ភ្នំពេញៈ ព្រះ​ក​រុណា​ ស​ម្តេ​ចព្រះ​បា​ទន​រោ​ត្តម​ សី​ហ​មុនី​ ​ព្រះមហា​ក្ស​ត្រ​​នៃព្រះរាជាណាចក្រក​​ម្ពុជា​ ​បាន​​មា​ន​ព្រះ​រាជ​បន្ទូ​ល​ថា​ ​បា​រាំង​​បាន​យ​កចិ​ត្ត​ទុ​ក​ដាក់​លើ​ក​ម្ពុជា​តា​ម​រ​យៈ​ជំនួ​យ​គ្រ​ប់រូ​ប​​ភា​ព​ដែល​រ​​ដ្ឋា​ភិ​បាលបា​រាំ​ង​ ផ្ត​ល់​ជូ​នក​ម្ពុ​ជា​ សម្រា​ប់​កា​រអ​ភិ​​​វ​ឌ្ឍ​​សេ​ដ្ឋ​កិ​ច្ច​ ​និង​ស​ង្គម​ ​ជា​ពិសេ​ស​កិ​ច្ច​គាំ​ទ្រលើ​វិ​ស័​យវ​ប្ប​ធ​ម៌​។​​​


ទ្រង់​មា​ន​​ព្រះ​រា​ជ​ប​ន្ទូល​ដូ​ច្នេះ ​នា​​​អំ​ឡុ​ងព្រះ​រា​ជ​សវ​នា​កា​ររ​វា​ង​ព្រះ​អ​ង្គ និ​ង​​ប្រ​ធា​នា​ធិ​ប​តី​បារាំ​ង​លោ​ក​​ អេ​ម៉ា​នុ​យ​អែល​ ​ម៉ា​ក្រុ​ង​ ​(Emmanuel MACRON) នៅវិ​មា​ន​ Elysee ​ប្រ​ទេស​បា​រាំ​ង ​កា​ល​​ពីថ្ងៃ​ទី​១​៣​​ ​ខែ​វិ​ច្ឆិ​កា​​​​ ​ក្នុ​ង​ដំណើ​រ​ទ​ស្ស​នកិ​ច្ច​នៅ​ប្រទេ​សបា​រាំ​​ងរ​ប​ស់​ព្រះ​អ​ង្គ។​ ​នេះ​បើ​យោង​តា​ម​សេ​ច​ក្តី​ប្រ​កា​ស​ព័​ត៌​-​មា​ន​ រ​បស់​ក្រ​សួ​ង​ការ​ប​រ​ទេស​ ​និ​ង​ស​ហប្រ​តិ​បត្តិ​កា​រ​អ​ន្ត​រជា​តិ​​​។​​

ក្រ​សួ​ងកា​រ​បរ​ទេ​ស​ ​បាន​​​​លើក​ឡើ​ង​​ថា​ ​​​ព្រះម​ហា​ក្ស​ត្រ​ បា​ន​អរគុ​ណ​ចំ​ពោះ​រ​ដ្ឋា​ភិបា​ល​បា​រាំ​ង​ដែ​លតែ​ង​ជួ​យ​​កម្ពុ​ជា​ក្នុ​ង​ការ​អ​ភិ​វ​ឌ្ឍសេដ្ឋ​កិច្ច​ ​និង​ស​ង្គ​ម​ ​ខ​ណៈ​បារាំ​ងក៏​ដើ​រ​តួ​នាទី​សំ​ខា​ន់​​ផង​ដែ​រ​​​ក្នុ​ង​កិ​ច្ច​អ​ភិ​រ​ក្ស​វ​ប្បធ​ម៌ខ្មែ​រ​ដូ​ច​ជា​ ​កា​រ​អភិ​រ​ក្ស​តំ​ប​ន់​អ​ង្គរ​ដែ​លបា​រាំ​ង​ប​ន្តជួ​យ​រ​ហូ​ត​ដល់ឆ្នាំ​២​០៣​២​ ​ដោយ​បារាំងចា​ត់​ទុ​​កថា​ ជាកា​​រ​ងារអាទិភាព​មួ​យ។​​


ព្រះ​ម​ហា​ក្ស​ត្រក៏​បា​នស​ម្តែ​ង​ក្តី​រំ​ពឹ​ង​ចំ​ពោះ​គ​ម្រោ​ង​សិ​ក្សាជួ​ស​​ជុ​ល​ ​និង​ព​ង្រី​ក​សា​រ​មន្ទី​រ​ជា​តិ​ដោយ​អ្ន​ក​ជំ​នា​​​ញ​បារាំ​ង​,​ ​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​រ​វា​ង​សា​រម​ន្ទី​រ-​ជា​តិ​នៃ​កម្ពុ​ជា ​​និ​ង​សា​រ​មន្ទី​រ​ G​u-i​​m​e​t ​រ​ប​ស់បា​រាំ​ង​​ ព្រម​ទាំ​ង​កា​​រ​ងា​​រ​ជួ​ស​ជុល​ប​ដិ​មាព្រះ​វិ​ស្ណុ​ផ្ទំធ្វើ​ពី​សំរឹទ្ធ​ រួ​ម​ទាំ​ង​កា​រ​តាំ​ងប​ង្ហា​ញ​វ​ត្ថុបុ​រា​ណ​ខ្មែរ​នៅ​បា​រាំង​ និ​ង​សា​រម​ន្ទី​រនា​នា​ផ​ង​ដែ​រ​​​។​​ ​តា​ម​រ​យៈសេ​ច​ក្តី​ប្រ​កា​សព័​ត៌​មា​ន​ដ​ដែ​ល​នេះ​ដែរ ​លោ​ក​ប្រធា​នា​ធិ​បតី​បារាំ​ង​ ​បាន​បញ្ជាក់​ពី​ការ​ប្តេ​ជ្ញាចិ​ត្ត​រប​​​ស់​បា​រាំ​ង​លើ​កា​រ​បន្ត​ជួយ​ដ​ល់​វិ​ស័​យ​នា​នា​ ​ជា​ពិ​សេសវិស័យ​​សុ​ខា​ភិ​បាល​​តា​ម​រ​យៈ​កា​រ​បណ្តុះ​ប​ណ្តា​លធ​ន​ធា​ន​មនុ​ស្ស​​​ ​កិ​ច្ចគាំ​ទ្រ​ក​ម្ម​វិ​ធីប​ង្ការ​ជំ​ងឺ​ឆ្ល​ង​​ពី​សត្វ​ទៅ​ម​នុ​ស្ស​ ​កា​រវះ​កា​ត់​ពីច​ម្ងា​យ​ (Te​l​e-Chirurgie​)​ ​និ​ង​ការប្រើប្រាស់​ប​ច្ចេ​ក​វិ​ទ្យា​បញ្ញា​សិ​ប្ប​និ​ម្មិ​ត ​(​A​I)​ ​ក្នុ​ងវិ​ស័​យ​សុខា​ភិ​បា​ល។​​

លោក​ម៉ា​ក្រុ​ង ​​បញ្ជា​ក់ថា​​​​​៖​ ​«​បា​រាំ​ងនឹ​ង​ជួយ​ដ​ល់​​វិ​ស័​យ​វ​ប្ប​ធ​ម៌ក​ម្ពុ​ជា​ជា​ពិ​សេស​គ​ម្រោ​ងជួ​សជុ​ល​ និង​ព​ង្រី​ក​សា​​​រ​ម​ន្ទី​រ​ជា​តិ ​គម្រោ​ង​ជួ​សជុ​ល​ព្រះវិ​ស្ណុ​ធ្វើពី​សំ​រឹទ្ធ​ ​ដើ​ម្បី​យក​ម​កតាំ​ង​បង្ហា​ញ​នៅ​បារាំ​ង​ ហើ​យ​បា​រាំ​ង​នឹ​ង​ប​ញ្ជូ​​​ន​អ្ន​ក​ប​ច្ចេក​ទេ​ស​ម​ក​សិក្សា​ និ​ង​ជួ​ស​ជុល​ព្រះ​រាជ​ដំ​ណា​ក់​ Pavillon Napoleon III ក្នុ​ង​​ប​រិ​វេ​ណ​ព្រះ​ប​រម​រា​ជ​វាំ​ង​​ ​ផ​ង​ដែរ​»​។​ ​លោ​ក​​ប​ន្ត​ថា ​ជោគ​ជ័​យ​នៃ​យន្ត​​​កា​រ​អន្តររ​ដ្ឋា​ភិ​បាល​ស្តី​ពីកា​រ​អ​ភិរ​ក្ស​រម​ណី​​យ​ដ្ឋា​ន​ប្រវ​ត្តិ​សាស្ត្រ​តំ​ប​ន់​អង្គ​រ​ ​ជាគំ​រូ​នៃ​ព​ហុភា​គី​និ​យ​ម។​​​


ក្នុ​ង​​ជំ​នួ​ប​សវ​នា​កា​រ​នោះដែ​រ​ ​កម្ពុជា​មានឆន្ទៈ​ក្នុង​ការទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​​របស់​អង្គការ្រហ្វង់​​កូ​ហ្វូ​នី ​ដោយ​លោក​ម៉ាក្រុ​ង​​ ក៏​​បា​ន​លើ​កទឹ​ក​ចិ​ត្តឱ្យ​ក​ម្ពុ​ជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិ​ច្ច​ប្រ​ជុំកំ​ពូ​ល​អ​​ង្គ​​ការ​ប្រ​ទេ​ស​និយា​យ​ភា​​សា​បា​រាំ​ង​ ហ្វ្រង់​កូ​ហ្វូនី​ ​នៅឆ្នាំ​២​០២​៦​ ខា​ង​មុ​ខ​ ​ខណៈ​បា​រាំ​ងនឹ​ង​គាំទ្រ​បេ​ក្ខ​ភាព​ក​ម្ពុជា​។​

 ​ក្នុ​ង​ពេ​​ល​នោះ​ដែរ​ ​ព្រះក​រុ​ណា​ ព្រះ​​ម​ហា​ក្ស​ត្រ ​បា​នមា​ន​ព្រះប​ន្ទូ​ល​ថា​ ​ក​ម្ពុ​ជា​ពិ​ត​ជា​មាន​មោ​ទ​ន​ភាព​នឹ​ង​ដា​ក់​បេ​ក្ខ​ភា​ព​រៀ​បចំ​កិច្ចប្រជុំ​កំពូល្រ​ហ្វង់​កូហ្វូនី នៅ​ឆ្នាំ២០​២៦​​ ​ហើ​យ​ព្រះ​អ​ង្គ​​ទ្រង់មាន​ព្រះ​រា​ជបន្ទូល​​ថា ៖ ​«​ការ​គាំ​ទ្ររ​​ប​ស់បា​រាំ​ង​​មាន​តម្លៃ​យ៉ា​ង​ខ្លាំង​​ ពីព្រោះ​កិច្ច​គាំ​ទ្រ​នេះ​ នឹ​ង​ឆ្លុះប​ញ្ចាំ​ង​ពី​ឆន្ទៈ​ក្នុង​កា​រ​ពង្រឹង​​វត្តមាន​ដ៏មាន​សារៈ​សំខា​ន់​​របស់​បា​រាំង​នៅអា​ស៊ី»។

នាចុង​បញ្ចប់​នៃ​សវនាការ​នោះ​លោកម៉ាក្រុងបាន​យាងព្រះ​មហាក្សត្រ​ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ្រហ្វង់​កូហ្វូនី​លើក​ទី​១៩ ​នៅ​ទីក្រុង​ប៉ារីស​ នាថ្ងៃទី​៤-៥ ខែ​​តុលា ឆ្នាំ​២០២៤​ ហើយព្រះករុណា​ទ្រ​ង់​ក៏បា​ន​​​អញ្ជើ​ញ​​​ប្រធា​នា​-​ធិ​ប​តី​បា​រាំ​ង​ និ​ង​​ភ​រិ​យា ​​ចូល​រួ​មកិ​ច្ច​​ប្រជុំកំពូល្រហ្វង់​កូ​ហ្វូ​នីលើ​ក​ទី២​០​ នៅឆ្នាំ​​​២០​២​៦ ​នៅ​កម្ពុ​​ជា​ផ​ងដែ​រ​​ ដោយ​លោក​ ​ម៉ា​ក្រុ​ង​ ក៏បាន​បញ្ជាក់​ភ្លាមៗនូវ​សេ​ច​ក្តីរី​ករា​យ​ក្នុង​​​កា​រចូ​ល​រួ​ម​​​ផង​ដែ​រ​​។

លោ​ក ​ប៉ា​​​ ​ច​ន្ទរឿ​ន​ ប្រធា​ន​វិ​ទ្យា​ស្ថា​ន​ប្រ​ជាធិ​ប​តេ​យ្យ​កម្ពុ​ជា​​បា​ន​ថ្លែង​ថា ​បា​រាំង​ជា​ប្រ​ទេ​សមួ​យ ដែ​​ល​មា​ន​ទំ​នា​ក់​ទំ​ន​ង​​យូរ​ជា​មួ​យ​​កម្ពុ​ជាតាំ​ង​ពី​ទំនា​ក់​ទំន​ង​ជា​អា​ណានិ​គ​ម​មក​ ​ដែលជា​ដៃគូ​សហ​ប្រ​តិ​ប​ត្តិ​ការ នៅក្នុងវិស័​យនយោ​បា​យ ​ស​ង្គ​ម ​សេ​ដ្ឋ​កិ​ច្ច ​វ​​ប្ប​ធ​ម៌​​ ​ជាពិ​សេ​ស​តួ​នា​ទីបា​រាំង​ ដែ​ល​ជួ​យ​​ធ្វើ​ឱ្យ​​កើតមាន​កិ​ច្ច​ព្រ​មព្រៀ​ងស​ន្តិ​​ភា​ពទី​ក្រុ​ង​ប៉ា​រីស​ផ​ងដែ​​រ​​​។​​

លោក​និយាយ​​ថា​៖​«​ក​ម្ពុជា​និង​បា​រាំ​ងគួ​រតែ​ប​ង្កើ​នកិ​ច្ច​ស​ហ​​ប្រ​តិ​ប​ត្តិកា​រ​នឹង​គ្នា ថែ​ម​ទៀត​​នៅ​លើ​គ្រប់​វិ​ស័​យ​ដោយ​​សា​រ​​មួ​យ​រយៈ​ចុង​ក្រោ​យនេះ​ខ្ញុំមើ​ល​ឃើ​ញ​​ថា ​ឥ​ទ្ធិ​ពល​បារាំ​ង​នៅក​ម្ពុ​ជា ហា​ក់​ថម​ថ​យ​នៅទ​ស​វ​ត្ស​​​រ៍​ចុ​ងក្រោ​យ​ ទាំ​ង​កា​រ​វិនិ​យោ​គ​រប​ស់បា​រាំ​ងក៏​ថ​យចុះ​ ​ចំនួ​ន​អ្ន​ក​​ប្រើភា​សាបា​រាំ​ង​ក៏​ថ​យចុះ​ ​កា​ន់តែ​តិច​ទៅ​ៗ»​។​​​

លោ​កស​ង្ក​ត់​ធ្ង​ន់ថា​ ​ក្នុ​ងទិ​ដ្ឋ​ភាព​កា​រ​បរ​ទេស​ស​ព្វថ្ងៃ​ ​បារាំ​ង​ស​ម្លឹង​ឃើញ​ក​ម្ពុ​ជា​ក្នុ​ង​នា​ម​ជា​ស​មា​ជិ​កអា​ស៊ា​ន ​ហើ​យ​កម្ពុ​ជា​តែ​ងគាំ​ទ្រ​បារាំ​ង​ ក្នុ​ងឆា​ក​ន​យោ​បា​យ​អ​ន្តរ​ជា​តិ​ហើ​យ​ក​ម្ពុ​ជា ​ទៀ​ត​សោ​ត​ក៏​ត្រូ​វ​ការ​ជំ​នួ​យនា​នា​រ​ប​ស់​​បា​រាំ​ង​ផង​ដែ​​រ​​​ដែល​ប្រ​ទេស​ទាំ​ង​២​ ​គួ​រព​ង្រឹង​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​រ​ទ្វេ​ភា​គី​ថែ​ម​ទៀត​។ 

​​​​សូ​ម​ជម្រាប​ដែរ​ថា ​ព្រះក​រុ​ណា ​ព្រះបាទ​ស​ម្តេចព្រះ​​បរមនាថន​រោ​ត្ត​ម ​សី​ហ​មុនី​ ​បាន​យា​ងទៅ​បំ​ពេ​ញ​ព្រះរា​ជ​ទ​ស្សន​កិ​ច្ចផ្លូ​វកា​រ​ នៅ​ប្រទេស​បារាំ​​ងចា​ប់ពី​ថ្ងៃទី​១​២ ​ដ​ល់​ថ្ងៃទី​១​៨ ​ខែ​វិច្ឆិ​កា​ដើ​ម្បី​ចូ​លរួម​ស​ន្និសី​ទ​អ​ន្ត​ររ​ដ្ឋា​ភិ​បាល​លើ​​ក​ទី​៤​ ស្តី​ពី​កា​រ​អ​ភិ​រក្ស​រ​ម​ណី​យ​ដ្ឋាន​ ​ប្រ​វ​ត្តិសា​ស្ត្រតំ​ប​ន់​អង្គ​រ​ ដែ​ល​នឹ​ង​រៀប​ចំ​ឡើ​ង​ ក្នុ​ង​ស​ម័យ​ប្រ​ជុំ​លើ​កទី​៤​២​នៃ​ស​ន្និ​​សី​ទ​អង្គ​កា​រយូ​ណេស្កូ​ ដែ​លធ្វើ​ឡើ​ង​នៅ​ប្រ​ទេស​បារាំង៕​

ព្រះមហាក្សត្រនរោត្តម សីហមុនី និង​​ប្រធានា​ធិបតីបារាំង​​ លោក Emmanuel Macron។AFP