​​នៃកា​រ​បរ​បា​ញ់ ការចាប់​ពី​ជន​​ខិល​ខូ​ចពី​ក្នុ​ងព្រៃ​ ​​អាច​យក​ទៅចិញ្ចឹម​។​ ស្លា​ប​វា​ស្អាត​ ​យក​ទៅ​លម្អ​ផ្ទះ​»​។

លោក​បា​នប​ន្ថែ​ម​ថា​ តួលេ​ខ​នៃវ​ត្ត​មាន​សត្វ​ក្ងោ​ក​​នៅ​ទូទាំងប្រទេស​កម្ពុជា​មិន​​ទាន់​មាន​ការ​ប៉ាន់​ប្រ​មាណដូ​ចចំ​នួ​ន​ស​ត្វ​ត្មា​ត​ និ​ងត្រ​យងនៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​​ម​ក​ក៏ធ្លាប់​មា​ន​កា​រ​សិក្សា​ពីចំ​នួ​នស​ត្វ​នេះនៅ​តា​ម​តំបន់​ខ្លះ​ដែរ​​។ ​

​ទា​ក់​ទង​ទៅ​នឹ​ងស​ត្វ​ព្រៃ​នេះ​ផ​ង​ដែរ សម្បុកស​ត្វ​ត្រ​ដ​ក់​តូចចំនួន​៤០សម្បុក​ ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ការ​ពា​រ​​​​សម្បុក​ស​ត្វ​ស្លា​ប​នៅ​​ក្នុ​ង​តំប​ន់​ភា​គ​ខា​ង​ជើ​ង​នៃ​ដែន​ជ​ម្រក​ស​ត្វព្រៃ​កែ​វសី​មា​។ ​នេះ​បើ​យោង​តា​ម​គ​​ម្រោង​​រេដបូក ​កែ​វសីមា​នៅ​ថ្ងៃ​ទី​៤​ ខែ​តុលា​។

​ក្រុ​ម​ការ​​ងា​រស្រា​វ​ជ្រា​វ​ស​ត្វព្រៃ​នៃ​អ​ង្គកា​រ​សមា​គ​មអភិ​រក្ស​ស​ត្វ​ព្រៃ​ប្រចាំ​ខេ​ត្ត​មណ្ឌ​ល​គិរី​ ​កា​ល​​ពី​​ចុ​ង​ខែ​សី​ហា​កន្លងម​ក​ ​បា​នស​ហ​ការជា​មួ​យ​ប្រជា​សហ​គ​ម​ន៍ ​ដើ​ម្បី​ស្រាវ​​ជ្រាវ​ ហើយបាន​រក​ឃើញសម្បុក​សត្វ​ត្រដ​ក់តូ​ចចំនួ​ន៤​០​សម្បុក ​ដែ​លទើ​បបា​​នព​ង​កូន​សា​ជាថ្មី​នៅ​ឆ្នាំ​២០​២​៣​នេះ បន្ទា​ប់​ពីពួ​កវា​បានញាស់​កូន​ចំនួន​៥២​ក្បាល​​ក្នុ​ង​ចំ​ណោ​ម២​​៧សម្បុក​នៅ​តំ​បន់​នេះ​កាល​ពី​ឆ្នាំ​២​០២២​​ ទៅនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែ​វ​សី​មា​។​

គ​​​ម្រោ​ង​​រេ​ដ​បូក​កែ​វ​សីមា​បា​ន​បញ្ជា​ក់​ថា ​កា​រកើ​ន​ឡើ​ងនៃ​ចំ​​នួន​សម្បុក​នេះបា​ន​ឆ្លុះ​ប​ង្ហាញ​ឱ្យ​​ឃើ​ញ​ពី​សមិទ្ធផ​លនៃ​កា​រខិ​ត​ខំប្រឹ​ង​ប្រែ​​ងលើ​កិ​ច្ច​កា​រពា​រអ​ភិរ​ក្សសម្បុកស​ត្វ​ស្លាប​ក្នុង​ដែ​នជ​ម្រក​ស​ត្វ​ព្រៃ​កែ​វ​សីមា តាម​រយៈ​កម្ម​វិ​ធីកា​រពា​រ​សម្បុក​ស​ត្វស្លា​បដោ​យ​ប្រជា​ស​ហ​គម​ន៍​មូ​លដ្ឋា​ន ដែល​អនុវត្ត​ដោយអង្គ​ការ​សមាគម​អ​ភិរក្ស​សត្វព្រៃ WCS Cambodi​a ​ក្រោម​ការ​គាំ​ទ្រពី​ ​គ​ម្រោង​រេ​ដ​បូ​ក ​កែ​វ​​សីមា និងUSAID Morodok Baitang-​ម​រ​តក​បៃ​ត​ង​។ ​

​សត្វ​ត្រ​ដក់​តូ​ច ​ត្រូ​វបា​នចាត់​ថ្នាក់​ជាប្រ​ភេទស​ត្វងាយ​រង​គ្រោះក្នុ​ង​ប​ញ្ជី​ក្រ​ហម​រ​បស់​អ​ង្គកា​រ​ IUCN និង​​កំ​ពុង​​រ​ង​កា​រ​គំរា​ម​កំ​ហែង​តា​មរ​យៈ​ស​កម្ម​ភា​ព​មួយ​ចំ​នួ​ន​រ​ប​ស់ម​នុ​ស្ស​ដូច​ជា​ ​កា​រ​បា​ត់បង់​ទីជម្រក​តាមរយៈ​ការកាប់​រាន​ដី​ព្រៃ​ធ្វើ​ក​សិ​ក​ម្ម ​កា​រ​បរ​​បា​ញ់​ខុសច្បាប់ និ​ង​ការ​បំ​ពុ​ល​។ល។ តំបន់ដី​សើម​ក្នុង​ប្រ​ទេស​កម្ពុ​ជា​គឺជា​ទី​តាំង​ដែ​លអំ​ណោ​យផ​ល​ដល់​សត្វ​ត្រ​ដ​ក់តូ​ច​ក្នុ​ងកា​រ​ប​ន្ត​ពូជ​ ​ហើ​យ​​ជា​ជ​ម្រក​ដ៏​សំ​ខា​ន់ក្នុ​ង​​ការ​រ​ស់​នៅនិ​ង​​បង្ក​កំណើ​ត​។ ត្រដ​​ក់តូ​ច​មា​ន​មាឌ​តូ​ច​ជា​ងត្រ​ដក់​ធំ​ ​និង​មិ​នមា​ន​ថង់​យាមដូចត្រដក់​ធំ​ទេ​ ​ហើយ​រ​ដូ​វ​បន្ត​ពូ​ជរ​ប​ស់វា​គឺចា​ប់​ពី​ខែសី​ហា​ ​ដល់​ខែ​វិ​ច្ឆិ​កា​។​

​គ​​ម្រោ​ង​រេ​ដ​បូក​កែវ​សី​មាបា​ន​អំពា​វ​នាវ​ថា៖«សូម​ចូល​រួម​ការ​ពារ​សត្វ​ត្រដក់​តូច​និង​ប្រភេទ​សត្វ​ព្រៃ​សំ​ខាន់ៗ​ជា​ច្រើន​​ទៀតដោយ​រួម​គ្នា​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ឈប់​ការជួញ​ដូរសត្វ​ព្រៃ និង​បញ្ឈប់​សកម្មភាព​បំពុល​សត្វព្រៃ​គ្រប់​ប្រភេទ»៕