ភ្នំពេញៈ អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធ​​ផល​នានា ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២៣ ដោយ​លោក​បាន​ចាត់ទុកថា សមិទ្ធផល​ទាំងនេះ នឹង​ក្លាយជា​និមិត្តរូប​បង្ហាញ​ពី​ភាព​កាន់តែ​សម្បូរបែប ក្នុងការ​បង្ខិត​សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ​កាន់តែ​ជិតស្និទ្ធ​។​


​លោក​បាន​ថ្លែងថា សមិទ្ធផល​អគារ​​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​នេះ ពិតជា​ស័ក្ដិសម​នឹង​ការអភិវឌ្ឍ និង​ការកើនឡើង​នូវ​តួនាទី ភាព​សកម្ម​របស់​រដ្ឋ​បាល​ខេត្ត​​កំពង់ស្ពឺ ក្នុងការ​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

​លោក​បន្តថា​៖ «​អគារ​រដ្ឋបាល​ថ្មី សាលាខេត្ត​កំពង់ស្ពឺ ជា​និមិត្តរូប​បង្ហាញ​ពី​ភាព​កាន់តែ​រឹងមាំ និង​ភាព​កាន់តែ​សម្បូរបែបទំនើប នៅក្នុង​ការផ្តល់សេវារ​ដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ និង​ជាការ​ឆ្លើយតប​នឹង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​គោលនយោបាយ​វិមជ្ឈការ ដោយ​ផ្តល់​សិទ្ធិ ទៅឱ្យ​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោះស្រាយ​សម្រប​សម្រួលកា​រងារ និង​ជាការ​បង្ខិត​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មានគុណ​ភាព​បន្ថែមទៀត​»​។​


​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា​៖ «​អស់​រយៈពេល​ជាង ​៣០​ ឆ្នាំ​កន្លងមកនេះ អគារ​រដ្ឋបាលខេត្ត​ចាស់ ត្រូវបាន​ប្រើប្រាស់​យ៉ាង​មមាញឹក​ហើយ​មាន​សភាព​ទ្រុឌទ្រោម​ផងដែរ ដែល​មិនអាច​ជួសជុល​បន្តទៀត​បាន ហេតុនេះ​ដើម្បី​លើកកម្ពស់​សុខុមាលភាព បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជកា​រ ជា​ពិសេស ការលើកកម្ពស់​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​​ទៀត ទើប​អគារ​រដ្ឋបាល​ថ្មី​ត្រូវ​បានរៀបចំ​សាងសង់ឡើង​»៕