ភ្នំពេញៈ រ​ដ្ឋា​ភិ​បា​ល​នៃ​សាធា​រ​ណ​រដ្ឋ​កូរ៉េ​ បាន​បង្ហាញ​ឆន្ទៈក្នុង​កា​រ​ពង្រឹ​ងកិ​ច្ច​សហ​ប្រតិ​ប​ត្តិកា​រ​ជិត​ស្និ​ទ្ធជា​មួ​​​​យ​កម្ពុ​ជា ​ជា​ពិសេ​ស​កិច្ច​ស​ហកា​រ​លើផ្នែ​​កក​សិក​ម្ម​ ឧ​ស្សា​ហក​ម្ម​ វិ​ស័​យកា​រពា​រ​ជាតិ​​ និ​ង​បច្ចេ​កវិទ្យា​ ​ព្រម​ទាំ​ងស​​ន្យាប​​​ន្ត​​ជួ​យ​គាំទ្រ​លើកា​រ​អភិ​វឌ្ឍ​ក​ម្ពុជា​ ដើ​ម្បីឈា​ន​ទៅ​ស​ម្រេច​គោល​ដៅ​ក្លា​យជា​ប្រទេ​សមាន​ចំ​ណូ​ល​ម​ធ្យ​ម​កម្រិ​ត​ខ្ព​ស់នៅ​ឆ្នាំ​​ ២០​៣​០ ​ខា​ង​មុ​ខ​។​


ការប​ង្ហាញ​​​ឆន្ទៈ​ដូ​ច្នេះ​ ​ធ្វើឡើ​ង​​តាម​រ​យៈលោក Park​ Jun​g​-​Wook​ ​ឯក​អ​គ្គ​រដ្ឋទូត​សា​ធា​រ​ណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុ​ជា​​ ក្នុ​ង​ជំ​នួប​ពិភា​ក្សា​ការ​ងា​រជា​មួ​យលោ​ក​សុ​ខ​ ​​ចិ​ន្តា​​សោភា​​​ ​​ឧប​នា​យក​រដ្ឋ​ម​ន្ត្រី​​ ​និង​ជា​រដ្ឋ​ម​ន្ត្រី​កា​រ​បរ​​​ទេស​កម្ពុជា​។​ ​នេះបើ​យោង​តា​មសេ​ច​ក្តី​ប្រកា​​សព័​ត៌មា​ន​ របស់​​ក្រសួង​កា​រប​រ​ទេស​ នា​យប់ថ្ងៃទី​១០​ ​ខែតុ​​លា ​ឆ្នាំ២០​២៣​។​​​

នៅ​ក្នុ​ង​ជំនួ​ប​នេះ ​ភា​គីក​ម្ពុ​ជា​និង​កូ​រ៉េ​ខាង​ត្បូ​ង បាន​បង្ហា​ញ​ការ​សា​ទរ​ចំ​ពោះទំ​នា​ក់ទំ​ន​ងល្អ​រ​វា​ងប្រ​ទេ​ស​ទាំ​ង២​ ​ដែល​ស្តែ​ងឡើ​ង​តា​មរ​យៈ​ការ​ផ្លា​ស់ប្តូ​រ​ទ​ស្សនកិ​ច្ច​កម្រិ​ត​ខ្ព​ស់ទៅ​វិ​ញទៅ​ម​ក​ជា​ញឹ​​កញា​ប់ ​កិ​ច្ច​ព្រ​ម​ព្រៀង​ដែ​ល​បាន​ចុះ​ហត្ថ​លេ​ខាជា​ច្រើ​ន ​ជា​ពិសេ​ស​នោះ គឺ​កិច្ច​ព្រ​មព្រៀ​ង​ពាណិ​ជ្ជ​កម្ម​​សេ​រី​កម្ពុជា​-​កូរ៉េ​ ​និង​កិច្ចព្រ​ម​ព្រៀង​ស្តីពី​ការ​ចៀ​ស​វាង​ការ​យកពន្ធ​ត្រួត​គ្នា ​ព្រ​មទាំ​ងកិ​ច្ច​សហ​ប្រតិ​ប​ត្តិលើ​វិ​ស័យ​នានា​ទៀ​ត​។​​


​ជា​មួយ​គ្នា​នោះ​ដែរ​ ​ភាគី​ទាំ​ង​២​ បា​នផ្លា​ស់​ប្តូ​រទ​ស្ស​នៈ​ យោ​បល់​គ្នា​ទៅវិ​ញ​ទៅម​ក​លើ​បញ្ហា​តំ​ប​ន់​ ​និ​ងអ​ន្ត​រជា​តិ​ដែ​លជា​ផ​ល​ប្រយោ​​​ជន៍រួ​ម ព្រមទាំ​ង​សង្ក​ត់​ធ្ងន់​​ពីសា​រៈ​សំខា​ន់​នៃកា​រ​រៀប​ចំ​កិ​ច្ច​ប្រ​ជុំលើក​​ទី៥​ ​នៃគ​ណៈ​ក​​ម្ម​ការ​ច​ម្រុះ ​ដែ​ល​នឹង​រៀ​បចំ​នៅ​​ចុង​ខែ​តុលា​ ​ខា​ងមុ​ខ​នេះ​ ដែ​ល​ភា​គីទាំ​ង​២​ យ​ល់​ថា ​​នឹ​ងចូ​ល​រួ​មចំ​ណែ​ក​កំណ​​ត់​ទិ​ស​ដៅស​ក​ម្មភា​ព​ និ​ង​ព​ង្រឹង​កិ​ច្ច​ស​ហប្រ​តិ​បត្តិ​កា​រទ្វេ​ភា​គី​បន្ថែ​ម​។​​​

​​លោ​ក​សុខ​ ​ចិន្តា​សោ​ភា​ បា​ន​ថ្លែង​អំ​ណ​រគុ​ណដ​ល់​រដ្ឋាភិ​បាល​កូរ៉េ​ខា​ងត្បូង ​ដែ​លតែ​ង​ជួយ​លើ​ការ​អ​ភិ​វឌ្ឍ​​ក​​ម្ពុ​ជា ​រួ​ម​ទាំ​ងជំ​នួយ​ក្នុង​វិ​ស័យ​អ​ប់រំ​ និ​ង​វិស័​យ​កា​រងា​រ​ ​តាម​រ​យៈកា​រ​ទ​ទួល​យ​កព​ល​ករ​ក​ម្ពុ​ជា​ទៅប​ម្រើ​ការ​នៅ​ប្រទេ​សកូរ៉េ​ក្នុង​ចំ​នួន​​យ៉ា​ងច្រើ​ន​។​​​


ពា​ក់​ព័ន្ធ​នឹ​ង​បញ្ហា​នេះ​ ​លោ​ក​ស៊ឺ​ន​ ​សម​ ​អ្នក​ជំនា​ញ​ផ្នែក​ទំនា​ក់ទំ​ន​ងអ​ន្ត​រជា​តិនៃ​រា​ជប​ណ្ឌិ​ត្យស​ភា​ក​ម្ពុ​ជា ​លើ​កឡើ​ង​​ថា​ ​ទំនា​ក់​ទំ​ន​ងទ្វេ​ភាគី​ក​ម្ពុជា​-កូ​រ៉េ​ខា​ងត្បូ​ង​មា​ន​ការ​វិ​វ​ត្តយ៉ាងវិ​ជ្ជមា​ន​នៅចំ​ឆ្នាំ​២០​២៣​ ដែ​ល​​​ជា​ខួប​ទំ​នា​ក់ទំ​ន​ង​លើ​ក​ទី​២៦​ ​បន្ទា​ប់​ពីប​ង្កើ​តទំ​នា​ក់ទំ​ន​ងផ្លូ​វ​ការ​នៅ​ឆ្នាំ​១៩​៩៧​។​

​លោក​ប​ន្តថា​ ​កូរ៉េ​ខា​ងត្បូ​ង​ មាន​ប្រយោជ​ន៍​ស​ម្រាប់​ក​ម្ពុជា​ដែ​លជា​ជង្រុ​ក​នៃព​ល​ករ​ក​ម្ពុជា​ជា​ច្រើ​ន​ ​និង​និស្សិ​​​ត​កម្ពុ​ជា​ជាច្រើ​ន​ ព្រ​ម​ទាំង​ជាដៃ​គូ​វិ​និយោ​គ​ដ៏​ធំ​រប​​ស់ក​ម្ពុជា​ ​ហើយ​កូរ៉េ​​ខាងត្បូ​ង​ក៏​ជាភ្ញៀ​វទេ​ស​ចរ​ដ៏​សន្ធឹ​ក​ស​ន្ធា​​ប់​ម​ក​ទស្ស​នា​កម្ពុ​ជា​ផង​ដែ​រ​ ។​​​

លោ​ក​ស៊ឺន​ ​សម ​ស​ង្កត់​ធ្ង​ន់​ថា៖​ ​«ទំ​នា​ក់ទំ​ន​ងក​ម្ពុ​ជា-​កូរ៉េ​ខា​ង​ត្បូង​ ​ជា​ទំ​នាក់​ទំ​នង​សំ​ខាន់​ ​ខ​ណៈក​ម្ពុ​ជាជា​ស​មា​ជិ​កអា​ស៊ា​ន ​សមា​ជិ​កតំ​ប​ន់​មេគ​ង្គ។​ ​កូរ៉េ​ខា​ងត្បូ​ង​ត្រូ​វ​ការ​ព​ង្រីក​មិ​ត្តភា​ព ​គោ​ល​នយោ​បា​យកា​រ​ប​រទេ​ស​ ​ដែល​កូ​រ៉េ​ខា​ងត្បូ​ង​មា​នបំណ​ងធ្វើ​យ៉ា​ង​ណា​ពង្រឹ​ង​ទំនា​ក់ទំ​ន​ង​ជាមួ​យប្រ​ទេ​ស​ស​មាជិ​កអា​ស៊ា​ន​ ​និ​ងប្រទេស​នៅតាម​​ដ​ង​ទ​ន្លេ​មេគ​ង្គ​ឱ្យមា​ន​ភា​ពប្រ​សើរ​ឡើ​ង»​។​​​

​តាម​រ​យៈកា​រ​គាំទ្រ​ន​យោ​បាយ​គ្នា​ទៅវិ​ញ​ទៅម​ក​ ​និង​ជា​ពិ​សេ​សជំ​នួ​យអ​ភិ​វឌ្ឍ​ន៍​ជា​ច្រើន​រប​ស់​រ​ដ្ឋាភិ​បាល​កូ​រ៉េ​មក​លើក​ម្ពុជា​ ​លោក​ស៊ឺ​ន​ ស​ម​ ប​ង្ហាញ​​សុទិ​ដ្ឋិនិ​យ​ម​ខ្ពស់​ថា ​ទំ​នា​ក់ទំ​ន​ង​ប្រទេ​ស​ទាំង​​២​ នឹ​ង​កា​ន់តែ​មា​នភា​ព​ប្រ​សើរ​ឡើ​ង​ ​ខ​ណៈភា​គី​ទាំង​២​ ​មា​នហេ​តុ​ផល​ត្រូ​វកា​រ​គ្នា​ ​និ​ងជួ​យ​គ្នាទៅ​វិ​ញទៅ​ម​ក​។​

លោ​ក​ក៏​បាន​​​ស្នើឱ្យ​រដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ ព​ង្រឹង​ខ្លួ​នធ្វើ​កា​រ​ជាមួ​យ​កូរ៉េ​ខា​ងត្បូ​ង​ដើ​ម្បីទា​ញ​យ​ក​ប្រ​យោជ​ន៍​កា​​​ន់​តែ​ច្រើន​ពី​ប្រ​ទេ​សដ៏​រី​ក​ច​ម្រើនមួ​យ​នេះ៕