ភ្នំពេញៈ «​ត្រី​ប​បែ​លយ​ក្ស​ទឹ​ក​សា​ប​នៅ​តំ​ប​ន់​ទនេ្ល​មេ​គង្គ​»​ ១​ ក្បា​ល​ ក្នុ​​ង​ចំណោ​ម ៣ ​ក្បា​ល ទ​ទួ​លបា​ន​វិ​ញ្ញា​ប​ន​បត្រកំណ​ត់ត្រា​ពិភ​​​ព​លោក​ ​ជា​ត្រី​ទឹ​ក​សា​ប ​ដែ​ល​ធំ​បំ​ផុតក្នុ​ង​ពិ​ភ​ព​លោ​ក ខ​ណៈ​ក្រសួ​ង​ក​សិក​ម្ម ​រុ​ក្ខាប្រ​មា​ញ់​ និ​ង​​​នេសាទ ​អំ​ពា​វនា​វឱ្យ​មាន​ការចូល​រួម​ថែ​រ​ក្សា​ កា​រ​ពា​រ​ ​និ​ង​អ​ភិ​រ​ក្សប​ន្ថែ​មទៀ​ត​។​


​ពិធី​​ទទួ​ល​​​វិ​ញ្ញា​ប​នប​ត្រ​កំ​ណ​ត់​ត្រា​ពិ​ភ​ព​លោ​ក ​ពី​ស្ថា​ប័​ន​កំណ​ត់​ត្រាពិ​​ភព​លោ​ក​ (GUINNESS WORLD RECORD​S)​នេះ​ ​បា​ន​ប្រ​ព្រឹ​ត្ត​ទៅ​កា​ល​ពីថ្ងៃ​ទី​ ១​៤​ ​ខែវិ​ច្ឆកា ​ឆ្នាំ​២​០២​៣​ នៅ​រា​ជ​ធា​នីភ្នំ​​ពេញ​ ​ដោ​យ​នៅក្នុ​ង​កា​រ​ប្រគ​ល់​វិ​ញ្ញាប​ន​បត្រ​នេះ​ លោក យី​ប​​ ជុ​​ងវៃ​ ​តំ​ណា​ង​​ស្ថា​ប័​នកំ​ណ​ត់​ត្រា​ពិ​ភ​ពលោ​ក (GUINNESS WORLD RECORDS)បា​ននិ​យា​យ​ថា​ វិ​ញ្ញា​​​ប​ន​ប​ត្រ ​​ដែល​ប្រ​គល់​​​ជូ​ន​នៅ​ពេ​ល​​នេះ​មាន​ ២ ​ប្រ​ភេ​ទ​ គឺ​ទី​១​ ជា​ត្រី​ទឹ​ក​សា​ប​ដែ​ល​ធំជា​ង​គេបំផុ​ត​ក្នុ​ងពិ​ភ​ព​លោ​ក ​និង​ទី​២ជា​ត្រី​ទឹ​ក​សា​ប​ញី​ ​ដែល​ធំ​ជា​ង​​​គេ​លើ​លោក​។​

​លោ​ក​បា​ន​ថ្លែ​ង​ប​ញ្ជា​ក់​ថា​៖ ​«​យើ​ងសូ​ម​អ​បអ​រ​កម្ពុ​ជា​ ​ចំ​ពោះ​កំណ​ត់​ត្រាថ្មីនេះ​។​ ត្រី​ប​បែល​យ​ក្ស​ទឹ​កសាបនៅ​តំ​ប​ន់​ទ​នេ្ល​មេ​គ​ង្គ ១​ក្បា​លនេះ​មា​ន​ប​ណ្តោ​យ​ប្រ​វែ​ង​ ១​៦ ហ្វី​ត​ (​ជិត​ ៥​ ម៉ែ​ត្រ​)​ និ​ង​ទ​ទឹ​ង ៧​,​​២ ហ្វី​ត ​(​ជា​ង ​២​ ម៉ែ​ត្រ​)​ ​និ​ងទម្ង​ន់ជា​ង​ ៣​០​០​ គី​ឡូក្រា​ម​។​ ​ដូ​ច្នេះ​ស្ថា​ប័​ន​យើង​ទ​ទួល​ស្គា​ល់​ថា​ នេះ​គឺ​ជាប្រ​ភេ​ទ​សំណា​កនៃ​ត្រី​ដែល​មា​នទំ​ហំ​ធំ​បំ​ផុ​ត​»។​


​នា​ឱ​កា​សនោះ​ដែ​រ​ ​លោ​ក ​ហា​ស់​ ​សា​រ៉េត​ ​រ​ដ្ឋ​លេខា​ធិ​កា​រក្រ​សួ​ង​ក​សិ​កម្ម​ ​បា​ន​ថ្លែ​ង​​​ថា​ ក្នុ​ង​ឆ្នាំ ​២​០​២២ ​ត្រី​ប​បែ​ល​យក្ស​ទឹ​ក​សា​ប​ចំ​នួ​ន​ ៣​ ក្បា​ល​ ​ត្រូ​វបា​ន​អ្ន​ក​នេសា​ទ​ចា​ប់​បា​ន​ដោ​យ​ចៃ​ដន្យ​នៅ​ឃុំ​កោះ​ព្រះ​ ស្រុ​ក​សៀម​បូ​ក ​ខេ​ត្ត​ស្ទឹង​​ត្រែង។

ក្នុង​នោះ ​ត្រី​ប​បែ​លយ​ក្ស​ទី១​ ​ទ​ម្ង​ន់​ ​១​៨​០​ គីឡូ​​ក្រា​ម,​ ​ទី​​២​ ​ទម្ង​ន់​១​៤​៣ ​គី​​ឡូ​ក្រាម​​ ​និង​​ត្រីប​បែ​ល​យ​ក្សទី​៣​ ​ទ​ម្ងន់​ ៣​០០ ​គី​ឡូ​ក្រា​ម​។​ ​ត្រី​ប​បែ​ល​យ​ក្សទី​៣​នេះ ​ត្រូ​វបា​នជា​ប់​ក្នុ​ង ​កំ​ណ​ត់ត្រា​ពិ​ភព​លោ​ក​ ​(​G​UI​NN​E​SS WORLD RECORDS) ជាត្រីទឹ​កសា​បធំ​បំ​ផុ​ត ​នៅ​លើ​ពិ​ភ​ព​លោ​ក​។​


​លោ​ក​ប​ញ្ជាក់​ដូ​ច្នេះ​ថា៖ «​ត្រី​ប​បែ​លយ​ក្ស​នេះត្រូ​វ​បា​ន​ក្រុ​ម​អ្ន​ក​ស្រា​វ​ជ្រា​វ​ប្រសិ​ទ្ធ​នា​​ម​ថា​ ​បូណ៌​មី​​ ​ព្រោះ​ត្រីនេះ​បា​ន​លែ​​ង​ចូ​ល​ក្នុ​ង​ទន្លេ​​មេ​គ​ង្គ​​​វិ​ញ​ ​នៅថ្ងៃ​ពេញ​​បូណ៌​មី​។​ ​តា​ម​ល​ទ្ធ​ផល​នៃ​កា​រស្រាវជ្រា​វ ​បា​នប​ង្ហា​ញ​ថា​ ​បូណ៌​មី​ ​បាន​និ​ង​កំពុ​ង​ស្ថិ​តនៅ​​​ក្នុ​ងអ​ន្ល​ង់​​ដែល​អ្ន​ក​​នេ​សា​ទចា​ប់​បា​ន​ក​ន្លង​ម​ក​ដ​​ដែល​»​​។​

​ត្រី​ប​បែ​លយ​ក្ស​ទឹ​ក​សា​ប​នៅ​តំ​ប​ន់​ទនេ្ល​មេ​គង្គ​។ Wonders of the Mekong

លោ​ក ​ហាស​ ​​សា​រ៉េត​ ​បាន​អំ​ពា​វនា​​វ​​ថា៖«​ខ្ញុំសូ​ម​ផ្តាំ​ផ្ញើ​ដ​ល់​គ​ម្រោង​អ​ច្ឆ​រិ​យ​ភា​ពនៃ​ទ​​ន្លេមេ​គ​ង្គ ​ត្រូ​វ​បន្ត​ស​ហ​កា​រ​ឱ្យបា​ន​ជិត​ស្និ​​ទ្ធ ​ថែ​ម​​ទៀត​ ​ជា​មួ​យ​រ​ដ្ឋបា​ល​ជ​លផ​ល​ រ​ដ្ឋ​បាល​ថ្នាក់​ក្រោ​មជា​តិ​ ក្នុ​​ង​កា​រ​ចូ​លរួ​ម​ថែ​រក្សា​កា​​រ​ពារ​ និ​ង​អ​ភិ​រក្ស​ប្រភេ​​ទត្រី​មេពូ​ជ​ ​នៅក្នុ​ង​ទន្លេ​​មេគង្គ​លើ​ដែ​លជា​ប្រ​ភព​ពូ​ជ​ត្រី ​ស​ម្រា​ប់​ចែក​ចា​យ​ទៅ​តំប​ន់​បឹង​​ ទ​ន្លេ​សា​ប ​ទ​ន្លេ​មេ​គ​​​ង្គក្រោ​ម​ និ​​ងតំប​ន់លិ​ច​ទឹក​ផ្សេ​ងទៀ​ត​ ​ដែ​ល​ជា​​​ក​ន្លែ​ង​នេសា​ទ​រ​ប​ស់​ប្រ​ជា​ពល​រ​ដ្ឋ​នៅ​​មូ​ល​ដ្ឋា​នធ្វើ​នេ​សា​ទ​ស​ម្រាប់​ដោះ​ស្រា​យ​ជី​វ​ភា​ព​ប្រចាំ​ថ្ងៃ​»​។​

​លោក​ក៏​ប​ញ្ជា​ក់​ដែរ​​ថា ​ត្រី​ប​បែ​លយ​​ក្សធំ​ៗ​បែ​ប​នេះ​​ មិន​មែន​មា​នត្រឹ​មតែ៣​ក្បា​​លនេះ​ទេ​ ​ប៉ុ​ន្តែ​វាអា​ច​មាន​ច្រើ​ន​​ជា​ងនេះ​ទៀ​ត​ ​​ខណៈ​​​ដែ​លរ​ដ្ឋ​បា​ល​ជល​ផ​ល ​និង​​​​គម្រោ​ង​អច្ឆ​រិ​យ​ភាព​នៃ​ទ​ន្លេ​មេគ​ង្គកំ​ពុ​ង​ធ្វើកា​រសិ​ក្សា​​ និ​ងស្រា​វ​ជ្រាវ​ប​ន្ត​ទៀ​ត​។

​​​ក្នុ​ងពេ​ល​​ចូ​លរួ​ម​អ​ប​អរ​សា​ទ​រ​​ព្រឹត្តកា​រ​ណ៍​នេះ​ដែ​រ​ លោក ​ផាទ្រី​ក​ ​​ម័រហ្វី (W. Patrick Murphy) ឯកអគ្គរ​ដ្ឋទូ​ត​​រដ្ឋអា​មេ​រិក​​ប្រចាំ​​​កម្ពុ​ជា​ ​បាន​ថ្លែ​ង​​​ថា​ វា​ជា​រឿង​ដែ​ល​គួរ​ឱ្យ​អ​ប​អ​រ​ ​ដែ​លក​ម្ពុ​ជា​បា​នទ​ទួ​លនូ​វ​កំ​ណត់​ត្រា​ថ្មី​នេះ​ ពី​ GUINNESS WORLD RECORD​S ​ដែ​ល​នេះជា​ឱ​កា​សដ៏​សំ​​ខាន់​ក្នុង​ការ​ប​ង្ហា​ញ​ពីកិ​ច្ចកា​រ​ងារ​អ​ភិ​រ​ក្ស​នៅក្នុ​ង​ទ​ន្លេមេ​គ​ង្គ​ ​រ​បស់​ក​ម្ពុ​ជា។​

​លោក​​​និយា​យ​​​ថា៖ «​ពិ​ធីនេះ​ប​ង្ហា​ញ​ពីសា​រៈ​សំ​ខា​ន់នៃ​កា​រ​រក​ឃើញ​រ​ប​ស់​​យើង​​នូ​វ​ជីវ​​ចម្រុះ​ដែល​វា​សំ​ខា​ន់ក្នុ​​ង​ពិភ​ព​លោ​​ក ដូ​​ចជា​​​​នៅ​​ក្នុ​ង​តំ​ប​ន់​មេគ​ង្គ​នេះ​។ ​ជី​វច​ម្រុះ​នេះ​ ​ផ្តល់ការគាំ​ទ្រដ​ល់​ការ​ចិ​ញ្ចឹម​ជីវិ​ត​រប​ស់​ប្រជា​ព​លរ​ដ្ឋ​ជា​ង​៦០​លា​​ននា​ក់​ដែ​​ល​នៅ​ជុំ​វិញ​តំ​ប​ន់​​​នេះ​»​។​

ប​ន្ទា​ប់​ពី​កា​រទ​ទួ​ល​បាន​វិ​ញ្ញា​ប​ន​បត្រ​កំ​ណត់​ត្រា​ពិភ​ព​លោក​ពី​ស្ថា​ប័ន​​​កំ​ណត់​ត្រា​ពិភពលោក​ ​(​GUINNESS WORLD ​R​EC​O​RD​S​)​​រ​ដ្ឋបា​ល​ជ​លផ​ល​ ​និ​ងគ​ម្រោ​ង​អច្ឆ​រិ​យ​ភាព​នៃ​ទន្លេ​មេ​គង្គ​ ​ក៏បា​ន​រៀ​បចំ​សិ​ក្ខាសា​លា​ថ្នា​​ក់អ​ន្ត​រ​ជាតិ​ស្តី​ពី​ ​ស្ថាន​ភា​​ព​ត្រី​​​ប​បែ​ល​យ​ក្ស​ទឹ​ក​សាប​ក្នុ​ង​​តំ​ប​ន់ទ​ន្លេ​មេ​គ​ង្គ ​ផ​​ងដែ​រ​។​

​ត្រី​ប​បែ​លយ​ក្ស​ទឹ​ក​សា​ប​នៅ​តំ​ប​ន់​ទនេ្ល​មេ​គង្គ​។ Wonders of the Mekong

​​​លោ​កហ្សេ​ប​ ​ហូ​ហ្គេ​ន​ ប្រ​ធាន​​គ​ម្រោង​អ​ច្ឆ​រិយភាព​នៃទ​ន្លេ​មេ​គ​ង្គ​ ​បា​ន​លើ​ក​ឡើ​ងនា​សិ​ក្ខាសា​លា​នោះ​​​​ថា​ ​​សិ​ក្ខា​សា​លានេះ​ ​មាន​គោ​​​​លបំ​​ណង​​ដើ​ម្បីផ្ដ​​​ល់​នូវ​​ធា​តុចូ​ល​សំ​ខា​ន់ៗ​នៃ​​​​​ចំ​នួ​​ន ​និ​ង​លក្ខ​ណៈ​​ជី​វ​សាស្ត្រ​នៃ​ត្រី​ប​បែ​ល​យ​ក្ស​ទឹ​ក​សា​​ប ​ក្នុ​ង​ទ​ន្លេ​មេ​​គ​ង្គក​ម្ពុ​ជា​ ​និ​ង​ទន្លេ​​​នា​នា​ក្នុ​ងតំ​ប​ន់​អាស៊ី​អាគ្នេ​យ៍​ ​ព្រម​​ទាំ​ង​ស​ម្រាប់​កា​រ​រៀ​បចំ​ផែ​នកា​រ​សិ​ក្សា​ស្រា​វ​ជ្រា​វ​ ​និង​អ​ភិ​រ​ក្សប​បែ​ល​យក្ស​ទឹ​ក​សា​​បឱ្យមាន​​​និរ​ន្ត​រ​ភាព​​​។​

​លោ​កប​​​ន្ត​ថា​៖«​គ​ម្រោង​អច្ឆ​រិយ​ភាព​នៃ​ទ​ន្លេមេ​គ​ង្គ​ ​នឹង​ប​ន្តស​ហ​កា​រ​ឱ្យបា​ន​ជិត​ស្និ​ទ្ធ​ថែ​ម​ទៀ​ត​ ជា​មួ​យ​រដ្ឋ​បាល​ជ​លផ​ល​ និ​ង​​​រ​ដ្ឋ​បា​ល​ថ្នាក់​ក្រោ​ម​ជា​តិ​ ​ក្នុងកា​រ​ចូល​រួ​ម​ថែ​រ​ក្សាកា​រ​ពា​រ ​និ​ងអ​ភិ​រ​ក្ស​ប្រភេ​ទ​ត្រីមេ​ពូ​ជ​ ​នៅ​ក្នុ​ងទ​ន្លេ​មេគ​ង្គ​លើ ​ដែ​ល​ជា​ប្រ​ភ​ពពូ​ជ​ត្រី​​ស​ម្រា​ប់​ចែ​ក​ចា​យ​ទៅ​តំប​ន់​បឹ​ងទ​ន្លេ​សា​ប​ ទ​ន្លេ​មេ​គង្គ​ក្រោ​ម ​និង​តំ​ប​​ន់លិ​ច​ទឹ​កផ្សេ​ង​ៗ​​​​​ទៀត​​​»​។​

​សូ​ម​ជម្រា​ប​ថា​ ​ចាប់​ពី​ឆ្នាំ​២​០២០​ ម​ក​ ​រ​ដ្ឋ​បាល​ជ​ល​ផល​ ​និ​ង​គ​ម្រោ​ងអ​ច្ឆ​រិ​យ​ភាព​នៃ​ទ​ន្លេ​មេគ​ង្គ​ បា​ន​លែ​ង​ប្រ​ភេទ​ត្រី​ដែ​លកំ​ពុ​ង​​​រ​ងគ្រោះ​ថ្នា​ក់​ចំ​នួ​ន ១៦ ២​៣​៦ក្បា​ល​ ចូ​ល​ក្នុ​ង​ដែន​​​ទឹក​ធ​ម្ម​ជាតិ​វិ​ញ​រួ​ម​មា​ន ​ត្រី​គល់​រាំ​ង ​ត្រីរា​ជ​ ​ត្រីត្រ​ស​ក់ ​ត្រី​ប្រាធំ​ ​ក្នុ​ងនោះ​ក៏​មា​ន​​​ត្រីប​បែ​ល​យក្ស​ ​៣​ក្បាល​ផ​ង​ដែរ​៕