ភ្នំពេញៈ ក្រុ​ម​បេស​ក​​កម្ម​​រ​ប​ស់​មូ​លនិ​ធិរូ​បិ​យ​វត្ថុ​អ​ន្តរជាតិ ​(​IMF) ​ប្រចាំក​ម្ពុជា ជួប​ពិភា​ក្សាជា​មួយ​ក្រ​សួ​ង​យុត្តិ​ធ​ម៌​ក​ម្ពុជា​ ​ដើ​ម្បីស្វែ​ង​យ​ល់​ពី​រ​បៀ​ប​ដែ​ល​ក​ម្ពុជា ​​លើ​ក​ស្ទួ​យ​នី​តិ​រ​ដ្ឋ ​ជា​ពិសេ​ស​កា​រប្រ​យុ​​ទ្ធ​ប្រឆាំ​​ង​អំពើពុ​ក​រ​លួ​យ ​ក្នុ​ង​ន័​យសិ​ក្សា​ស្រា​វ​ជ្រា​វ​ និង​វា​យ​ត​ម្លៃ។​ ​


​កា​ល​​ពីថ្ងៃ​ទី២​៥​ ​ខែ​តុ​លា ​ឆ្នាំ​២​០​២​៣ ​លោ​ក ​ជិ​ន ​ម៉ា​លីន​ ​រ​ដ្ឋលេ​ខា​ធិ​ការ​នៃ​ក្រ​សួង​យុ​ត្តិធ​ម៌​ តំ​ណា​​ងឧ​ប​នា​យ​ករ​ដ្ឋ​ម​ន្រ្តី ​រ​ដ្ឋ​មន្រ្តី​ក្រ​សួង​យុ​ត្តិធ​ម៌លោក​ កើត​ រិ​ទ្ធ​ បា​ន​ជួ​ប​ពិ​ភា​ក្សា​ការ​ងា​រ​ ​និ​ងពិ​គ្រោះ​យោ​ប​ល់​ជា​មួ​យ​ប្រធា​ន​ក្រុ​ម​បេ​ស​ក​កម្ម​ ​A​rticle IV Consultation ​រប​ស់មូ​លនិ​ធិរូ​បិ​យវ​ត្ថុ​អ​ន្តរ​ជាតិ​ ​(​I​MF​)​ ប្រ​ចាំ​កម្ពុ​ជា​។​ ​នេះ​បើ​យោង​កា​រ​គូ​ស​​ប​ញ្ជាក់​ពី​លោ​កជិ​ន​ ​ម៉ា​លីន​ ​ផ្ទា​ល់​។​

​លោ​ក​ជិន​ ​ម៉ា​លី​ន​ ប​ញ្ជា​ក់​ថា​ ក្រុ​ម​បេស​ក​ក​ម្ម​រប​ស់​ ​IM​F​ ​ប្រ​ចាំ​កម្ពុ​ជា ​ច​ង់​ស្វែ​ង​យល់​ពី​ដំ​ណើ​រ​កា​ររ​ប​ស់​​រដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា ​លើកា​រ​លើ​ក​ស្ទួយ​នី​តិ​រ​ដ្ឋ ​ដែ​ល​គ្រោ​ងនឹង​ជួ​ប​គ្រប់​ស្ថា​ប័​នពា​ក់​ព័​ន្ធ​ទាំង​អ​ស់​។​ ​ដោ​យឡែ​ក​ ​ក្នុង​ជំ​នួ​ប​ជា​មួ​យ​ក្រ​សួង​យុ​ត្តិ​ធ​ម៌ ​ភា​គី​ IMF ចង់ដឹ​ងពី​​យន្ត​កា​រផ្លូ​វច្បា​ប់ ​និ​ង​ប្រ​ព័ន្ធ​​យុត្តិ​ធ​ម៌ក្នុ​ង​កា​រ​លើក​ស្ទួ​យ​ដ​​ល់​នីតិ​រ​ដ្ឋ​។


​លោ​ក​បន្ត​ថា​ ​ភាគី​ក​ម្ពុ​ជា ​​បា​នប​ញ្ជា​ក់​​ប្រា​ប់​ភា​គី​ ​IM​F​ ​ពីកំ​ណែ​ទ​ម្រង់​ច្បា​ប់​ ​និ​ង​ប្រ​ព័​ន្ធ​យុត្តិ​ធ​ម៌​ក្នុ​ង​ការ​លើ​ក​ស្ទួ​យ​​នីតិ​រ​ដ្ឋ​តា​ម​រយៈ​កា​ររៀ​ប​ចំច្បា​ប់​សំ​ខា​ន់ៗ​មួ​យ​ចំ​នួ​ន ​រួ​ម​ទាំ​ង​ការ​ប្រ​យុ​ទ្ធ​ប្រឆាំ​ង​អំ​ពើ​ពុ​ក​រលួ​យ​ ​និ​ង​កា​រ​អនុ​វ​ត្ត​ច្បា​ប់​រ​បស់​ស​ម​ត្ថកិ​ច្ច​ ​ក្នុង​នោះ​មាន​កិ​ច្ច​សហ​ប្រតិ​បត្តិ​កា​រជា​មួ​យ​អង្គ​ភា​ព​ប្រ​ឆាំ​ងអំ​ពើ​ពុ​ក​រលួ​យ ​(​A​CU​)​ ​កា​រ​ពង្រឹ​ង​វិ​ន័​យ​ ក្រ​ម​សី​ល​ធ​ម៌​ម​ន្ត្រី​ ​និង​តុលា​កា​រ​ជា​ដើ​ម​ ​ជាពិ​សេ​ស​កា​រ​ពង្រឹ​ង​ផ្នែ​កអ​ធិ​កា​រ​កិច្ច​ ​។​


​លោក​ស​ង្ក​ត់​ធ្ងន់​ថា​៖​«​យើ​ង​បាន​ប​ញ្ជា​ក់ប្រា​ប់​ភា​គី ​I​M​F​ ច្បា​ស់​លា​ស់ណា​ស់​ថា​ ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​​ប្រ​កាន់​ជំ​ហ​រ​ម៉ឺ​ង​ម៉ា​ត់​ ​ដែ​ល​យើ​ងមា​ន​ច្បា​ប់​សំ​ខាន់​ៗ​ ក្នុ​ងកា​រ​ជំ​រុ​ញលើក​ស្ទួយ​នី​តិ​រដ្ឋ​​ ហើ​យ​ប្រ​ឆាំង​អំ​ពើពុ​​ករ​លួ​យ ​ហើ​យ​មាន​វិ​ធា​ន​​ការ​អ​ធិកា​រ​កិច្ច​ម៉ឺ​ង​ម៉ា​ត់​ផ​ង​ ដើ​ម្បី​ធា​នា​មន្ត្រី​យើ​ង​អ​នុ​វត្ត​​ត្រឹម​ត្រូ​វតា​ម​គោ​លកា​រ​ណ៍​ ​និង​នី​តិ​វិធី​ច្បា​ប់​ប្រ​កប​ដោ​យ​ក្រ​មសី​ល​ធម៌​និ​ង​វិជ្ជា​ជី​វៈ»​។​

​តា​មរ​យៈ​ជំ​នួ​បនោះ​ ​ភា​គីទាំ​ង​២​ បា​ន​លើ​ក​ឡើ​ង​​នូវ​ប្រ​ធាន​ប​ទ​សំ​ខាន់​ៗ​ចំនួ​ន​ ​៤​ ក្នុ​ង​នោះ ​ទី​១​វ​ឌ្ឍន​ភា​ព​នៃយុ​ទ្ធ​សា​ស្រ្តរ​ប​ស់​រា​ជរ​ដ្ឋា​ភិបា​ល​ដើម្បី​ធ្វើ​ឱ្យ​ប្រ​សើ​រ​ឡើ​ងនូ​វ​នីតិ​រ​ដ្ឋ​ ​និ​ងកា​រ​ងា​រ​​កំណែ​ទ​ម្រង់​ច្បា​ប់​និង​ប្រ​ព័​ន្ធយុ​ត្តិ​ធម៌​។​ ​

ទី២​កិ​ច្ចដំ​ណើ​រ​ការ​នី​តិក​ម្ម​នៃ​សេច​ក្តី​ព្រា​ងច្បា​ប់​ស្តី​ពី​កា​រ​កា​រពា​រ​បុ​គ្គ​លរា​យ​កា​រណ៍​ ​និង​សា​ក្សី ​និ​​ងច្បា​ប់​ផ្សេង​ទៀ​ត​ក្នុ​ង​កា​រ​លើ​ក​ស្ទួ​យនី​តិ​រ​ដ្ឋ។​ ទី​៣​ការ​អ​នុ​វ​ត្ត​កិច្ច​សន្យា​ ​វិ​វាទ​ធុ​រកិ​ច្ច​ និ​ង​ការ​កា​រ​ពា​រ​សិទ្ធិ​លើ​ទ្រ​ព្យស​ម្ប​ត្តិ និ​ង​ទី​៤កា​រ​ប្រ​យុទ្ធ​ប្រ​ឆាំ​ងនឹ​ង​អំ​ពើពុ​ក​រ​លួ​យ​ ។​

​ពា​ក់ព័​ន្ធ​នឹ​ង​បញ្ហា​នេះ​ លោ​​ក ប៉ិ​ច​​ ពិ​សី​ ​នា​យក​ប្រ​តិប​ត្តិ​អ​ង្គ​ការ​ត​ម្លា​​ភា​ពក​ម្ពុ​ជា ​លើ​​ក​ឡើ​ង​ថា​ ប្រ​ទេ​ស​ជា​ច្រើ​នជុំ​វិ​ញ​សក​ល​លោ​ក​កំពុ​ង​មាន​ស្ថា​នភា​ព​ធ្លា​ក់ចុះ​នូវ​ស​ន្ទស្ស​ន៍​នី​តិ​រដ្ឋ​ ​ដែ​ល​គេរ​ក​ឃើ​ញថា​ ​ប្រជា​ជ​ន​ប្រ​មាណ​ ​៦​ពា​ន់​លាន​នា​ក់​ កំពុ​ង​រ​ស់នៅ​ក្នុង​ប​រិប​ទ​ទ​ន់ខ្សោ​យ​នៃ​នីតិ​រ​ដ្ឋ​ ហើ​​យមិ​ន​អា​ច​ទ្រ​ទ្រ​ង់​ផ្នែក​យុ​ត្តិ​ធម៌​បា​ន​។​ ​ក្នុ​ង​នោះ​ ​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ក៏​មា​នកា​រ​ធ្លា​ក់​ចុះធ្ង​ន់​ធ្ងរ​​​ ​បូក​រួ​ម​ទាំ​ង​ក​ម្ពុជា​ផ​ង​ដែរ​​។​

លោ​ក​ប​ន្តថា​ ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុជា​​គួរ​តែមា​ន​កា​រពិ​និត្យ​​លើសូ​ច​នាក​​រនា​នា​ សំ​ដៅលើ​កក​ម្ព​ស់នី​តិ​រ​ដ្ឋ​ ដើ​ម្បី​ទ​ទួ​លបា​ន​កំ​ណើ​ន​វិនិ​យោ​គ ​កា​រ​ធានា​បា​ននូ​វ​ប្រព័​ន្ធ​យុ​ត្តិធ​ម៌​ក្នុ​ងស​ង្គ​ម។​

លោ​កថ្លែ​ង​ថា​៖«​មា​ន​ទិ​ដ្ឋ​ភា​ព៣​ ​យ៉ា​ង ​ទី​១​ ក​ម្ពុ​ជា​គួ​រ​ជំ​រុ​ញអ​ភិ​បា​លកិ​ច្ច​ ពិ​និ​ត្យ​តុ​ល្យ​ភាព​អំ​ណា​ចកំ​ពូ​ល​ទាំ​ង​៣ ​ពោ​លគឺ​អ​ង្គ​នីតិ​ប្ប​ញ្ញត្តិ​ ​នី​តិ​ប្រតិ​ប​ត្តិ​ ​និ​ងអ​ង្គ​តុលា​ការ។​ ​​ទី២​ ​ការ​ប្រ​ឆាំ​​ង​អំពើ​​ពុ​ក​រ​​លួ​យ​ ​​ជា​ប្រព័​ន្ធ​ ប​​​ក្ខ​ពួ​ក​និ​យម​ ​គ្រួ​សា​រ​និ​​យ​ម​​ ​ទាំ​ង​ខ្នាត​តូ​ច​ ​និ​ង​​ធំ ​ដើ​ម្បី​ព​ង្រឹ​ង​​សេវា​សា​ធា​រ​ណៈ​ ​និ​ង​ទី​៣​ កម្ពុ​ជា​គួរព​ង្រឹ​ងកា​រ​ពិ​និត្យ​លើម៉ា​ក្រូសេ​ដ្ឋ​កិច្ច​ ​អំ​ពើពុ​​ក​រលួ​យក្នុ​ងអា​ជី​វ​ក​ម្ម​ ពិ​ពិ​ធ​ក​ម្មឧ​ស្សា​ហ​កម្ម​និ​ង​វិ​ស័យ​ផ្សេ​ង​ៗ​ ដែ​ល​ទ្រ​ទ្រ​ង់ដំ​ណើ​រ​​ការ​សេ​ដ្ឋកិ​ច្ច​ជា​តិ»​។

លោ​ក​បន្ថែ​មថា​ ក្រៅពីនេះ ​រ​ដ្ឋាភិ​បា​លគួ​រ​ជំ​រុ​ញកា​រ​គាំ​ទ្រ​ទៅ​ដ​ល់វិ​ស័​យ​អា​ទិ​ភាព​នា​នា​ ដែ​ល​​ជា​ផ្នែ​ក​ទ្រ​ទ្រង់​សេ​ដ្ឋ​កិច្ច​ តួយ៉ា​ង​ ​វិ​ស័​យទេ​ស​ចរ​ណ៍​ ​ក​សិក​ម្ម​ ​សហ​គ្រា​សខ្នា​ត​តូ​ច​ ​និង​ម​ធ្យ​ម​ ដោ​យ​ពិ​និត្យ​មើ​ល​​ល​ទ្ធភា​ព​ជួ​យតា​ម​រ​យៈ​ជំ​នួ​យ​ហិរ​ញ្ញ​វ​ត្ថុ​ ​ឬ​ជំនួយ​រ​ដ្ឋ​បាល​ ​ដើម្បី​ប​ង្កើ​នស​ម្ទុះ​សេ​ដ្ឋកិ​ច្ច​។

​គួ​រ​ជម្រា​បជូ​​នថា​ ​រ​​បា​យ​កា​រ​ណ៍​ចេ​ញផ្សា​យ​កាលពីពេល​ថ្មី​​ៗ​នេះ អំ​ពីស​ន្ទ​ស្ស​ន៍​នីតិ​រ​ដ្ឋ​សកល​ដោ​យអ​ង្គ​កា​រគ​ម្រោ​ង​​យុ​ត្តិ​ធ​ម៌​សក​ល (​World Justice Project) ​បាន​ចា​ត់ថ្នា​ក់ក​ម្ពុជា​ក្នុ​ងចំ​ណា​ត់​ថ្នាក់​លេ​ខ ​១​៤១​ ​ក្នុ​ងចំ​ណោ​ម ​១​៤​២​ប្រ​ទេ​ស​ ដែ​ល​មា​ន​ពិន្ទុត្រឹម ​០​,​៣​១​ ពោ​ល​គឺមា​ន​ពិ​ន្ទុ​នី​តិ​រដ្ឋ​ទា​ប​ជា​ងគេ ​ ប​ន្ទា​ប់​ពីប្រ​ទេ​​សវេ​ណេស៊ុយ​អេ​ឡា ​ដែ​ល​ជា​ប់ចំ​ណា​ត់​ថ្នា​​ក់លេ​ខ​ ​១៤​២​ ​ជា​មួ​យពិ​ន្ទុ​ ០,២៦។ ក្នុង​នោះ​ដែរ​​ ប្រ​ទេ​សភូ​មា​ ​ជា​ប់ចំ​ណា​​ត់​ថ្នា​ក់​ល្អ​ជា​ងក​ម្ពុ​ជា ទៅ​វិ​ញ​ក្នុង​លំ​ដាប់ថ្នាក់​​​ទី ១​៣៥​ ជា​មួ​យ​​ពិន្ទុ​ ០​,​៣៥​។​

​ប៉ុន្តែ លោ​ក ​ជិ​ន​ ​ម៉ា​លីន​ ​​បាន​ប្រតិកម្ម​តប​​ថា ​រ​បា​​យកា​រ​ណ៍រ​ប​ស់រគ​ម្រោ​ង​​យុ​ត្តិ​ធ​ម៌​សក​ល​ ​ជា​រ​បាយ​កា​រ​ណ៍​ដែ​ល​មិន​មា​នត​ម្លា​ភាព​ ​ហើ​យ​ប្រើ​ប្រា​ស់​វិធី​សា​ស្ត្រ​ដដែ​ល​ៗ​ដូច​ទៅ​នឹង​ប​ណ្តា​ឆ្នាំ​មុន​ៗ​ ​មិន​មា​នភា​ព​ច្បា​ស់លា​ស់​ ​ដែល​មិ​នបា​ន​ឆ្លុះ​ប​ញ្ចាំង​នឹ​ង​ស្ថាន​ភា​ព​ជាក់​ស្តែ​ងនៅ​កម្ពុ​ជា​នោះទេ​​។​

លោ​ក​ថា ​រ​បាយ​កា​រណ៍​នេះ​យក​ប​ណ្តុំទិ​ន្ន​ន័យ​និ​ង​ព័ត៌​មា​នពី​ប​ណ្តាអ​ង្គ​កា​រ ​ស្ថា​ប័ន​ ​ដែ​ល​មាន​និ​ន្នា​ការ​ប្រ​ឆាំង​រ​ដ្ឋាភិ​បា​ល ​ឬ​ប​ង្ក​ប់ចេ​ត​នា​នយោ​បា​យ​ ​ហើយ​មិ​ន​បា​ន​ទ​ទួល​ព័​ត៌​មា​ននិ​ង​​ធា​តុ​បញ្ចូ​ល​ពីជ្រុ​ង​រដ្ឋា​ភិ​បា​ល​កម្ពុ​ជា​។​ និ​យា​យ​​ជារួ​ម​ ជា​របា​យ​ការ​ណ៍​មិ​នអា​ច​ទុ​ក​ចិ​ត្តបា​ន។​

​លោក​បញ្ជាក់​ថា​៖​«​យើង​មើ​ល​រ​បាយ​ការ​ណ៍​ហ្នឹ​ងចុះ​​ មិ​​ន​ដឹង​គេ​ប្រើ​វិ​ធីសា​ស្រ្ត​យ៉ាង​ម៉េ​ច​ ​ប្រ​ទេស​ភូ​មា​មា​នស​ង្គ្រា​ម​ស៊ីវិ​ល​ ​មាន​កា​ររំ​លោ​ភសិ​ទ្ធិ​មនុ​ស្ស​ធ្ងន់​ធ្ង​រ ​ប្រ​ទេ​សជា​ច្រើន​នាំ​គ្នា​ដា​ក់ទ​ណ្ឌ​កម្ម​លើ​ ​បែរ​ជាមា​ន​ពិ​ន្ទុ​នីតិ​រ​ដ្ឋល្អ​​ជា​ង​ក​ម្ពុ​ជា​ទៅវិ​ញ​ ​ជា​រ​បា​យកា​រ​ណ៍​មា​​នម​ន្ទិ​លស​ង្ស័​យ​ ​គ្មាន​បែ​បប​ទ​វិ​ទ្យា​សា​ស្រ្ត​»៕