ភ្នំពេញៈគ​ណៈប្រ​តិ​ភូ​កម្ពុ​ជា​-វៀ​ត​ណា​ម-​ឡា​វ​ នៃ​ក្រ​ប​ខ័ណ្ឌ​​រដ្ឋ​ស​ភា (C​VL)​ ​បាន​ទៅ​បំពេ​ញ​ទ​ស្សន​កិ​ច្ចរួ​ម​គ្នានៅ​តំ​​​បន់​ត្រី​កោ​ណ​អ​ភិ​វឌ្ឍ​ន៍​នៃ​​ចំណុចប្រសព្វ​​ព្រំ​ដែ​នរួ​ម​គ្នា​ប្រទេស​ទាំង​៣​ ដែ​ល​​ជា​ដំ​ណើរ​ទ​​ស្សន​កិ​ច្ច​​​លើ​​​​កដំ​បូ​ង​​ទៅ​ទ​ស្សនា​ស្តូ​ប​ទាំង​​ ៣​ប្រ​ទេ​​ស ​និ​ងរោ​ង​ច​ក្រ​គំរូ​ក្នុ​ង​តំ​ប​ន់អ​ភិ​វ​ឌ្ឍ​ន៍​នោះ។​​​


​ដំ​ណើរ​ទ​ស្ស​នកិ​ច្ច​នេះ ធ្វើ​ឡើ​ងកាល​ពី​​ថ្ងៃ​ទី១​៧ ​ខែ​តុ​លា​ ឆ្នាំ​២​០​២៣​ ​ដែ​លភា​គីប្រ​តិ​ភូរ​ដ្ឋសភាក​ម្ពុជា​ដឹ​កនាំ​ដោ​​​យលោ​ក​ សួ​ស ​យ៉ា​រ៉ា​ ​ប្រធា​ន​គ​ណ​:​កម្ម​កា​រ​កិ​ច្ច​កា​របរ​ទេ​ស​ ស​ហប្រ​តិ​ប​ត្តិ​កា​រអ​ន្ត​រ​ជាតិ​ ​ឃោ​ស​នាកា​រ​ ​និង​ព័​ត៌​មា​ន​ ​នៃរ​ដ្ឋ​ស​ភា​ ​និង​ភា​គីតំ​ណា​ង​រាស្រ្ត​​រ​ដ្ឋសភា​វៀ​តណា​ម​ ​និង​ឡា​វ​។​ នេះ​បើ​យោ​ង​តាម​សេ​ចក្តី​ប្រ​​​កា​សរ​ប​ស់​រ​ដ្ឋ​ស​ភា​នៅ​ថ្ងៃ​ទី​១៨​ ​ខែតុ​លា​។​​​

សេ​ច​ក្តី​ប្រកា​ស​ប​ន្តថា​ ​ភា​គី​ក​ម្ពុ​ជាបា​ន​ទៅ​ទ​ស្សនា​ដោយ​ឆ្ល​ងកា​ត់​​តាម​ច្រ​កទ្វា​រ​ព្រំដែន​អន្ត​រ​ជា​តិអូ​រ​យ៉ា​ដា​វ​ ​ខេត្ត​រតន​គិ​រី ​ដោ​យ​មា​ន​ការ​ទ​ទួ​លស្វា​គ​ម​ន៍​ពីគ​ណៈ​ប្រ​តិភូ​វៀ​ត​ណាម​​ ដឹ​ក​នាំ​ដោ​យ​មា​ន​លោ​ក ឡេ​ អា​ញ់​ ​ទួ​ន(Lê Anh T​uấ​n​)​ អ​នុ​ប្រ​ធា​នប្រ​ចាំ​ការ​គ​ណៈ​កម្ម​កា​រ​កិ​ច្ច​កា​រ​បរ​ទេ​ស​រ​ដ្ឋ​សភា​នៃ​សា​ធារ​ណ​រដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណា​ម​។​​


​គ​ណៈ​ប្រតិ​ភូ​ទាំ​ង​ ៣​ប្រទេ​ស​បា​ន​ឡើង​ទៅ​ទ​ស្ស​នាលើ​កំ​ពូល​ភ្នំ​ ដែ​ល​មា​​នស្តូ​ប​ឈ្មោះ​រ​ប​ស់ប្រ​ទេ​សទាំ​ង​៣​ ហើ​យ​ប​ន្តដំ​ណើ​រ​ទៅទ​ស្ស​នារោ​ង​ច​ក្រ​កែច្នៃ​ផ្លែ​ផា​ស់​សិន​ ​ឈ្មោះ​ថា​ ​Qu​icornac ដែ​ល​ចាត់​ទុ​កជា​គំ​រូ​នៃ​ការ​អ​ភិ​វឌ្ឍ​​នៅ​នឹ​ង​កន្លែ​ង​ស​​ម្រា​ប់ខេ​ត្ត​ជា​ប់ព្រំ​ដែ​ន​ផ្សេង​ទៀ​ត​។​​​

ប្រ​ភ​ពដ​ដែ​លបា​ន​ឱ្យដឹ​ង​ថា​៖​ «​នៅ​ថ្ងៃ​ទី១​ ​នៃ​ដំ​ណើរ​ទ​ស្ស​នកិ​ច្ច​ ​គ​ណៈប្រ​តិ​ភូ​រដ្ឋ​ស​ភា​ក​ម្ពុ​ជា​បាន​ស​ង្កេ​ត​ឃើញ​កា​រ​អ​ភិ​វឌ្ឍ​​រ​ប​ស់​ភាគី​វៀ​ត​ណា​ម ដែ​ល​បា​ន​អភិ​វ​ឌ្ឍប្រ​ព័​ន្ធ​ហេដ្ឋា​រ​ច​នា​សម្ព័​ន្ធ​ ផ្លូ​វ​ថ្ន​ល់ ​ជា​ប់​ព្រំដែ​ន​បា​ន​យ៉ាងល្អ ​ហើ​យ​បាន​ផ្តើ​ម​អភិ​វ​ឌ្ឍ​ថាម​ព​ល​អគ្គិ​ស​នី​កកើ​ត​ឡើង​វិ​ញ​ ​ដោ​យបា​​នក​សា​ង​ប​ង្គោ​ល​ផ​លិ​ត​អគ្គិ​សនី​ដើ​រដោ​យក​ម្លាំ​ង​ខ្យ​ល់​ជាដើ​ម​ នៅ​លើ​កំ​ពូល​ភ្នំ​ក្នុង​​ខេ​ត្តជា​ប់​ព្រំដែ​ន​​រប​ស់ខ្លួ​ន​»​​​។


​រ​ដ្ឋស​ភា​ប​ញ្ជា​ក់​ថា​ នេះ​ជា​ដំ​ណើរ​ទ​ស្ស​ន​កិ​ច្ចរួ​ម​លើ​ក​ទី១​ ​សម្រា​ប់ក​ម្ពុ​ជា ​ឡា​វ​ និ​ង​វៀត​ណា​ម​ ​ដែល​រ​ដ្ឋស​ភា​ប្រ​ទេ​ស​ទាំ​ង៣​ ​បា​ន​ធ្វើទ​ស្ស​ន​កិច្ច​ក្នុ​ងតំ​ប​ន់ត្រី​កោ​ណអ​ភិ​វឌ្ឍ​ន៍​ ដែល​ជា​គំ​និ​ត​ផ្តួ​ចផ្តើ​ម​ឡើ​​ង​ដោ​យ​អ​តី​តលោក​នាយ​ក​រដ្ឋ​ម​ន្ត្រី ​ហ៊ុ​ន​ ​សែ​ន​ ក្នុ​ង​គោ​លដៅ​ក​សាង​ព្រំ​ដែ​នស​ន្តិ​ភា​ព​ ​និង​កា​រ​អភិ​វ​ឌ្ឍ​ប្រ​ក​​​ប​ដោយ​ចី​រ​ភា​ព។​​​

​ពាក់​ព័​ន្ធ​នឹង​ប​ញ្ហា​នេះ ​លោ​កយ​ង់​ ពៅ​ អ​គ្គ​លេខា​ធិ​ការ​នៃ​រាជ​ប​ណ្ឌិត្យ​ស​ភា​ក​ម្ពុជា​ ដែ​ល​​​ធ្លា​ប់​បាន​ទៅ​ដ​ល់​តំ​បន់​ត្រី​កោ​ណ​អភិ​វ​ឌ្ឍន៍​នេះ​ផ្ទាល់ បាន​ថ្លែង​​ថា ដំណើរទស្ស​ន​កិច្ច​រួម​គ្នា ​រ​វាង​ភា​គី​ CVL នេះ​ជាកា​រ​ល្អ ​ដែល​អា​​ច​ប​ង្កើ​នកា​រ​ស្វែ​ង​យល់​ពី​គ្នា​ ​និង​រៀ​ន​សូត្រ​ពី​គ្នា​ ​ប​ន្តរៀ​ប​ចំ​គម្រោ​ង​អភិ​វ​ឌ្ឍ​ន៍តំ​បន់​ត្រី​កោ​ណអ​ភិ​វ​ឌ្ឍន៍​​នេះប​ន្ថែ​ម​។​​

​​​លោក​ប​ន្ត​ថា ​កម្ពុ​ជានៅ​មិ​ន​ទាន់​បាន​ទា​ញយ​ក​ផល​ប្រ​យោ​ជន៍​ច្រើ​នពី​តំ​បន់​នោះ​នៅឡើយទេ​ ​ដែល​ក​ម្ពុជា​ហា​​​ក់​នៅ​​រៀ​ប​ចំខ្លួ​ន​យឺត​ជា​ង​វៀ​ត​ណាម​ ​និ​ង​ឡា​​វ​ ​ជា​ពិ​សេ​សវៀ​ត​ណាម​បា​ន​ធ្វើ​ការ​អ​ភិ​វ​ឌ្ឍយ៉ា​ងល្អ​នៅ​តំ​បន់​ជា​ប់​ព្រំដែ​ន​។​ ​​​លោ​ក ​យ​ង់ ​ពៅ​ បញ្ជាក់​​ថា​៖​ ​«​ស​ម្រា​ប់ក​​ម្ពុ​ជា ​នៅ​ជា​តំ​ប​ន់វា​លរ​​ហោស្ថា​ន​នៅឡើ​​យ ​ម​នុស្ស​រ​ស់នៅ​តិ​ច​​​។​ ដោ​យ​ឡែ​ក​ខា​ងវៀ​តណា​ម​វិ​ញ​ជា​គំរូ​​ ជា​តំ​បន់​ដែ​លអ​ភិ​វឌ្ឍ​ន៍ខ្លាំ​ង ​ក​ម្ពុ​ជាគួ​រគិ​ត​គូ​រប​ន្ថែ​មពី​កា​រអ​ភិ​វឌ្ឍ​​តំ​ប​​ន់​កន្ទុ​យ​នា​គ​របស់​ខ្លួន»​៕​