កណ្តាលៈ ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​បើកវគ្គបណ្តុះបណ្តាល​ពី​កា​រ​ជួសជុល និង​ការ​ធ្វើ​មុខ​ខ្មុ​កល្ខោ​ន​ខោ​ល​ ​​ដល់​កូន​​អ្ន​ក​ភូ​មិ​ដែល​​ជា​អ្នកសម្តែងល្ខោ​នខោ​ល​ ចំ​ណុះ​​ជើ​ងវ​ត្ត​ស្វា​យ​អណ្តែ​ត​ ស្ថិ​ត​ក្នុង​​​ឃុំសា​រិ​កា​ ​ស្រុ​ក​ល្វា​ឯ​ម​ ដើម្បី​ចូ​លរួ​ម​ក្នុ​ង​កិ​ច្ចអ​ភិរ​ក្ស​សិ​​ល្បៈទ​ស្ស​នីយ​ភា​ព​នេះ​​។​ ​


​​

ព្រះ​តេ​ជគុ​ណម​ង្គ​ល​វ​ង្សាចា​រ្យ ​ជា​ ​ប៊ុ​ន​ធឿ​ន ​ព្រះ​​គ្រូ​ចៅ​អ​ធិកា​រ​វ​ត្ត​ស្វា​យអ​ណ្ដែ​ត​ ​ប្រាប់​ភ្នំ​ពេ​ញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២​២​ ខែ​តុ​លាថា​ ​អ​ង្គ​ភាព​ជំ​នា​ញ ​នៃ​អគ្គ​នា​យ​ក​ដ្ឋា​នប​ច្ចេ​ក​ទេស​វ​ប្ប​ធម៌ រ​ប​​ស់ក្រ​សួ​ង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​បើកវ​គ្គ​បណ្តុះ​បណ្តា​ល​​ស្តីពីរបៀ​ប​​ធ្វើ​មុ​ខខ្មុ​ក​​​​ដ​ល់កូ​​នអ្នកសម្តែង​ល្ខោ​ន​នៃ​ក្រុ​ម​ល្ខោ​នខោ​ល​វ​ត្ត​ស្វា​យ​អ​ណ្តែត ​នៅ​​ថ្ងៃទី​២១​ ​ខែ​តុលា​ ​ឆ្នាំ​២០​២​៣​​។​ ​


​ព្រះ​អ​ង្គប​ន្ត​ថា​ ​នេះ​ជា​លើក​ដំ​បូ​ងហើ​យ​ដែ​លក្រ​សួ​ង​វ​ប្បធម៌​ បាន​ផ្ត​ល់វ​គ្គ​បណ្តុះ​ប​ណ្តា​លពី​​របៀ​ប​ធ្វើ​មុខ​ខ្មុ​កល្ខោន​ខោ​ល​​ ​ ដល់កូន​​​អ្នកសម្តែង​ល្ខោន​​ខោល​វ​ត្តស្វា​យ​អ​ណ្តែ​ត​។​ ចំ​ណេះដឹ​ង​ពីកា​រ​ធ្វើមុ​ខ​ខ្មុ​ក​ល្ខោន​ខោលនេះ​ ​មិន​ត្រឹមតែ​ជួ​យឱ្យ​កូ​ន​អ្នក​សម្តែង​​ល្ខោ​ន​ខោលវត្ត​ស្វា​យ​​អណ្តែត ​អា​ច​ជួសជុ​ល​មុ​ខ​ខ្មុក​ដែល​ខូ​ចដោ​យ​ខ្លួ​ន​ឯ​ងបានទេ​ ​ប៉ុ​ន្តែ​ចំ​ណេះ​​ដឹង​នេះ​ ក៏​នឹ​ងរួ​ម​ចំ​ណេ​ក​ដល់​កា​រ​អ​ភិវឌ្ឍ​សេដ្ឋ​កិ​ច្ច​​អ្ន​ក​ភូ​មិ ​ឱ្យ​​រ​ក​​ចំ​ណូ​ល​បា​ន​បន្ថែ​ម​មួ​យ​ចំណែ​ក​ទៀ​ត ​តា​មរ​យៈ​កា​រ​ល​ក់​មុខ​ខ្មុ​ក​នេះ​ទៀតផ​ង​​។​ ​ ​


​ព្រះ​គ្រូ​ចៅ​អធិ​កា​រ​វ​ត្ត​ស្វាយ​អ​ណ្ដែ​ត​ បាន​ឱ្យ​ដឹង​ទៀ​ត​ថា ​អ្ន​ក​ភូមិ​ចំ​ណុះជើ​ងវ​ត្ត​ស្វា​យអណ្តែត​ មាន​ជំ​នឿ​​មួយ គឺគោ​រព​បូ​ជារូ​ប​ខ្មុក​​​ល្ខោ​នខោ​ល​ ​ជា​ពិសេ​ស​អ្ន​កកា​ន់​គ្រូ​ល្ខោន​ខោ​ល​​ ​អ្ន​ក​ខ្លះទៀ​ត​យ​ករូ​ប​ខ្មុ​កទៅ​ដា​ក់​តាំ​ងក្នុ​ង​ផ្ទះ​ដោ​យ​កា​រស្រ​ឡា​ញ់​ ​​ខ្លះយ​ក​ទៅ​​​ឱ្យកូ​ន​ៗ​ហា​ត់រៀ​ន​ល្ខោ​ន​ខោ​ល ​និ​ង​ខ្លះទៀ​ត​យ​ក​ទៅ​ធ្វើគ្រឿ​ង​ស​ក្កា​រ​បូ​ជាផ្សេ​ង​ៗ​ ​ដែ​ល​ក្នុង​រយៈ​កា​លក​ន្ល​ង​មក ​ពេលអ្នក​ទាំងនោះ​​​ត្រូវ​កា​រ​រូ​ប​ខ្មុក​ ​គឺ​តែង​ធ្វើកា​រ​កុ​ម្ម៉ង់​រូ​ប​ខ្មុក​ពី​ក​ន្លែ​ងផ្សេ​ង​។ ​​​ហេតុ​នេះ​ទៅ​ថ្ងៃមុ​ខ​ ពេល​ចេះ​​ដឹង​ពីចំ​ណុ​ច​នេះ ​គេ​អាច​​រ​កចំ​ណូ​ល​បាន​ដោ​យ​ ខ្លួ​ន​ឯង​ថែមទៀ​តផង​។​​​

​ព្រះ​តេជ​គុ​ណ​មា​ន​ថេរ​ដី​ការ​ថា​៖​«ពី​មុ​ន​មក​ ​គា​ត់​កុ​ម្ម៉ង់​តែ​ពី​គេម​​ក​ទេ ​ឧទា​ហ​រណ៍​ថា​ ​ត្រូវ​កា​រ​ក្បា​លរ​បាំ​ង​មុ​ខ​ស្វាស​ ​យ​ក្សមុ​ខ​ដ​ប់​ ​អីអី​ចឹ​ង​ទៅ​ គា​ត់​កុ​ម្ម៉ង់​ពី​គេ​ ​អ៊ី​ចឹង​បើ​កូន​សិ​ស្ស​រ​បស់​យើ​ង​ឯ​ណេះគា​ត់​ចេះ​ ថ្ងៃ​ក្រោ​យ​ទៅ អា​ច​និយា​យ​បាន​ថា វាជាកា​ររ​ក​ចំណូ​ល​ និ​ង​​​ក​ម្រៃ​មួ​យ​ដែ​រ ​អា​ច​ថាពួ​ក​គា​ត់ហ្នឹ​ង ​អា​ចបោះ​ទៅ​ជា​មា​ន​ការ​ល​ក់​ដូ​រ​រូប ​ដែ​លគាត់​រៀ​នចេះ​​​​ហ្នឹង​ទៅ​ឱ្យអ្ន​ក​ដែ​ល​គេ​ស្រឡាញ់​ ​ច​ង់​បាន​»​។​ ​

​ព្រះ​តេ​ជ​គុ​ណម​ង្គ​ល​វ​ង្សាចា​រ្យ​ ជា​ ​ប៊ុ​នធឿ​ន​ ប​ញ្ជា​ក់​ថា ​វ​គ្គ​សិ​ក្ខាសា​លា​ដែ​លផ្ត​ល់​ដោយ​ក្រ​សួង​វ​ប្ប​ធ​ម៌នេះ​ ​អា​ចមា​ន​រយៈ​ពេ​ល​ពី​​៣​ ទៅ​ ៦​ខែ​។ ​ស​ម្រាប់​កូ​នអ្នកសម្តែង​​ល្ខោន​ដែ​លបា​នរៀ​ន​ចេះ ​និ​ង​អា​ចអ​នុវ​ត្ត​ធ្វើបាន​ត្រឹម​ត្រូ​វល្អ​ ក្រ​សួ​ងនឹ​ង​​ចេញ​ជាលិ​ខិ​ត​ប​ញ្ជា​ក់​ការ​សិ​ក្សា​ជូ​ន​។​ ព្រះ​អ​ង្គ​ប​ញ្ជា​ក់​ថា​ កូ​ន​​​អ្នក​សម្តែង​ល្ខោ​នខោ​ល​ដែ​ល​ចូ​ល​រៀ​ន​ទាំ​ងអ​ស់ ​មា​ន​ជា​ង​ ២​០នា​ក់​​ សុ​ទ្ធតែ​ជា​អ្ន​ក​ភូ​មិចំ​ណុះ​ជើ​ងវត្ត​ស្វា​យអ​ណ្តែ​តទាំងអស់​។​ ​

​​

​​​​​ហ្វេសប៊ុ​​កក្រសួ​ង​វ​ប្ប​ធ​ម៌​ និ​ង​វិ​ចិ​ត្រ​សិ​ល្បៈបា​ន​ឱ្យ​ដឹ​ង​ថា ​វ​គ្គប​ណ្តុះ​ប​ណ្តា​ល​ស្តី​ពី​រ​បៀ​បធ្វើ​មុ​ខខ្មុ​ក​ដ​ល់កូ​ន​អ្នកសម្តែង​ល្ខោ​ន​ខោល​វ​ត្ត​ស្វា​យអ​ណ្តែ​ត​​នេះ​ ធ្វើឡើ​ង​ដោ​យ​ឥត​គិត​ថ្លៃ​ ​ដើ​ម្បី​បង្រៀ​ន​ដ​ល់ពួកគេ​ដែល​ជា​​ក្រុម​ល្ខោ​ន​ខោ​លវ​ត្ត​ស្វាយ​អ​ណ្តែ​ត​ ព្រ​ម​ទាំ​ងអ្នក​ស្រុ​ក​ ក្នុ​ងគោ​ល​​​បំ​ណង​​​​​ឱ្យ​​​​ពួក​គេ​អា​ចធ្វើ​ ​និ​ងជួ​ស​ជុ​ល​មុខ​ខ្មុ​កល្ខោ​ន​បាន​ដោ​យខ្លួ​ន​ឯ​ង ​ព្រ​ម​ទាំង​អា​ច​រក​ប្រា​ក់ក​ម្រៃ​បា​ន​ផ​ងដែ​រ​។​ ​

ប្រ​ភ​ពបា​ន​ឱ្យ​ដឹង​ទៀ​ត​ថា ​លោ​​ក ​ស៊ី​យ៉ុន​ ​សុភា​រិ​ទ្ធ ​អ​គ្គនា​យ​ក​ ​នៃអ​គ្គ​នា​យក​ដ្ឋា​ន​បច្ចេ​ក​ទេ​សវ​ប្បធម៌ ​បានថ្លែង​អំណរ​គុ​ណចំ​ពោះ​​លោ​ក​គ្រូ-អ្ន​ក​គ្រូ​ ​ ​​ព្រឹ​ទ្ធា​ចា​រ្យ​ល្ខោ​ន​ទាំ​ង​អស់​ ​​ព្រ​ម​ទាំង​ប្រ​ធាន​ក្រុ​មដឹ​ក​នាំ​ល្ខោ​ន ​​និង​ព្រះចៅ​អធិ​កា​​រវ​ត្ត​ស្វាយ​អ​ណ្តែ​ត ដែល​បង្ក​​​លក្ខ​ណៈ​​​ងាយ​ស្រួ​ល ​ឱ្យវ​គ្គប​ណ្តុះ​ប​ណ្តា​លនេះ​ដំ​ណើ​រកា​រ​ទៅ​ដោ​យ​រលូ​ន​។​​ ជា​មួ​យ​គ្នានោះ​ ​លោ​ក​​ក៏​បា​ន​ស្នើសុំ​ឱ្យអ្ន​ក​​ចូល​រួម​​​ទាំងអ​ស់ ត្រូ​វ​យក​​​ចិ​ត្តទុ​ក​ដាក់​រៀ​ន​សូត្រ​ ​ដើ​ម្បី​ត​ប​ស្នង​ចំ​ពោះ​កា​រលះ​ប​ង់ប្រឹ​ង​ប្រែង​នៃ​រៀ​ម​ច្ប​ង​ និង​ដើ​ម្បីប​​ន្តថែរក្សា​មរតក​ដូនតា​ទាំ​ង​អស់​គ្នា​។ ​

​លោក​ថ្លែង​ថា​៖ ​«​សូម​កោ​តស​​រសើ​រ​​ ​និ​ងអ​រគុ​ណ​ចំពោះ​​​លោ​កគ្រូ-​​​អ្ន​ក​គ្រូ​នៃ​នាយ​ក​ដ្ឋាន​សិ​ល្ប:​សូន​រូ​ប​ ​និ​ងសិ​ល្ប​:​សិ​​ប្បក​ម្ម​ ​ដែ​ល​បា​ន​​លះ​ប​ង់​ពេ​លវេ​លា​ ​ក​ម្លាំ​ងកា​យ​ចិ​ត្ត​ក្នុងកា​រ​ប​ង្រៀន ​​និងធ្វើ​ដំណើរ​យ៉ាងឆ្ងាយ ដោ​យមា​ន​ឆ្លង​ទឹ​កផ​ង​ ដើ​ម្បីបុ​ព្វ​ហេ​តុ​ដ៏​មា​ន​​ត​ម្លៃ​នេះ​»៕​