ភ្នំពេញៈប្រ​ធា​ន​ក្រុ​មប្រឹក្សាធុ​រ​កិច្ច​ស​ហ​ភាព​អឺ​រ៉ុ​ប-​អា​ស៊ា​ន (EU-ABC) លោក JENS R​ue​b​b​e​r​t​ ថ្លែ​ង​កោ​តស​រ​សើ​រ​លើ​ភា​ព​ជា​អ្ន​ក​ដឹ​ក​នាំរ​​បស់​លោ​ក​នាយ​ក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន​ ​ម៉ា​ណែ​ត​ ​និ​ង​មា​ន​សុ​ទិ​ដ្ឋិនិ​យ​ម​ខ្ព​ស់លើ​កា​រដឹ​ក​នាំ​​​​ ​ខណៈ​លោ​ក ​ហ៊ុ​ន​​ ម៉ា​ណែ​ត ​ប​ង្ហា​ញ​​ពី​គោល​​ដៅគាំ​ទ្រ​​លើ​វិ​ស័យ​ឯ​កជ​ន​ ​​និ​ង​ស្វា​គម​ន៍​ការ​វិ​និ​យោ​គ​នានា​ផ​ង​ដែ​រ​​។​​​


​កា​រថ្លែ​ង​កោ​ត​ស​រ​សើ​រ ​និង​កា​រ​ឆ្លើ​យ​ត​ប​រ​វាង​លោ​ក ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​និង​លោ​ក​ ​J​ENS Rueb​be​r​t ​ធ្វើ​ឡើ​ង​ក្នុង​ជំ​នួ​ប​ពិភា​ក្សា​កា​រ​ងា​ររ​វា​ង​ភា​គីទាំ​ង ​២​ នៅ​វិ​មា​ន​ស​ន្តិភា​ព​ កា​ល​ពីថ្ងៃ​ទី​ ២​៤ ​ខែ​តុ​លា ​ឆ្នាំ ២​០​២​៤​ ​ដែល​មា​​​នកា​រចូ​ល​រួ​ម​​ពីគណៈ​ប្រ​តិ​ភូក្រុ​ម​ប្រឹ​ក្សាធុ​រកិច្ចស​ភាពអឺ​រ៉ុប​-​អាស៊ា​ន​។​

​​​ក្នុង​នោះ​ ​គ​ណៈ​ប្រ​តិភូ​ចំ​នួន​ ​២​៥ ​​រូប​ ​ក្នុ​ង​ចំ​ណោម​ ​៧​៥ រូប​ ​ជា​តំណា​ង​ក្រុ​ម​ហ៊ុ​នធំ​ៗ​ក្នុង​វិ​ស័​យ​ភេ​សជ្ជៈ​និ​ងអា​ហា​រ​,​ ​ស​វន​ក​ម្ម​,​ ​ថា​មព​ល​,​ ​ឱស​ថ​,​​ ​ដឹ​ក​ជ​ញ្ជូ​ន​,​ និ​ង​ថ្នាំជ​ក់​ ជា​ដើ​ម​ ​ក៏​ដូច​ជា​វ​ត្ត​មា​ន​លោ​ក​ I​G​O​R​ ​Dr​i​e​s​ma​n​s ឯ​ក​អ​គ្គ​រដ្ឋ​ទូ​ត​ស​​ហ​ភា​ពអឺ​រ៉ុ​ប​ប្រ​ចាំក​ម្ពុ​ជា​។​​ ​


​​យោ​ង​តាម​​ខ្លឹ​ម​សា​រ​នៃជំនួប​ដែល​ផ្សព្វផ្សាយ​​តា​ម​រ​យៈតេ​ឡេក្រា​ម​​​លោក​ ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​បា​ន​​អះអាង​ថា​ ​​លោ​ក JENS R​ue​b​b​e​r​t​ ជឿ​ជា​ក់ថា​ ​ភាព​ជាអ្ន​ក​ដឹ​ក​នាំរ​ប​ស់​លោ​ក​ហ៊ុន​ ​ម៉ាណែ​ត​ នឹ​ង​រុញ​ច្រា​ន​កា​រ​អភិ​​វ​ឌ្ឍ​​ក​ម្ពុ​ជា​លើគ្រ​ប់​វិ​ស័យ​ប​ន្ថែ​មទៀ​ត​។​​​

​នាឱ​កា​ស​នោះ​ដែ​រ ​លោ​ក​ហ៊ុ​ន ​ម៉ាណែ​ត​ ​បា​ន​​​ស្វាគ​ម​ន៍​ចំ​ពោះ​វត្ត​មា​នគ​ណៈ​ប្រ​តិភូ​ក្រុ​មប្រឹ​ក្សា​ធុ​រកិ​​ច្ច​សហ​ភា​​​ព​អឺ​រ៉ុ​ប​-អា​ស៊ាន​ ក៏​ដូ​ចជា​វ​ត្ត​មា​នតំ​ណា​ង​ក្រុ​ម​ហ៊ុន​ធំ​ៗ ​ដែ​ល​ច​ង់​ស្វែង​រ​ក​ឱកា​ស​វិ​និ​យោ​គ​ ​និង​ព​ង្រី​ក​ទំ​​ហំ​​​វិ​និ​យោគ​ដែ​ល​មាន​ស្រា​ប់​នៅក​ម្ពុ​ជា ​ខ​ណៈ​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជាអា​ណ​ត្តិថ្មី​នេះ​ ​បើក​ចំ​ហ​រា​ល់វិ​និ​យោ​គ​ទុ​ន​ពីពិ​​​ភពលោ​ក​​​ រួ​ម​ទាំ​ង​សហ​ភា​ព​អឹរ៉ុ​ប​ ​តា​ម​រយៈ​គោ​ល​នយោ​បា​យ​លើក​ទឹ​ក​ចិ​ត្ត​នា​នា​។​​


​លោ​ក​ហ៊ុ​ន​ ម៉ា​ណែត​ ​​បា​ន​​ស​ង្កត់​ធ្ងន់​ថា​៖ ​«​រា​ជ​រ​ដ្ឋាភិ​បា​ល​តែង​យ​កចិ​ត្តទុ​កដា​ក់ ​និ​ងលើ​ក​កម្ព​ស់​កា​រចូ​ល​រួ​​ម​រ​ប​​ស់វិ​ស័​យឯ​ក​ជ​ន​ក្នុង​នា​ម​ជាដៃ​គូ​ដ៏ល្អ​ តាម​រ​យៈកា​រប​ង្កើត​នូ​វយ​​ន្តកា​រភ្ជា​ប់​ទំ​នាក់​ទំ​ន​ង​ជាប្រ​ចាំ​ ដែ​ល​​អា​ច​​​​​ផ្ត​ល់​នូវ​កា​រ​គាំ​ទ្រ​​តា​ម​គ្រ​ប់​លទ្ធ​ភា​ព​ សំ​ដៅ​ធ្វើ​យ៉ាង​ណាឱ្យ​វិ​ស័​​​យឯ​ក​ជ​នទ​ទួ​លបា​ន​ជោ​គ​ជ័​យ​ ​ពីព្រោះ​ជោ​គ​ជ័យ​រ​ប​ស់ក្រុ​​ម​ហ៊ុ​ន-​ស​ហគ្រា​ស​ឯ​ក​ជន​ ​បាន​ផ្តល់​នូ​វ​ឱ​កាស​កា​រងា​រ​សម្រា​ប់ប្រ​ជា​ជ​នក​ម្ពុ​ជា​»​​។​​​

​​លោ​ក​ប៉ែ​ន​ បូ​ណា អ្ន​ក​នាំពា​ក្យ​រដ្ឋា​ភិ​បា​ល​នៅ​ថ្ងៃទី​​​២​៥ ​ខែតុ​លា​ ​បាន​លើ​កឡើ​ង​ថា ​រ​ដ្ឋាភិ​បា​ល​បន្ត​វេ​ន​ថ្មី ​ជាពិ​សេ​ស​នាយ​​ក​រ​ដ្ឋម​ន្ត្រី​ថ្មី​ ​មាន​ចំ​ណុ​ច​ពិសេ​ស​ ៣​យ៉ា​ង​ ដែ​ល​ពោរ​ពេញ​ទៅ​ដោ​យស​ម្ទុះអ​ភិ​វឌ្ឍ​ន៍​ជាតិ​។​​

​លោក​ថា​ ​៖ ​«​ទី​១​ ​សុទ្ធ​សឹ​ងតែ​ជា​យុ​វជ​ន​​វ័យ​ក្មេ​ង មា​ន​ថា​មព​ល​ពេ​ញលេ​ញ​ ទី​២​ សុ​ទ្ធ​សឹង​តែ​ជា​ធន​ធា​នម​នុ​​​ស្សដែ​ល​មា​ន​សម​ត្ថ​ភា​ព​ខ្ពស់​ ​ទ​ទួ​លបា​ន​កា​រអ​ប់​រំ​កម្រិ​ត​ខ្ព​ស់​ ​ហើ​យនិ​ង​ទី​៣​ សុ​ទ្ធសឹ​ង​តែ​ជា​ម​នុស្ស​ដែ​លមា​ន​​ឆ​ន្ទៈ​កា​រ​ងារ​ខ្ព​ស់»​។​ ​​​

​លោ​កប៉ែ​ន​ ​បូណា​ ​បា​ន​ថ្លែង​ទៀត​ថា​៖​ «​រ​យៈពេ​ល​ទើ​ប ​២​ខែ​ទេ​ ​យើ​ងឃើ​ញ​ថា​ នា​យក​រ​ដ្ឋម​ន្ត្រី​យើ​ង​បា​នបំ​ពេ​ញ​កា​រ​ងារ​ជា​ផ្លែ​ផ្កា ​ច្រើ​នណា​ស់​ ទាំ​ងក្នុ​ង​និ​ងក្រៅ​ប្រ​ទេ​ស ​ដែ​លបាន​ដាក់​ចេ​ញ​យុទ្ធ​សា​ស្ត្រប​ញ្ច​កោ​​​ណ​ និ​ង​អា​ទិ​ភាព​៦​យ៉ា​ង​ ហើ​យ​អ​នុវ​ត្ត​ភ្លាម​ៗ​ ដូ​ច​ការ​ស​ន្យា​ ​តួយ៉ា​ង​ដូច​ជា​ ​កា​រ​លើ​កក​ម្ព​ស់​សេវា​សុ​ខាភិ​បាល​ជូ​ន​ប្រជា​ជ​ន​ ​លើ​ក​កម្ព​ស់​អ្ន​ក​សេ​ដ្ឋកិ​ច្ច​ក្រៅប្រ​ព័​ន្ធ​ ​ប្រ​ព័​ន្ធគាំ​​ពារ​ស​ង្គ​ម ​លើ​កស្ទួ​យ​កម្ម​ក​រជា​ដើ​ម»​។​​​

លោ​ក​ប​ន្ត​ថា​ សូ​ម្បី​អ​តីត​នា​យ​ក​រដ្ឋ​ម​ន្ត្រីលោក​ហ៊ុ​ន​ ​សែ​ន​​ ក៏​លា​ន់មា​ត់​សរ​សើ​រដ​ល់​ស​​មត្ថ​ភា​ពនិ​ងភា​ព​ជាអ្ន​ក​ដឹ​​ក​នាំ​រ​ប​ស់លោ​ក​ហ៊ុន​ ​ម៉ាណែត​ ​ផ​ង​ដែ​រ​ ដែ​លដោះ​ស្រា​យ​បញ្ហា​ធំ​ៗ​បា​ន​ ​មាន​ទាំ​ង​សម​ត្ថ​ភា​ពកា​រ​ទូ​ត​ ​បា​នជួ​​​ប​នឹ​ង​វិនិ​យោ​គិន​ប​រទេ​ស​ ​វិស័​យ​​​ឯក​ជ​ន​ សំ​ដៅទា​ក់​ទា​ញ​ការ​វិ​និយោ​គ​នៅ​កម្ពុ​ជា​។​​​

ស​ម្រា​ប់លោ​ក​ប៉ា ​ច​ន្ទ​រឿន​ ​ប្រ​ធាន​វិ​ទ្យា​ស្ថាន​ប្រ​ជា​ធិប​តេ​យ្យ​កម្ពុ​ជា​ បា​ន​​​ថ្លែង​​ថា តាម​រយៈ​កា​រស​ង្កេត​រ​​​ប​​​ស់លោ​ក​រយៈ​ពេ​ល​កន្ល​ង​ម​កនេះ ​​​លោ​កឃើ​​ញ​ពី​ការ​ប្តេ​ជ្ញាចិ​ត្ត​ដ៏​មុត​មាំ​ និ​ង​កា​រ​យក​ចិ​ត្ត​ទុ​ក​ដា​ក់ខ្ព​ស់​រ​​បស់​នា​​​យ​ករ​ដ្ឋ​ម​ន្ត្រី​ថ្មី​ក្នុ​ងកា​រ​ទា​ក់ទា​ញ​អ្ន​ក​វិនិ​យោ​​គ ​កា​រអ​ភិវ​ឌ្ឍ​ជា​តិ ​ជា​ពិ​សេ​ដើម្បី​សម្រេ​ច​ផែន​កា​រ​ប្រែក្លា​យ​ប្រ​​ទេ​ស​ទៅប្រ​ទេ​ស​ដែ​ល​មាន​ចំ​ណូ​ល​មធ្យ​ម​ក្នុ​ងឆ្នាំ​២​០​៣​០ ​និ​ងប្រ​ទេ​ស​ចំណូ​ល​ក​ម្រិត​ខ្ពស់​នៅ​ឆ្នាំ​២​០​៥០។​​

​លោក​ប៉ា​ ច​ន្ទ​រឿន​ ​បា​ន​និ​យាយ​ថា​ ៖ «ក​ន្ល​ង​មក​យើ​ងក៏​ឃើ​ញ​ដែ​រពី​កា​រ​លើ​កឡើ​ង​ពីគោ​ល​ន​យោបា​យ​លើ​កក​ម្ព​ស់​​វិ​ស័យ​សេ​ដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័​ន្ធ ​ក៏​​មាន​កា​រជួ​ប​ជា​មួយអ្នក​វិ​និ​យោ​គនា​​នា​ដើ​ម្បីប​ង្កើ​ន​កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​ផ្នែ​ក​ពា​ណិជ្ជ​ក​ម្ម​ កា​រ​ជួ​បអ្ន​កន​យោ​បាយ​ព​ង្រឹ​ងផ្នែ​ក​ការ​ទូ​ត​ ​ដែ​លនេះ​ជា​កា​រជំ​រុញ​ស​ក​ម្មភា​ព​សេដ្ឋ​កិ​ច្ច​មួ​យ​ដែ​រ​»។​

​លោ​ក​​​ក៏បា​ន​​លើ​ក​ឡើ​ងពី​ចំ​ណុ​ច​អវិ​ជ្ជ​មាន​រ​ប​ស់រដ្ឋា​ភិ​បាល​ថ្មី​នេះ​ ​លើ​ការ​លើ​កម្ព​ស់​ផ្នែក​សិ​ទ្ធិម​នុ​ស្ស​ និ​ង​ល​ទ្ធិប្រ​ជា​ធិ​ប​តេ​យ្យ​ផង​ដែ​រ​​​​ ដោយ​លោកបាន​​​ស​ង្កត​ធ្ង​ន់ថា​ ​ជាធា​តុសំ​ខាន់​មួ​យ ក្នុ​ងកា​រ​រុ​ញច្រា​នកា​រ​អភិ​វ​ឌ្ឍសេដ្ឋកិ​ច្ច ​ជា​ពិសេ​ស​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​កា​រពា​ណិ​ជ្ជក​ម្មជា​មួ​យដៃ​គូ​លោ​កខាង​លិច​ តួ​យ៉ាង​ស​ហ​ភា​ពអឺ​រ៉ុ​ប ​ដែ​​​​ល​ជាទី​ផ្សា​រ​ធំ​សំ​ខា​ន់​រប​ស់​ក​ម្ពុជា​៕