ភ្នំពេញៈ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ស៊ុន ​ចាន់​ថុល​ អនុ​ប្រធាន​ទី​១ ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​បាន​លើក​ឡើង​ថា​ ខេត្ត​ចំនួន​ ៤ ​របស់​កម្ពុជា​ រួម​មាន​ខេត្ត​ពោធិ៍​សាត់ ​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ ​និង​ខេត្ត​ប៉ៃលិន​ ត្រូវ​បាន​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ចាត់​ទុក​ជា​ប៉ូល​សេដ្ឋ​កិច្ច​ដ៏​សំខាន់​សម្រាប់​ច្រក​របៀង​មច្ឆា ​និង​អង្ករ​។​

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្លូវ​ការ​លោក​ ស៊ុន ​ចាន់ថុ​ល បាន​សរសេរ​យ៉ាង​ខ្លី​ថា​៖ «​ច្រករ​បៀង​មច្ឆា​ និង​អង្ករ ​ត្រូវ​បាន​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ចាត់​ទុក​ជា​ប៉ូល​សេដ្ឋ​កិច្ច​ រួម​មាន​ខេត្ត​ពោធិ៍​សាត់ ​បាត់​ដំបង ​បន្ទាយ​មានជ័​យ និង​ខេត្ត​ប៉ៃលិន​ ដែល​ប្រកប​ដោយ​សក្ដានុ​ពល​សម្រាប់​វិស័យ​កសិ​កម្ម​រួម​មាន​ដំណាំ​ស្រូវ ​និង​ជល​ផល​ជា​ដើម​»​។​


លោក​ លឹម ​ហេង អនុ​ប្រធាន​សភាពា​​ណិជ្ជ​កម្ម​កម្ពុជា ​បាន​បង្ហា​ញកា​រយល់​ឃើញ​របស់​លោ​កថា​ ច្រ​ករបៀង «​មច្ឆា ​និង​អង្ករ​» នឹង​បើក​ច្រក​ថ្មី​សម្រាប់​ទីផ្សារ​កសិ​ផល​កម្ពុជា​ទៅ​ប្រទេស​ចិន​ ទោះ​បី​ជា​ការ​ទើប​ចាប់​ផ្តើ​ម ​ហើយ​ប្រហែល​ជា​ត្រូវ​ប្រើពេ​ល​បន្តិច​ទៀត ទើប​អាច​ឃើញ​លទ្ធ​ផល​ តែ​​នេះ​គឺជា​វឌ្ឍន​ភាព​ថ្មី​ប្រកប​ដោយ​សក្តានុ​ពល​មួយ​ទៀត​សម្រាប់​​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា ។​

លោក​​បាន​ថ្លែងថា​​៖ «​កន្លង​ទៅ​ភាគី​ចិន​បានប​ង្ហាញ​ពី​តម្រូវការ​ផលិត​ផ​ល​វារីវប្បកម្ម​ចំនួន​ ១២ ​មុខ​ ទាំង​ផលិត​ផល​ទឹក​សាបនិង​ទឹក​ប្រ ​រួម​មាន ​បង្កង​ទឹក​សាប​ បង្កង​សមុទ្រ ​ត្រី​ខ្ចឹង​អន្ទង់ ​បង្គា ខ្ចៅ ​ខ្យងនិង​ត្រី​សមុទ្រ​មួយ​ចំនួន​ទៀតហើយ​ផលិត​ផល​ទាំង​នោះ​ត្រូវ​តែ​មាន​មាន​ស្តង់​ដានិង​គុណ​ភាព​»​។​


ចំណែក​ឯ​លោក ​ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជ​បណ្ឌិត្យ​កម្ពុជា​វិញ ​បាន​ថ្លែង​ថា ខេត្ត​ទាំង​ ៤ ​នោះ ជា​ខេត្ត​ដែល​មាន​សក្តានុ​ពល​កសិកម្ម​ ជា​ពិសេស​ដំណាំ​ស្រូវ ​និង​មាន​អាង​ទន្លេ​សាប​មួយ​ដែល​មាន​ធន​ធាន​ជល​ផល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។​

លោក​ថា​៖ «​អ្វី​ដែល​យើង​ត្រូវ​គិត​បន្ត​ទៀត គឺ​ការគិត​គូរ​ពី​ការ​ពង្រីក​វិសាល​នៃ​ការ​ផលិត​យ៉ាង​ដូច​ម្តេច​និង​ត្រូវ​គិត​គូរ​ពី​កែច្នៃ​ផលិត​ទាំង​នេះ​យ៉ាង​ដូច​ម្តេច​ដើម្បី​ទទួល​បាន​ផលិត​ផល​ស្តង់ដា​មួយ​ដែល​អាច​នាំចេញ​បានក្រៅ​ពី​កា​ផ្គត់​ផ្គង់​នៅ​ក្នុង​ស្រុក​»​។

សូម​ជម្រាប​ថា កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ​ ២០២៣ ​កម្ពុជា និង​ចិន ​បាន​ចុះហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​ច្រក​របៀង​មច្ឆា និ​ង​អង្ករ​ ដោយ​ផ្តោត​លើ​​ការអ​ភិវឌ្ឍ​​វារីវប្ប​កម្ម​ កសិក​ម្ម​កែច្នៃ ក​សិក​ម្ម​អេកូឡូ​ស៊ី​ ម៉ាស៊ីន​ទំនើបៗ​ បច្ចេ​កវិទ្យា​កសិ​កម្ម​ថ្មី និង​ធន​ធាន​មនុស្ស​​។

 ​ក្រោយ​ការ​ចុះ​ហត្ថលេ​ខា​រួច​ ១ ថ្ងៃ​ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុ​ក្ខាប្រមាញ់ និង​នេសាទ ​និង​សហកា​រី​ បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជា​មួយ​លោក ​Tang Renjian ​រដ្ឋមន្ត្រី​ក្រសួងក​សិកម្ម និង​កិច្ចការ​ជន​បទ​នៃ​សាធា​រណរដ្ឋ​​ប្រជាមា​និត​ចិន ​និង​សហ​ការី​នៅ​ទីក្រុង​ណាន​នី​ងដើម្បី​ពិភា​ក្សា​បន្ត
ទា​ក់​ទង​នឹង​យន្ត​ការ​សម្រាប់​ជំរុញ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធ​ភាពនិ​ង​បាន​ជា​ផលប្រយោជ​ន៍ដ​ល់​ភាគី​ទាំង​សង​ខាង​នូវ​ច្រក​របៀង មច្ឆា និង​អង្ករ​។

​ក្នុងជំនួបនោះភាគី​ទាំង ២​ បាន​លើកឡើ​ង​ថា ត្រូ​វ​រៀបចំ​គណៈក​ម្មការ​តម្រង់​ទិស​ដែល​ដឹកនាំ​ដោយ​អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​ទាំង ២ ​និង​ក្រុមកា​រងារ​បច្ចេក​ទេស​រួម សម្រាប់​រៀបចំ​ផែន​ការ​សកម្ម​ភាព ​អនុវត្ត​ឱ្យ​ត្រូវ​តាម​គោ​លន​យោ​បា​យ​ដែល​បាន​កំណត់​ដោយ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២​​។​

ជា​មួយ​គ្នា​នោះ​ លោក​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​ក៏​បាន​ស្នើ​សម​ភាគី​ចិន ​ជួយ​សហ​ការ​ផ្នែក​បច្ចេក​ទេស​ដើម្បី​ជំរុញ​មុខ​ទំនិញ​អាទិ​ភាព​ចំនួន​៣​ដូច​ជា ​អង្ករ​ ស្វាយច​ន្ទី និង​ត្រី​ចិញ្ចឹម​ នៅ​ក្នុង​ច្រករ​បៀង​អង្ករ និង​មច្ឆា​ សម្រាប់​នាំ​ចេញ​មកកា​ន់​ទីផ្សារ​ចិន​និង​ទីផ្សារ​អន្តរ​ជាតិ​ដទៃ​ទៀត​។ 

«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោ​គិន​ចិន​ដែល​មាន​ជំនាញ ​និង​បច្ចេក​ទេស​ទីផ្សារ​ល្អៗ មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​លើ​ការ​កែច្នៃ ​វេច​ខ្ចប់​ផលិត​ផល​កសិក​ម្ម​ដែល​មាន​ស្រាប់ ​ឱ្យទៅជា​ផលិត​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់​ រ​សជាតិ​ឆ្ងាញ់ ​និង​មាន​ឈ្មោះ​ល្បី​លើ​ទីផ្សារ​អន្តរ​ជាតិ​»​។ លោក​ ឌិ​ត ទីណា បាន​បញ្ជាក់​បន្ថែម​។​

​សូម​បញ្ជាក់​ថា ​ច្រករបៀង​ម​ច្ឆា និង​អង្ករ ​ផ្តោត​សំខាន់​លើ​កសិផល ​ដូចជា ត្រី​ អង្ករ​ ផ្លែឈើ​ត្រូពិក បន្លែ ​និង​ធាតុ​ចូល​កសិកម្ម​​នានា (​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត ​ចំណី​សត្វ​) ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​កសិក​ម្ម​រវាង​ប្រទេស​ទាំង​ ២៕