ភ្នំពេញៈ រ​ដ្ឋ​បា​លជ​លផ​លនៃ​ក្រ​សួ​ងក​សិក​ម្ម​ រុ​ក្ខា​ប្រមា​​ញ់ ​និង​នេ​សាទ​ ​និង​អង្គ​កា​រដៃ​គូ​ កំ​ពុង​រៀ​បចំ​ផែ​ន​ការ​គ្រ​ប់​គ្រ​ងជ​ល​ផល​ស​មុ​ទ្រ ​សំ​ដៅ​ទ​ប់​ស្កាត់​កា​រនេសា​ទហួ​សក​ម្រិត ​​​និង​ធា​នា​ដ​ល់​កា​រ​រក្សា​បា​ននូ​វ​ធន​ធា​ន​សមុ​​ទ្រ​ ​ប្រ​ក​ប​​​ដោយ​ប្រ​សិទ្ធ​ភា​ព​។​


​ដើ​ម្បីឱ្យ​កា​រ​រៀ​ប​ចំផែ​ន​ការ​នេះ​ ប្រ​ព្រឹ​ត្ត​ទៅដោយ​​រលូ​នមូ​ល​និ​ធិ​ស​​ហភា​ព​អឺ​រ៉ុប(E​U​)និ​ង​អង្គការ FAO កាលពីថ្ងៃទី​១៦ ​ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ដ​ល់​វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​រដ្ឋបាល​ជលផល​ថ្នាក់​ជាតិ និង​ខេត្តជាប់​តំបន់​ឆ្នេរ​ និង​អ្នក​ពាក់​ព័ន្ធ​ផ្នែក​នេសាទ​ផ្សេង​ទៀត ក្នុង​គោល​បំណង​បង្កើនការយល់ដឹង និងលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​នេសាទ​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។

វគ្គ​បណ្តុះ​បណ្តាល​នេះនឹង​កសាង​សមត្ថភាព​ដល់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​គ្រប់​គ្រង​ជលផល ដោយ​ផ្តោត​លើ​សកម្មភាព​នៃកា​រ​នេសាទ​ហួស​កម្រិត និង​ដែន​នេសាទ​សេរី ផល​វិបាក​នា​នា ដែ​ល​បាន​ប្រឈម ជា​ពិសេស​ពិភាក្សា​​លើ​យុទ្ធសាស្រ្ត​ និង​ផែនការ​អនុវត្ត​នានា​​ដើម្បី​ដោះ​ស្រាយ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ (FAO)។


ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖«​ជម្រក​ត្រី​​សំខាន់ៗ ​រួម​មាន​ ផ្កា​ថ្ម ស្មៅ​សមុទ្រ និង​ព្រៃ​កោង​កាង គឺ​ជា​កន្លែង​បន្ត​ពូជ លូតលាស់ និង​ចិញ្ចឹម​ជីវិត​របស់​ត្រី ហើយ​ត្រី​សមុទ្រ ក៏​មិន​អាច​រស់​បាន​ដោយ​គ្មាន​ទី​ជម្រក​ដែល​សម្បូរ​ដោយ​សុខុមាលភាព និង​​​បរិស្ថាន​ល្អ​ឡើយ​។ ដូច្នេះកា​រ​គ្រប់​គ្រង​ជល​ផល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព នឹង​រួម​ចំណែក​ដល់​ដំណើរ​ការ​ធ្វើ​ឱ្យ​មាន​កំណើន​តម្លៃ​សេដ្ឋកិច្ច​ដែល​ទាញ​ចេញ​ពី​ជល​ផល​សមុទ្រ សំដៅ​ធានា​ថា ធ​ន​ធាន​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​កម្រិត​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព និងនិ​រន្តរ​ភាព»។ 

លោក ​បួយ រតនា អនុ​ប្រធាន​រដ្ឋ​បាល​ជល​ផល ​តាមរយៈសេចក្តីប្រកាស​នេះបានឱ្យដឹងថា រដ្ឋ​បាល​ជល​ផលបាន​រៀប​ចំ​ផែនការ​គ្រប់​គ្រង​ជល​ផល​សមុទ្រដោយ​មាន​ការ​ជួយ​គាំទ្រ​បច្ចេកទេស​ពី​អង្គការ FAO និង​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​នា​នា​​នៅ​គ្រប់​កម្រិត រួ​ម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន និង​សហគមន៍​នេសាទ។


លោកបន្តថា ​បច្ចុប្បន្ន​នេះ​​រដ្ឋបាល​ជល​ផល​កំពុង​ដំណើរ​ការ សុំ​ការ​អនុម័ត​ពី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​។ 

លោក​បន្ត​ថា ផែនការ​នេះ​នឹង​ជួយ​ស្តារ និង​ការ​ពារ​ធន​ធាន​ជល​ផល និង​ទី​ជម្រក​សំខាន់ៗ ដែល​អនុញ្ញាត​ឱ្យ​ទាញ​យក​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​នេសាទ​ប្រកប​ដោយ​និរន្តរ​ភាព​។

លោក​បញ្ជាក់​ថា៖ «​ផ្នែក​មួយ​នៃ​ការ​ធា​នា​នូវ​និរន្តរ​ភាព​នេះ គឺ​ការ​កៀរ​គរ​ភាគី​ពាក់​ព័ន្ធ​រួម​គ្នា​បង្កើន​ការ​យល់ដឹ​ង​ពី​ការ​​នេសាទ​ដូច​ជាកា​រនេសាទ​ហួ​សក​ម្រិ​ត ​​និង​ការ​នេសា​ទ​សេ​រីគ្មា​ន​កា​រ​គ្រ​ប់​គ្រ​ង​ និ​ងត្រួ​ត​ពិ​និត្យ​និ​ង​ការ​ទ​ទួល​យ​ក​នូ​វ​តម្រូ​វ​ការ​ចាំ​បា​ច់ស​ម្រា​ប់ម​នុ​ស្ស​គ្រ​ប់គ្នា​ក្នុ​ងកា​រ​ស​ហ​កា​រគ្នា​ដោះស្រា​យប​ញ្ហា​ប្រ​ឈម​ទាំ​ង​នេះ»​។​

​​លោក​ប​ន្ថែ​មថា​ ​ការ​ធ្វើ​កា​រដែ​ល​មា​នគោ​ល​ដៅ​រួ​ម​គ្នា ​នឹ​ង​ពង្រឹ​ង​កិ​ច្ចខិ​ត​ខំប្រឹ​ង​ប្រែ​ងកាត់​បន្ថ​យ​កា​រ​អនុ​វ​ត្ត​ និ​ង​សក​​ម្មភា​ព​ដែល​មា​នផ​ល​ប៉ះពា​ល់​អវិ​ជ្ជ​មាន​លើ​ធន​ធា​ន​ជ​ល​ផល​ ទី​ជម្រ​ក​ ​និងផ​ល​ប្រយោ​ជ​ន៍។

ចំណែក លោក​ផែន ប៊ុនធឿន ទីប្រឹ​ក្សាប​ច្ចេក​ទេស ​ផ្នែ​ក​គ្រ​ប់គ្រ​ងជ​លផ​លស​មុ​ទ្រម​ក​ពីអ​ង្គកា​រ​ F​AO​ ​នៅ​កម្ពុ​ជា​ ​ក៏បា​ន​ថ្លែង​ថា ​វ​គ្គ​ប​ណ្តុះ​បណ្តា​ល​នេះត្រូវ​បាន​រៀ​បចំ​ឡើ​ង​ ដើម្បី​ជួ​យ​ដល់​ថ្នា​ក់ដឹ​កនាំ​រ​ដ្ឋ​បាល​ជ​ល​ផល​ ខ​ណ្ឌ​រ​ដ្ឋបា​ល​ជល​ផ​ល​ ​អធិ​ការ​ដ្ឋា​ន​រដ្ឋ​​បាល​ជល​ផ​លស​មុទ្រ​ស​ហគម​ន៍នេសា​ទ​ និ​ង​អ្ន​កនេ​សា​ទស្វែ​ង​យល់​អំពី​យ​ន្ត​ការ​ដែ​ល​អា​ច​ប្រើ​ប្រា​ស់ក្នុ​ង​ការ​គ្រប់​គ្រ​ងធ​ន​ធាន​ជល​ផ​ល​សមុ​ទ្រ​ឱ្យ​មាន​និ​រន្ត​​រភា​ព​។​ 

លោ​ក​ថ្លែង​ថា​៖​ ​«ក្នុ​ង​វ​គ្គ​បណ្តុះ​ប​ណ្តា​ល​នេះមា​ន​ការ​ពិ​ភា​ក្សាជា​ក្រុ​ម​​ និ​ង​លំហា​ត់​ជាច្រើ​ន​ ​ដើ​ម្បីឱ្យ​ភា​គី​ពាក់​ព័​ន្ធ​ ​និ​ងតួ​អ​ង្គ​សំខា​ន់​ៗ​ អ​នុវ​ត្ត​ប​ច្ចេក​ទេស​ ​បង្កើ​ត​ល​ក្ខខ​ណ្ឌ​ដែល​មា​ន​ស្ថិរភា​ព ​និ​ង​អាច​ព្យា​ក​រផ​ល​ស្តុ​កត្រី​»​។​

បើ​តា​ម​សេ​ចក្ដី​ប្រ​កា​សព័​ត៌មា​ន​ ​វ​គ្គ​ប​ណ្តុះប​ណ្តា​លកំពុ​ងប្រ​ព្រឹ​ត្ត​ឡើង​នៅ​ខេ​ត្ត​កែប​ ​ចា​ប់​ពីថ្ងៃ​ទី​១​៦ ដ​ល់ថ្ងៃ​ទី​១៧​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ២​០​២​៣ ​ស្តី​ពីកា​រ​គ្រប់​គ្រ​ង​ស​មត្ថ​ភា​ព ​និ​ង​កម្លាំ​ង​នេ​សា​ទ​ និង​នៅ​ខេ​ត្ត​កំ​ពត​ ​ចា​ប់ពី​ថ្ងៃទី២​១ ​ដ​ល់​ថ្ងៃ​ទី២​៣ ​ខែ​វិច្ឆិ​កា ​ឆ្នាំ​២​០២​៣​ ស្តី​ពីការ​គ្រប់​គ្រ​ងកា​រ​នេ​សាទ​តា​ម​តំ​បន់​ និង​ពេ​ល​វេ​លា។​

​សូ​ម​បញ្ជា​ក់​ថា ​កា​រ​ប​ង្កើត​ផែ​ន​កា​រគ្រ​ប់​គ្រ​ងជ​ល​ផ​ល​សមុ​ទ្រ​ត្រូ​វបា​ន​ផ្តួ​ច​ផ្តើម​ឡើ​ង​តាំ​ង​ពីឆ្នាំ​២​០​២១ ​ដែ​ល​គាំ​ទ្រមូ​ល​និ​ធិ​ដោយ​ស​ហ​ភាព​អឺ​រ៉ុប​ ​តាមរ​យៈ​អង្គ​កា​រ FA​O ​ក្រោម​គ​ម្រោ​ង​គាំ​ទ្រ​ប​ច្ចេក​ទេ​ស ​ក​ម្មវិ​ធី​ជំ​រុ​ញកំ​ណើ​ន​វិ​ស័យ​ជ​ល​ផ​ល​ប្រក​ប​ដោ​យ​ចីរ​ភាព​និ​ងប​រិ​យាបន្ន​ ​ផ្នែក​នេ​សា​ទ(​C​AP​F​IS​H​-​C​ap​t​​ur​e​)​ ​ដែ​ល​ជា​កម្ម​វិ​ធី​ជល​ផ​លដ៏​ធំ​បំ​ផុត​មួ​យ​រប​ស់ស​ហភា​ព​អឺរ៉ុប៕