ភ្នំពេញៈក្រ​សួ​ង​អ​ធិ​ការ​កិ​ច្ចនិ​ង​អង្គ​កា​រមូ​ល​និ​ធិ​អា​ស៊ីប្រ​ចាំ​ក​ម្ពុ​ជា​ បា​ន​​​ពិ​និ​ត្យល​​ទ្ធភា​ព​ ​ព​ង្រឹង​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិ​កា​រ ​តា​ម​រ​យៈ​​កា​រ​ចុះ​អនុ​ស្ស​រណៈ​​យោគ​យ​ល់ ​(MoU) ជាមួយគ្នា​ក្នុ​ងពេ​ល​ឆាប់​ៗ​ខាង​មុខ​ ​ដោយ​ភា​គី​ទាំង​២ ​បា​​​ន​ព្រ​មព្រៀ​ង​ចា​ត់​តាំ​ងក្រុ​ម​​ការ​ងា​រ​បច្ចេ​ក​ទេ​ស​ពិ​ភា​ក្សាគ្នា​ល​ម្អិ​ត​ ខ​ណៈ​អ​ង្គ​កា​រ​មូ​ល​និធិ​​​អាស៊ីធ្លាប់​មា​នកិ​​​ច្ច​​​ស​ហ​​ប្រ​តិ​ប​ត្តិ​កា​រជា​មួ​យ​វិ​ទ្យា​ស្ថាន​ជា​​តិ​អ​ធិកា​រ​កិច្ច​ផ​ងដែ​​រ​​​។​​​


​កា​រ​ពិ​និត្យ​លទ្ធ​ភា​ពកិ​ច្ច​សហ​ប្រ​តិ​ប​ត្តិកា​រ​ ​រ​ប​ស់​​ស្ថា​ប័​នទាំ​ង​២​នេះ​ ធ្វើ​ឡើ​ង​តាម​រ​យៈជំ​នួ​ប​ទ្វេ​ភាគី​រ​វា​ង​លោក​ហួ​ត​ ​ហា​ក់ ​រ​ដ្ឋ​ម​ន្ត្រីក្រ​សួ​ង​អធិ​កា​រកិ​ច្ច​ ​និ​ង​លោក​ស្រី​ Meloney C. Lindberg ប្រធានមូលនិធិ​អាស៊ី​ប្រ​ចាំ​ប្រទេ​ស​ ​ក​ម្ពុ​ជា ​(​Asian Foundation) កាលពី​រ​សៀល​ថ្ងៃ​ទី​១​៧ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៣​ ។​ ​នេះ​បើ​យោង​​តាម​សេ​ច​ក្តី​​ប្រ​កា​ស​ព័​ត៌មា​ន​រ​ប​ស់ក្រ​សួ​ង​អ​ធិការ​កិ​ច្ចនៅ​ថ្ងៃ​ទី១​៨​ ខែ​វិ​ច្ឆិ​កា។​​​​​

សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មា​ន​ប​ញ្ជាក់​ថា​ លោ​ក​ហួ​ត​ ហា​ក់​ ​បាន​ជ​ម្រាប​ដ​ល់​លោក​ស្រី​ ​​Me​l​o​ne​y ពី​ស្ថា​នភា​​​ព​​ន​យោ​បា​យ​នៅក​ម្ពុ​ជា​ ដែ​ល​លោក​អះ​អាង​ថា​ ​មាន​​ទិដ្ឋ​ភា​ពល្អ​ប្រ​សើរ​ជា​រួ​ម ​ដែ​លប​ង្ក​ប​រិ​យា​កា​ស​ អំ​ណា​យ​ផល​ ​ដ​ល់​កា​រ​អ​ភិវ​ឌ្ឍ​ន៍ ​និ​ង​កា​រទា​ក់​ទាញ​ផ្នែ​កវិ​និ​យោគ​។​​


​លោ​ក​បា​ន​បន្ត​ថា​​ ​​៖​ «​បេស​ក​កម្ម​ច​ម្ប​ងរ​ប​ស់​ក្រសួ​ង​ ​ក៏​ដូច​ជា​ហេតុ​ផ​ល​ ដែ​ល​រ​ដ្ឋាភិ​​បា​លស​ម្រេ​ច​ផ្លា​ស់ប្តូ​រ​​ឈ្មោះ​​​ក្រ​សួ​ង​ ពី​ក្រ​សួង​ទំ​នាក់​ទំ​នង​ជា​មួ​យរ​ដ្ឋ​សភា​-​ព្រឹ​ទ្ធស​ភា​ ​និង​អ​ធិការ​កិ​ច្ច ​ទៅ​ជាក្រ​សួង​អ​ធិ​កា​រ​កិច្ច​វិ​ញ គឺ​ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​ក​ម្ម​វិធី​ន​យោបា​យ​រ​បស់​រ​ដ្ឋា​ភិ​បាល​អាណ​ត្តិ​ទី៧​​ ដែលផ្តោ​តលើ​កំ​ណែ​ទ​ម្រង់ព​ង្រឹ​ង​អភិបាល​កិ​ច្ច ​និ​ងធ្វើ​ទំ​នើ​បក​ម្ម​ស្ថា​ប័ន​រដ្ឋ​ ​ក្នុងបំ​ណង​ប្រែក្លា​យទៅ​ជា​រដ្ឋ​បា​ល​សាធា​រ​ណៈ​មួយ​ដែ​ល​មា​នស​ម​ត្ថ​ភាព​ខ្ព​ស់​ ខ្លាំ​ង​ ​ឆ្លា​តវៃ​ ​និ​ង​ស្អា​ត​ស្អំ»​។​

លោក ហួ​ត​ ហា​ក់​​​ ក៏បា​​​បញ្ជា​ក់​​​ពី​ផែន​កា​រ​ច​ម្បង​ចំ​នួ​ន ៤ ​រប​ស់​ក្រ​សួ​ងអ​ធិកា​រ​កិ​ច្ចរួមាន ​ពង្រឹ​ង​ស្ថាប័​ន​, ​ប​ង្កើត​​​មូ​​​ល​ធន​ម​នុ​ស្ស,​ រៀ​ប​ចំលិ​ខិ​តប​ទ​ដ្ឋា​ន​គតិ​យុ​ត្តសំ​ខា​ន់ៗ​ ​និ​​ង​ការ​ធ្វើសុខដុមនី​យក​ម្ម​នៅក្នុ​ង​ក្រសួ​ង​។​


យោ​ង​តា​មសេ​ច​ក្តី​ប្រកា​ស​ព័ត៌​មា​ន​ដ​ដែល​ ​​​លោក​​ស្រី​ Meloney ក៏​បា​ន​ថ្លែង​អំ​ណ​រ​គុ​ណដ​ល់​លោ​ក​រ​ដ្ឋ​ម​ន្ត្រី ​ដែ​ល​បាន​ជួ​ប​ជាមួយលោ​ក​ស្រី​ និ​ង​ដើ​ម្បី​អាច​ឱ្យ​លោ​ក​ស្រី​រាយកា​រ​ណ៍​ពីគោ​ល​បំ​ណង​ ​ស​កម្ម​ភា​ព និងគម្រោង​​ដែ​លអ​​​ង្គ​​កា​រ​​​មូល​និ​ធិ​អាស៊ី​កំ​ពុ​ងអ​នុ​វ​ត្ត។

​ជា​លទ្ធ​ផល​ ​ភា​គី​ទាំង​២​ ​បាន​ពិ​និ​ត្យ​ល​ទ្ធភា​​ព​ចុះអ​នុ​ស្ស​រណៈ​យោ​គ​យ​ល់​គ្នាដើ​ម្បី​ព​ង្រឹ​ង​កិ​​ច្ចស​ហ​ប្រតិ​បត្តិ​កា​រ​​​រ​វា​ង​ស្ថាប័​ន​ទាំ​ង​២​ ​​ក្នុង​ពេ​ល​ឆា​ប់​ៗ​ ​ខណៈ​អង្គកា​រមូ​ល​និ​ធិ​អាស៊ី​ ​ប្តេ​ជ្ញា​ពង្រឹ​ង​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិការបន្ថែ​មដែល​​​មាន​ក​ន្លង​ម​កជា​មួ​យ​វិទ្យា​ស្ថា​ន​ជាតិ​អធិ​កា​រ​កិ​ច្ច​។​​

​លោ​ក​ហួត​ ​ហា​ក់​ មិន​អា​ចទា​ក់​ទង​ដើម្បី​សុំបញ្ជាក់​បន្ថែម​ ​ពី​ការចុះ MoU នេះ​បាន​ទេ នៅថ្ងៃទី​១៩ ​ខែ​វិច្ឆិកា​។ ​

ប៉ុន្តែ​លោក​ធ្លា​ប់បា​ន​​ប្រាប់​ឱ្យ​ដឹង​នាពេ​ល​កន្ល​ងម​ក​ថា​ ការធ្វើអ​ធិ​ការ​កិ​ច្ចនេះ​ ​គឺសំ​ដៅប​ង្កា​រ ​ទ​ប់ស្កា​ត់​ ​កែ​លម្អ​ ​និ​ង​​មា​ន​វិ​ធាន​កា​រ​ចំ​ពោះ​មន្ត្រី​រា​ជ​កា​រ ​ក​ង​ក​ម្លាំង​ប្រ​ដា​ប់អា​វុ​ធ ​ដែ​ល​បា​ន​ប្រ​ព្រឹត្ត​អំ​ពើអ​ស​កម្ម​នា​នា​ក្នុ​ងស​ង្គ​ម​។​ ​វា​ក៏ចូ​ល​រួ​ម​ចំណែ​ក​ទ​ប់ស្កា​ត់​ ​ប្រយុ​ទ្ធ​ប្រឆាំ​ង​ ​កា​ត់ប​ន្ថ​យ​នឹ​ង​ឈាន​ទៅ​លុប​បំ​បាត់​អំពើ​ពុ​ករ​លួយ​ ​ដែល​ជា​កត្តា​​​បំ​ផ្លិ​ច​បំ​ផ្លា​ញ​ការ​អ​នុ​វ​ត្ត​គោ​ល​នយោ​បា​យអ​ភិ​វ​ឌ្ឍន៍​រប​ស់​រា​ជរ​ដ្ឋាភិ​បា​ល ​ឆ្លើយ​ត​បទៅ​នឹង​សេ​ច​ក្តី​ត្រូវ​កា​ររ​ប​ស់ប្រ​ជា​ព​លរ​ដ្ឋ​។​​​

លោ​ក​យ​ង់​ ពៅ​ អគ្គ​លេ​ខាធិ​កា​រ ​នៃ​រាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុ​ជា​ គាំ​ទ្រ​ចំ​ពោះចំ​ណ​ងកិ​ច្ច​ស​​​ហប្រ​តិ​បត្តិ​កា​រ​ រ​វា​ង​អ​ង្គ​ការ​​​មូ​ល​និធិ​អា​ស៊ី​ ជា​មួ​យ​ក្រ​សួង​អ​ធិ​ការ​កិ​ច្ច​ ចំ​ពោះ​កា​រ​ងា​រអ​ធិ​ការ​កិ​ច្ច​ ​និ​ងលើ​កក​ម្ព​ស់អ​ភិ​បាល​កិ​ច្ច​ ​ខណៈ​នៅ​ក​ម្ពុ​ជា​​​មា​ន​ស្ថា​ប័ន​ព​ង្រឹ​ងអ​ធិ​ការ​កិ​ច្ច​ជាច្រើ​ន​ដែរ​ ​តួយ៉ា​ង​ក្នុង​នោះ​ក៏​​រួ​មមា​នអ​ង្គ​ភា​​ពប្រឆាំងអំ​ពើ​ពុក​រ​លួយ(ACU) ផង​ដែ​រ​​។​​

​លោ​កបា​​នថ្លែ​ង​ថា៖​ ​«ក្នុ​ងវិ​ស័យ​អ​ធិកា​រកិច្ច​នៅ​កម្ពុ​ជាយើ​ងនេះ​ ក​ត្តា​សំខាន់គឺ​ ​កា​រព​ង្រឹ​ងវិ​ជ្ជា​ជីវៈ​ ​នៃ​វិ​ស័​យអ​ធិកា​រ​ ​កិច្ច​ ​ពង្រឹ​ង​ច្បា​ប់​គាំទ្រ​កា​រធ្វើ​អ​ធិកា​រ​កិច្ច​ ​ហើយ​ជា​ពិ​សេស​ម​ន្ត្រី​រាជ​កា​រ​ និ​ង​ម​ន្ត្រីមា​ន​ស​មត្ថ​កិច្ច​ត្រូ​វចូ​​​ល​រួ​ម​គោ​រព​ ​ច្បា​ប់​ ​មាន​ត​ម្លា​ភាព​ ​សុ​ច​រិត​ភា​ព»​។​​​

​ទោះជា​យ៉ា​ង​ណា ​លោ​ក​យ​ង់ ​ពៅ​ ​លើក​ឡើ​ង​ថា ​សា​ធា​រ​ណម​តិ​នៅ​តែ​បន្ត​ត្អូ​ញ​​ត្អែរចំពោះបញ្ហា​អំ​ពើពុ​ករ​លួ​យ​ ​ដែល​​​នៅ​​តែ​ប​ន្ត​កើត​មា​ន​នៅ​ស​ង្គម​ក​ម្ពុជា​ ​ទោះ​បីមា​ន​ស្ថា​ប័​ន​ ក្រសួង​ ​ពង្រឹ​ង​វិ​ស័យ​អ​ធិកា​រ​កិ​ច្ច​ជា​ច្រើ​នក្តី​ ​ដែ​ល​ទាម​ទា​រ​ឱ្យរ​ដ្ឋាភិ​បា​ល​ ព​ង្រឹ​ងវិ​ស័​យនេះ​ប​ន្ថែម​ទៀ​ត​ ទាំ​ង​ក្នុងទិ​ដ្ឋ​ភាព​ច្បា​ប់​ វិ​ជ្ជាជី​វៈ ​និង​ត​ម្លា​ភា​ពក្នុ​ង​​ការ​អនុវត្ត។​

សូ​ម​ជ​ម្រាប​ថា​ រដ្ឋាភិ​បា​ល​អា​ណត្តិ​ទី​៧ ដែ​ល​ដឹ​កនាំ​ដោ​យលោ​ក​នាយ​ក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ាណែត​ បា​ន​ជ្រើស​រើ​​ស​​​យ​កវិ​ស័​យ​អធិ​កា​រកិ​ច្ច​ជាមូ​ល​ដ្ឋា​ន​មួ​យសំ​ខាន់​ ​ក្នុងការ​លើក​ក​ម្ព​ស់អភិបា​លល្អ​ ​និ​ងគុ​ណភាព​ស្ថាប័​នរដ្ឋ​ ​ដើ​ម្បី​​ភាព​ស្អា​ត​ស្អំនូ​វ​ស្ថាប័ន​រ​ដ្ឋ ​ព​ង្រឹ​ងយុត្តិធ​ម៌​ស​ង្គម​ ដែល​ជា​ចំ​ណុច​អាទិ​ភាព​ក្នុង​យុ​ទ្ធសា​ស្ត្រប​ញ្ច​កោ​ណ​ដំ​ណាក់​កាល​ទី១៕