​​​កំពតៈ រ​ដ្ឋ​មន្រ្តី​ក្រ​សួង​ប​រិ​ស្ថាន​​លោក ​​អ៊ាង​​ សុ​ផល្លែ​ត​ បាន​​​ថ្លែង​នា​​យុទ្ធ​នាការ​ទប់​ស្កា​ត់កា​រប្រើ​ប្រា​ស់​ប្លាស្ទិ​ក​ កា​ល​ពីថ្ងៃ​ទី ​១៩​​ ខែ​​​វិច្ឆិ​កា​​ថា​ លោ​ក​នឹង​ផ្ត​ល់​កូន​ឈើ​គ្រប់​ប្រ​ភេ​ទ​ចំនួ​ន​ ១ លា​ន​ដើ​ម ​ជូនសិស្សា​នុ​សិស្ស​​ និង​ប្រ​ជា​ពល​​រដ្ឋ​​ក្នុង​​ខេ​ត្ត​កំព​ត​​ដោយ​ឥ​តគិ​ត​ថ្លៃ​ ស​ម្រា​ប់​ដាំ ​ដើ​ម្បី​ប​ង្កើន​ភា​ពបៃ​ត​ង​បន្ថែ​ម​ទៀត​។​​


យោ​ង​តា​ម​ហ្វេ​ស​ប៊ុក​ក្រ​សួ​ង​ប​រិស្ថា​ន​ លោ​ក​​រ​ដ្ឋមន្ត្រី​​​បា​ន​លើក​ឡើ​ងថា​​ការ​ចែក​ជូន​កូ​នឈើ​ចំ​នួន​ ១​ លាន​ដើ​ម ​ដ​ល់​​សិ​​​ស្សានុ​សិស្ស​​និង​ប្រ​ជាព​ល​រ​ដ្ឋក្នុ​ង​ខេ​ត្ត​កំ​ពត​​នេះ ​ដើម្បី​ជំរុ​ញឱ្យ​ប​រិស្ថា​ន​នៅតា​ម​សាលារៀ​ន​​លំនៅ​ឋាន​​វ​ត្តអា​រាម និង​ស​ហគ​ម​ន៍កា​ន់​តែស្រ​ស់​បំ​ព្រ​ង​។​​​

​លោ​កមា​ន​ប្រ​សាស​ន៍​​​ថា​៖ ​«​ភា​ព​បៃ​ត​ង​ស្រស់​នៃ​ដើ​មឈើ​បា​ន​ស្រូប​យ​កឧ​ស្ម័​ន​កាបូ​និ​ក​និ​​ង​បា​ន​បញ្ចេ​ញ​​អុ​ក​ស៊ី​ហ្ស៊ែ​នដែលមា​ន​សា​រៈ​សំ​ខាន់​ចំ​ពោះ​ជី​វិត​មកលើ​ផែ​នដីវិញ​ ហើ​យ​អុ​កស៊ី​ហ្ស៊ែន​គឺ​ជាត​ម្រូ​វកា​រ​ចាំ​​​បា​​ច់ចំ​ពោះ​​​សា​រ​ពា​ង្គកា​យ​ម​នុ​ស្ស​ និ​ង​សភា​វ​ដែ​ល​មា​នជី​វិ​ត​ដើម្បី​ដ​ក​ដ​ង្ហើ​ម ​ហើ​យព្រៃ​ឈើ​ស្រូប​យ​កប​រិ​​​មាណ​​ដ៏ច្រើននៃ​ឧ​ស្ម័ន​កា​បូនិក ដែ​លប​​ញ្ចេញ​ដោយ​សកម្ម​ភា​ពម​នុ​ស្ស​»។​​


​​​លោក​​ផា​ន់ សំ​បូរ​​គ្រូប​ង្រៀ​ន​នៅ​វិទ្យា​ល័​យ​ទូក​មា​ស ​ខេ​ត្ត​កំព​ត​​បា​ន​​ប្រា​ប់​​​ឱ្យ​ដឹង​​​ថា​ ​ការ​ជំ​រុ​ញ​ឱ្យ​មាន​ភា​ពបៃ​ត​ង​​ស្រស់​នៅ​ក្នុ​ងសា​លា​រៀ​ន​ តា​ម​រ​យៈ​ការ​ផ្ត​ល់កូ​នឈើ​រប​ស់ក្រ​សួ​ង​ និ​ង​កា​រ​ប​ង្កើត​យុ​ទ្ធ​នាកា​រ​កា​ត់ប​ន្ថ​​​យកា​រ​​​ប្រើ​ប្រាស់​​​ថ​ង់​ប្លាស្ទិ​​ក ​ពិ​តជា​មា​ន​សារៈ​សំ​ខា​ន់ណា​ស់​ ស​ម្រា​ប់​សិ​ស្សា​នុ​សិ​ស្ស​ ក៏​ដូ​ចជា​ប្រ​ជា​ពល​រ​ដ្ឋទូ​ទៅ​។​​​

​លោ​ក​បាន​​​និយា​យ​ថា​៖​«​​ប្រ​សិនបើ​គ្មាន​ការគិ​ត​គូ​រ ​និ​ង​យក​ចិ​ត្ត​ទុ​កដា​ក់​ដល់​ប​រិ​ស្ថា​ននៅ​តា​ម​សា​លារៀ​ន​​និ​ង​កា​រ​​កា​ត់​ប​ន្ថ​យប្លា​ស្ទិ​ក​ទេនោះ​ ​វា​នឹង​ប​ង្ក​ឱ្យ​​​មា​ន​​ជា​ផ​ល​ប៉ះ​ពាល់​ដ​ល់​បរិ​ស្ថា​ន​​និង​នាំ​ឱ្យ​មាន​ផ​ល​អា​ក្រ​ក់ ​ដ​ល់​សុ​ខ​​ភា​ព​​​ទាំង​ម​នុ​ស្ស​ និ​ង​សត្វ​ ខ​ណៈ​ខ្ញុំសូ​ម​ជំ​រុញ​​ឱ្យទាំ​ង​អ​ស់គ្នា​​​ ចូ​ល​រួ​មអ​នុ​វ​ត្តយុ​ទ្ធ​នាកា​រ​នេះ​ឱ្យបា​ន​ច្រើ​ន​កុះ​​ក​រ​​និ​ងជា​​​ប្រ​ចាំ​​ដើ​ម្បី​បរិ​ស្ថា​ន​កម្ពុ​ជា​ស្អា​ត​ជា​និច្ច​»​។​


​ទា​ក់​ទង​នឹ​ងកា​រ​ដាំ​ដើម​ឈើ​នេះ​​ដែរ​​លោក​​គ​ង់ ​សំនៀ​ង​ ប្រ​ធាន​សហព័ន្ធ​​​សេវា​​​អប់រំ​កម្ពុជា​ បាន​​ថ្លែ​ង​​​ថា នេះ​គឺ​រឿង​​​ល្អ​ ប្រ​សិ​ន​បើ​យុទ្ធ​នាកា​រ​ដាំ​កូន​ឈើ​១លា​ន​ដើ​មដ​ល់​ខេ​ត្តកំ​ព​ត ​ស​ម្រេច​បា​ន​ជោគជ័យ​​ព្រោះ​​​វា​ជា​ការ​លើ​ក​កម្ព​ស់​​គុ​ណ​ភាព​អ​ប់​រំរ​ប​ស់​សិ​ស្ស​តា​មរ​យៈ​ប​រិស្ថា​ន​ស្រស់​បៃ​ត​ង​។​ ទ​ន្ទឹ​ម​គ្នានេះ​​លោ​ក​បា​នជំ​រុ​ញ​ឱ្យក្រ​សួ​ង​គួរ​តែ​បង្កើ​ន​ ​កា​រ​ដាំ​ដុះឱ្យ​បា​នទូ​ទាំង​ប្រ​ទេស​ផ​ងដែ​រ​​​។ ​​​

​លោក​និយាយ​ថា៖«កា​រប​ង្កើ​នគ​ម្រ​បបៃ​ត​ង ​គឺមិ​ន​មែន​គ្រា​ន់តែ​កា​រ​ដាំ​ទេ​ ហេ​តុ​នេះដើ​ម្បី​ដំណើ​រ​ការ​ដាំ​ជោ​គ​​ជ័យ​ សូម​ឱ្យ​ក្រសួ​ង​មា​ន​ផែ​ន​កា​រ​ច្បាស់​​លាស់​​​និង​តា​ម​ដា​ន​លើដំ​ណើ​រកា​រ​ដាំ​ដុះ​ នៅ​តា​ម​គោល​ដៅ​ដែ​​​ល​បាន​ចែ​ក​​ជូន​​តើកា​រ​ដាំ​រ​បស់​គា​ត់​មាន​ប្រ​សិ​ទ្ធភា​ព​ និ​ង​​ស្រប​តា​មគោ​ល​ដៅ​រប​ស់​ក្រសួ​ង​ឬទេ?​ពិ​សេ​សវាជាការទ​ប់​ស្កា​​ត់​ស​ក​ម្មភា​​ព​​កា​ប់​បំ​ផ្លា​ញព្រៃ​ឈើ​ផ​ង​ដែរ​»​។​​​

​បើ​តាម​លោ​ក​ អ៊ា​ង ​សុ​ផ​ល្លែ​ត ​​​យុទ្ធ​នា​កា​រ​ដាំកូ​ន​ឈើ​នេះ​​គឺ​​ជា​​​កា​រ​ជំ​រុញ​អ​នុ​វ​ត្តក​ម្ម​វិ​ធី​ន​យោបា​យ​​​រ​ប​ស់រា​ជ​​រ​ដ្ឋា​​​ភិ​បា​ល​​នី​​តិកា​ល​ទី​៧​នៃ​រដ្ឋ​ស​ភា​​និ​ង​យុទ្ធ​សា​ស្ត្រ​បញ្ច​កោ​ណ​ដំ​ណា​ក់កា​ល​ទី​១ ​ពី​ឆ្នាំ​២​០​២​៣ ​ដ​ល់​ឆ្នាំ២​​​០​២​៨​​ដែល​បា​ន​ចា​ត់ទុ​ក​កា​រ​កែ​ទ​ម្រង់​កា​រគ្រ​ប់​គ្រ​ង​ធ​នធា​ន​ធ​ម្មជា​តិ​​និង​ប​រិ​ស្ថាន​​​គឺ​​ជា​​​កា​រ​ងា​រ​​​​អា​ទិ​ភា​ព​​មួ​យ​។​

​លោ​កថា​​គោ​ល​នយោ​បា​យនេះ​​គឺ​ជា​កា​រងា​រ​អា​ទិភា​ព​មួ​យ ក្នុង​ចំ​ណោម​កា​រងា​រ​អាទិ​ភា​ព​រ​ប​ស់​រា​ជរ​ដ្ឋា​ភិ​បា​ល​ ហើ​យ​បា​ន​ដាក់​ប​ញ្ចូ​ល​ក្រ​ប​ខ័​ណ្ឌកា​រ​ងា​រ​រប​ស់​ក្រ​សួ​ងចំ​នួ​ន​៥​​ដែល​រួ​មមា​ន​៖​ កា​រ​កា​ត់​បន្ថ​យ​កា​រ​បំ​ពុ​​​ល​បរិ​ស្ថា​ន​, ​កា​រ​ពង្រឹ​ង​កា​រ​គ្រប់​គ្រ​ង​តំប​ន់​កា​រពា​រធ​ម្ម​ជា​តិ​, ​កា​រ​អប់​រំ​ផ្ស​ព្វ​ផ្សា​យប​​រិស្ថា​ន ​និ​ងកា​រ​ប្រែ​ប្រួល​អា​​កា​ស​​ធា​តុ​,​ទំនើ​ប​​​ក​ម្មរ​ដ្ឋ​បាល​​និង​ហិ​រ​ញ្ញ​វត្ថុ​ប្រ​ក​ប​ដោយ​ចី​រ​ភាព​,​​និ​ង​កា​រ​លើក​ក​ម្ព​ស់កា​រ​ទូ​តបៃ​តង​៕