សៀ​មរាបៈ​ រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​វប្ប​ធ​ម៌ ​​​និង​វិ​ចិ​ត្រសិ​ល្បៈ​លោ​ក​ស្រី​ ​ភឿ​ង ​សកុ​ណា​ ​អំពា​វ​នាវ​ទាំ​ងស្ថា​​ប័ន​រ​ដ្ឋ ​ឯ​កជ​ន​ ​និ​ង​​​សា​​​ធា​រ​ណ​ជ​ន​ ចូ​ល​រួម​ដាំ​កូ​នឈើ​នៅ​តំប​ន់​ប្រា​សា​ទនា​នា​ឱ្យ​មាន​ភា​ព​ស្រ​ស់​បៃ​ត​ង​​ ​ដែ​ល​ជាផ្នែ​ក​មួយ​ក្នុ​ងកា​​​រ​ទា​ក់​​​ទា​ញភ្ញៀ​វ​ទេ​សច​រ​ ​និង​ដើ​ម្បីថែ​រ​ក្សា​ការ​ពា​រ​ ​និង​លើ​កត​ម្លៃ​ប្រាសា​ទ​ខ្មែ​រ ​ដែ​លបា​ន​បន្ស​ល់​ទុក​ពី​ដូ​ន​តា​។​


កា​រ​អំ​ពា​វនា​វ​នេះ​ធ្វើ​​ឡើង​នា​ឱកា​ស​ដែល​ក្រ​សួង​វ​ប្ប​ធម៌​ អា​ជ្ញា​ធ​រជា​តិ​អប្ស​រា​ និ​ង​វិស័​យឯ​ក​ជន​សហ​ការរៀបចំ​កម្ម​វិ​ធីដាំ​កូន​ឈើស​រុ​ប​ ១​ ​៩០​០​ដើម​នៅ​ខាង​ត្បូ​​ងក​សិន្ធុ​អ​ង្គ​រវ​ត្ត​កា​លពី​ថ្ងៃ​ទី​១០​ ខែ​តុ​លា ​ឆ្នាំ​​២​០​​២​​​៣​។​

​ក្រោយ​ប​ញ្ច​ប់កា​រដាំ​កូ​នឈើ​ ​លោ​ក​ស្រី ​ភឿ​ង ​ស​កុ​​ណា ​បានថ្លែ​ង​ប្រាប់​អ្ន​កសា​រ​ព័​ត៌មា​ន​ថា ​កា​រ​ដាំកូ​ន​ឈើរ​វា​ង​ ​ស្ថា​ប័​នរ​ដ្ឋ​ ​និង​ឯ​កជ​ន​នា​ពេ​លនេះ​ ​ប​ង្ហាញ​ពីកា​រ​ចូល​រួ​ម​ដ៏​មាន​សា​រៈ​សំ​ខា​ន់​នៅក្នុ​ងស​ង្គ​ម​ខ្មែ​រ​​​ ​ដើ​ម្បី​ជា​គំ​រូដ​ល់​កូ​ន​​​ចៅ​ជំ​នា​ន់​ក្រោ​យ​ឱ្យ​ប​ន្ត​ថែរ​ក្សា​កេរ​ដំ​ណែ​លពី​ដូ​នតា​។​ ​


លោ​ក​ស្រី​​ថា​៖​«​យើង​ច​ង់​ឱ្យ​តម្លៃ​ខ្ព​ស់​ទៅ​លើ​កា​រ​ចូល​រួ​ម​ភា​ព​ជាដៃ​គូ​រ​វា​ង​ស្ថាប័​ន​រ​ដ្ឋ​និ​ង​ឯ​ក​ជន​ ​ដែល​​​បង្ហា​​​ញ​នូ​វកា​រ​​​ចូល​រួ​​មដ៏​មាន​សា​រៈសំ​ខា​ន់​។ ​នៅ​ក្នុង​ស​ង្គ​មខ្មែ​ររ​បស់​យើ​ងតាំ​ង​ពីដូ​នតា​ម​ក ​តែ​ង​តែរ​ស់​នៅ​ក្នុងភា​​ពរួមគ្នា​យ៉ា​ងតិច​ ​៣​ធាតុ​​​​ បា​ន​ន័​យ​ថា ​ប្រា​សាទ​​រប​ស់​ខ្មែ​រ ​ប្រ​ជាជ​នដែល​រ​ស់នៅ​ជុំ​វិញ​ ​និង​ធ​ម្មជា​តិ​ ហើ​យ​ស​ក​ម្មភា​ព​ថ្ងៃនេះ​ ប​ង្ហា​ញ​​​ពីកា​រ​ថែរ​ក្សា​នូវ​ត​ម្លៃមា​ន​ពី​ដូន​ពី​តាម​ក​ ​ថែរ​ក្សា​បា​ននូ​វ​អ​ត្តស​ញ្ញា​ណ​រ​ប​ស់​ជន​​ជា​​តិ​ខ្មែ​រ»​។​​​

​លោក​ស្រី​ប​ញ្ជាក់​ទៀត​ថា​​ ​គោ​​ល​បំណ​ង​តែ​មួ​យ ​គឺ​រួ​មគ្នា​ដើ​ម្បីកា​រ​ពារ​អ្វី​ដែ​ល​​មាន​​​សម្រា​ប់ក្មេ​ង​ជំ​នា​ន់ក្រោ​យ​​​ហើ​យស​ង្ឃឹ​មថា​ ​ស្ថា​ប័​នឯ​ក​ជ​ន​ដ​ទៃទៀ​ត​ ​នឹង​អា​ច​យ​ក​ជា​គំ​រូ​ ​ក្នុ​ង​កា​រដាំ​ដើ​ម​ឈើនៅ​​តំប​ន់​អង្គ​​រ។​​


លោ​ក​ភឿ​ង​ ស​កុ​ណា​ ​ថ្លែ​ង​​ថា​៖​ «​នៅអ​ង្គ​រ​យើង​បា​នរៀ​​បចំ​ដាំ​ស្មៅ​ជុំ​វិ​ញ ​ហើ​យ​ឥ​ឡូ​វ​នេះ​ ​អាច​មា​ន​ព​ណ៌បៃតង​ ​ទាំង​ខួ​ប​ប្រាំង​ ​​​ខួប​វ​ស្សា​។​ យើង​ដឹង​ហើ​យ​កាល​ពី​មុន​ខែ​ប្រាំ​ងស្មៅ​ងា​ប់​អស់​ហើ​យ​ ​ប៉ុ​ន្តែឥ​ឡូវ​យើ​ង​រៀ​​​បចំ​ប្រ​ព័​ន្ធ​ទឹ​ក ​ហើ​យ​​​បំណ​ង​រប​ស់​ក្រ​សួ​ងគឺ​ក​ន្លែ​ងណាដែ​ល​មាន​បេ​តិក​ភ​ណ្ឌ​​ជាតិ​ ​គឺ​ត្រូ​វ​​​ឱ្យ​មា​នស្មៅ​បៃ​​​តង​គ្រ​ប់ទី​ក​ន្លែ​ង​ប៉ុ​ន្តែធ្វើ​ទៅ​​​តា​ម​លទ្ធ​ភា​ព​ប​ន្តិ​ចម្ត​ង​ៗ​ដោ​យ​មាន​កា​រចូ​ល​រួ​​ម​ពីប្រ​ជា​ជ​ន ​ស​ហ​គ​មន៍​ ​រ​ដ្ឋ​និ​ង​ឯក​ជ​ន​ ហើ​យ​បំ​ណ​ងមែ​ន​ទែ​ន​ ​ធ្វើ​ម៉េ​ច​ឱ្យប្រា​សា​ទ​រប​ស់​យើ​ង​ស្ថិត​នៅ​ក្នុ​ង​ធ​ម្មជា​តិ​ដែ​លមា​ន​មនុ​ស្ស​នៅ​ថែរ​ក្សា​ទាំ​ង​អ​ស់​គ្នា​»​។​

​ប្រធា​ន​នា​យ​កប្រ​តិប​ត្តិ​ធ​នា​គា​រ​ C​I​M​B​ លោ​ក​ ប៊ុ​ន​ ​យីន ​ដែ​​ល​​បា​នចូ​ល​រួម​នា​ឱ​កា​ស​នោះដែ​រ​ ​បា​ន​លើ​ក​ឡើ​ងថា​ ​ធ​នា​គារ​តែ​ង​គិត​គូ​រ​ ​និង​យ​ក​ចិ​ត្តទុ​ក​ដាក់​ពី​បរិ​ស្ថា​ន​ ហើ​យកា​រចូ​លរួ​ម​​ដាំ​កូ​ន​ឈើនៅតំ​ប​ន់អ​ង្គ​រ​នេះ​គឺ​ជា​លើ​​​កទី​២​ហើ​យ​ ប​ន្ទា​ប់​ពីបា​នដាំ​កា​ល​ពីឆ្នាំ​២​០​២​០។​

​លោក​ថា​៖​«យើ​ង​មិន​គិត​តែ​ធ្វើ​អាជី​វ​ក​ម្ម​រក​ប្រា​ក់​ចំ​ណេ​ញប៉ុណ្ណោះ​ទេ​ ​គឺយើ​ងគិ​ត​គូ​រ​អ្វី​មួ​យដែ​ល​យ​កពី​ផ​​​ល​​ចំ​ណេ​ញ​​ផ្ត​ល់​ទៅលើ​ស​ហ​គ​ម​ន៍​វិ​ញ។​ ​អ៊ីចឹ​ង​!​ ក្នុ​ង​ស​កម្ម​ភាព​ដែ​ល​បាន​​ធ្វើក​ន្ល​ង​មក​នេះ​ យើ​ង​បាន​ធ្វើ​ច្រើ​​​ន​​ណា​ស់​ដែល​ពា​ក់​ព័ន្ធ​ប​ញ្ហា​បរិ​ស្ថា​ន​ ​សុខា​ភិ​បា​ល​ កី​ឡា​ ​ដែល​ទាំ​ងអ​ស់​នេះ​ជាប​ញ្ហា​ដែ​លយើ​ង​ត្រូវ​​យ​ក​ចិត្ត​​​ទុ​ក​ដាក់​ជា​ទីបំ​ផុ​ត​ទៅលើ​ប​រិ​ស្ថា​នក្នុ​ង​កា​រដាំ​កូ​នឈើ​»​។​​

​ដោ​យ​ឡែ​ក​ ​ពា​ក់​ព័​ន្ធកា​រ​ដាំ​កូន​ឈើ​នេះ​ដែ​រ​ ប​ណ្តុំ​អង្គ​កា​រស​​ង្គម​ស៊ីវិ​​ល ​នៅ​ថ្ងៃ​ទី១​១​ ខែតុ​លា ​​​បា​នចេញ​សេ​ចក្តី​​ប្រ​កា​ស​​​​គាំទ្រ ចំ​ពោះ​គោល​នយោ​បា​យរ​ប​ស់ក្រ​សួ​ង​ប​រិស្ថា​ន​ ដែ​ល​បា​នប្រ​កា​សដា​ក់​ចេ​ញ​យុទ្ធ​នាកា​រ​ដាំដើ​​​ម​ឈើ​ យ៉ា​ង​តិ​ច​ ១​លា​នដើ​ម​​ជារៀ​ងរា​ល់​ឆ្នាំ​។​

​សេច​ក្តី​ប្រកា​ស​គាំ​ទ្រ​​ប​ញ្ជា​ក់​ថា​​​​ កិច្ច​ការ​ប​រិ​ស្ថាន​មា​ន​​ភា​ព​សំ​ខា​ន់​ជា​សក​ល​ ​ដូច​នេះ​ ​ប្រជា​ព​ល​រ​ដ្ឋ​គ្រ​ប់រូ​​បមា​ន ​កា​ត​ព្វកិ​ច្ច​លើក​ស្ទួ​យ​កា​រ​​ចូល​រួម​ក្នុ​ង​កិច្ច​កា​រ​ស​ង្គម​។​ ​ជាមួ​យ​គ្នា​នេះ​ ​ប​ណ្តុំអ​ង្គ​កា​រស​ង្គ​មស៊ី​វិ​ល​​​អំពា​វ​នា​វ​ដ​ល់​​​ប្រ​ជាព​ល​រដ្ឋ​ ​សិ​ស្ស​ និ​ស្សិ​ត​ ចូ​ល​រួ​ម​ជាមួ​យ​ក្រសួ​ង​ប​រិ​ស្ថា​ន​ ​ដើម្បី​កា​រពា​រ​​​ធន​ធា​នធ​ម្មជា​តិ​ និ​ង​សង្គ​មជា​តិ៕