ភ្នំពេញ:ស្ថាន​ទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​៦ខែតុលា​បាន​រៀបចំ​ពិធី​អបអរ​សាទរ​សមិទ្ធ​ផល​របស់​សិស្សា​នុ​សិស្ស​កម្ពុជា ​ចំនួន ៦នាក់ ដែល​ទទួលបា​ន​អាហា​រូបករណ៍​អាស៊ាន​ សម្រាប់​ឆ្នាំ​សិក្សា​២០២៤​។​


​អាហា​រូបក​រណ៍​នេះ ដែល​ជា​សញ្ញា​បង្ហាញ​នៃ​ឧត្តមភា​ព​នៃ​ការ​អប់រំ​ផ្តល់​ឱកាស​ពិ​សេស​មួយ​សម្រាប់​អ្នក​សិក្សា​វ័យ​ក្មេង​ឆ្នើម​ពី​ប្រទេស​កម្ពុ​ជា និង​ប្រទេស​អាស៊ា​ន​ដទៃ​ទៀត ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួក​គេ​នៅ​ប្រទេស​សិង្ហ​បុរី​។​

​​លោក​ស្រី ត្យូ​ ឡេ​ឆេង ឯក​អគ្គ​រដ្ឋទូ​តសិង្ហបុរី​ប្រចាំ​នៅ​កម្ពុបាន​ឱ្យដឹងថា​ ពាន​រង្វាន់​នេះ​គឺជា​សក្ខី​ភាព​បញ្ជាក់​ពី​ការខិត​ខំ​ប្រឹង​ប្រែង​របស់​សិស្សានុ​​សិស្ស​ ចំពោះ​ការ​ក្រេប​យក​ចំណេះ​ដឹង និង​ការ​ប្តេជ្ញា​ចិត្ត​រៀន​ឱ្យ​ពូកែ​។​


​លោក​ស្រីបាន​ថ្លែង​ថា​៖«​ចំពោះ​ឪពុក​ម្តាយ​ការ​គាំទ្រការ​លះបង់និង​ការណែ​នាំ​ ដែល​មិន​ផ្លាស់ប្តូ​រ​របស់​ពួក​គាត់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ចិត្ត​កូនៗ​ដ៏​អស្ចារ្យ​ទាំង​នេះ​»​។​

​លោក​ស្រី បានប​ន្ដថា​៖ «​អា​ហា​រូបករណ៍​អាស៊ាន​គឺជា​ឧទាហរណ៍​ដ៏​ល្អ​នៃ​ការប្រ​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន​របស់​ប្រទេស​សិង្ហ​បុរី​ចំពោះ​សារៈ​សំខាន់​ការ​អភិវឌ្ឍ​ធនធាន​មនុស្សដែល​ជា​មធ្យោ​បាយ​ឆ្ពោះ​ទៅរក​អនាគ​ត​ដ៏​ភ្លឺស្វាង​។នេះ​ជា​ទស្សន​វិជ្ជា​មួយ​ដែល​កម្ពុជា​បាន​ចែក​រំលែក​ផងដែរ​​»​។​


​អាហារូ​បករណ៍​អាស៊ាន​ដែលមា​ន​រយៈ​ពេល​ជាង​៤​ឆ្នាំ ​គ្រប​ដណ្តប់​លើ​ដំ​ណើរ​ការ​សិក្សា​ពី​អនុវិទ្យា​ល័យ​ទី៣រហូត​ដល់​ថ្នាក់​សិក្សា​វិទ្យា​ល័យ​ទី២​ ដែល​ទីបំផុត​ឈាន​ដល់​កម្រិត​វិញ្ញាបន​បត្ រ​Singapore-Cambridge GCE A-Level ឬ​សញ្ញា​បត្រ​ស្រដៀង​គ្នា​។​

​គំនិត​ផ្តួច​ផ្តើម​នេះ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​សិង្ហ​បុរី​ ក្នុង​ការជំរុញ​ការអ​ភិវឌ្ឍ​ធនធាន​មនុស្សនិង​បង្កើត​អនា​គត​ដ៏​ភ្លឺ​ស្វាង​ចំពោះ​និស្សិតនៅ​ក្នុង​តំបន់​។​

​និស្សិត​កម្ពុជា ដែល​​ទទួលបាន​អាហា​រូបករ​ណ៍នៅ​ក្នុង​ឆ្នាំនេះ​រួមមា​ន​លោក​ចាន់ម៉េង​មន្នី​ចេស្តាកញ្ញា​អ៊ឹងហេឡែនកញ្ញាហួយ​ហូ​លី​វ៉ាន់លោក​គុយ​កុក​វី​ងលោកកិ​ត្យា​រដ្ឋ​សុ​បញ្ញា​និង​លោក​គឹមច័ន្ទ​ចេស្ដា​។​

​សិស្សានុ​សិស្ស​ជាប់​អាហា​រូបក​រណ៍​ទាំង​នេះ ​បាន​បង្ហាញ​ពី​ការខិត​ខំ​ប្រឹង​ប្រែងនិង​ការស្រេក​ឃ្លាន​ចំណេះ​ដឹងដែល​ធ្វើឱ្យ​លោក​ស្រីត្យូ ឡេ​ឆេង ឯក​អគ្គរ​ដ្ឋទូតបាន​សរ​សើរ​នៅ​ក្នុង​ពិធី​នោះ​។​

​ជា​មួយ​នេះ​ លោក​ស្រីបាន​អំពាវ​នាវ​ដល់​សិស្សា​នុ​សិស្ស​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ត្រឡប់​មក​កម្ពុជា​វិញ​ត្រូវរួម​ចំណែក​ដល់​ការ​អ​ភិវឌ្ឍ​ឱ្យ​រីក​ចម្រើន​​។​

​លោក​ស្រីបាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​អ្នក​ចាប់ផ្តើ​ម​ដំណើរ​រួមគ្នា​ឆ្ពោះទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​មិន​ភ្លេច​យក​ចំណេះ​ដឹងនិង​បទ​ពិសោ​ធន៍​ដែល​ទទួល​បាន​មក​បម្រើ​ប្រទេស​របស់​អ្នក​នៅ​ពេល​អ្នក​ត្រឡប់​មក​វិញ​"​។​

នៅ​ក្នុង​ពិធី​នេះ​លោក​​ ឌី សមស៊ី​ដេ​ត អគ្គលេ​ខាធិការ​នៃ​អគ្គលេ​ខាធិការ​ដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ សម្រាប់​ការ​សិក្សា​ពេញ​១​ជីវិត ​នៃ​ក្រសួង​អប់រំ​យុវជននិង​កីឡា (MOEYS) ដែល​ជា​ភ្ញៀវ​កិត្តិ​យស​បាន​កោត​សរសើរ​ដល់​សិស្សានុ​សិស្ស​ដែល​សម្រេច​បាន​ជោគ​ជ័យ​ដ៏​អស្ចារ្យ​នេះ។​លោក​​បាន​ចាត់ទុកអាហា​រូបក​រណ៍​នេះ​ថាជាការរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិកា​រអន្តរ​ជាតិ​។​

​គួរ​បញ្ជាក់​ថា ​ ភ្ញៀវ​កិត្តិ​យស​ចូលរួមក្នុងពិធី​នេះ​​រួមមាន​​ លោក​យៀប​ សំណា​ង អគ្គនា​​យក​នៃ​អគ្គ​នាយ​កដ្ឋាន​អាស៊ា​ននៃ​ក្រសួង​ការ​បរទេស​និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិ​និង​លោក​ម៉ែន ចំណាប់ ​នាយ​ក​រង​នៃ​នាយ​កដ្ឋាន​ទំនាក់​ទំនង​វប្ប​ធម៌​និង​អា​ហារូប​ករណ៍​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​ពានរ​ង្វាន់​អាហារូប​ករណ៍​អា​ស៊ាន​របស់​សិង្ហ​បុរី​ មិន​ត្រឹមតែ​ទទួល​ស្គាល់​ពី​ភាព​វៃ​ឆ្លាត​ក្នុ​ងការ​សិក្សា​របស់​និស្សិត​កម្ពុជា​ទាំង ​៦ នាក់​នេះ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ពួកគេ​ក្នុង​ការ​ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​វិញទៀតផង​៕