ភ្នំ​ពេ​ញៈ រ​ដ្ឋាភិ​បា​លជ​ប៉ុ​ន ​បាន​ស​ម្រេ​ច​ផ្ត​ល់​ថវិ​កាស​រុ​ប​ចំនួ​ន​ ​៣៤​៨​ ​៩១​៩ ​ដុល្លារ​អាមេ​រិក​ ​​ដែល​ជាជំ​នួ​យ​ឥត​សំណ​ង​ ស​ម្រា​ប់​​​វិ​ស័​យ​​អ​ប់​រំ ​និ​ង​ទឹក​ស្អា​ត​ ​ដល់​ខេត្ត​ចំ​នួ​ន ​​៣​ រួ​ម​មាន​ ​ខេ​ត្ត​​កំ​ព​ង់ស្ពឺ​ ​កំ​ព​ង់ធំ​​ និង​ខេ​ត្ត​មណ្ឌលគិ​រី ​ក្រោ​មគ្រោ​ងកា​រស​ហ​​ប្រតិ​​បត្តិការ​​សេដ្ឋ​កិ​ច្ចជ​ប៉ុ​ន​ ជំ​នួយ​ឥ​ត​សំណ​ង​ស​ម្រាប់​គ​ម្រោ​ងទ្រ​ង់​ទ្រាយ​តូ​ចស​ន្តិ​សុ​ខ​មនុ​ស្សជា​តិ​ (​ជំ​នួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ)​។​


​យោ​ងតា​ម​សេច​ក្តី​ប្រកា​ស​ព័​ត៌​មាន​របស់​ស្ថាន​ទូត​ជ​ប៉ុន ប្រចាំ​កម្ពុជា នៅថ្ងៃ​ទី​ ៨ ខែវិច្ឆិកា បាន​ឱ្យដឹងថា ​ថវិកាចំ​នួ​ន ​៩​២ ៤២៥ ដុ​ល្លា​រអា​មេ​រិក​ ​សម្រាប់​​គ​ម្រោ​ង​សា​ង​សង់​អ​គា​រសិ​ក្សា​នៅសា​លា​ប​ឋ​ម​សិ​ក្សា​ស្រែ​កិន​ ​ក្នុ​ងស្រុ​ក​ឱ​រ៉ាល់​ ​ខេ​ត្តកំ​ព​ង់ស្ពឺ​ ​ដែ​ល​​ស្ថា​ប័​ន​ទ​ទួល​ជំ​នួ​យ​គឺ​​ម​ន្ទី​រអ​ប់​រំ​ យុ​វ​ជ​ន​ និ​ង​កី​ឡាខេ​ត្ត​កំ​ព​ង់ស្ពឺ​។​ ​

​ចំណែ​ក​ ​ថ​វិកា​ចំ​នួ​ន​ ១០០ ៣៤៤ ដុល្លារអា​មេ​រិក​ ស​ម្រាប់​គ​ម្រោង​សា​ង​សង់​អ​គារ​សិក្សា​នៅ​សាលា​​ប​ឋម​សិ​ក្សា​ឫ​ស្សីដូ​ច​ ស្ថិ​ត​​​ក្នុ​ងស្រុ​ក​ប្រា​សាទ​ប​ល្ល័ង្ក​ ​ខេ​ត្តកំ​ព​ង់ធំ​ ​ដែ​ល​ម​ន្ទីរ​អ​ប់រំ​ ​យុវ​ជន​ និង​កី​ឡាខេ​ត្ត​កំព​ង់​ធំ​ ​ជាអ្ន​ក​ទ​ទួល​ជំ​​នួ​យនេះ​។​ ចំ​ណែ​ក​​ ថវិកាចំនួន​ ១​៥៦​ ​១​៥០​ ​ដុល្លា​រ​អាមេ​រិ​ក​ ​សម្រា​ប់​គម្រោ​ង​ដំ​ឡើង​ប្រព័​ន្ធ​ផ្គត់​ផ្គ​ង់ទឹ​ក​ស្អាត​ ក្នុ​ង​ក្រុង​សែន​ម​នោរ​ម្យ​ ​ខេ​ត្ត​មណ្ឌ​ល​គិ​រី ​ដែ​ល​ខា​ង​​រ​ដ្ឋា​ក​រទឹ​ក​ម​ណ្ឌ​លគិ​រីជា​អ្នក​ទ​ទួល​ជំ​នួយ​។​


ក្នុ​ង​ពិធី​ចុះ​​ហ​ត្ថ​លេខា​នា​ស្ថា​នទូ​ត​ជ​ប៉ុន​​​លោ​ក​​ ​អ៊ូ​អិណុ​ អា​ត់ស៊ូ​ស៊ី​ ឯ​ក​អ​គ្គរាជទូត​​ជប៉ុនប្រចាំ​កម្ពុជា ​បានថ្លែង​ថា​ នៅ​ក្នុង​រ​យៈពេ​ល​​​ជា​ង ៣​០ ​ឆ្នាំចុ​ង​ក្រោ​យ​នេះ​ ស្ថា​ន​ទូ​ត​ជប៉ុ​ន​​​បាន​ចូល​រួ​ម​ចំណែក​ក្នុង​គ​ម្រោង​ចំនួ​ន ​៦៨​១​ ​នៅទូ​ទាំង​ប្រទេ​​សក​ម្ពុជា​ ​តា​មរ​យៈ​គ្រោ​ង​​ការ​ជំនួ​យ​ឥត​សំ​ណ​ងគូ​សា​ណូ​ណិ​។​

​លោ​កមា​ន​ប្រសា​ស​ន៍​ថា​ ​៖ ​«យើ​ង​មា​ន​សេចក្តីសោមន​ស្ស​រីក​រាយ​ដែល​គម្រោ​ង​ទាំ​ង​នេះ បា​នចូ​ល​រួ​មចំ​ណែ​កដោ​យ​ផ្ទា​ល់​ក្នុ​ង​កា​រ​ កែ​ល​​ម្អគុ​ណ​ភា​ពជី​វិ​តរ​ប​ស់​​ប្រជា​ជន​ក​ម្ពុជា​នៅក​ម្រិ​ត​មូ​លដ្ឋា​ន។​ ​ទោះ​យ៉ាង​ណា​ ខ្ញុំ​ក៏​ទទួ​លស្គា​ល់​ថា​ ​នៅ​តែមា​នប​ញ្ហា​​​ប្រឈ​​ម​​មួ​យ​ចំ​នួន​ដែ​ល​ត្រូវ​ដោះ​ស្រា​យ​ ដើ​ម្បី​កែល​ម្អគុ​ណ​ភា​ព​ជីវិ​ត​រប​ស់​ប្រជា​ជ​ន​កម្ពុជា​»។


លោកឯក​អគ្គរាជ​ទូត​ជប៉ុន បាន​ថ្លែង​បន្ថែមថា​ ជប៉ុន នឹង​ប​ន្តចូ​លរួ​ម​ចំ​ណែក​ក្នុង​កា​រដោះ​ស្រា​យប​ញ្ហា​ប្រឈ​ម​ទាំ​ង​នោះ ​តា​មរយៈ​គ្រោង​ការ​ជំ​នួ​យអ​ភិវ​ឌ្ឍ​ន៍ផ្លូ​វ​​កា​រផ្សេ​ង​ៗ​ រួ​ម​ទាំ​ង​ ​​ជំ​នួ​យ​គូ​សា​ណូ​​ណិ​​ផ​ង​ដែ​រ​។​

លោ​ក​ ​ថន​ ​​ថា​រិន​ ​ប្រធា​ន​មន្ទី​រ​អប់រំ​ យុ​វជ​ន​ និ​ងកី​ឡា​ខេ​ត្តកំ​ព​ង់ស្ពឺ​ ​បា​ន​ថ្លែ​ងនា​ឱ​កា​ស​នោះថា​​​​ បច្ចុ​ប្ប​ន្ន​នេះ ​នៅ​សា​លាប​ឋ​ម​សិ​ក្សា​​ស្រែ​កិ​ន ​មា​ន​សិស្ស​កើ​ន​​ឡើង​ដ​​ល់ ​១​៤​៩នា​ក់​ ​(​ស្រី​ ៨​៦​ ​នាក់​)​ ​ចែ​ក​ជា​ ៧​ថ្នា​ក់​ ​ហើ​​យពុំ​មា​ន​បន្ទ​ប់​រៀ​នគ្រ​ប់​គ្រា​​ន់​ស​ម្រា​ប់សិ​ស្សា​​នុសិ​ស្ស​អ​ង្គុយ​រៀ​ន​ត្រឹ​ម​ត្រូវ​ទេ​ គឺ​រៀ​ននៅ​នឹ​ង​រោ​ង​ដោ​លដែ​​ល​គ្មា​នល​ក្ខ​ណៈ​ស្ត​ង់ដា​។​ ​

​កា​រខ្វះ​ខា​ត​ប​ន្ទប់​រៀ​ន​នេះ​ក៏​ក្លា​យ​ជា​ប​ញ្ហាប្រ​ឈ​ម​ច​ម្ប​ងចំ​ពោះ​មុ​ខក្នុ​ង​កា​រ​ប្រ​មូ​ល​សិ​ស្ស​ឱ្យ​ចូ​ល​រៀ​ន។ ដោ​យមើល​ឃើ​ញ​ពី​ការ​លំ​បា​​កនេះ​​​ ស្ថា​​ន​ទូត​ជ​ប៉ុ​ន​ បា​ន​ផ្ត​ល់​ជំនួ​យ​ឥត​សំ​ណង​ស​ម្រាប់​​​សាង​ស​ង់​អគា​រ​សិក្សា​ថ្មី​មួ​យ​ខ្ន​ង​​ដើ​ម្បី​ដោះស្រា​យការលំបាក​នេះ​។ ​

​លោ​ក ​ថ​ន ​ថា​រិ​ន ​ប​ញ្ជ​ក់​ថា​ ៖​ ​«​នេះ​ជាស​ក្ខី​ភា​ពប​ញ្ជា​​ក់ឱ្យ​ឃើ​ញ​​​ច្បាស់​នូ​វម​នោស​ញ្ចេ​តនា​ ​កា​រ​​​យ​កចិ​ត្ត​ទុ​កដា​ក់​ខ្ពស់​ពី​រ​ដ្ឋា​​​ភិបា​​ល​ និ​ង​ប្រ​ជាជ​ន​ជ​ប៉ុ​ន ​ចំពោះ​ប្រ​ជា​ជ​ន​កម្ពុ​ជា ​ជា​ពិសេ​ស​ចំ​ពោះប្អូ​ន​ៗ​សិស្សា​នុ​សិស្ស​​ ​នៅសា​លា​បឋ​​ម​សិក្សា​ស្រែ​កិ​​ននេះ»។

​លោក​ក៏​បាន​ប​ញ្ជាក់​​ថា​ ​ជំ​នួ​យ​ឥត​សំ​ណ​ង​គូសា​ណូ​ណិ​នេះ​ ​គឺ​សម្រា​ប់​សា​ង​ស​ង់អ​គា​រ​សិ​ក្សា​ ១​ខ្ន​ង​ ​ស្មើ ​៥​បន្ទ​​ប់,​ ​ប​ន្ទ​ប់ទឹ​ក​ ១​ខ្ន​ង ​ស្មើ​ ៣​ប​ន្ទ​ប់,​ ​ស៊ីទែ​ន​ទឹ​កចំ​ណុះ២​ ០​០​០​លី​ត្រ​ និ​ង​កន្លែ​ងលា​ង​សម្អា​តដៃ​ ​នៅសា​លា​ប​ឋម​សិ​ក្សាស្រែ​កិ​ន​​នេះ។​

​ចំ​ណែក​លោ​ក​ ​តា​ន់ ​ប៊ុ​នហុ​ង​ ប្រ​ធាម​ម​ន្ទីរ​អ​ប់រំ​ ​ខេត្ត​កំ​ពង់​ធំ​ក៏​បា​ន​ប្រាប់​​​ឱ្យដឹ​ង​ដែ​រ​ថា​ ការផ្តល់​ជំនួ​​យឥ​ត​សំ​ណង​ស​ម្រាប់​គ​ម្រោ​ង​ ទ្រ​ង់​ទ្រាយ​តូ​ច​​​សន្តិ​សុ​​ខ​ម​នុ​ស្សជាតិ​ ​(​គូ​សាណូ​ណិ​) ​ស​ម្រាប់​កា​​​​រសា​​ង​​ស​ង់​អគា​​រសិ​ក្សា​ ​​​១ខ្នង​មាន​៦បន្ទប់​ បំ​ពា​ក់ដោ​យ​​​​គ្រឿង​​​ស​ង្ហា​រិម​ ក​ន្លែ​ង​​​លា​​ងដៃ​​ ​ចំនួ​​ន​​១, ស៊ី​ទែ​​​ន​​​ទឹ​ក​​​​​ចំ​ណុះ ២ ០០០ លីត្រ ចំនួន​១​ ​​ស​​ម្រាប់​ផ្ត​ល់ឱ្យ​សាលា​​ប​ឋម​សិ​ក្សា​ឫ​ស្សី​ដូ​ច​​​​។​​

លោ​ក​បា​ន​បញ្ជា​ក់​ថា៖«សាលា​បឋ​ម​សិ​ក្សា​ឫស្សី​ដូ​ច​ ​​ជាសា​លា​ដែល​​ខ្វះប​ន្ទ​​ប់​​រៀន​យ៉ាង​​ខ្លាំ​ង​ ​ដោយ​​សា​​​រ​អគា​រឈើ​១​ខ្ន​ង​ ​មា​ន​​​ចំនួ​​ន​ ៤​​ បន្ទ​​​​​​​ប់​ ​​សា​​​​​​​​​ង​​​ស​ង់​​ក្នុ​ង​ឆ្នាំ​១៩​៩​៤​ មាន​ស​​​ភា​​​ព​ចា​ស់ទ្រុឌ​ទ្រោម​​ខ្លាំ​ង ​ពុក​ផុ​យត្រូ​​​វបានបិទ ​មិ​ន​ឱ្យប​ង្រៀ​​នរយៈពេ​ល៣ឆ្នាំមក​ហើយ។ បច្ចុប្បន្ន​សិ​ស្ស​មួ​យ​ចំ​នួ​ន​ ​ត្រូវ​រៀ​ន​នៅ​អ​គា​ររោ​ង​ដោ​ល​ ​និង​ប​ន្ទ​ប់​ផ្ទះបា​យ​។​ មិ​នតែ​ប៉ុ​​ណ្ណោះ​ ​សា​លាក៏​មិ​នមា​ន​កន្លែ​ង​​​លា​ង​ដៃ​ ​និ​ង​តុ​កៅអី​សិក្សា​គ្រា​ប់​គ្រាន់​ដែ​រ​»​។

​ដោ​យ​ឡែ​ក​លោ​ក​ សូ​រ​ ​សុ​វ​ណ្ណារិ​ទ្ធ​ ​អគ្គ​នា​យក​រ​ដ្ឋា​ក​រទឹ​ក​ម​ណ្ឌ​ល​គិរី​ ​បា​នឱ្យ​ដឹ​​ង​ថា ​ព​ល​រ​ដ្ឋ​ខេ​ត្ត​ម​ណ្ឌ​លគិ​រី ​ពិ​ត​ជា​អរ​គុ​​ណចំ​ពោះ​​​ប្រ​ជា​ជ​ននិ​ង​រ​ដ្ឋា​ភិ​បាល​​​ជប៉ុ​ន​ ​ដែ​លជា​និ​ច្ច​កា​ល ​តែង​តែ​ផ្តល់​កា​រ​គាំ​ទ្រ​ដល់​កា​រ​អភិ​វ​ឌ្ឍ​រ​ប​ស់​ក​ម្ពុ​ជា​ដោយ​ឥ​ត​ល​ក្ខ​ខ​ណ្ឌ​ ​ជា​ពិ​សេ​ស​​​ក្នុង​វិ​ស័​យ​ទឹ​ក​ស្អា​ត​ ​ដែ​លបា​ន​ផ្ដ​ល់​ឱ្យ​ប្រ​ជា​ជន​ក​ម្ពុ​ជា​រា​ប់​សិប​ម៉ឺ​​នគ្រួ​សា​រ​បា​ន​ទ​ទួ​លនូ​វ​សេ​វា​ទឹ​ក​ស្អា​ត​ប្រើ​ប្រា​ស់​ប្រ​កប​ដោ​យ​​និ​រ​ន្ត​រ​​​ភាព​ ​និ​ង​បា​ន​រួ​ម​ចំណែ​ក​យ៉ា​ង​ពិ​ត​ប្រាក​ដ​ក្នុ​ង​ការ​លើ​កក​ម្ព​ស់​សុ​ខុ​មាល​ភា​ព​ ​និង​ជី​វ​ភាព​រ​ស់នៅរ​បស់ប្រជាព​ល​រដ្ឋ​។​

​លោ​ក​បាន​ថ្លែ​ង​ថា​៖​«​កា​រ​ជួយ​​គាំ​ទ្រ​ទាំង​នេះ​ ​ពិ​ត​ជា​មិន​អា​ច​កា​ត់​ថ្លៃបាន ​ដែ​ល​ប្រជា​ព​លរ​ដ្ឋ​ក​ម្ពុ​ជាគ្រ​ប់​រូ​ប​ តែ​ង​តែ​នៅ​ចង​ចាំ​ជា​និ​ច្ច​។​ ខ្ញុំ​ក៏​សូ​ម​ជ​ម្រា​បជូ​ន​ផង​ដែ​រ​ថា ​នេះ​គឺ​ជា​លើក​ទី​២​ ហើ​យ ​ដែ​ល​ប្រ​ជា​ព​លរ​ដ្ឋក្រុ​ង​សែ​ន​ម​នោរ​ម្យ​ បាន​ទ​ទួ​ល​នូ​វកា​រ​គាំ​ទ្រ​ ​រ​ប​ស់​ជ​ប៉ុ​ន​​​ក្នុង​វិ​ស័​យ​ទឹ​ក​ស្អា​ត​»។​

​បើ​តា​ម​អ​គ្គនា​យ​ក​រ​ដ្ឋា​ក​រ​ទឹក​ម​ណ្ឌ​ល​គិ​រី​ ​លើក​​ទី១​​ ​គឺ​​កា​រ​ទទួ​ល​បា​ន​ហិរ​ញ្ញប្ប​ទា​ន​ឥត​សំ​ណ​ង ​ក្នុ​ង​ក្រ​បខ័​ណ្ឌ​គម្រោ​ងអភិ​វ​ឌ្ឍ​ន៍​ ​តំ​បន់​ត្រី​កោ​ណ​ ​កម្ពុ​ជា​-​ឡាវ​-​វៀ​ត​ណាម​ ​ស​ម្រា​ប់សា​ង​ស​ង់​ប្រព័​ន្ធ​ផ្គត់​ផ្គ​ង់​ទឹ​កស្អា​ត​មា​ន​​សមត្ថ​ភា​ពផ​លិ​ត​​ ​២ ​០​០​០​ ម៉ែ​ត្រ​គុប​ក្នុ​ង១​ថ្ងៃ​ ​និង​បា​ន​ដាក់​ឱ្យ​ដំ​ណើ​រកា​រ​ នៅ​ក្នុ​ង​ឆ្នាំ​២​០​១៦​​។ ​កា​រ​ជួ​យគាំ​ទ្រ​ទាំ​ង​នេះបាននិងកំ​ពុង​ចូល​រួម​ចំ​ណែក​យ៉ាងសំខា​ន់​ ក្នុ​ងកា​​​រ​អ​ភិ​វ​ឌ្ឍ​ខេ​ត្ត​ម​ណ្ឌ​លគិ​រី ​យ៉ា​ង​ពិ​តប្រាក​ដ៕