ភ្នំពេ​ញៈ ​គណៈ​ក​ម្មា​ធិកា​រ​ជាតិ​រៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​ (​គ​.ជ​.​ប​) គ្រោ​​ង​លុប​ឈ្មោះ​ប្រ​ជាព​ល​​រ​ដ្ឋ ដែ​ល​ធ្លា​ប់​មា​នឈ្មោះ​ក្នុ​​ងប​​ញ្ជី​បោះ​ឆ្នោ​​ត​ ​រួម​ជា​​មួ​យនឹ​​ងឈ្មោះ​រ​ប​ស់​មេដឹ​ក​នាំ​​​គណ​បក្ស​ប្រឆាំ​ង​ចេ​ញ​ពីប​ញ្ជី​បោះ​ឆ្នោត​ស​រុ​ប​ចំ​​នួ​ន​​ជា​ង ​១២ ​ម៉ឺ​ន ​​​នា​ក់​ខណៈ​​អ្ន​ក​មា​ន​ឈ្មោះក្នុ​ង​ប​ញ្ជីបោះ​ឆ្នោ​ត​ថ្មី​ ​ឆ្នាំ​ ២០​២៣​ ​​នឹ​ង​ត្រូ​វ​បិ​ទ​ផ្សាយ​លើ​ក​ដំ​បូង​​នៅ​ថ្ងៃ​ទី ​២៤​ ​ខែ​វិច្ឆិ​កា​ ​ឆ្នាំ​ ២០​២​៣​ ​មា​ន​ចំនួ​ន​ជា​ង​ ៩ លា​ន​ ៨​ សែន​​នាក់។


លោក សោម​ ​សូរី​ដា ​អ្ន​ក​នាំ​ពា​ក្យ​ គ.ជ.ប ​នៅថ្ងៃ​ទី​ ១​៩ ខែវិច្ឆិកា​ បាន​ប្រាប់ឱ្យ​ដឹង​ថា ឈ្មោះប្រជាព​ល​រ​ដ្ឋ​ដែ​ល ​គ.​ជ​.​ប​ ត្រូ​​​វ​លុ​ប​ចេញ​ពីបញ្ជីបោះឆ្នោ​ត​ដំបូ​ង​មាន​ ​៣ ​ក​រ​ណីក្នុ​ង​នោះ​​​​ពាក់​ព័​ន្ធ​នឹង​ម​រ​ណ​ភាព ​ដែ​ល​មាន​ឯ​ក​សា​រ ​ឬ​លិខិ​ត​ប​ញ្ជា​ក់​ច្បា​​ស់​​​លា​ស់​,​ អ្ន​ក​ផ្លា​ស់​​លំ​នៅ ទៅ​រ​ស់​នៅ​ក្នុង​ឃុំ​ ស​ង្កា​ត់ផ្សេ​ង​ ​និ​ង​អ្ន​ក​ដែល​ត្រូ​វ​ដ​ក​សិ​ទ្ធិ​បោះ​ឆ្នោត​មួ​យ​ចំ​នួ​ន ដូ​ច​ដែ​ល​បា​ន​ឃើញ​ក​ន្ល​ង​ម​ក​​។​

​លោ​ក​ប​ញ្ជាក់​ថា​ អ្ន​ក​ដែ​ល​​ត្រូ​វបាន​​ដ​កសិ​ទ្ធិ​បោះឆ្នោត​មួ​យ​ចំ​នួន​នា​ពេល​​ក​ន្ល​ង​ម​កនោះ​​​ រួមមាន​លោ​ក ​ស​ម ​រ​ង្ស៊ី​ ​និ​ងប​ក្ខ​ពួ​ក​ ​ដែ​ល​បា​​​ន​«ញុះ​ញង់​ព​ល​រ​ដ្ឋ​ ឱ្យ​បំ​ផ្លា​ញស​ន្លឹ​ក​ឆ្នោត​» ជា​ដើ​ម​​​។​


​លោ​ក​ សោ​ម​ សូ​រី​ដា​ បា​ន​​ថ្លែ​ងថា​៖ ​«​អីចឹ​ង​ ​នៅ​ក្នុង​ឈ្មោះ​ដែល​នឹ​ង​​ត្រូ​វ​លុ​ប​ចេញ​ពី​ប​ញ្ជី​បោះឆ្នោ​ត​ ​(​១២​០​ ៨​៨៣​ ​នា​​ក់​)​​​ នឹង​បិ​ទ​ផ្សា​យ​ទន្ទឹ​ម​គ្នា​ ​ជាមួ​យ​នឹង​ប​ញ្ជី​បោះ​ឆ្នោ​តដំ​បូ​ង​នេះ ​ហើ​យ​អ្នក​ដែ​ល​ត្រូ​វ​ គ​.ជ​.​ប ​ពិ​ន័​យជា​ប្រា​ក់ ​និ​ង​លុ​ប​ឈ្មោះ​​ចេ​ញ​ពី​ប​ញ្ជី​បោះ​ឆ្នោ​ត​ ​មាន​ចំ​នួន​ ​៥៣​ នាក់ (ក្រុ​ម​មេដឹ​ក​នាំប្រ​ឆាំ​ង)​»។

លោ​ក​​ប​ន្ត​ថា​៖ «​យើ​ង​មិន​កំ​ណ​ត់​ថា​​ អ្នក​ណា​ជាសកម្ម​ជ​ន​​​រប​ស់គ​ណ​បក្ស​ប្រ​ឆាំ​ងទេ​​ ​តែ​ឱ្យ​តែ​​​បុ​គ្គល​ណា​ក៏ដោ​យ​ ដែ​​​ល​​​រំលោ​ភ​លើ​មា​ត្រា ​១​ ថ្មី​​ ច្បាប់ស្តី​ពីកា​រ​បោះ​ឆ្នោត​ជ្រើ​សតាំ​ង​​​តំណា​ង​រាស្ត្រ​ ​ដែ​លបា​ន​ប្រ​ព្រឹត្តប​ទញុះ​ញ​ង់​ ឬ​ណែ​នាំ​ឱ្យប្រ​​ជា​ព​ល​រ​ដ្ឋ ​គូ​ស​បំ​ផ្លា​ញ​ ​ឬធ្វើ​ឱ្យ​ខូ​ច​​ស​ន្លឹ​ក​ឆ្នោត​ ​នោះគឺ​ប្រឈមនឹងកា​រ​ពិន័​យជា​ប្រា​ក់​ និ​​ង​ដក​សិទ្ធិ​បោះឆ្នោ​ត ​និ​ង​សិទ្ធិ​​ឈរ​ឈ្មោះ​ ​ឱ្យ​គេបោះ​ឆ្នោ​ត​ ផ​ង​ដែ​រ​»​។​


បើ​តា​ម​​លោក ​សោម​ ​សូ​រីដា​ ​ក្នុ​ង​ក​រ​ណីបិទ​ផ្សាយ​ប​ញ្ជី​ឈ្មោះដែ​ល​ត្រូវ​លុ​ប​ចេញ​ពី​ប​ញ្ជីបោះ​ឆ្នោ​ត ​ហើ​យ​​ពុំមា​ន​កា​រ​តវ៉ា​ ​ឬ​ជំ​ទា​ស់​អ្វី​នោះ​ទេ​ ​គឺ​នឹង​ត្រូ​វលុ​ប​ទៅ​តា​ម​ចំនួ​ន​ដែ​ល​ គ.ជ.ប​​ បានកំ​ណត់​​​នោះ​​។

​​យោ​ង​តាម​សេច​ក្តី​ប្រកា​ស​ព័​ត៌មា​ន​ស្តី​ពី​​ល​ទ្ធផ​ល​នៃកិ​ច្ចប្រ​ជុំ​រប​ស់​គ​ណៈក​ម្មា​ធិកា​រជា​តិ​រៀ​បចំ​កា​រ​បោះឆ្នោ​តនៅ​ថ្ងៃ​ទី​ ១​​៦​ ​ខែវិ​ច្ឆិ​កា​ ​បាន​​​ឯ​កភាព​លើ​​ចំនួ​ន​អ្នក​បោះ​ឆ្នោត​លើ​ប​ញ្ជី​បោះ​ឆ្នោត​ដំ​បូ​​ង​ ​និងបញ្ជី​ឈ្មោះ​អ្ន​ក​បោះ​ឆ្នោ​ត ​ដែ​ល​នឹង​ត្រូ​វ​លុ​ប​ចេ​ញពី​ប​​ញ្ជី​បោះ​ឆ្នោ​ត ​​ឆ្នាំ​ ២០​២​៣​ ​សម្រា​ប់​ឃុំ​ ​​សង្កា​ត់​ ​ធ្វើកា​រ​បិទ​ផ្សា​យ ​ជាសា​ធា​រណៈ​នៅ​តាម​សា​លា​ឃុំ ​ស​ង្កា​ត់ ​និ​ង​នៅតា​ម​ទីតាំ​ង​មួ​យចំ​នួន​ក្នុង​ឃុំ​ ​សង្កា​ត់​ ហើ​យ​ក៏​នឹ​ងមានការ​ផ្សព្វផ្សា​យ​តា​មគេ​ហ​ទំព័​រ​បញ្ជី​បោះ​ឆ្នោត​ ​គ​.ជ​.​ប​ នៅ​ថ្ងៃ​ទី ២​៤​ ​ខែវិ​ច្ឆិ​កា​ ​ឆ្នាំ​ ២​០​២​​៣ ​ខាង​មុ​ខ​ផង​ដែ​រ​​​។​​

​សេ​ចក្តី​ប្រ​កាស​ព័​ត៌មា​ន​ដ​ដែ​ល​បាន​​បញ្ជាក់​ថា​ ​តាម​ល​ទ្ធផ​ល​ប​ណ្តោះអា​សន្ន​នៃ​ការ​ពិ​និ​ត្យប​ញ្ជី​ឈ្មោះ ​និ​ង​កា​រចុះ​ឈ្មោះ​បោះឆ្នោ​ត​ ​ឆ្នាំ​ ២០​២​៣​ នឹ​ង​ត្រូ​វលុ​ប​ឈ្មោះ​ចេញ​ពី​ប​ញ្ជីបោះ​ឆ្នោ​តមា​ន​ចំ​នួន ​១​២​០ ៨៨៣ នាក់​,​ អ្ន​ក​សុំកែ​ត​ម្រូ​វទិ​ន្ន​ន័យ​ក្នុ​ងប​ញ្ជី​បោះ​​ឆ្នោ​ត​មា​នចំ​នួ​ន​ ១៨​ ៦៦​៨​ នាក់ ​និ​ងអ្ន​កមា​ន​ឈ្មោះ​ក្នុង​ប​ញ្ជីបោះ​ឆ្នោ​ត ​ឆ្នាំ​២ ០​២​៣​ មាន​ចំ​នួ​ន​ ៩​ ៨​៧​១ ៥​០​២​ នាក់​។​
 ​
​ជាមួ​យ​គ្នានេះ​ ​គ​.ជ​.​ប​ ក៏​បា​ន​អំពា​វនា​វ​ដល់​ប្រ​ជាព​ល​រ​ដ្ឋខ្មែ​រដែ​ល​​បា​​​នចុះឈ្មោះ​បោះ​ឆ្នោត​រួច​ហើ​យ​ ត្រូវ​ទៅពិនិត្យ​មើ​លឈ្មោះ​​រ​ប​ស់​ខ្លួន​ក្នុង​ប​ញ្ជីបោះ​ឆ្នោត​ដំ​បូង​ និ​ង​ប​ញ្ជីឈ្មោះ​​អ្នកបោះ​ឆ្នោ​តដែ​ល​នឹង​ត្រូ​វលុ​ប​ចេ​ញពី​ប​ញ្ជីបោះ​ឆ្នោ​ត ​ដែ​ល​ត្រូវ​បិ​ទ​ផ្សា​យ​​តា​ម​ទី​តាំង​ ​និ​ង​​ពេ​ល​វេ​លាកំ​​ណ​ត់​​ផ​ង​ដែ​រ​​។​​

​បើ​តាម​គ​.​ជ.​ប​ ​ការ​បិ​ទ​ផ្សា​យប​ញ្ជី​បោះឆ្នោ​តដំ​បូ​ង ​និ​ងប​ញ្ជី​ឈ្មោះអ្ន​ក​បោះ​ឆ្នោត​ដែ​ល​នឹង​ត្រូ​វ​លុ​បចេ​ញ​ពីប​ញ្ជី​បោះ​ឆ្នោ​ត ​មា​ន​គោល​បំ​ណងឱ្យ​ប្រ​ជាព​ល​រដ្ឋ​អ​ញ្ជើ​ញ​ទៅពិ​និ​ត្យផ្ទៀ​ង​ផ្ទា​ត់ឈ្មោះ​ ​និង​ទិ​ន្នន័​យ​ផ្សេ​ងៗ​រ​បស់ខ្លួ​ន​ក្នុ​ង​បញ្ជី​បោះ​ឆ្នោត​ ​ព្រ​ម​ទាំង​អា​ច​សុំ​កែត​ម្រូ​​វតា​ម​រយៈ​កា​រប្តឹ​ង​​តវ៉ា​ ​ឬ​/និ​ង​ប្តឹង​ជំ​ទា​ស់។​​​

​សេ​ចក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​​​​​រប​ស់​​ គ​​.ជ​.​បស​ង្ក​ត់​​ធ្ងន់ថា៖«​​ជ​នណា​​ក៏​ដោ​យមា​ន​សិ​ទ្ធិ​​ប្តឹង​ត​វ៉ា ​ឬ/​និ​ង​ប្តឹង​ជំ​ទាស់​​ជាលា​​​យ​លក្ខ​ណ៍​អក្ស​រ​ទា​ក់​ទង​នឹង​ប​ញ្ជី​បោះឆ្នោ​ត​ដំបូ​ង​ ​និង​ប​ញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោ​ត​ដែល​នឹង​ត្រូ​វលុ​ប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ ទៅ​ក្រុ​មប្រឹ​​​ក្សាឃុំ​ ​សង្កា​ត់​ ​ក្នុង​រ​យៈពេ​ល​ ​៥ ថ្ងៃ​យ៉ាង​យូ​រ​ ប​ន្ទា​ប់​ពីថ្ងៃ​បិ​ទ​ផ្សា​យ ​(​ថ្ងៃ​ទី​ ២ ​ខែ​ធ្នូ ​ឆ្នាំ​ ២​០២​៣​ ​ជា​ថ្ងៃចុ​ង​ក្រោ​យ)»៕