កំពង់ស្ពឺៈ​ទួល​ប្រាសាទ​កំពូល ​៥ ភ្នំ​ទេវៈ​ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរីរម្យ​ កំពុង​ត្រូវ​បាន​ព្រះស​ង្ឃដែល​គង់​នៅ​វត្ដ​ជិត​នោះ​ឱ្យ​ជាង​កែ​ច្នៃ​ថ្មភ្នំ​ធម្មជាតិ​នៅ​ក្នុង​តំប​ន់​នោះឱ្យ​ទៅជា​រូបចម្លាក់​បែប​ព្រហ្មញ្ញ​សាសនា ​និង​រូប​សំណាក​ពុទ្ធ​ប្រវត្តិ​ដើម្បី​ទុក​សម្រាប់​ជា​កន្លែង​បូជ​នីយ​ដ្ឋាន ​ផ្នែក​សាសនា​ផង​ និង​ជា​ទីកម្សាន្ដ​របស់​ពុទ្ធ​បរិ​ស័ទក៏​ដូច​ជាភ្ញៀ​វទេសច​រ​ផ​ងដែរ​។​

ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិត​កុសុមៈ​គិរីរម្យ​ ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍ធ​ម្មជាតិ​មួយ​នៅក​ម្ពុជាដែ​លមា​ន​ចម្ងាយ ពី​រាជ​ធានី​ភ្នំពេញ ​១១២ ​គីឡូ​ម៉ែត្រ​។​នៅ​ក្នុង​តំបន់​នោះ​ព្រះសង្ឃ​បាន​និងកំ​ពុង​ជួល​ជាង​ឱ្យកែ​ច្នៃ​ថ្មភ្នំ​ធម្មជាតិ​ឆ្លាក់​ធ្វើជា​រូប​ផុស (ចម្លាក់លៀន)​ និង​រូប​លាត​នៅ​លើ​ផ្ទាំង​ថ្ មដោយ​មាន​​​រូប​ចម្លាក់​ខ្លះ​បែប​ព្រហ្មញ្ញ​សា​សនា​និង​ខ្លះ​ទៀត​ ជាតំ​ណាងឱ្យ​ពុទ្ធ​ប្រវត្តិ​ជា​ដើម។តំបន់​នោះ​គេ​ឱ្យ​ឈ្មោះថា​ «​ប្រាសាទ​កំពូល​៥ភ្នំ​ទេវៈ​»​ ហើយ​ក៏​នឹង​ក្លាយ​ជា​បូជនីយ​ដ្ឋាន​សាសនា​មួយ​គួរឱ្យ​ទាក់​ទាញ​ផង​ដែរ​។ នេះ​បើ​តាម​សង្ឃ​ដី​ការ​បស់​ព្រះតេជ​ព្រះ​គុណ​ព្រះនាម វិត បូ​ណា​។​

​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម ​វិត បូ​ណា​ ដែលជា​គ្រូសូត្រ​ស្តាំ​គង់​នៅ​វត្ត​ព្រះ​ពោធិ​សត្វ​គិរី​រម្យ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរីរម្យ​មាន​ថេរដីកា​ថា​ការ​អភិវឌ្ឍ​តំបន់​ប្រាសាទ​កំពូល​៥ភ្នំ​ទេវៈ​នេះ​ជា​គម្រោង​របស់​វត្ត​ដែល​មាន​ព្រះគ្រូ​ចៅអ​ធិការ​ព្រះ​នាម​ហៀក​ឡឹង​។​


ព្រះអង្គ​បា​នឱ្យដឹង​ថា ទីតាំង​នោះ ​បើ​គេ​ធ្វើ​ដំណើ​រ​ចេញពី​ផ្សារ​ត្រែង​ត្រយឹង​ឡើង​មក​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិត​កុសុមៈ​គិរីរម្យ​មាន​ចម្ងាយ​ប្រហែល​ជា​១៧​គីឡូម៉ែ​ត្រ​នឹង​ដល់ទី​តាំង​ទួល​នោះ​ហើយ​។​ប៉ុន្តែ​បើ​ចង់​បន្ត​ទៅ​ដល់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ធម្ម​ជាតិ​គិរី​រម្យ​តែ​ម្តង​គឺ​គេ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា​១០​គីឡូ​ម៉ែត្រ​ទៀត​។

​ព្រះ​គ្រូ​សូត្រស្តាំ ​វិត បូ​ណា ​មាន​សង្ឃ​ដីកា​បន្តថា​ ទួល​ប្រា​សាទ​កំពូល​៥ភ្នំ​ទេវៈ ​ស្ថិត​នៅ​ម្ខាង​ម្នាក់​នៃ​វត្ត​ព្រះ​ពោធិ​សត្វ​គិរី​រម្យតាម​ផ្លូវ​ឡើង​ទៅ​កាន់រមណីយ​ដ្ឋាន​ទេសច​រណ៍​គិរី​រម្យ​។​ទីនោះ​ដំបូង​ឡើយ​ជា​តំបន់​ព្រៃភ្នំ​សម្រាប់​ព្រះសង្ឃ​ចូល​ទៅ​ធ្វើធុ​តង្គ​រាល់​ឆ្នាំ​មុន​ចូល​ព្រះវស្សា​ឬក៏​ចេញ​ព្រះវស្សា ពី​ព្រោះ​តំបន់​នោះ​មាន​ព្រៃ​ឈើ​ធម្មជាតិ​គួរ​ជាទី​ជ្រះថ្លា​និង​ស្ងប់​ស្ងាត់​។​នៅ​តំបន់​នោះ​មាន​ផ្ទាំង​ថ្មភ្នំ​ធំ​ខ្ពស់ៗ​ជាងគេ​ចំនួន​៥​ដុំ​តែ​ពុទ្ធ​បរិ​ស័​ទតែង​នាំគ្នា​ហៅថា​ទួល​ប្រាសាទ​កំពូល​៥ភ្នំ​ទេវៈ​ទៅ​។​


​បើតាមព្រះ​តេជ​ព្រះគុណ ​​វិត ​បូ​ណា ​ទួល​ប្រាសាទ​កំពូល​៥​ភ្នំ​ទេវៈ​នេះ​ដំបូង​ឡើយ​ព្រះគ្រូ​ចៅអធិការ​វត្ត​និង​ព្រះអង្គ​ចង់​អភិរក្ស​តែព្រៃ​ឈើ​ធម្មជាតិ​ទេ​។​ប៉ុន្តែ​ដោយ​គិតថា​ប្រសិន​បើ​អភិរក្ស​តែ​ព្រៃឈើ​គឺ​មិនអាច​ឡើយ​ព្រោះ​គួរតែ​កែច្នៃ​អ្វី​ដែល​មាន​ស្រាប់​នៅ​ទីនោះ​បន្ថែម​ទៀត​។​ហេតុ​ដូច្នេះ​ហើយ​ទើបព្រះគ្រូ​ចៅ​អធិការ​វត្ត​និង​ព្រះអង្គ​ក៏​សម្រេច​ថា​នឹង​ឆ្លាក់​ផ្ទាំង​ថ្មភ្នំ​ធម្មជាតិ​ក្នុង​តំបន់​នោះ​ដើម្បី​ថែរ​ក្សា​និង​ឱ្យ​ក្លាយ​ជា​បូជនីយ​ដ្ឋាន​វប្បធម៌​បែប​សាស​នា និង​ព្រហ្មញ្ញ​សាសនា​អម​ជា​មួយ​នឹង​ព្រៃ​ឈើ​ធម្មជាតិ​តែម្ដង​។​

​ព្រះអង្គ​បានឱ្យដឹងថា​ នៅលើ​ទីទួល​នោះ​មាន​ផ្ទៃដី​ប្រមាណ​ជា​៣០​ហិកតា​ដែល​ត្រូវ​អភិវឌ្ឍ​ហើយ​បច្ចុប្បន្ននេះ​ព្រះអង្គ​កំពុង​ជួល​ជាង​ឆ្លាក់​ថ្មបាន​ជិត​២០០​ផ្ទាំង​ហើយ​។​ ចំពោះ​រូប​វិញមានដូចជា​រូប​បែប​ព្រហ្មញ្ញ​សាសនា​គឺ​ព្រះអង្គ​បានយក​គំរូ​រូប​នៅតាម​ប្រា​សាទ​ជាង​ ២០០ ​ប្រា​សាទ​ ក្នុង​ប្រទេស​កម្ពុជា​ និង​រូបសំ​ណាក​ស្តីពី​ពុទ្ធ​ប្រវត្តិ​។​ចម្លាក់​បែប​ព្រហ្មញ្ញ​សាស​នា​មាន​ដូចជា​ព្រះ​ឥន្ទ​ ព្រះ​វិស្ណុ ​ព្រះ​សិវៈ​ឬ​ព្រះ​ឥសូរ​ជា​ដើម​។​

​ព្រះ​អង្គ​បានបញ្ជាក់​ថា​៖ «​រូប​តាម​បែប​ព្រហ្មញ្ញ​សាសនា​គឺ​អាត្មា​ទៅធ្វើ​សម្រង់​នៅ​តាម​ប្រាសាទ​នីមួយៗ​នៅ​ក្នុង​ស្រុក​ខ្មែរ​ជា​ពិសេស​អាត្មា​ទៅ​ស្រង់​ពី​ប្រាសាទ​ខ្មែរ​យើង​នៅ​ខេត្ត​សុរិន្ទ​ខេត្ត​ស៊ីសា​កេត​ខេត្ត​ស្រះ​កែវ​អីហ្នឹង​យក​មក​ឆ្លាក់​ឡើង​វិញ​»​។​

​បើតាម​ព្រះអង្គ ​បូ​ណា​ ចំពោះ​តម្លៃ​ឈ្នួល​ជាង​គិត​ជា​ម៉ែត្រ​ការ៉េ​ដែល​ក្នុង​១​ម៉ែត្រ​ការ៉េ​ថ្លៃ​៥០០​ដុល្លារ​។ ​បើ​រូប​ព្រះ​ពុទ្ធ​វិញ​មាន​ផ្ទាំង​ថ្ម​ខ្លះ​ទទឹង​ ៨​ ម៉ែត្ រ​ក៏មាន ​និង​តួ​ព្រះកាយ​ព្រះ​ពុទ្ធ​មាន​កម្ពស់​ ១៨ ​ម៉ែត្រ​ ក៏មាន​ហើយបើ​គិត​ជា​ម៉ែត្រ​ការ៉េ​ទៅ​ត្រូវ​ចំណាយ​ថ្លៃ​ឈ្នួល​ជិត​ ១០ ​ម៉ឺន​ដុល្លារ ​ក៏មាន​ដែរ​។ ​ចំពោះ​ថវិកា​វិញ​គឺ​បាន​មកពី​សិស្ស​គណ​របស់​ព្រះ​គ្រូ​ចៅអធិ​ការ​វត្ត​និង​ព្រះ​អង្គ​តែ​ក៏​មិន​បានរៃ​អង្គាស​តាម​បណ្តាញ​សង្គម​អី​ដែរ​។​

​ព្រះ​អង្គ​បន្ត​ទៀត​ថា ​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ឡើងទៅ​ទួល​ប្រា​សាទ​កំពូល​៥ភ្នំ​ទេវៈ ​គឺ​ព្រះអង្គ​កំពុង​ជួល​គេ​ឱ្យ​ឈូស​ឆាយ ផ្លូវដែល​មាន​ទទឹង​៧​ម៉ែត្រ​និង​បណ្តោយ​ ១៥០០ ​ម៉ែត្រ​។​បច្ចុប្បន្ន​ផ្លូវ​១​ខ្សែ​នេះ​ទើប​តែចាក់​បេតុង​បាន​ប្រវែង​ជាង​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ដែល​តាម​គម្រោង​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​១៨​ម៉ឺន​ដុល្លារ​ទើប​គ្រប់​គ្រាន់​។​ដោយ​ឡែក​ខាង​អន្តរ​ក្រសួង​បាន​ចុះទៅ​ពិនិត្យ​មើល​តំបន់​នោះ​រួច​ហើយ​ដែរ​​ ដោយ​ក្រសួង​ពាក់​ព័ន្ធ​​បាន​គាំទ្រ​ដោយ​លើក​ឡើង​ថា​ការ​អភិ​វឌ្ឍ​នៅ​តំបន់​នោះ​គឺ​សម្រាប់​ច​ក្ខុ​វិស័យ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​។

​យ៉ាង​ណា​ក្ដី ព្រះ​តេជ​ព្រះគុណ​ ​វិត បូ​ណា​ បាន​បញ្ជាក់​ថា ដោយ​សារ​តែ​កំពុង​សាង​សង់​នៅ​ឡើយ​ ហេតុ​ដូច្នេះទើប​នៅ​ទីតាំង​ទួល​ប្រា​សាទ​កំពូល​៥ភ្នំ​ទេវៈ​នោះ​មិន​ទាន់​មាន​អគារ​នៅ​ឡើយ​ទេ​។​ចំពោះ​តំបន់​នោះ​ទៀត​សោត​សម្រាប់​ទុកជា​ទីតាំង​ឱ្យ​ភ្ញៀវ​ឬ​ពុទ្ធ​បរិ​ស័​ទ្ធ​ចង់​ធ្វើ​សមាធិ​កម្មដ្ឋាន​គឺ​អាច​ទៅ​ទីនោះ​បាន​ពោល​គឺ​សម្រាប់​មនុស្ស​ទូទៅ​នៅ​ពេល​ដែល​គាត់​ចង់​ស្ងប់​អា​រម្មណ៍​។​

​ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «​ទីនោះ​មិន​មែន​ជា​វត្ត​អា​រាម​ទេ​គ្រាន់តែ​ជា​បូជនីយ​ដ្ឋាន​សាស​នា​អម​ទៅដោ​យ​ព្រៃ​ឈើ​ធម្មជាតិ​។​អាត្មា​កំពុង​តែ​រៀបចំ​ឱ្យមាន​ទី​សំណាក់​សម្រាប់​ប​ដិប​ត្តិ​ធម៌​។​ឧទា​ហរណ៍​ថា​គាត់​ចង់​មក​ធ្វើ​សមា​ធិ​ ៤-១០ ​ថ្ងៃ​ អី​គាត់​ចង់​ផ្តាច់​ពី​សង្គម​មួយរ​យៈ​សិន​ហើយ​ចង់​មាន​ភាព​ស្ងប់​យើង​ក៏​រៀបចំ​គាត់​ឱ្យបាន​សម​គួរ​ទៅ​តាម​នោះ​ទៅ​»​។​

​ពាក់​ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​នេះ​ដែរ​ លោក​ ស៊ុន មានជ័យ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្តកំ​ពង់​ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ទួល​ប្រាសាទ​កំពូល​៥ភ្នំ​ទេវៈ​គឺជា​គម្រោង​របស់​វត្ត​ព្រះ​ពោធិ​សត្វ​គិរី​រម្យ​ដែល​មាន​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ដឹកនាំ​។​កិច្ចការ​នេះ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​បាន​ស្នើ​សុំ​មក​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ដើម្បី​ឱ្យជួយ​ចុះ​ទៅ​សហ​ការ​ពិនិត្យ​អំពី​ការ​ធ្វើ​កិច្ច​ការ​នៅ​ទីនោះ​ព្រោះ​វា​ពាក់​ព័ន្ធ​នឹង​ចម្លាក់​រូប​។

​លោក​បានបន្ត​ថា ចំពោះ​ចម្លាក់​នោះ​ព្រះអង្គ​ វិត​ បូ​ណា ​ដែល​ជា​អ្នក​ទទួល​មើល​ការ​ខុស​ត្រូវ​ជំនួស​ព្រះគ្រូ​ចៅ​អធិ​ការ​វត្ត​បាន​បែង​ចែកជា​២​តំបន់​ក្នុង​បរិវេណ​តែមួយ​​ដោយ​តំបន់​ទី​១​ឆ្លាក់​អំពី​ពុទ្ធ​ប្រវត្តិ​ និង​តំបន់​ទី​២ ​(ជាប់គ្នា) ឆ្លាក់​អំពី​ព្រហ្មញ្ញ​សាសនា​ដូចជា ​រូប​បដិមា​នៅ​តាម​ប្រាសាទ​ទាំងឡា​យ​ក្នុងប្រ​ទេស​កម្ពុជា​ គឺ​ព្រះ​អង្គ​ឱ្យ​ជាង​ផ្តិត​យក​តាម​រូប​សំណាក​ដើម​ទាំង​អស់​មក​ឆ្លាក់​ឱ្យ​ដូច​។​កិច្ចការ​នេះដែរ​គឺ​លោក​មាន​ថវិកា​ដែល​បាន​ពី​សប្បុរស​ជន​ដែរ​ដើម្បី​ដំណើរ​ការ​ការ​ងារ​នេះ​។​

​បើតាម​លោក​ប្រធាន​មន្ទីរធម្មការ ការងារ​ដែល​ព្រះ​សង្ឃ​ធ្វើ​នេះ​គឺមាន​ការគិត​គូ​និង​ប្រុង​ប្រយ័​ត្ន​ណាស់​ជា​ពិសេស​លោក​ខ្លាច​ពាក់​ព័ន្ធ​នឹង​រូប​ចម្លាក់​ហ្នឹង​តែម្តង​។​អ៊ីចឹង​លោក​ក៏បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​អង្គ​ហើយ​លោក​ក៏​បាន​ចុះ​ទៅពិនិត្យ​ជា​ច្រើន​លើក​​ច្រើនសា​​ជាមួយ​អាជ្ញាធ​រខេត្ត​កំពង់ស្ពឺ​​ក៏ដូច​ជា​មន្ទីរ​ធម្មការ​ខេត្ត​ផងដែរ​។​

​លោក​បានបញ្ជាក់​ថា​៖ «​រូប​សំណាក​ដែល​ឆ្លាក់​ចេញ​ជា​រូបរាង​ហើយ​គឺ​មិន​មាន​ទម្រង់​ខុស​ឆ្គង​អី​ទេ​​ព្រោះ​ធម្មតា​មិន​អាច​ធ្វើឱ្យ​ដូច​រូប​ដើម​មួយ​រយ​ភាគ​រយ​ទេ​សូម្បី​តែ​អ្នក​ជំនាញ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដែល​ខ្ញុំ​បាន​បញ្ជូន​រូប​ទៅ​ជូន​គាត់​ពិនិត្យ​ក៏​គាត់​ស្ងើច​សរ​សើរ​អំពី​ទឹក​ដៃ​ជាង​ដែរ​»​។​

​ដោយ​ឡែក​លោក​រស់ សុខ​ ប្រធាន​មន្ទីរ​ទេសច​រណ៍​ខេត្ត​កំព​ង់ស្ពឺ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា​ទីតាំង​ទួល​ប្រាសាទ​កំពូល​៥​ភ្នំ​ទេវៈ​ គឺ​​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិ​ត​កុសុមៈ​គិរីរម្យ​។ ​ចំពោះ​ការអ​ភិវឌ្ឍ​ចម្លាក់​លើ​ផ្ទាំង​ថ្ម​ធម្មជាតិ​នេះ ​វា​ជា​រឿង​​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ​ផ្នែក​វប្បធម៌​និង​សាស​នា​ដែល​គាត់​ចង់​ទៅ​ទស្សនា​រូប​ដែល​កើត​ពី​ការ​ចម្លាក់​នោះ​។​នៅ​ក្នុង​ក្រសួង​ទេសចរណ៍​ក៏មាន​ការរៀ​បចំ​ទេសច​រណ៍​បែប​វប្បធម៌ផង​ដែរ​។​

​លោក​ថ្លែង​ថា​៖ «​បើ​កិច្ចការ​នោះ​កើត​ឡើង​ពិតមែន​​វា​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ទៅលេ​ង​ឧទ្យាន​ជាតិ​កាន់​តែច្រើន​ ពីព្រោះ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិត​កុសុមៈ​គិរីរម្យ​មាន​គោល​ដៅ​ទេសច​រណ៍​ច្រើន​ដែល​ភ្ញៀវ​ត្រូវ​ទៅលេង​កម្សាន្ត​ហើយ​បើ​មាន​រមណីយ​ដ្ឋាន​បែប​វប្ប​ធម៌​សា​សនា​មួយ​ទៀត​ក៏​ជា​រឿង​ល្អ​មួយដែរ​»​។​

​លោក​បានបញ្ជាក់ថា ជា​មួយ​នឹង​បូជនីយ​ដ្ឋាន​បែប​សា​សនា​ថ្មី​នេះ​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរីរម្យ​ក៏មាន​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​​ធំ​មួយ​ផង​ដែរ​សម្រាប់​ទុក​ជាទី​សក្ការ​បូជា​ក៏ដូចជាអ​ប់រំ​ព្រះ​ធម៌​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​វិស័​យព្រះ​ពុទ្ធ​សាស​នា​​​៕