ក្រុមការងារ​ជួសជុល​ព្រះវិហារ​វត្តល្អក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានប្រទះឃើញ​ប្រាក់កាស (ស្លឹង)បុរាណ​សរុប​ទាំងអស់​ប្រមាណ ១១៦ កាស ដែលគេបញ្ចុះ​នៅតាម​ជើងសសរ​របស់​ព្រះវិហារ​វត្តល្អក់ ឬហៅវត្ត​អរញ្ញរង្សី ដែលស្ថិតនៅ​ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប កាលពីពេល​ថ្មីៗនេះ។


បើតាមការចេញផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា Apsara National Authority កាលពីថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង​ថា កាស​បុរាណ ដែលគេប្រទះ​ឃើញទាំងនោះ មាន ៣ ប្រភេទ ដោយកាស​នីមួយៗ​មានទំហំ​ពី ១៣-១៥ មិល្លីម៉ែត្រ មាន​រូបសត្វ«ហង្ស» មួយបែប​ទៀតក៏មាន​រូប«ហង្ស»ដែរ តែលាយ​ដោយអក្សរ​ចិនអាន​ថា«ជី»មានន័យ​ថា«សំណាងល្អ»និងកាស​ម្យ៉ាងទៀត​មានអក្សរ​ថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀត​មាន​រូប​គ្រុឌ។

កូនប្រុសទាំង៣ តារាចម្រៀង​លោក ព្រាប សុវត្ថិ៖ កូនច្បង សុវត្ថិ មុនីវណ្ណ (កណ្តាល)​ ទី២ មុនីនាគ (ឆ្វេង) និងទី៣ សិរីវុឌ្ឍ (ស្តាំ​​)។ ហេង ជីវ័ន


សហប្រធាន​សារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់​ថា កាសដែល​មានរូប «ហង្ស»គឺបាន​បោះពុម្ព ឱ្យប្រើប្រាស់​នៅស្រុកខ្មែរ​ចាប់ពី​អំឡុង​សតវត្សរ៍ទី១៦-១៩ នៃ​គ្រីស្ដសករាជ ឯកាសមួយ​បែបទៀត មាន​រូប«ហង្ស»ដែរនិងមានអក្សរ​ចិន​អាន​ថា«ជី»នោះ ភាគច្រើន​បានបោះពុម្ព និងដាក់ឱ្យ​ចរាចរ​នៅខេត្ត​បាត់ដំបង​ក្នុងអំឡុង​សតវត្សរ៍ទី១៩។ ចំណែក​កាសមួយ​ប្រភេទ​ទៀត មាន​អក្សរ​ថា«ព្រះតំបង» ហើយ​ផ្ទៃម្ខាងទៀត​មាន​រូប​គ្រុឌ​គឺបោះពុម្ព និងចរាចរ​នៅខេត្ត​បាត់ដំបង អំឡុង​នាសតវត្សរ៍ទី១៩។

បើតាម​នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី បេតិកភណ្ឌ​ក្រុង និងសហគមន៍ ឱ្យដឹង​ទៀតថា៖«ព្រះវិហារ​វត្តល្អក់ មានតម្លៃ​ប្រវត្តិសាស្ត្រ ទាំងវិស័យ​សាសនា និងសិល្បៈដោយសារតែ​វត្តនេះ​មានអាយុកាល​យូរលង់​មកហើយ។ វត្តល្អក់ បានសាងសង់ឡើង​ដោយគ្រឿង​បង្គុំ​ធ្វើ​អំពីឈើ ដំបូល​ប្រក់ក្បឿង ជញ្ជាំង​ជុំវិញធ្វើ​ពីឥដ្ឋបូក​កំបោរ​បាយអរ។


នាយកដ្ឋាន បានរៀបរាប់ទៀត​ថា សំណង់នេះ មាន​សសរ ៤ ជួរ ដោយមាន ២ ជួរនៅ​កណ្តាល​ជាសសរកន្លោង​និង២ ជួរទៀត​ជាសសរ​ជើងរាង។ បច្ចុប្បន្នសសរ​ឈើ​របស់​ព្រះវិហារ ដែលកប់​ក្នុងដី​ជាច្រើន​ឆ្នាំ​មកហើយ កំពុង​មានភាពពុកផុយ​ខូចខាត​ខ្លាំង ដែលអាច​បង្កគ្រោះថ្នាក់​ដល់ការស្នាក់នៅ​របស់​ព្រះសង្ឃ ហើយវា​ទាមទារ​ឱ្យក្រុម​អ្នកជំនាញ​ធ្វើការជួសជុល​ជាចាំបាច់៕

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៧ កុម្ភៈ។ រូបថត SPM