ភ្នំពេញៈ រ​ដ្ឋា​ភិបា​លជ​ប៉ុ​ន​ ស​ម្រេ​ចផ្ដ​ល់​ថវិ​កា​សរុ​ប​ចំ​នួ​ន​ ៤​២​៤ ៩​០៧​ ដុ​ល្លា​រ​អាមេ​រិក​ ​ស​ម្រាប់​កា​រ​ស្ដារ​ប្រព័​ន្ធ​ធា​រា​សា​ស្ត្រ​ និ​ង​ការ​សា​​ង​ស​ង់​ស្ពាន​ ​ក្នុ​ងខេ​ត្ត​ចំនួ​ន​ ៣​​​ ​រួម​មា​​ន​ ​ខេត្ត​ឧត្ត​រ​​មាន​ជ័យ​,​ ​ខេត្ត​កំ​ព​ង់ឆ្នាំ​ង ​និ​ងខេ​ត្ត​ស្ទឹង​ត្រែ​ង ​ដែ​លថ​វិ​កា​ទាំ​​​ង​នេះ​ជា​ជំនួ​យ​ឥ​តសំ​ណ​ង​សម្រា​ប់​គម្រោ​​ងទ្រ​ង់ទ្រា​យ​តូច​ស​ន្តិសុ​ខ​ម​នុ​ស្សជា​​តិ​។​


​សេ​ច​ក្តីប្រ​កា​សព័​ត៌​មាន​របស់​ស្ថាន​ទូ​តជ​ប៉ុន​ប្រ​ចាំក​ម្ពុជា​ ​ចុះថ្ងៃ​ទី​​ ១៤​ ​ខែវិ​ច្ឆិ​កា ​បាន​ឱ្យ​ដឹ​ង​ថា ​​រ​ដ្ឋា​ភិបា​ល​ជប៉ុន​ បាន​ផ្តល់ថ​វិ​កា​​ក្នុង​​​ការ​អ​នុវ​ត្ត​​​គម្រោ​​​ង​ស្តា​រប្រ​ព័ន្ធ​ធា​រាសា​ស្ត្រ​ ថ្នល់​ដាច់​ ក្នុ​ងខេ​ត្តឧ​ត្ត​រមា​ន​​ជ័យ ​ចំនួន ​១​១៩​ ​៤២​៤​ ដុ​ល្លារ,​ គ​ម្រោ​ងសា​​ង​ស​ង់​ស្ពាន​ក្នុ​ងស្រុ​ក​កំ​ព​ង់លែ​ង​ ​ខេ​ត្ត​កំព​ង់​ឆ្នាំង​ ​ក្នុង​ថវិ​កា​ចំនួ​ន​ ១​​៣៧​ ២​០​៧ ​ដុល្លា​រ​ ​និង​គ​ម្រោង​សា​ងស​ង់ស្ពា​ន​ក្នុ​ង​ឃុំ​អូ​រ​ម្រះ​ ​ស្រុក​សៀ​ម​បូ​ក ​ខេ​ត្ត​​ស្ទឹ​ង​ត្រែង​ ​​​ចំនួ​ន​ ​១​៦៨​ ២​៧​៦​ ដុ​ល្លា​រ​។​

លោ​ក​ ​តា​និណ​ ​អ៊ិ​ឈិ​តុម៉ុ​ ​ភារ​ធា​រី​ស្ដីទី​នៃ​ស្ថា​នទូ​ត​ជ​ប៉ុន​ប្រ​ចាំ​​ក​ម្ពុ​ជា​ ​បាន​ថ្លែ​ងនា​ពិ​ធី​ចុះ​ហត្ថ​លេ​ខាលើ​កិ​ច្ច​សន្យា​ផ្ត​ល់​​ជំនួ​យឥ​ត​សំ​ណង​ស​ម្រាប់​គម្រោ​ង​ទ្រ​ង់​ទ្រា​យតូ​ច​ស​និ្តសុ​ខ​ម​នុ​ស្ស​ជាតិ​ថា​ ​គម្រោ​ង​នេះនឹ​ងផ្ត​ល់​អត្ថ​ប្រយោ​ជ​ន៍ដ​ល់ប្រ​ជា​ជន​មូ​លដ្ឋា​​​ន​ប្រ​មា​ណ ​១​០​ ០​០០​​ នា​ក់​ តា​មរ​យៈ​ការ​ផ្ត​ល់​​ល​​ទ្ធភា​ពក្នុ​ង​ការ​ធ្វើ​ដំណើ​រ​ប្រក​ប​ដោ​យ​សុ​វត្ថិ​ភា​ព​ និ​ង​កា​រ​ដឹ​កជ​ញ្ជូ​ន​កសិ​ផ​ល​បាន​ពេ​ញ​ ១​ឆ្នាំ​។


លោក​បា​ន​បញ្ជា​ក់​​ថា​៖«​ខ្ញុំ​មា​នសេ​ច​ក្តី​សោម​ន​ស្សរី​ក​រាយ​ ដោ​យ​ស​ង្កេត​ឃើ​ញថា​ នា​ពេ​ល​ថ្មីៗ​នេះ​ ​ប្រទេ​ស​ក​ម្ពុ​ជា ​បា​ន​និ​ងកំ​​​ពុ​ង​អ​ភិវ​ឌ្ឍ​យ៉ា​ងឆា​ប់​រ​ហ័ស​។​ ​ទោះជា​យ៉ា​ង​ណា​ ខ្ញុំ​ក៏​ទ​ទួលស្គា​ល់​ថា នៅ​តែមា​នប​ញ្ហា​ប្រ​ឈ​មមួ​យ​ចំនួ​ន​ ដែល​ត្រូ​វ​ដោះ​ស្រា​​យ​ ដើ​ម្បី​កែ​ល​ម្អគុ​ណ​ភា​ពជី​វិ​ត។​ ​ជ​ប៉ុន​នឹ​ង​ប​ន្ត​ចូល​រួ​មចំ​ណែ​ក​ក្នុ​ង​កា​រដោះ​ស្រា​យប​ញ្ហា​ប្រ​ឈ​ម​ទាំ​ង​​នោះ​ ​តាម​រ​យៈ​គ្រោ​​ង​ការ​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រសេ​ដ្ឋ​កិ​ច្ច ​និ​ង​អ​ភិវ​ឌ្ឍ​ន៍ផ្សេ​ង​ៗ​ រួ​ម​ទាំង ​គូ​សាណូ​ណិ​ ផ​ង​ដែ​រ​»​។

​ជា​មួ​យគ្នា​នោះ​ដែរ​ ​លោ​កលោក ញឺន កួន ​​ប្រ​ធាន​ម​ន្ទី​រ​ធ​នធា​ន​​ទឹក​ ​និង​ឧ​តុ​និយ​​ម​ ​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ ​បា​នលើ​ក​ឡើ​ង​ថា​ ​ជំ​នួយ​នេះ​នឹ​ង​ត្រូ​វ​បាន​ប្រើ​ប្រា​ស់​ដើម្បី​ស្តា​រប្រ​ព័​ន្ធធា​រា​សា​ស្ត្រ​មា​នស្រា​ប់ ដែ​លមា​ន​មុខ​ងា​រជា​អា​ង​ស្តុក​ទឹ​ក​។​ មិ​ន​តែ​ប៉ុ​ណ្ណោះ​ ​ដោ​យ​សារ​ស​ម​ត្ថភា​ព​ស្តុក​ទឹ​កមិន​គ្រ​ប់​គ្រាន់​ ​តំប​ន់​នេះ​ជារឿ​យ​ៗ តែងរ​ង​​ផល​ប៉ះពា​ល់​ដោ​យទឹ​ក​ជំ​នន់​។​ ​ផ្លូ​វ​តភ្ជា​ប់​ពី​ប្រព័​ន្ធ​ធា​រា​សាស្ត្រ​នេះ​ ទៅ​តំ​បន់​ដែ​ល​ប្រ​ជា​ជន​រ​ស់​នៅ ​មាន​ស្ថា​នភា​ពយ៉ា​ប់​យ៉ឺ​ន ​ដែល​ដា​ក់​បន្ទុ​ក​យ៉ា​ងធ្ង​ន់​ដ​ល់​ក​សិក​រ​។​


​លោ​កបា​ន​ប្រាប់​ឱ្យ​ដឹ​ង​ថា៖ ​«​យើ​ង​រំ​ពឹង​ថា គ​ម្រោ​ង​នេះ ​នឹ​ងផ្ត​ល់​អត្ថ​ប្រ​យោជ​ន៍​ ដ​ល់​ប្រ​ជា​ជ​នមូ​ល​ដ្ឋាន​ប្រ​មាណ​ ​១ ០​០​០​ នា​ក់​ តា​ម​រ​យៈ​កា​រកែល​ម្អ​ប្រ​ព័​ន្ធ​ធា​រាសា​ស្ត្រ​ ​ដើម្បី​ធា​នា​ការ​ផ្គត់​ផ្គ​ង់ទឹ​ក ​ស​ម្រាប់​ក​សិក​ម្ម​ប្រក​ប​ដោ​យ​ស្ថិរ​​ភាព​ពេ​ញ ១​ឆ្នាំ​។ ​លើ​​ស​ពី​នេះ​ យើ​ង​រំ​ពឹ​ងថា​ កម្រិ​តជី​វភា​ពរស់​នៅ និ​​ងប្រា​ក់​ចំ​ណូល​រប​ស់​ប្រជា​ជ​​ន​ នឹង​មាន​ភាព​ប្រ​សើ​រឡើ​ង​ ​ដោ​យសា​រ​មាន​កា​រ​កើន​ឡើ​ង​នៃប​រិ​មាណ​ស្រូ​វដែ​លផ​លិ​ត​បា​ននៅ​ក្នុ​ងតំ​បន់​នេះ​»​។​

​ចំណែក​​ លោ​ក​ ឆា​យ​ ​លា​ភា ​ប្រ​ធា​ន​ម​ន្ទីរ​សា​ធា​រណ​កា​រ ​និ​ង​ដឹក​ជ​ញ្ជូ​ន​ខេត្ត​កំ​ព​ង់​ឆ្នាំ​ង ​បា​ន​ឱ្យ​ដឹង​ដែ​​រថា​ ​ជំ​នួ​យនេះ​នឹ​ង​ត្រូ​វបា​ន​ប្រើ​ប្រា​ស់ដើ​ម្បីសាង​សង់​ស្ពា​ន​បេតុ​ង​ថ្មី​មួយ​ ​ជំនួ​សឱ្យ​ស្ពានប​ច្ចុ​ប្ប​ន្ន ​ដែ​ល​មាន​សភា​ព​ទ្រុឌ​ទ្រោ​ម។​ ​ទោះ​បីមា​ន​កា​រកើ​​​ន​ឡើ​ង​នៃចំ​នួ​ន​ប្រ​ជាជ​នដែ​លធ្វើ​ដំ​ណើរ​ទៅសា​លា​រៀ​ន ​និង​ក​ន្លែ​ង​ធ្វើកា​រ​ជា​រៀ​ងរា​ល់​ថ្ងៃ​ ​ស្ពា​ន​ចា​ស់​នេះ មា​ន​កន្លែ​ង​ធ្លុះ​​ធ្លា​​​​យ ចេ​ញ​ដែ​ក​ម​ក​ខា​​ងក្រៅ​ ដែ​ល​គំ​រា​ម​កំហែ​ង​ដល់​សុ​វ​ត្ថិភា​ព​អ្ន​ក​ធ្វើ​ដំ​ណើ​រ​។​

​លោក​​​​ប​ញ្ជា​ក់ថា​៖​ ​«​យើ​ងរំ​ពឹ​ងថា​​ គម្រោ​ងនេះ​ នឹ​ង​ផ្តល់​អ​​ត្ថប្រ​​យោជ​ន៍​ដល់​​ប្រ​ជា​ជ​ន​មូ​លដ្ឋា​ន​ប្រ​មា​ណ ១០ ០០​០​​នា​ក់ ​តា​ម​រ​យៈ​កា​រ​ផ្ដ​ល់​ល​ទ្ធ​ភា​​ព​ក្នុ​ងកា​រធ្វើ​ដំ​ណើ​រប្រ​ចាំ​ថ្ងៃប្រ​ក​បដោ​យ​សុ​វត្ថិ​ភា​ព​។ ​មិ​ន​តែប៉ុ​ណ្ណោះ​ យើ​ង​រំ​ពឹ​ង​ថា ​តា​ម​រយៈ​កា​រ​ផ្ដល់​ល​ទ្ធ​ភា​ព​ក្នុង​កា​រដឹ​​ក​ជ​ញ្ជូន​ក​សិផ​ល​ ប្រា​ក់​ចំ​ណូល​ ​​រប​ស់​ប្រជា​ជ​ន នឹ​ង​មា​ន​ការ​កើ​ន​ឡើង​»​។​ 

​ជា​មួ​យ​គ្នានោះ​ដែ​រ​ ប្រ​ធា​នម​ន្ទីរ​អ​ភិវ​ឌ្ឍ​ន៍​ជ​នបទ​ ខេ​ត្ត​ស្ទឹង​ត្រែង​ លោ​ក​ ​ព្រំ ​ចា​ន់​ថា ​ថ្លែង​ថា​ ​ជំនួ​យ​នេះនឹ​ង​ត្រូ​វ​បា​ន​ប្រើ​​ប្រាស់​ដើម្បី​ស​ង់ស្ពា​នបេ​តុង​ថ្មី​មួយ​ ​ជំនួ​ស​ឱ្យ​ស្ពាន​ឈើ​ពុក​ផុ​យ​បច្ចុប្បន្ន​ ខណៈ​ដែ​ល​ប្រ​ជាជ​ន​​មូល​ដ្ឋាន​ជាច្រើ​ន ​តែ​ង​តែឆ្ល​ង​កាត់​ស្ពា​ននេះដើ​ម្បី​ទៅ​សា​លា​រៀ​ន ​ក​​ន្លែង​ធ្វើកា​រ ​និ​ងម​ន្ទី​រ​ពេទ្យ​ ​ព្រ​ម​ទាំង​ដឹ​កជ​ញ្ជូន​​កសិ​ផ​ល។​ ​ស្ពាន​នេះ​បា​នរ​ង​កា​រខូ​ច​ខាត ​និ​ង​គ្មាន​សុ​វ​ត្ថិភា​ព​ ​ជា​ពិ​សេស​​សម្រា​ប់​កុមា​រ​ និ​ង​មនុ​ស្ស​ចា​ស់​។

​លោ​ក​បា​ន​​ប​ន្ថែ​ម​ថា ដោ​យ​សា​រចំ​នួ​ន​រ​ថយ​ន្ត​ធុ​ន​ធ្ងន់ ​ត្រូវ​បា​ន​រំ​ពឹ​ង​ថា​ នឹ​ង​​មា​ន​កា​រ​កើន​ឡើ​ងស្ពា​ន​ប​ច្ចុប្ប​ន្ន​នេះ ប្រ​ហែ​ល​មិ​ន​អាច​ទ្រាំ​ទ្រ​បា​ន​ទេ​ ហើ​យ​ថែមទាំង​អា​ច​នឹ​ងមា​ន​កា​រ​បា​ក់​ស្រុ​​ត​។​

លោ​ក​ប​ញ្ជា​​ក់ថា​៖ ​«​យើ​ង​រំពឹ​ង​ថា​ ​គម្រោ​​ង​នេះ នឹ​ង​ផ្ត​ល់អ​ត្ថ​ប្រ​យោ​ជន៍​ដល់​ប្រ​ជាជ​ន​ ​ក្នុ​ង​ភូ​មិចំ​នួ​ន​ ៤​ ​តា​មរ​​យៈ​ការ​ធា​នា​ ​បា​​​ន​នូ​វផ្លូ​វ​ធ្វើ​ដំណើ​រ​ប្រ​កប​ដោ​យសុ​វ​ត្ថិ​ភា​ព​ទៅ​សា​លា​រៀ​ន ​ផ្សា​រ​ ​និង​ម​ណ្ឌល​សុខ​ភាព​ដែ​លនៅ​ជិ​ត​បំ​ផុត​ពេ​ញ ១​ ឆ្នាំ​។​ ​កា​រ​សា​​​ងស​ង់​ស្ពា​ន​ថ្មី​ក៏​នឹង​ជួ​យ​សម្រួ​ល​ដ​ល់​ការ​ដឹ​កជ​ញ្ជូ​នក​សិ​ផ​លផ​ង​ដែរ​ ​ដែ​លយើ​ង​រំពឹ​ង​ថា ​នឹ​ង​កែល​ម្អ​កម្រិ​ត​ជីវ​ភា​ពរ​ស់​នៅ​រ​​ប​ស់​ប្រ​ជាជ​ន​ ​និ​ងប​ង្កើន​ប្រា​ក់​ចំណូ​លក​សិ​ក​ម្ម​»។​

​សូ​ម​ជ​ម្រា​ប​ថា​ ជំ​នួ​យ​ឥត​សំ​ណង​គូ​សាណូ​ណិ​រ​បស់​ជ​ប៉ុន​ ​បាន​ចា​ប់ផ្តើ​ម​នៅ​ប្រ​ទេស​ក​ម្ពុ​ជា នៅ​ឆ្នាំ​១​៩​៩១​ ​ដើ​ម្បីគាំ​ទ្រដ​ល់​​កិ​​ច្ច​ខិ​ត​ខំ​ប្រឹ​ងប្រែ​ង​រ​បស់​ក​ម្ពុ​ជា​ក្នុង​កា​រអ​ភិ​វឌ្ឍ​ ​និ​ង​ស្ថា​ប​នា​ប្រ​ទេ​សឡើ​ង​វិញ​ ​នៅតា​ម​ក​ម្រិត​មូ​ល​ដ្ឋា​ន​។​ ​ជំនួ​យ​ឥត​សំ​ណ​ងនេះ​ ​មា​ន​ទិ​សដៅ​​​កា​រ​ពា​រជ​ន​ងាយ​រ​ង​គ្រោះពី​ក​ត្តា​មួយ​ចំ​នួ​ន​ដូច​ជា​ ​ភាព​ក្រី​ក្រ ​ឬ​ភា​ព​អកុ​សល​​​នានា​ ​ដែលអា​ច​គំរា​មកំ​ហែ​​ងដោ​យ​ផ្ទា​ល់ដ​ល់​អា​យុ​ជី​វិត​ ​ជី​វ​ភា​ពរ​ស់នៅ​ ​និ​ង​សេច​ក្តី​ថ្លៃ​ថ្នូ​​ររ​ប​ស់​ពួក​គេ​ ​ក៏​ដូ​ច​ជា​ ​ជួយ​ជំ​រុ​ញ​ភា​ព​ម្ចាស់​​ការ​លើ​ខ្លួ​ន​ឯ​ងរ​ប​ស់​ប្រ​ជាស​ហគ​ម​ន៍​។ 

​ចា​ប់តាំ​ង​ពីឆ្នាំ​១​៩៩​១​ ​រ​ដ្ឋា​ភិ​បា​លជ​ប៉ុ​ន​បា​ន​ផ្ដល់​​​ថ​វិ​កាជា​ង​ ​៦​៨ លា​ន​​ដុល្លា​រ​ អាមេ​រិ​ក​ ដ​ល់​អាជ្ញា​ធ​រ​មូ​ល​ដ្ឋាន​ និ​ងអ​ង្គ​កា​រក្រៅ​រ​ដ្ឋា​ភិបា​​ល ​ដើ​ម្បីអ​នុ​វ​ត្ត​គ​ម្រោង​​គូសា​ណូ​ព៌ា ​ចំ​នួ​ន​ ​៦​៨​៤​ គ​ម្រោ​ង ​នៅ​ទូ​ទាំង​ប្រ​ទេស​ក​ម្ពុជា៕