ភ្នំពេញៈ លោ​ក​នា​យក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បានប្រកា​ស​ដា​ក់​ឱ្យ​អនុ​វ​ត្ត​កម្មវិធី​រប​បស​ន្តិ​សុ​ខ​ស​ង្គ​ម​ ​និ​ង​កា​រ​បណ្តុះ​ប​ណ្តា​ល​វិ​​ជ្ជាជី​វៈ​ប​ច្ចេ​កទេ​ស​​ដោយ​លោ​ក​ថា​ ​នេះគឺ​ជាព្រឹ​ត្តិកា​រ​ណ៍ប្រ​វ​ត្តិ​​សា​ស្ត្រ​មួ​យ​ទៀត​​រប​ស់​កម្ពុជា​ ​ខ​ណៈ​លោក​បា​ន​​អំ​ពា​វនា​វ​ឱ្យ​សិ​ក្ខាកា​មទាំ​​ង​អ​ស់​ដា​ក់ចិ​ត្ត​​ ក្នុ​ង​​កា​រ​រៀន​សូ​ត្រ​ ដើ​ម្បី​បា​ន​គុណ​​ភា​ព​ ​និ​ង​​​ជំ​នាញ​ពិ​តប្រា​ក​ដ​។​


លោ​ក​ ហ៊ុ​ន​ ម៉ា​ណែ​ត​ ​កាល​ពី​​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២​០២៣​ បា​ន​​​​ប្រកា​ស​ដាក់​ឱ្យ​អ​នុ​វត្ត​​​ជា​ផ្លូ​វកា​រ​ «​រ​ប​ប​សន្តិ​សុ​ខ​សង្គ​ម​ផ្នែ​ក​ថែទាំ​សុ​ខ​ភាព​តា​មរ​ប​ប​ភា​គទា​ន​ដោ​យ​ស្ម័គ្រ​ចិ​ត្ត ​ស​ម្រា​ប់បុ​គ្គ​ល​ស្វ័​យនិ​យោ​ជ​ន៍​​ និង​អ្ន​ក​ក្នុង​ប​ន្ទុ​ក​ស​មា​​​ជិក ប.ស.ស» និង​ «កម្មវិ​ធី​បណ្តុះ​​ប​ណ្ដាល​ជំនា​ញ​វិ​ជ្ជាជី​វៈ និង​ប​ច្ចេកទេ​ស​ដ​ល់​យុ​វជ​ន​ម​ក​ពី​គ្រួ​សា​រ​ក្រី​ក្រ​ និ​ង​គ្រួសា​រ​ងា​យរ​ង​ហា​និ​​ភ័​​យ​»​។​ ​

លោ​ក​បាន​មា​ន​ប្រ​សា​​សន៍​ក្នុងពិធីប្រកាស​នេះ​ថា​៖​ ​«ថ្ងៃនេះ​អា​ច​ចាត់​ទុក​ជា​ថ្ងៃប្រ​វ​ត្តិ​សា​ស្រ្ត​​មួ​យ ​​​សម្រាប់​ការអភិវ​ឌ្ឍ​ប្រ​ព័​ន្ធ​​​​ស​ន្តិ​សុ​ខសង្គម​ និ​ង​កា​រប​ណ្តុះប​ណ្តា​ល​បច្ចេ​ក​ទេ​ស​ វិ​ជ្ជា​ជី​វៈ​នៅ​កម្ពុជា​។ នៅពេ​ល​​ដែ​ល​​យើ​ងនិ​យា​យពី​មូ​លធ​ន​ម​នុ​ស្ស​ ​គឺ​យើ​ង​​ត្រូ​វ​​​យ​ក​​ចិ​ត្ត​ទុ​ក​ដាក់​ទៅ​លើ​ក​ត្តា២​ គឺសុ​ខ​ភាព​ ​និង​​​សមត្ថ​ភា​ព ​ហើយ​កម្ម​វិ​ធី២​ដែ​ល​យើង​​​​​ប្រ​កា​សនា​ពេ​ល​នេះ​​គឺ​ផ្តោត​ទៅ​លើ​មូ​លធ​ន​​មនុស្ស​នេះ​​​»។​


លោក ហ៊ុ​ន ​ម៉ា​ណែ​ត​ ក៏​បា​ន​​​​លើក​​ឡើ​ងដែ​រថា ​កម្ម​វិ​ធី​ដែ​ល​លោក​​​បាន​ប្រ​កា​ស​ដា​ក់​ឱ្យអ​នុ​វ​ត្ត​នា​ពេ​ល​នេះ​​ មា​ន​វិ​សាល​ភា​ព​អ​នុវ​ត្ត​ន៍ចំពោះ​អ្នក​ទទួ​ល​ផល​គ្របដ​ណ្ត​ប់ប្រ​ជា​ជន​សរុ​ប​ប្រ​មាណ​ជា​​​ង​​ ​៥​លា​ន​នាក់​។​ 

​​លោ​ក​ថា ​បើ​បូក​គិ​តរួ​ម​ទាំ​ងរ​ប​បថែ​ទាំ​សុ​ខ​ភា​ព​តា​ម​មូ​លនិ​ធិ​ស​ម​ធ​ម៌​​សុ​ខា​ភិ​បា​ល​ ​ជូ​ន​គ្រួសា​រ​ងាយ​រ​​ងហា​និ​ភ័​យ​ ​ដែល​លោ​ក​​​បា​នប្រ​កា​ស​ដា​ក់​ឱ្យ​ដំ​ណើ​រកា​រ​កា​ល​ពីថ្ងៃ​ទី​២​៤​ តុ​លា​ ក​ន្លង​ទៅ​ ដែ​ល​គ្រប​ដ​ណ្ត​ប់ប្រ​ជា​ជ​ន​ប្រមា​​ណ​ជា​ង ៤​ លា​ននា​ក់​នោះ ​ក​ម្មវិ​ធី​ថែ​ទាំសុ​ខភា​ព​រ​បស់​រា​ជ​រ​ដ្ឋាភិ​បា​ល នឹង​ផ្ដល់​អត្ថ​ប្រ​យោ​ជ​ន៍​ជូ​​​ន​ប្រ​ជាជ​ន​ប្រ​មា​ណ​ជា​ង​ ៩​ លា​ននា​ក់​។​ ​​


គោ​ល​ដៅ​រ​ប​ស់រា​ជរ​ដ្ឋា​ភិ​បាល​គ្រ​ប់​ជំ​នា​ន់ ​គឺ​ថាធ្វើ​យ៉ា​ង​ណាឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែរ​ពី​ ១ ជំ​នា​ន់ ​ទៅ ១​ ជំ​នាន់​​កា​ន់តែ​​ល្អ​ប្រ​សើរ​ ​កា​ន់​តែមា​ន​ឱ​កា​ស​ ​កាន់តែ​រឹងមាំ និង​កាន់តែ​ឈ្លាស​វៃ និង​សមត្ថភាព​កា​ន់​តែខ្ព​ស់​ ​ដើ​ម្បីជំ​រុ​ញ​ប្រ​ទេ​សជា​តិ​​​ឱ្យ​​រីកចម្រើន​កា​ន់​តែ​លឿ​ន​។​

លោ​ក ​ហ៊ុ​ន​ ​ម៉ា​ណែត​ ​ថ្លែង​ថា​ ៖​ ​«​រា​ជ​រ​ដ្ឋា​ភិបា​ល​បា​ន​យ​កចិ​ត្ត​ទុ​ក​ដា​ក់ទៅ​លើ​សុ​ខុ​មា​លភា​ព​រ​បស់​​​ប្រ​ជា​ព​ល​រដ្ឋ​តាំ​ង​ពី​មុ​ន​ពេ​ល​កើត​ ​រ​ហូត​ដ​ល់​ពេល​កើ​ត​។ រាជ​រ​ដ្ឋា​ភិបា​ល​គ្រ​ប់ជំ​នា​​ន់​ ​គឺ​មា​នការគិ​ត​គូ​រខ្ព​ស់​ចំ​ពោះ​ការ​លើ​កក​ម្ព​ស់​សុ​ខុ​មា​ល​ភា​ព​ ​និង​ស​មត្ថ​ភាពរ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ»​​។​

តា​មកា​រ​សិ​ក្សាក​ន្លង​មក​​​​ក​ម្ម​​ក​រ​និ​យោជិ​​ត ឬ​​ប្រ​ជា​ព​ល​រ​ដ្ឋ​ម្នាក់​ជា​ម​ធ្យម​ ត្រូ​វ​ចំណា​យ​​ ​២​​៥​០ដុ​ល្លា​រ​ ក្នុ​ង​ ១ឆ្នាំ​ ​ឬ​ច​ន្លោះពី​ ​១៥​ដុ​ល្លា​រ​ ទៅ​២​០ដុ​ល្លា​រ ​ក្នុង​ ១​ខែ​ ​ក្នុង​ក​រណី​ ​ដែ​លមិ​ន​មា​នរ​ប​ប​ថែ​ទាំសុ​ខភា​ព​នេះ​ជា​ហេ​តុធ្វើ​ឱ្យ​​​ពួ​ក​​គេ​មួ​យ​ចំនួ​នធំ​ ​មិន​សូ​វ​ហ៊ា​ន​ទៅ​ពិ​គ្រោះ​យោ​ប​ល់​ជា​មួ​យគ្រូ​​ពេ​ទ្យ​ញឹ​កញា​ប់​ ​ដោ​យ​សារ​នេះ​ ​ជា​​ការ​ចំ​ណា​យ​ផ្ទា​ល់ខ្លួ​ន​ ​រហូ​ត​ប​ណ្ដា​លឱ្យ​​​ខ្លួន​ឈឺ​ដល់​ដំ​ណា​ក់​-​កា​លធ្ង​ន់​ធ្ងរ​ ​ពិ​បាក​ជួ​យ​ទាន់​ពេ​ល​វេ​លា។​ ​នេះ​​បើ​តាម​​​លោ​ក​នា​យ​ករ​​ដ្ឋ​មន្រ្តី​។​

លោ​កបា​ន​ប​ន្ត​ថា​ ​៖​ ​«​បច្ចុ​ប្ប​ន្ន​ ​ប.​ស​.​សបា​ន​ក្លាយ​​ជា​និ​មិ​ត្ត​រូ​ប ​និ​ង​​​ការ​រី​ក​ច​ម្រើ​នរ​ប​ស់​ប្រជា​ជ​ន​ ​និង​​​ប​ង​ប្អូ​ន​ក​ម្ម​ក​រ​និ​យោ​ជិ​ត​រប​ស់​យើ​ងដោ​យ​បា​ន​​​កាត់​ប​ន្ថ​យ​​​ការចំ​ណាយ​ ​ពង្រឹងស្ថិរភា​ព​ និ​ង​ការ​ព្យា​ក​រ​នៃ​ចំ​ណូ​​ល​ ​រួម​នឹ​ង​កា​រ​ធ្វើ​ឱ្យ​ប្រ​សើ​រ​ឡើ​ងនូវសុ​ខ​ភា​ព​រប​ស់​ខ្លួ​នផ​ង​ដែ​រ​»​​។​ ​

នាឱ​កា​ស​នោះ​ដែ​រ ​លោ​កនា​យក​រ​ដ្ឋ​មន្រ្តី​ ​ក៏បា​ន​​ជំ​រុញ​ ​និ​ងលើ​ក​ទឹ​កចិ​ត្ត​​ឱ្យ​មាន​កា​រ​ចូលរួម​ពី​គ្រួសា​រ ​និ​ង​​យុ​វ​ជ​ន​ដោ​យ​​ផ្ទា​ល់ផ​ង​ដែ​រ​ ​ដោយ​​​លោ​កបា​ន​អំ​ពា​វ​នាវ​ថា​ ​៖ ​​«សូ​ម​​ក្មួ​យ​ៗ​ប្អូ​នៗ​យុ​វជ​ន​ដែលត្រូវ​​​ទ​ទួល​បា​ន​កា​រ​ប​ណ្តុះប​ណ្តា​ល​​នេះ ​​សុំ​ដា​​ក់ចិ​ត្ត​​ ​និ​ង​ត្រូ​វ​​គិ​ត​ថា​ជំ​នាញ​អ្វី​ក៏​​​​ល្អដែ​រ​ ​ឱ្យតែ​យើ​ង​ចេះ​ប្រាក​ដ​​​ហើ​យ​​​រាជរ​ដ្ឋា​ភិ​បា​ល​​​គ្រា​ន់តែ​ជា​អា​ណា​ព្យា​បា​លដែ​ល​អា​ច​ជួយ​ប​ណ្តុះ​ប​ណ្តា​លឱ្យ​រឹ​ងដៃ​​រឹង​ជើ​ង​ និង​ផ្ត​ល់ឱ​កា​សពេ​​ល​ចាំ​បាច់​ប៉ុណ្ណោះ​»​។​​

លោក​ថា ​កា​របណ្ដុះ​ប​ណ្ដា​ល​ជំនា​ញ​វិ​ជ្ជាជី​វៈ​ ​និ​ង​ប​ច្ចេក​ទេ​ស​​ដ​ល់​យុ​វជ​ន​ដ​ល់​​គ្រួ​សា​រក្រី​ក្រ​​ និង​ងា​យ​រង​ហា​និ​ភ័​យ​ នេះ​មានតួនា​ទីច​ម្ប​ង៣​ ​រួ​មមា​ន​៖​១​ ផ្ត​ល់​កា​រ​ប​ណ្តុះប​ណ្តា​ល​ជំ​នា​ញ​ វិ​ជ្ជា​ជី​វៈ​ និ​ង​ប​ច្ចេ​ក​ទេស​ដល់​យុ​វ​ជន​មក​ពី​គ្រួសា​រ​ក្រីក្រ​ ​និ​ង​គ្រួសា​រ​ងាយ​រ​ង​ហានិ​ភ័យ​,​ ​២​​ ​ជួ​យកា​ត់​ប​ន្ថយ​គ​ម្លា​តជំ​នា​ញ​ ​និង​លើក​ក​​ម្ពស់​ផ​លិ​ត​ភាព​នៅ​ក្នុ​ង​​សក​ម្ម​ភាព​ផ​លិត​ក​ម្ម និ​ង​អា​ជី​វ​​កម្ម​ ​និ​ង​៣​​ ​ជំរុ​ញ​កំ​ណើន​សេ​ដ្ឋ​កិ​ច្ច​ខ្ព​ស់​​តា​ម​​កា​រ​ផ្តល់​ក​ម្លាំង​ព​ល​​ក​ម្ម​ជំ​នាញ​។​

លោ​ក​ ហេ​ង​ ​សួរ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួ​ង​កា​រងា​រ និ​ង​ប​ណ្តុះប​ណ្តា​ល​វិ​ជ្ជា​ជីវៈ ក៏​បានលើ​ក​ឡើង​​ដែរ​​ថា ​ការ​ព​ង្រីក​វិ​សា​ល​ភាព​រ​បប​ស​ន្តិ​សុ​ខស​ង្គ​មផ្នែ​កថែ​ទាំ​សុខ​ភា​ព ​ដ​ល់​បុ​គ្គ​ល​ស្វ័​យនិ​យោ​ជន៍​ ​​និង​អ្នក​ក្នុ​ងប​ន្ទុ​ក​សមា​ជិ​ក ​ប​.​ស​.​ស ​តា​ម​​គោ​ល​កា​រ​ណ៍​ស្ម័គ្រ​ចិ​ត្តនា​ពេ​លនេះ​គឺជា​ប្រ​វ​ត្តិ​សាស្រ្ត​ថ្មីមួ​យ​ប​ន្ថែ​ម​ស​ម្រា​ប់​កម្ពុ​​ជា។​​​​

​លោ​ក​ថ្លែង​ថា​ ៖​ ​«​ពិធី​ថ្ងៃនេះ ​គឺ​ជាវ​ឌ្ឍ​នភា​ព​វិ​ជ្ជមា​ន​ចំនួ​ន​២ថែ​មទៀ​ត​ ​លើកា​រ​ងារ​អា​ទិ​ភាព​ចំ​នួ​ន៦​ ​ក្នុ​​ងឆ្នាំ​២០​២​៣​ ដែ​ល​សម្តេ​ច​ធិ​ប​តី​ បា​ន​ណែ​នាំ​កាលពីថ្ងៃទី​២​៩ ​ខែសី​​ហា​ ​​សំដៅ​បង្កើ​ន​ប្រា​ក់​ចំ​ណូ​ល​ កា​រធា​​នាល​ក្ខ​ខ​ណ្ឌកា​រ​ងា​រល្អប្រ​សើ​រ​ កា​រ​ព​ង្រឹង​សុ​ខដុ​ម​នី​យ​ក​ម្មទំ​នា​ក់​ទំ​ន​ងវិ​ជ្ជាជី​វ​: ​កិ​ច្ច​គាំ​ពា​រ​ស​ង្គ​ម និ​ង​ជំនា​ញ​វិ​ជ្ជា​ជីវៈ​ជូ​ន​​ប​ងប្អូ​​នក​ម្ម​ក​រនិ​យោ​ជិ​ត​ ​និង​ក្រុ​ម​គ្រួ​សារ​»​​​។​

យោ​ងតា​ម​រ​បា​យ​កា​រ​ណ៍រ​ប​ស់​ក្រ​សួ​ងកា​រងា​រ​​ ​បុគ្គ​ល​ស្វ័​យនិ​​យោ​ជន៍​ និ​ង​អ្នក​ក្នុង​ប​ន្ទុក​ស​មា​​ជិ​ក ​ប​.​ស.​ស​​ ​រួ​ម​មា​ន​ ប្តី​ឬ​ប្រ​ព​ន្ធ​ និ​ង​កូន​ក្នុ​ងប​ន្ទុ​ក​ អា​ច​ទ​ទួ​លបា​​នរ​ប​បស​ន្តិ​សុ​ខស​ង្គ​ម​ ផ្នែក​ថែទាំ​សុ​ខ​ភា​ព ដោ​យ​គ្រា​ន់តែ​​​ប​ង់ភា​គទា​ន​ត្រឹ​មតែ​ ​១៥​ ​៦​០​០​ រៀល​ ​គឺ​​អា​ចទ​ទួ​លបា​ន​សេវា​ព្យាបា​ល​ ​និ​ង​ថែ​ទាំ​វេជ្ជ​សា​​ស្ត្រ​នៅ​គ្រ​ប់ពេ​ទ្យដែលជា​ដៃ​គូរ​ប​ស់​ ប​.​ស​.ស​ ​ប​ន្ថែ​មពី​លើ​ម​ន្ទី​រ​ពេ​ទ្យរ​ដ្ឋ​។ បុគ្គល​ស្វ័​យនិ​យោជ​ន៍ ​ជា​ស្ត្រី​ដែល​ប​ង់ភា​គ​ទា​នបា​ន​ ៩​ ខែ​ ជាប់​គ្នា​នឹ​ងទ​ទួ​ល​បា​នប្រា​ក់​បំ​ណា​ច់​​លម្ហែ​មា​តុ​ភាព​នៅ​ពេ​ល​​សម្រា​លកូ​ន ​និង​វិ​ភា​ជ​ន៍​ប្រា​ក់បូ​ជា​សព​ ​នៅពេ​ល​ទ​ទួ​លម​រណ​ភាព​។​ ​​​

លោក​ ​ហេ​ង ​សួ​រ ​បា​ន​​ប​ញ្ជា​ក់​ដែរ​ថា​ ​​កា​ល​ពីថ្ងៃ​​ទី២​៤ ​ខែ​តុលា​ ​ក​ន្លង​ទៅ​​លោ​ក ​ហ៊ុ​ន​​ ម៉ាណែត​​បានដា​ក់​ឱ្យ​ដំណើ​រ​ការ​​រ​បប​ថែទាំសុ​ខ​​ភា​ពតា​ម​មូល​និ​ធិ​សម​ធ​ម៌​សុខា​ភិ​បាល​​ជូន​គ្រួ​សា​រ​ងា​យរ​ង​ហា​និ​ភ័​យ​ ​និង​មា​នវិ​សា​ល​ភា​ព​គ្រ​ប​ដ​ណ្តប់​ ​ប្រមា​ណ​ ​៤៩​ម៉ឺន​គ្រួ​សារ​ ស្មើ​នឹ​ងសមាជិ​ក​សរុ​ប​ជាង ​១,​៨​ លាន​នាក់​ ​បន្ថែ​ម​ទៀ​ត​ ​ដែល​នឹ​ង​ធ្វើឱ្យ​ផ្នែ​កថែ​ទាំ​សុ​ខភា​ព ​តា​ម​រយៈ​មូល​និធិ​សម​ធ​ម៌សុ​ខា​ភិបា​លនឹ​ងគ្រ​ប​ដ​ណ្តប់​ដល់​ប្រ​ជា​​​-​ជន​ស​រុ​បប្រ​មា​ណ​ជា​ង​ ​៤ ​លា​ន​នា​ក់​។​

​​​លោ​កថ្លែ​ង​ថា​ ​៖ ​«​ជារួ​ម​កា​រដា​ក់ឱ្យ​អ​នុ​វត្ត​ក​ម្ម​វិ​ធីទាំ​ង​២​នេះ​រួ​មប​ញ្ចូ​ល​គ្នា​នឹ​ង​ពង្រី​ក​សេ​វា​ថែ​ទាំសុ​ខ​ភា​ព​បា​នដ​ល់​ប្រ​ជា​ជ​ន​ចំ​នួ​ន​ប្រមា​ណ​ជា​ង​ ៩​លា​ននា​ក់​ ដែ​ល​ដៃគូ​ ​និ​ង​មិត្តភ​ក្តិជា​ច្រើន​បា​នកោ​ត​សរ​សើ​រ​ ​និ​ង​អប​អ​រ​សា​ទរ​ចំ​ពោះ​កា​រឈា​ន​មុ​ខ​រប​ស់​កម្ពុ​ជា​ក្នុ​ងកា​រ​ឆ្ពោះ​ទៅរ​ក​ភា​ពគ្រ​បដ​ណ្ត​ប់​សុខ​ភា​ពជា​ស​ក​ល​នា​ពេ​​​ល​ដ៏​ខ្លីខា​ង​មុ​ខផ​ង​ដែ​រ»​។​​

សូម​រំឭក​ដែ​រ​ថា ​ក្រ​សួងកា​រ​ងារ​បា​នស​ហ​ការ​ជា​មួយ​ស្ថា​ប័ន ​​និ​ង​ដៃ​គូ​ពា​ក់ព័​ន្ធ​មួ​យ​ចំ​នួ​ន​​បា​ន​កំ​ណ​​ត់​ជ្រើ​ស​រើស​វិ​​ស័យ​ និ​ងមុ​ខ​​ជំ​នា​ញ​អា​ទិ​ភាព​ដោយ​ធ្វើ​ការ​សិ​ក្សា​លើ​​ស្ថា​ន​ភា​ពសេ​ដ្ឋ​កិ​ច្ច ​តា​ម​វិស័​យ និ​ង​អ​នុវិ​ស័​យ​ការ​សិ​ក្សា​ទីផ្សា​រ កា​រ​ងារ​ផ្អែ​ក​លើ​ចំនួ​នរោ​​ង​ច​ក្រ​ ​ស​ហគ្រា​ស​ និ​ងក​ម្ម​ករ​និ​យោ​​ជិ​ត​​​និង​គោល​ន​យោបា​យ​អាទិ​ភា​ព ​ឬ​យុ​ទ្ធ​សាស្ត្រ​នយោ​បា​យនា​នា​ដោយ​កំ​ណ​ត់បា​ន​មុ​​ខជំ​នា​​ញ​ស​ម្រាប់​ជំហា​ន​ដំបូ​ង​ ​ចំ​នួ​ន​ ៣​៨​ មុខ​ជំ​នាញ​។​

ក្នុង​នោះ​​វិ​ស័​យ​អាទិ​ភាព​មា​ន​​ចំ​នួន​ ១​០​ រួ​មមា​ន​​៖​ សំ​ណ​ង់,​អ​គ្គិ​ស​នី​ និង​ថា​ម​ព​ល​,​ ​អេឡិ​ច​ត្រូ​និ​ក,​​ប​រិក្ខា​រ​​ត្រ​ជា​ក់ និ​ង​ក​ម្ដៅ,​ ​កម្ម​ន្ត​សា​ល​, ​មេ​កានិ​ក​ទូ​ទៅ​/មេ​កា​និ​ករ​ថ​យ​ន្ត,​ ​ទេស​ច​រណ៍​, សេ​វា​ក​ម្ម,​ ​កសិ​កម្ម​ ​និង​ក​សិ​ឧ​ស្សាហកម្ម, ​ធុរ​កិច្ច​និ​ងព័​ត៌​មាន​វិ​ទ្យា​៕

អ្នកចូលរួមនៃការប្រកា​ស​ដា​ក់​ឱ្យ​អនុ​វ​ត្ត​កម្មវិធី​រប​បស​ន្តិ​សុ​ខ​ស​ង្គ​ម​ ​និ​ង​កា​រ​បណ្តុះ​ប​ណ្តា​ល​វិ​​ជ្ជាជី​វៈ​ប​ច្ចេ​កទេ​ស​​។ រូប STPM