រដ្ឋលេខាធិការប្រចាំការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់លោក តឹករ៉េត សំរេច បានលើកឡើង​ថា ទោះបីជា​ជួបវិបត្តិ​សេដ្ឋកិច្ច ដោយសារជំងឺ​កូវីដ១៩ និងផលវិបាក​ជាច្រើន​ក្នុងដំណើរការ​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ក៏ដោយ ប៉ុន្តែ​ក្រុមការងារ​ទាំងអស់​បានពុះពារ ដោះស្រាយ​ជាមួយគ្នា រហូត​ទទួលបាន​ជោគជ័យ ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។


លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ និងជាប្រធាន​គណៈកម្មការតម្រង់ទិស​សម្រាប់​ការសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ បានលើកឡើង​បែបនេះ ក្នុងពេលចុះ​ពិនិត្យ​ការងារ​បញ្ចប់​នៃគម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានលើកឡើង​ថា ការងាររបស់​គណៈកម្មការ​នៅពេលនេះ គឺបានចប់សព្វគ្រប់ ហើយនេះ​គឺជាការពិនិត្យ​បញ្ចប់​គម្រោង មុនការសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាព​លោកនាយ​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

អាមេរិក​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson ក្នុង​គ្រាអាសន្ន ដែល​ជា​វ៉ាក់សាំង​ទី៣ ​បន្ទាប់​ពី Pfizer/BioNTech និង ​Morderna។ រូបថត AFP


លោកបញ្ជាក់ផងដែរ​ថា៖«ទៅអនាគត យើងមិនត្រឹមតែ​មានអាកាសយានដ្ឋានខ្នាត​អន្តរជាតិ​នោះទេ យើងនឹងមាន​ទីក្រុងរណប​ទំនើបនៅ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន ដែលនឹងក្លាយ​ទៅជា​តំបន់​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏សំខាន់ ទាំងក្នុង​តំបន់ និងសេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ដែលនេះ គឺជាមោទនភាព​ដែលបានកើត​ចេញពីការខិតខំ​ប្រឹងប្រែង​របស់យើង​ទាំងអស់គ្នា»។

បើតាម​លោក តឹករេត សំរេច គម្រោងធំៗ​ចំនួនពីរ បានចាប់ផ្តើម​ចរចា ក្នុងពេលដំណាលគ្នា ១ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាបអង្គរ និងទី២ គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ ប៉ុន្តែដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សកល ឆ្នាំ២០០៨ គម្រោង​ទាំងពីរនេះ មិនអាច​ធ្វើ​ដំណាលគ្នា​បាន។


លោកបន្ត​ថា៖«ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ កម្ពុជា​និងចិន បានពិភាក្សា​និងសម្រេច​ជ្រើសរើស​យក​ក្រុមហ៊ុន​ពី​ខេត្ត​យូណាន ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបថ្មី​នេះ និងបានប្រគល់​ការងារសាងសង់​ឱ្យគណៈ​កម្មការតម្រង់ទិស»។

ជាមួយគ្នានេះ លោក Lu Wie ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​អនុវត្ត​គម្រោង ក៏បានថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​តម្រង់ទិស និងក្រុមការងារ​ទាំងអស់ ដែលបានផ្តល់​ការគាំទ្រ និងកិច្ចសហការគ្នា​បានយ៉ាងល្អ ដែលជំរុញ​ឱ្យគម្រោងនេះ​សម្រេច​ជោគជ័យ និងស្នើសុំ​បន្តការគាំទ្រ​លើគម្រោង​អភិវឌ្ឍន៍​ផ្សេងទៀត​នាពេល​ខាងមុខ៕

កម្លាំងនៃ​កង​ទ័ព​រំដោះប្រជាជន​ចិន (PLA) និង​រថក្រោះ​ជាច្រើន​គ្រឿ​ងនៅ​ក្នុង​​អំឡុង​ធ្វើសមយុទ្ធ​យោ​ធា​នៅ​តាមបណ្តោយព្រំដែន​ឥណ្ឌា-ចិន​​។ AFP

អគារស្នាក់ការ​សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្មកូរ៉េ។