​សហជីព​ក្នុង​វិស័យ​កាត់​ដេរ ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​បង្កើត​ទារកដ្ឋាន​ និង​ម​តេ្ត​យ្យ​សហ​គមន៍​ក្នុង​តំបន់​រោងច​ក្រ ដែលជា​ចំណុច​អាទិ​ភាព​របស់​គោល​នយោ​បាយ​រដ្ឋាភិ​បាល​អាណត្តិ​ទី​៧​ សម្រាប់​អនុ​វត្ត​រយៈ​ពេល ​២​ ឆ្នាំ ដើម្បី​ជួយ​សម្រួល​ទុក្ខ​លំបាក​កម្មករ​កម្ម​ការិនី​ក្នុង​ការ​ថែទាំ​កូន​។​


​យោង​តាម​ខ្លឹម​សារ​ផ្ស​ព្វផ្សាយ​ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វី​ជ្ជា​ជីវៈនៅ​ថ្ងៃទី​២៣ ខែតុលា​ បានឱ្យ​ដឹងថា សហ​ជីព​វិស័យ​កាត់​ដេរ​បាន​បង្ហាញ​ការគាំ​ទ្រ​លើ​គោលនយោ​បាយ​​រដ្ឋាភិ​បាល​ក្នុង​ការ​បង្កើត​ទារក​ដ្ឋាននិ​ង​ម​តេ្ត​យ្យ​សហ​គមន៍​នៅតា​ម​គោល​ដៅ​រោង​ចក្រ​សហ​គ្រាស​នានា​។​

​លោក​ប៉ាវ​ ស៊ីណា ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​បាន​លើក​ឡើង​ថា​ ការបង្កើត​ទារ​កដ្ឋាននិ​​ង​ម​តេ្ត​យ្យ​សហគមន៍​នៅតា​ម​គោល​ដៅ​រោង​ចក្រ​សហ​គ្រាសជា​​ចំណុច​ល្អ​ដែល​ជា​ការ​គិត​គូរ​ដល់​ស្ថាន​ភាព​ជីវភាព​របស់​ក្រុមគ្រួសារ​កម្ម​ករ​និយោ​ជិត​។​ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ការ​ងារ​ដដែល។


​លោក​បាន​បញ្ជាក់​ថា​៖«​ជា​កា​រជួយ​សម្រួល​ដល់​កម្មករនិ​យោជិត​ដែលមា​ន​កូនតូច អាចយ​កកូន​ទៅ​ផ្ញើ​នៅ​ទារកដ្ឋាន ឬ​ម​ត្តេ​យ្យ​សិក្សា​នៅក្បែរ​កន្លែង​ធ្វើកា​រ​ងារ​របស់​គេ​ផង​។ ទារក​ដ្ឋាន និង​ម​ត្តេ​យ្យ​សហ​គមន៍​នៅក្បែរ​រោង​ចក្រ​សហ​គ្រាស នឹង​ធ្វើ​ឱ្យ​កម្មករនិ​យោជិ​ត​ដែល​មាន​កូន​តូច មាន​ភាពក​ក់​ក្តៅ​ចិត្ត និង​មាន​ការ​ផ្តោតអា​រម្មណ៍​ទៅលើ​ការងារ​»​។​

​លោក​ ប៉ាវ ស៊ីណា ​បន្តថា​ កន្លង​មក​កម្មក​រនិយោជិ​ត​ដែលមា​ន​កូនតូ​ច​ៗ តែង​មាន​ការព្រួ​យបារ​ម្ភ​ចំពោះ​សុខភា​ព សុវត្ថិ​ភាព និង​ការមើ​ល​ថែទាំ​កូន ខណៈ​ពេល​ខ្លួន​កំពុង​បំពេញ​ការ​ងារ ហើយ​ក្នុង​នាម​លោក​ជា​ប្រធាន​សហ​ជីព​តំណាង​កម្មក​រនិយោជិ​ត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់​ដេរ ​លោក​ចង់​ឃើញ​គោល​នយោ​បាយ​បង្កើត​ទារក​ដ្ឋាន ​និង​ម​ត្តេ​យ្យ​នេះ​អនុ​វត្ត​ឱ្យ​បាន​ឆាប់​។​


​ចំណែក ​លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​២៣ ខែតុលា​ ដោយ​លោក​បាន​បង្ហាញ​ការ​គាំទ្រ​លើ​គោល​នយោ​បាយ​បង្កើត​ទារ​កដ្ឋាន និង​ម​ត្តេ​យ្យ​សហ​គមន៍​នេះ​នៅ​តាម​បណ្តា​រោងចក្រ​នេះ ​ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ទីកន្លែង​ទារក​ដ្ឋាន និង​ម​ត្តេ​យ្យ​ទាំង​នោះ​មាន​ស្តង់​ដា​និង​គុណ​ភាព​ត្រឹមត្រូវ ​ជា​ពិសេស​មាន​អ្នក​មើល​ថែ និង​គ្រូប​ង្រៀន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ​។​

​លោក​បាន​បន្ត​ថា កន្លង​មក មាន​បញ្ហា​មួយចំ​នួន​ក្នុងចំ​ណោម​រោងចក្រ​សហ​គ្រាស ​ដែល​មិន​បាន​បំពេញ​តាម​គោលកា​រណ៍​ច្បាប់​ក្នុង​ការ​កសាង​ទារក​ដ្ឋានតែ​បែរជា​ផ្តល់​ប្រាក់​ឧបត្ថម្ភដល់​កម្មករ​ដែល​មាន​កូន​តូច​ទៅ​វិញហើយ​ដែល​កម្មករ​ទាំង​នោះ​ក៏​សុខ​ចិត្ត​ទទួល​យក​។ ជា​មួ​យគ្នានេះ​លោក​ក៏​បានស្នើ​ដល់​​រដ្ឋាភិ​បាល​ឱ្យពិ​និត្យ​បាន​ល្អិតល្អ​ន់​ជុំវិញ​គោលន​យោ​បាយ​នេះ ដើ​ម្បី​អាច​បម្រើ​ប្រយោជ​ន៍​ពិ​តប្រាកដ​សម្រាប់​កម្មក​រ​និយោ​ជិត​។​

​សូមប​ញ្ជាក់​ថា កា​របង្កើត​​ទារក​ដ្ឋាននិ​ង​ម​ត្តេ​យ្យ​សិក្សា​សហគម​ន៍នៅក្បែ​រ​តំបន់​រោង​ចក្រគឺ​ជា​ការងារ​អាទិ​ភាព​មួយក្នុង​ចំណោម​ការ​ងារ​អា​ទិ​ភាព​ទាំង៤​ចំណុចនៃ​គោលន​យោបាយ​​របស់​រាជ​រដ្ឋាភិ​បាល​អាណត្តិ​ទី​៧ដែល​ត្រូវអនុវត្ត​ក្នុង​រយៈ​ពេល​២​ឆ្នាំ ដោយ​រាជ​រដ្ឋាភិ​បាល​បាន​ស្នើ​ដល់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ត្រូវ​សហ​ការ​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​តំណាង​ភាគី​និយោជ​កនិង​តំណាង​ភាគី​កម្មក​រនិយោ​ជិត​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ​នុត ស​ម្បត្តិ ប្រ​ធាន​វិទ្យា​ស្ថាន​វេជ្ជសា​ស្ត្រ ​ជីវសាស្ត្រនិ​ង​កសិកម្ម នៃ​រាជប​ណ្ឌិត្យស​ភាកម្ពុជា​នៅថ្ងៃទី​២៣ តុលា ក៏បានបង្ហា​ញ​ការ​សាទរ​ចំពោះ​ការ​គោល​នយោបា​យ​របស់​រដ្ឋាភិបា​ល​នេះផ​ងដែ​រ ដោ​យលោ​កចា​ត់ទុក​ថា ការ​បង្កើត​​ទារកដ្ឋា​ននិង​ម​ត្តេ​យ្យ​សិក្សា​សហ​គម​ន៍នឹង​ជួយ​សម្រួល​ដល់ក​ម្មករ​និយោ​ជិត​បាន​ច្រើន​ទាំង​ពេល​វេលា ស​តិអា​រម្មណ៍ និង​ថវិកា​ ដែល​អាចធ្វើ​ឱ្យ​កម្មករ​និយោ​ជិត​បង្កើន​ផលិត​ភាព​ការងារ ​និង​បង្ការ​ហានិភ័​យ​សុវត្ថិ​ភាព​កូនៗ​របស់​ពួក​គាត់​ទៀត​ផង​។​

​លោក​បញ្ជាក់​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា​៖«​ភាគច្រើន​កម្មករ​យើង ​​ច្រើន​ផ្ញើ​កូនៗ​ នៅ​នឹង​ជីដូន​ជីតា​ឱ្យជួយ​មើលថែ​ទាំដែល​​ពួកគាត់​​មិន​អាច​មើលថែ​ដិត​ដល់​ទេ ហើយ​ខ្លះ​អាច​មិន​មាន​ជំនាញ​មើល​ក្មេង​តូចៗ​ផងដែរ​។ បើ​យើង​អាច​បង្កើត​ទារក​ដ្ឋាន​បាន វា​ជួយ​កាត់​បន្ថយ​ហានិភ័​យ​សុខភាព​​ក្មេង ហើយ​​អាចជួយ​​កាត់បន្ថ​យ​ការចំណា​យ​ផង​»​។​

​យោង​តាម​របាយកា​រណ៍​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ គិត​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៨ ដ​ល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២​៣ កម្មក​រនិយោជិត​​ជា​ស្ត្រី​ចំនួន ៤​១៩ ០៤៤​នាក់ សម្រាល​កូន​បាន​ចំនួន​ ៤០៦ ០១២​ នាក់​៕