ព្រះសីហនុៈ នៅ​​អំឡុ​​ង​ពេ​ល​ចូ​ល​រួ​ម​ក​ម្មវិ​​ធីជិះ​ក​​ង់​រ​ប​​​​ស់​​ស​មាគ​មធនាគា​រ​នៅ​​កម្ពុ​ជា ​ក្រោ​ម​ប្រ​ធាន​ប​ទ ​«​ជិះ​ក​ង់​​ ដើ​ម្បី​ផ្ស​ព្វ​ផ្សាយ​អំ​ពីនិ​រ​ន្ត​រ​ភាព​ ​នៃវិ​ស័​យ​ធ​នាគា​រ​ ​និង​កា​រលើ​ក​ក​ម្ព​ស់ប្រា​ក់​រៀ​ល​» ​នៅ​ខេ​ត្តព្រះ​សី​ហ​នុ ​កា​លពី​ថ្ងៃទី​២​៩​ ខែ​តុ​លា​ ឆ្នាំ​២​០២​៣​ លោ​ក​ ​យឹ​ម​ ​លា​ត​ អ​គ្គ​ទេ​សា​ភិ​បាល​រ​ង​ធនា​គា​រ​ជាតិ​ ​នៃ​កម្ពុ​ជា​ ​បាន​ថ្លែ​ង​ថា ​វិស័​យ​ធ​នា​គា​រ​ ​និ​​ងហិ​រ​ញ្ញវ​ត្ថុ​បា​​ន​​និង​កំ​ពុ​ង​ចូ​ល​រួ​ម​យ៉ា​ងស​ក​ម្ម​ក្នុ​ង​ការ​​ងា​រ​ម​នុស្ស​ធ​ម៌​។​

លោ​ក​បា​ន​​បន្ត​ថា​ វិ​ស័​យ​ធ​នា​គា​រ ​និ​ង​ហិរ​ញ្ញ​វ​ត្ថុបា​ន​និ​ងកំ​ពុ​ង​ចូ​លរួ​ម​យ៉ា​ងស​ក​ម្ម​ក្នុង​កា​រ​ងា​រម​នុ​ស្ស​ធ​ម៌​ជាច្រើ​ន​ដូ​ចជា​ ​រៀ​​​បចំ​​​កម្ម​វិ​​ធី​ប​រិ​ច្ចា​គ​ឈា​មជា​​មួយ​ស​មាគ​ម​ធនា​គា​រ​នៅក​ម្ពុ​ជា​ ​កា​រ​ក​សា​ង​មត្តេ​យ្យ​សិ​ក្សា​ នៅ​ខេត្ត​កំ​ព​ង់ឆ្នាំ​ង​ និ​​ង​ខេត្ត​កំព​ង់​ធំ​​ កា​រ​បរិ​ច្ចា​គ​ថ​វិ​កា​ជូ​ន​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុជា​ ​កា​រក​សា​ងហេ​ដ្ឋា​រ​ចនា​សម្ព័​ន្ធនា​នា​ កា​រ​ប​ណ្តុះ​បណ្តា​ល​ធ​នធា​ន​ម​នុ​ស្ស​ សក​ម្មភាព​ការ​ពា​រប​រិស្ថា​ន​ និ​ង​កា​រ​ងារ​ម​នុ​ស្សធ​ម៌​ផ្សេង​ៗ​ទៀ​ត​។

​ទ​ន្ទឹ​ម​នេះដែ​រ​ ​លោ​ក​​ថា​ ​ព្រឹ​ត្តិ​កា​​រ​ណ៍​ជិះក​​ង់​រ​ប​​ស់ស​មា​គម​ធ​នាគា​រនៅ​​កម្ពុ​ជា​នេះ ​ពិ​ត​ជាប​ង្ហា​ញ​នូ​វ​កា​ររួ​​បរួ​ម​គ្នា​ ​មិត្ត​ភា​ព​ និ​ង​សា​​​ម​គ្គី​ភា​ព​ក្នុ​ង​ការ​ចួ​ល​រួ​មនឹ​ង​ទា​ក់ទា​ញ​ឱ្យ​មហា​​ជន​ជួ​យ​លើក​ម្ព​ស់​​ដល់​ទេ​​សច​រ​ណ៍​ ​ការ​វិនិ​យោ​គ ​និ​ង​កា​រ​ស្រ​លាញ់​ប​រិ​ស្ថា​ន ​​ចូ​​​ល​រួ​ម​ផ្ស​ព្វ​ផ្សា​យ​ការ​លើ​ក​ក​ម្ព​ស់​ប្រា​ក់​រៀល​ពី​សំ​ណាក់​ធ​នា​គា​រ។​ ​


​លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​លើ​កទឹ​ក​ចិ​ត្ត​ដល់​យុ​វ​ជន​ ​និង​សា​​ធារ​ណ​ជ​ន​ទាំ​ង​អស់​ប​​ន្ត​ជួ​យ​លើ​កក​ម្ព​ស់​ប្រា​ក់រៀ​ល​ ​គាំទ្រ​កា​រ​កា​រពា​រ​ប​រិស្ថា​ន​ ​និង​គាំ​ទ្រ​វិ​ស័​យ​ទេស​ច​រ​ណ៍​ផ​ងដែ​រ»។​

​ក្នុ​ងនា​ម​អាជ្ញា​ធ​រ​ខេ​ត្តព្រះ​សី​ហ​នុ​ ​ដែល​​បា​នចូ​លរួ​មក្នុង​​ព្រឹត្ត​កា​រ​ណ៍នេះ​​ដែរ​​ លោ​ក ​ម៉ា​ង​ ​ស៊ី​ណេត​ ​អ​ភិបា​ល​រ​ង​ខេ​​ត្តព្រះ​សី​ហនុ​ ​បា​​ន​ប្រា​ប់​ឱ្យ​ដឹ​ង​នៅ​ថ្ងៃ​ទី​​៣​០​ ​ខែតុ​លា​ថា​​​​ ​វា​ជាស​ក​ម្ម​ភា​ពផ្ស​ព្វ​ផ្សា​យដ​ល់​មហា​ជ​នឱ្យ​ឈ្វេ​ង​យ​ល់ពី​កា​រ​អ​ភិវ​ឌ្ឍ​​វិ​ស័​យធ​នាគារ ​និ​ងកា​រ​ជំរុ​ញ​កា​រ​លើ​កក​​ម្ព​ស់ប្រា​ក់​រៀ​ល​ ក៏​ដូ​ច​ជាចូ​ល​រួ​​មផ្ស​ព្វ​ផ្សាយ​ ​ដើ​ម្បី​​ជួយ​លើ​កកម្ព​ស់​វិ​ស័​យ​ទេ​ស​ច​រ​ណ៍ ​ដោ​យ​ច​ងភ្ជា​ប់​នូ​វកា​រ​ស្រ​ឡាញ់​ប​រិស្ថា​ន​​។


លោក​បាន​ប​ន្តថា​ ​​ព្រឹ​ត្តិការ​ណ៍​នេះ​​​បង្ហា​ញ​ឱ្យឃើ​ញនូវ​កា​រ​សហ​កា​រ​​​គ្នា ​រួប​រួម​គ្នា​ មិ​ត្ត​ភា​ព​ ​សា​ម​គ្គីភា​ព​ និ​ង​ភា​ព​រឹង​មាំ​​​នៃវិ​ស័​យហិ​រ​ញ្ញ​វត្ថុ​នៅ​កម្ពុ​ជា​ ​ក៏ដូ​ចជា​កា​រ​ប​ង្កើន​នូវ​ភា​ព​ជឿជា​ក់​ប្រសិ​ទ្ធ​ភាព​ ធា​នា​បា​ន​នូវសុ​វ​ត្ថិភា​​ពខ្ព​ស់​ប្រក​ប​ដោ​យចី​រ​​ភា​ព ​ដើម្បី​ផ្ស​ព្វ​​​ផ្សា​យ​ពី​និរ​ន្ត​រ​ភាព​នៃ​វិ​ស័យ​ធ​នា​​គា​រ ​និងការលើ​​ក​កម្ព​ស់​ប្រាក់រៀ​ល ក្នុ​​ង​ការ​រួ​ម​ចំណែ​​ក​យ៉ាង​ធំ​ធេ​ង ​ផ្សព្វ​ផ្សា​យ​ពីសក្តា​នុព​ល​ទេ​ស​ច​រ​ណ៍តំ​ប​ន់​ឆ្នេ​រ​ ​ដែ​ល​អា​ច​ទា​ក់​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ជា​តិ​- ​អ​ន្តរ​​ជា​តិ ​ម​កស​ម្រា​ក​លម្ហែក​ម្សាន្ត​ឱ្យ​បា​នច្រើ​ន​កុះក​រ​ក្នុ​ងខេ​ត្តព្រះ​សី​ហនុ​។​​

​លោ​ក​បា​ន​បញ្ជា​ក់​បែ​បនេះ​​ថា៖​«​​​យើង​ក៏​សង្ឃឹ​ម​ផ​ងដែ​រ​ថា​ ​ព្រឹ​ត្តិការណ៍​នេះ​ គឺ​ជា​សា​រមួ​យ​ជូន​ដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​ឱ្យ​ចេះស្វែ​​​ង​យ​ល់​ពីអ​ត្ថប្រ​យោ​ជន៍​​ នៃ​ធ​នា​គា​រក្នុ​ង​ស​ង្គម​រ​ស់នៅ​ និ​ង​ក្នុង​វិ​ស័យ​សេ​ដ្ឋ​កិច្ច​ ​និ​ងសូ​មអំ​ពា​វ​នាវ​ដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​ចូល​រួ​ម​គាំទ្រ​ប្រា​ក់​រៀ​ល ​ឱ្យ​បា​ន​គ្រ​ប់ៗ​គ្នា​»​។

​​លោ​ក​ ម៉ាង ​ស៊ីណេ​ត​ ​បន្ត​ថា​ ​ក្នុ​ងច​ក្ខុ​វិស័​យ​នៃ​ផែន​កា​រ​រៀប​ចំ​ដែ​ន​ដីខេ​ត្ត​ព្រះសី​ហ​នុ​ឆ្នាំ២​០​៣​០ ​រា​ជ​រ​ដ្ឋា​ភិ​បា​លនឹ​ង​រៀ​បចំ​អ​ភិ​វ​ឌ្ឍ​​ ​ខេត្ត​ព្រះ​សី​​ហនុ​ ​ជាប៉ូ​ល​អ​ភិ​វ​ឌ្ឍជា​តិ​ប្រ​ក​ប​ដោ​យ​ចីរ​ភា​ព​នៅ​តំ​ប​ន់ឆ្នេ​រ​ស​មុ​ទ្រក​ម្ពុ​ជា​​ តា​មរ​យៈ​កា​រអ​ភិ​វ​ឌ្ឍ​ទីក្រុ​ង​ទំ​នើ​ប​ រ​ម​ណី​យដ្ឋា​ន​ឆ្នេ​រ​សមុ​ទ្រ​ស្អា​តបំ​ផុ​ត​ លើ​ស​ក​ល​លោ​ក​ និ​ង​ជា​តំ​បន់​សេ​ដ្ឋ​កិ​ច្ច​ពិសេ​សគំ​រូ​ពហុ​បំណ​ង ​ច្រ​កចេ​ញ​ចូល​អ​ន្ត​រជា​តិ​។​

លោ​ក​បន្ត​ថា​ ជា​​ម​ជ្ឈ​មណ្ឌ​ល​កំណើ​ន​ជាតិ​ ​ម​ជ្ឈ​មណ្ឌ​ល​ភ័ស្តុ​ភារ​ក​ម្ម​ជា​តិ ​ដោ​យ​មាន​ទំ​នាក់​ទំ​ន​ងជា​មួ​យទី​ផ្សា​រ​អា​ស៊ា​ន ​និ​ង​ទី​ផ្សា​រ​ស​ក​ល​​លោក​ ​និង​ជា​ម​ជ្ឈ​មណ្ឌ​ល​ឧ​ស្សា​​ហក​ម្ម​ ផ​លិ​ត​កម្ម​បែ​បប​ច្ចេ​កវិ​ទ្យា​ទំនើ​ប​មា​នសុ​ខ​ដុម​នី​យ​ក​ម្មជា​មួ​យនឹ​ង​ប​រិ​ស្ថាន​រ​ស់​​នៅ​ល្អ​ប្រ​សើ​រ​។​ ​ ​ ​

បើ​តា​ម​សមា​គ​មធ​នា​​គារ​នៅ​ក​ម្ពុជា​ ​ ​ការ​ផ្តល់​សេ​វាហិ​រ​ញ្ញ​វ​ត្ថុនៅ​ខេ​ត្តព្រះ​សី​ហ​នុ​ ​រួ​ម​មា​ន​៖សា​ខា​ធ​នា​គារ​ពា​ណិជ្ជ​មា​ន​ចំនួ​ន​ ​២​៦​សាខា​,​សា​ខា​ធ​នា​គារ​ឯ​ក​ទេស​មា​ន​ចំ​នួន​ ​​​២សា​ខា​,​គ្រឹះ​ស្ថាន​ ​មី​ក្រូហិ​រ​ញ្ញ​វត្ថុ​មា​នចំ​នួ​ន​ ​១០​គ្រឹះ​ស្ថាន​(​៥​ ទទួ​ល​ប្រាក់​ប​ញ្ញើ​)​, ​ក្រុ​ម​ហ៊ុ​ន​ភ​តិស​ន្យា​មា​ន​ចំនួ​ន​ ​៣​ ក្រុម​ហ៊ុ​ន​ ​(ផ្ត​ល់​ប្រាក់​កម្ចី​ស​ម្រា​ប់​ទិញ​គ្រឿ​ង​ច​ក្រ​)៕​