ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់​ឱ្យ​អនុវត្តជាផ្លូវការ​នូវកម្មវិធី ទី១ នៃគោលនយោបាយ​ជាអាទិភាព​ទាំង៦ គឺ «ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់គ្រួសារ​ងាយរងហានិភ័យ» នៅព្រឹក​ថ្ងៃទី២៤ ខែតុលានេះ។


អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានឱ្យដឹង​ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមន្ទីរពេទ្យ​ដែលធំជាងគេ​បំផុត ដោយមានគ្រែ សម្រាប់អ្នកជំងឺ​សរុបចំនួន ៩ ៤៩៦ គ្រែ និងមានអគារ​សរុបចំនួន ១១ លើផ្ទៃដី​ទំហំ ៧៥ ៨០០ ម៉ែត្រការ៉េ ដែលក្នុងនោះ មានទាំងអគារ​រដ្ឋបាល និងផ្គត់ផ្គង់, អគារស្នាក់នៅ​សម្រាប់​បុគ្គលិក, អគារសម្រាក​ព្យាបាល​កម្រិតធ្ងន់ និងសង្គ្រោះបន្ទាន់, អគារព្យាបាល​ជំងឺ​កម្រិតស្រាល, និងអគារ​បច្ចេកទេស។

អ្នកដំណើរ​ឆ្លងកាត់​មុខ​អគារ​ CSX ​នៅ​សង្កាត់​វត្តភ្នំ​។ហ៊ាន រង្សី


ប្រភពដដែលបានឱ្យ​ដឹងទៀត​ថា អគារទាំងនេះ​ក៏បានបំពាក់ទៅ​ដោយគ្រឿង​បរិក្ខារពេទ្យ​ទំនើបៗ ដែលសុទ្ធសឹង​ជាបរិក្ខារ​ប្រើប្រាស់​បច្ចេកវិទ្យាចុងក្រោយ និងកម្រិត​អន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល​ក្នុងការគ្រប់គ្រង​អ្នកជំងឺ ដែលជួយ​ឱ្យការផ្តល់​សេវាព្យាបាល​កាន់តែប្រសើរផងដែរ៕

អគារ​ទីស្នាក់ការ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ហុង មិនា


បុគ្គលិក JMAS កំពុងហ្វឹកហ្វឺនមន្ត្រីស៊ីម៉ាក់អំពីរបៀបបន្សាបគ្រាប់បែក MK82។ រូបថត JMAS

គ្រាប់ស្វាយចន្ទី ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែលត្រូវនាំចេញ​ក្នុង​ខែមករា។ ហុង មិនា