ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ក្នុង​រយៈ​​ពេល​​ ២​ ថ្ងៃនេះ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​រហូតដល់ ​១៥ ​នាក់ និង​រងរបួស​ធ្ងន់ ស្រាល ​៤៦​ នាក់​។​


​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា បានកើត​​ឡើង​ចំនួន​ ៩ ​លើក ​(​យប់​ ៣ ​លើក​) បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ៦ ​នាក់ (​ស្រី​ ៣ ​នាក់​) ​រងរបួស​សរុប​ ១៤​ នាក់ ​(​ស្រី ​៣ ​នាក់​), រងរបួស​ធ្ងន់ ១១ ​នាក់ (​ស្រី​ ៣ ​នាក់​) រងរបួស​ស្រាល​ ៣ ​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព​ ១២ នាក់​។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​ និង​សណ្តាប់ធ្នាប់​សា​​ធា​រណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ថា មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ណ៍​ទាំងនេះ​រួមមាន​ល្មើស​ល្បឿន ៤​ លើក ​(​ស្លាប់​ ២ ​នាក់​)​ មិន​ប្រកាន់​ស្តាំ​ ៤​ លើក ​(​ស្លាប់ ៤ ​នាក់​) និង​បត់​/​គ្រោះថ្នាក់​ ១ ​លើក​។​


​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា បានកើត​ឡើង​ចំនួន​ ១២​ លើក ​(​យប់​ ៩ ​លើក​) បណ្តាលឱ្យ​មនុស្ស​ស្លាប់ ​៩ ​នាក់ (​ស្រី​ ២ ​នាក់​) រងរបួស​​សរុប ២១​ នាក់ ​(​ស្រី ១៣ ​នាក់​) ក្នុងនោះ​រងរបួស​ធ្ងន់ ​៦ ​នាក់ ​(​ស្រី​ ៣ ​នាក់​) រងរបួស​ស្រាល ១៥​ នាក់ (​ស្រី ១០ នាក់​)​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន៖ ល្មើស​ល្បឿន​ ៤ លើក ស្លាប់ ​២ ​នាក់ មិន​ប្រកាន់​ស្តាំ​ ១​ លើក​ ស្លាប់​ ១ ​នាក់ ប្រជែង​ក្នុង​ស្ថាន​ភាពគ្រោះថ្នាក់ ៣ ​លើក​ស្លាប់​ ៤ ​នាក់​បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ១​ លើក​ស្លាប់ ២​ នាក់​៕