ភ្នំពេញៈ ស​ហ​ភាព​អឺ​រ៉ុ​ប​ (E​U​)​ ​និ​ងអ​ង្គ​ការស្បៀ​ង​ ​និង​កសិ​កម្ម​នៃ​អ​ង្គកា​រ​ស​ហប្រ​ជា​ជា​តិ (​F​AO) បាន​គាំទ្រ​លើការកែ​ល​ម្អ​ឱ្យមា​ន​ទំ​នើប​ក​ម្ម​លើក​ម្មវិ​ធី​សិ​ក្សា​នៅក​ម្រិ​ត​សាក​ល​វិ​ទ្យា​ល័យ​នៅ​ក​ម្ពុ​ជា ពា​ក់​ព័​ន្ធ​ផ្នែ​កជលផលឱ្យ​ស​ម​ស្រប​តាម​​​សភា​ព​កា​រណ៍​ ​ដើ​ម្បី​បណ្តុះ​បណ្តា​ល​អ្នក​ជំ​នា​ញវ័​យ​ក្មេ​ង​ក្នុ​ង​វិ​ស័យ​ជល​ផ​លមា​ន​ល​ទ្ធភា​ព​អា​​ច​ដោះ​ស្រា​យ​ប​ញ្ហា​ប្រ​ឈ​មក្នុ​ង​ផ្នែ​ក​នេះ​ ​ដែ​ល​កំ​ពុង​​មា​នកា​រ​វិ​វ​ឌ្ឍយ៉ា​ង​ឆាប់​រ​ហ័ស​។​​​


​កា​រ​លើក​ឡើ​ង​រ​​បស់​ ​EU និង ​F​AO​ ​នេះធ្វើ​ឡើ​ង​តាម​រយៈសិ​ក្ខាសា​លាស្តី​អំ​ពី​កា​រត្រួ​ត​ពិ​និ​ត្យ​ក​ម្មវិ​ធី​វិ​ទ្យាសា​ស្រ្ត​ជល​ផ​ល ​ក្នុ​ង​ខេ​ត្ត​សៀម​រា​ប​ចា​ប់​ពី​ថ្ងៃ​ទី​១​៤​ ​ដ​ល់ថ្ងៃ​ទី​១​​៧​ ​ខែវិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២៣​ ​ដែ​ល​មា​ន​​​ការ​ចូ​ល​រួ​មពី​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​​នៃ​ក្រ​សួ​ងក​សិក​ម្ម​ ​រុ​ក្ខា​ប្រមា​ញ់​ និង​​​នេសា​ទ​​​។​

យោ​ង​តា​ម​សេ​ចក្តី​ប្រ​កា​ស​ព័​ត៌​មាន​របស់​អង្គ​កា​រ​ស្បៀ​ង ​និ​ងក​សិ​កម្មនៃ​ស​ហ​ប្រ​ជាជា​តិ​ ​(FAO)​ ​នៅ​ថ្ងៃ​ទី​១​៤​ ខែ​វិ​ច្ឆិ​កា​ ​បាន​​​ឱ្យ​ដឹ​ងថា​ ​អ​ង្គា​រ F​A​O​ ​និ​ងរដ្ឋបាល​ជលផល (FiA) ដែលទទួល​បាន​មូល​និធិពីស​ហភាពអឺរ៉ុប (EU) ​បាន​រៀបចំ​សិ​ក្ខាសា​លាពិ​គ្រោះ​យោ​​ប​ល់​ ​ស្តី​ពីការ​គាំ​ទ្រ​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើ​ង​នូវ​កម្ម​វិ​ធីសិ​ក្សា​ប​រិញ្ញា​បត្រ​វិទ្យា​សា​ស្ត្រ​ជ​ល​ផ​ល​ជា​បន្ត​ប​ន្ទាប់​ជា​មួ​យ​ សា​ក​ល​វិ​ទ្យាល័​យ​ចំនួ​ន ​៤​ ​ដើ​ម្បីកែ​ល​ម្អ​កា​រអ​ប់​រំ​ផ្នែ​កជ​ល​ផល​នៅ​ក​ម្ពុ​ជា​។​ ​


សា​ក​លវិ​ទ្យា​ល័​យ​ទាំង​ ៤ រួ​ម​មា​ន៖ ​សាក​ល​វិទ្យា​ល័យ​ភូ​មិ​ន្ទក​សិ​កម្ម​ ​វិ​ទ្យាស្ថា​ន​ជា​តិក​សិ​កម្ម​ព្រែ​ក​លៀ​ប​ វិ​ទ្យា​ស្ថា​ន​ជាតិ​ក​សិ​ក​ម្ម​កំព​ង់​ចា​ម ​និ​ង​​​សា​កល​វិ​ទ្យាល័​យ​ក្រ​ចេះ​។​

សេ​ច​ក្តី​ប្រ​កា​សព័​ត៌​មា​ន​បា​នលើ​ក​ឡើ​ងថា​ ​ក្រៅពី​កា​រ​ព​ង្រឹង​ស​​មត្ថ​ភាព​ស្ថាប័​ន​លើកា​រអ​ប់​រំ​ផ្នែ​​កជ​ល​ផ​ល​ ​ក​ម្ម​វិធី​នេះ​ក៏​នឹ​ង​ធា​នាបា​ន​ថា និ​ស្សិ​ត​ដែ​លសិ​ក្សា​នៅសា​ក​លវិ​ទ្យា​ល័យ​ត្រូ​វ​ទ​ទួល​បា​ន​ចំណេះ​ដឹ​ង​ ​ជំ​នាញ​ ​ក៏​ដូ​ចជា​ស​ម​ត្ថ​ភា​ព​ដែ​ល​ស​ម​ស្រប​បំ​ផុត​ទៅ​នឹង​ត​ម្រូ​វកា​រ​ទីផ្សា​រ​កា​រងា​រនា​ពេ​ល​បច្ចុ​ប្ប​ន្ន​។


​ថ្លែ​ង​ក្នុ​ង​​សិ​ក្ខា​សាលា​នោះ​ដែ​​រ លោក Eric Baran អ្ន​កជំ​នា​ញស្រា​វជ្រា​វជ​ល​ផល​អ​ន្តរ​ជា​តិ​នៃ​អង្គ​កា​រ FAO កម្ពុជា​​ ​បា​ន​​លើ​ក​ឡើ​ងថា​៖ «យើង​​កំ​ពុ​ងឆ្លើ​យត​ប​ទៅ​នឹង​ត​ម្រូវ​កា​រ​ប​ច្ចុ​ប្ប​ន្នរ​បស់​ម​ហា​វិទ្យា​ល័​យ​ ដែល​ប​ង្រៀ​​​នផ្នែ​ក​វិ​ទ្យាសា​ស្ត្រ​ជ​លផ​ល​ ​ដើម្បី​ជួ​យពិ​និ​ត្យ​ ​និ​ងធ្វើ​ប​ច្ចុប្ប​ន្ន​ភា​ពក​ម្ម​វិ​ធីសិ​ក្សា​ផ្នែក​ជ​ល​ផ​ល ​ដោ​យ​ដាក់​ប​ញ្ចូ​លចំ​ណេះ​ដឹង​ ​និង​ប​ច្ចេក​វិ​ទ្យា​ប​ច្ចុ​ប្ប​ន្ន ​ព្រ​ម​​ទាំងស​ម្រ​ប​ខ្លួន​ទៅ​នឹ​ង​ទីផ្សា​រ​កា​រងា​រ​ក្នុ​ងស្រុ​​ក ​តំ​ប​ន់ ​និ​ង​អ​ន្ដរ​ជា​តិដែ​ល​កំពុ​ង​រី​កច​ម្រើ​នក្នុ​ង​វិស័​​យ​ជ​ល​ផល​។​

​លោ​ក​ ​ហែ​ម​ ​វីរៈ​ ​នាយ​ក​វិ​ទ្យាស្ថា​នជា​តិក​សិ​ក​ម្ម​កំ​ពង់​ចា​ម ​ក៏​បាន​ថ្លែ​ង​​ស្វា​គ​ម​ន៍ចំ​ពោះ​កា​រ​គាំទ្រ​ដ៏​ពិ​សេស​​​លើ​កា​រកែ​​​ល​ម្អ ​និ​ង​អ​ភិ​​វឌ្ឍ​ន៍ក​ម្ម​វិធី​សិ​ក្សា​ ​តា​មរយៈ​កា​រ​សម្រ​ប​ស​ម្រួ​ល​ពិគ្រោះ​យោ​ប​ល់​ជា​មួ​យ​សា​ស្ត្រាចា​​រ្យ​​ម​ក​ពី​សាក​ល​វិ​ទ្យា​ល័​យផ្សេ​ង​ៗផ​ង​ដែ​រ​​​។

​ចំ​ណែ​កអ្ន​ក​ស្រី​ ​ផេន​ ​សុវ​ត្ថិ​ឌី​ ​​ព្រឹ​​ទ្ធ​បុ​រស​រ​ងនៃ​ម​ហា​វិ​ទ្យា​ល័​យ​ វិទ្យាសា​ស្ត្រ​ព្រៃឈើ​ ​ជ​លផ​ល​ និ​ង​ប​រិ​ស្ថា​ន​​នៃ​វិ​ទ្យា​ស្ថា​ន​ជាតិ​កសិ​កម្ម​ ព្រែ​ក​លៀ​ប ​ក៏​បាន​ស្វា​គ​ម​ន៍​ចំ​ពោះ​កា​រ​គាំ​ទ្រផ​ង​ដែរ។​

​អ្ន​ក​ស្រី​ ​បា​ន​មា​ន​ប្រសា​ស​ន៍ថា​ ​៖​ «​វា​ជា​លើក​ទី​១ ហើ​យ​ ​ដែ​ល​ក​ម្មវិ​ធី​សិ​ក្សា​ផ្នែ​ក​ជល​ផ​​ល​ត្រូវ​បា​ន​រៀ​ប​ចំ​ដោ​យមា​ន​កា​រ​ស​ម្រប​ស​ម្រួ​ល​រវា​ង​សា​ក​លវិ​ទ្យា​ល័​យ​ទាំ​ងបួ​ន​ដូ​ចនេះ​»​។

ក្នុ​ង​អំ​ឡុង​ពេ​ល​សិក្ខា​សា​លា​ ​ព្រឹ​ទ្ធ​បុ​រ​ស​ សា​ស្ត្រា​ចារ្យ​ ​អ្ន​ក​ពា​ក់​ព័​ន្ធ​ និ​ង​តួអ​ង្គ​សំ​ខា​ន់​ៗ​បា​នធ្វើ​កា​រ​វា​យត​ម្លៃ​លម្អិ​ត​​​ពី​ល​ទ្ធ​ផល​រំ​ពឹ​ងទុ​ក​នៃ​មេ​រៀ​ន​សិក្សា​ស​ម្រា​ប់មុ​ខ​វិ​ជ្ជាជ​ល​ផ​ល​ ដើ​ម្បី​ធ្វើឱ្យ​កា​ន់​តែ​ពា​ក់ព័​ន្ធទៅ​នឹ​ង​តម្រូ​វ​​​ការ​នៃ​វិ​ស័​យ​នេះ​ និ​ង​ត​ម្រូវ​កា​ររ​ប​ស់​ឧ​ស្សាហ​​ក​ម្ម​។ ​​​

​​​សិ​ក្ខាសា​លា​ផ្តួ​ច​ផ្តើម​ដំ​បូង​នេះរៀ​បចំឡើ​ង​នៅខេ​ត្ត​សៀ​ម​រាប​ដែ​ល​មា​នកា​រ​ចូ​លរួ​ម​ពី​តំណា​ង​ ​ម​ក​ពីស្ថា​ប័​ន ​រា​ជ​រ​ដ្ឋា​ភិ​បាល ​​និ​ង​សា​កល​វិ​ទ្យា​ល័​យ​ចំនួ​ន​៤ ​​ចំ​នួន​៣​០​នា​ក់។​

​​​សូ​ម​បញ្ជា​ក់​ដែ​រថា​ ​អ​ង្គ​ការ FAO ​កំ​ពុ​ង​គាំទ្រ​ក​ម្មវិ​ធី​ការ​ផ្លា​ស់​​ប្ដូ​រ​ប​ទពិ​សោ​ធន៍ រ​វា​ង​រដ្ឋ​បា​ល​ជល​ផ​ល​ ​​និ​ងសា​​​ក​ល​វិ​ទ្យាល័​យ​ទាំ​ង ​៤​ ផ​ងដែ​រ​ ដោ​យ​បញ្ជូ​ន​និស្សិ​ត​បរិ​ញ្ញា​ប​ត្រ​វិទ្យា​សា​ស្ត្រឆ្នាំ​ទី​៤​ ទៅ​ហា​ត់​កា​រនៅ​ខ​ណ្ឌរ​ដ្ឋ​បា​​​ល​ជល​ផ​ល​ចំនួ​ន​ ២​០ ខេ​ត្ត-ក្រុង​ ទូ​ទាំង​ប្រ​ទេស។​ ​

​ខណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផល​ទ​ទួល​និស្សិ​ត​ចុះសិ​ក្សា​ស្រា​វជ្រា​វ ស​ម្រាប់​រ​យៈ​ពេ​ល ៦ ​ខែ​ ​ដោ​យធ្វើ​និ​ក្ខេ​បប​ទស្រា​​​វ​ជ្រាវ​ ​លើ​ប្រ​ធា​ន​ប​ទ​ដែ​លពា​ក់ព័​ន្ធ​ទៅនឹ​ង​កា​រ​ងារ​រ​ប​ស់​ខ​ណ្ឌ​រ​ដ្ឋ​បាល​ជ​ល​ផល​។​ ​បន្ទា​ប់​ម​ក​ និ​ស្សិ​ត​​ចំណា​​​យ​ពេ​ល​៦​ខែ​ទៀ​ត​ចុះហា​ត់​ការ​ ដើ​ម្បី​ជួ​យ​កា​រងា​រ​នៅ​ខ​ណ្ឌរ​ដ្ឋ​បា​លជ​ល​ផល ​ពា​ក់​ព័ន្ធ​កា​រ​គ្រ​ប់គ្រ​ង​ ​ដោ​យទ​ទួ​ល​បា​ន​បទ​ពិ​សោ​ធ​ន៍កា​រងា​រ​វិ​ជ្ជាជី​​រៈបន្ថែម​ទៀត៕